Category: ព័ត៌មាន

  • ប្រជាពលរដ្ឋមកពីភូមិចំនួន២នៃស្រុកបរិបូរណ៍ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

    ប្រជាពលរដ្ឋមកពីភូមិចំនួន២នៃស្រុកបរិបូរណ៍ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅមណ្ឌលគ្រោះមហន្តរាយស្រុកបរិបូរណ៍ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានរៀបចំពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ ដែលមកពីភូមិចំនួន២ គឺភូមិត្រពាំងពោធិ៍ និងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ពិធីនេះ ប្រពឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈួរ  ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងមានការចូលរួមពីសំណាក់លោក លោកស្រីក្រុមការងារជាច្រើនរូបទៀត។ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមតិសំណេះសំណាល និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋងគ្រោះទាំងអស់ពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែបានគិតគូរពីទុក្ខលំបាក ខ្វះខាតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដែលមានលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាននៅកម្ពុជា។ អំណោយមនុស្សធម៌ត្រូវចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីតមួយកញ្ចប់ (ភួយ១ ក្រមា១ សារុង១ មុង ១ និងថវិកា២០.០០០រៀល) ហើយជាមួយគ្នានេះ ឯកឧត្ដ កែវ ពៅ…

  • ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជួបសំណេះសំណាល និងពិភ្សាការងារជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មុនពេលចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៥

    ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជួបសំណេះសំណាល និងពិភ្សាការងារជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា មុនពេលចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៥

    ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀសថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យប្រតិភូយុវជនកម្ពុជានៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ស៊្រាង គឹមលី ប្រធានសមាគមចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ និងពុទ្ធិគ្រប់ជ្រុងជ្រោយ មុនពេលចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ នៅប្រទេសជប៉ុន ប៊្រុយណេ ហ្វីលីពីន ថៃ និងវៀតណាមរយៈពេល ៥២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ឯកឧត្តម ស៊្រាង គឹមលី បានឲ្យដឹងថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើតឡើងដោយមហាសន្និបាតធម្មនុញ្ញកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនប្រកបដោយចំណេះដឹង បទពិសោធន៍ ស្មារតី និងលក្ខណៈសម្បត្តិសមស្រប ជាតំណាងយុវជនកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី SSEAYP។  សូមបញ្ជាក់ផងដែរថាកម្មវិធី SSEAYP  ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងការគាំទ្រយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់សមាជិកអាស៊ានទាំង១០ប្រទេស ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព…

  • អភិបាលខណ្ឌដង្កោ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទ្វេដង

    អភិបាលខណ្ឌដង្កោ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទ្វេដង

    ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការរួមជាមួយនឹងអធិការនគរបាលខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានភូមិ ធ្វើការប្តេជ្ញាចិត្តចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី ក្នុងសង្កាត់ដង្កោ និងសង្កាត់ព្រៃស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរទ្វេដង ទាំងលើផ្តល់សេវារដ្ឋបាល និងការងារភូមិសង្កាត់មានសុវត្ថិភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

  • កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាឆ្នើមរបស់កម្ពុជា បានឡើងទៅវគ្គ៨នាក់ចុងក្រោយ ក្នុងការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion – World Championship Ladies លើកទី៨ នៅប្រទេសតួកគី

    កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាឆ្នើមរបស់កម្ពុជា បានឡើងទៅវគ្គ៨នាក់ចុងក្រោយ ក្នុងការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion – World Championship Ladies លើកទី៨ នៅប្រទេសតួកគី

    កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានឡើងទៅវគ្គ៨នាក់ចុងក្រោយហើយ ក្នុងការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion – World Championship Ladies លើកទី៨ នៅប្រទេសតួកគី។ ការឡើងទៅកាន់វគ្គ១/៤ គឺបន្ទាប់ពីបានយកឈ្នះកីឡាការិនីជើងខ្លាំងជប៉ុន និងអាល្លឺម៉ង់ ក្នុងវគ្គជម្រុះពូល A កាលពីម្សិលមិញ។ ការប្រកួតនោះ បានបែងចែកជា៤ពូល ហើយក្នុងមួយពូលមាន៤នាក់ ខណៈកីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី ស្ថិតក្នុងពូលA ជាមួយគូប្រជែង៣ប្រទេស រួមមានជប៉ុន អាល្លឺម៉ង់ និងដាណឺម៉ាក ។ ប៉ុន្ដែឆ្លងកាត់២ប្រកួតបើកឆាក ភាវី បានទទួលបានជ័យជម្នះផ្ទួនៗ ក្នុងនោះប្រកួតទី១ ភាវី ឈ្នះកីឡាការិនីជប៉ុន Orie HIDA ដោយលទ្ធផល ២៥ទល់នឹង២៤ពិន្ទុ និងប្រកួតទី២ យកឈ្នះកីឡាការិនីអាល្លឺម៉ង់ Steffi DASKE ដោយលទ្ធផល ២៥ទល់នឹង១១ពិន្ទុ។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យកីឡាការិនីតំណាងកម្ពុជា ស្រួង ភាវី បានឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្ររួចជាស្រេច ទោះបីនាងសល់១ប្រកួតក្នុងដៃ…

  • បុរស២នាក់ជិះម៉ូតូទៅបុកជាមួយរថយន្តកំពុងឆ្លងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

    បុរស២នាក់ជិះម៉ូតូទៅបុកជាមួយរថយន្តកំពុងឆ្លងផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

    ភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្តដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវសម្តេចជាស៊ីម កែងផ្លូវបេតុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុឃើញបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ1J-6140 ឌុបគ្នាក្នុងទិសដៅពីលិចទៅកើតលើផ្លូវសម្តេចជាស៊ីម លុះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីហាន់ដាយ SANTA FE ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2AE-3423 បើកឆ្លងផ្លូវពីជើងមកត្បូងលើផ្លូវបេតុងធ្វើឲ្យអ្នកបើកម៉ូតូជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំកង់មុខផ្នែកខាងស្តាំរថយន្តបណ្តាលឲ្យដួល ហើយអ្នកបើកម៉ូតូរបួសធ្ងន់ ឯអ្នករួមដំណើររងរបួសស្រាល។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបងប្អូនដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ ដោយឡែករថយន្ត និងម៉ូតូសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងហើយយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយនាពេលក្រោយ៕

  • ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន២០៥គ្រួសារ នៅភូមិអំពៅព្រៃ ឃុំកណ្តាក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន២០៥គ្រួសារ នៅភូមិអំពៅព្រៃ ឃុំកណ្តាក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់សរុបចំនួន២០៥គ្រួសារ (សមាជិក៧៧២នាក់) ដល់លំនៅឋានប្រជាពលរដ្ឋរងគ្រោះមួយចំនួន និងរៀបចំពិធីប្រមូលផ្តុំនៅលើផ្លូវទំនប់៩៤ ក្នុងភូមិ អំពៅព្រៃ ឃុំកណ្តាក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

  • បញ្ហាទឹកស្អាត គឺជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិគ្រប់រូប

    បញ្ហាទឹកស្អាត គឺជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិគ្រប់រូប

    អណ្តូងទឹកស្នប់អាហ្វ្រីដេស៍ចំនួន២កន្លែង ត្រូវបានប្រគល់ជូនសហគមន៍ភូមិកន្សែងលើ និងភូមិតាតោកកើត ក្នុងឃុំ ចាន់សរ ស្រុកសូទ្រនិគមន ខេត្តសៀមរាប  កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨  ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាតិខេត្ត និងសហការី។

  • ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រីនឹងកើតឡើងនៅថ្ងៃ២៣កញ្ញានេះ

    ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រីនឹងកើតឡើងនៅថ្ងៃ២៣កញ្ញានេះ

    យោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីគឺជាវេលាដែល ថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះឡើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាល ដែលអ្នកទស្សនាអាចមើលឃើញពីក្លោងទ្វារកណ្តាល នៃគុកតារាជ ក្លោងទ្វារធំខាងលិច ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕ម.ន

  • សមត្ថកិច្ចបឹងកេងកង២ ឃាត់ខ្លួនបុរសជនជាតិចិនដែលប្រើហិង្សាលើនារីជាសង្សារ

    សមត្ថកិច្ចបឹងកេងកង២ ឃាត់ខ្លួនបុរសជនជាតិចិនដែលប្រើហិង្សាលើនារីជាសង្សារ

    ភ្នំពេញៈ  បុរសជាជនជាតិចិនម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកេងកង២ សហការជាមួយនិងកម្លាំងអន្តរាគមន៍ បានចាប់វាយខ្នោះយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលបឹងកេងកង២ បន្ទាប់ពីបុរសជាជនជាតិចិនម្នាក់នោះ បានប្រើអំពើហិង្សាទៅលើស្ត្រីខ្មែរដែលជាសង្សាររបស់ខ្លួន បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងសណ្ឋារគារ ឡឺមុង ផ្លូវ១៤៣ កែងនិង៣០៤ សង្កាត់បឹងកេង២ ខណ្ឌចំការមន។ ស្ត្រីរងគ្រោះមានឈ្មោះ ភោគ ផានុ  ហៅ មុំ  ភេទស្រី ស្នាក់នៅផ្ទះលេខ៣៤   ផ្លូវលេខ៩ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកបុរសដៃដល់ជនជាតិចិនម មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ 

  • ចិនវាយបកលើសហរដ្ឋអាម៉េរិកវិញ ដោយដំឡើងពន្ធ៦០ពាន់លានដុល្លារលើទំនិញរបស់សហរដ្ឋអាម៉េរិក

    ចិនវាយបកលើសហរដ្ឋអាម៉េរិកវិញ ដោយដំឡើងពន្ធ៦០ពាន់លានដុល្លារលើទំនិញរបស់សហរដ្ឋអាម៉េរិក

    ចិន ៖ ចិនបានសម្រេចវាយបកទៅលើសហរដ្ឋអាម៉េរិកវិញ ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសចាប់ផ្តើមដំឡើងពន្ធ១០ភាគរយលើទំនិញនាំចូលពីចិនមានទឹកប្រាក់សរុប២០០ពាន់លានដុល្លារ ដោយច្បាប់ដំឡើងពន្ធថ្មីនេះ នឹងមានប្រសិទ្ធិភាពនៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ។