Category: ព័ត៌មាន

  • នគរបាលបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ ក្រោយបង្រ្កាបបានគ្រឿងញៀនជាង២គីឡូក្រាម រួមនឹងអាវុធខ្លីមួយចំនួន

    នគរបាលបង្ហាញមុខជនសង្ស័យជួញដូរគ្រឿងញៀន៥នាក់ ក្រោយបង្រ្កាបបានគ្រឿងញៀនជាង២គីឡូក្រាម រួមនឹងអាវុធខ្លីមួយចំនួន

    ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យមេខ្លោង និងបក្ខពួកគ្រឿងញៀន៥នាក់ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបង្ហាញមុខ ក្រោយការបង្រ្កាបគ្រឿងញៀន ដកហូតវត្ថុតាងគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងខ្យល់១ដើម និងរថយន្ត ២គ្រឿង។ ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការបង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់នេះ ដោយចំណាយពេល២ថ្ងៃចុងក្រោយ ធ្វើនៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងបន្តឈានទៅ បង្រ្កាបផ្ទះជួលជនសង្ស័យដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាប ហើយរកឃើញគ្រឿងញៀន លាក់ទុកក្នុងបន្ទប់ជាង២គីឡូក្រាម។

  • មណ្ឌលគិរីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងអនុវត្តខ្លឹមសារប្រកាសលេខ០៤៨ កជអជ ស្តីពីការផលិត និងសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក

    មណ្ឌលគិរីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងអនុវត្តខ្លឹមសារប្រកាសលេខ០៤៨ កជអជ ស្តីពីការផលិត និងសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក

    មណ្ឌលគិរី៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងអនុវត្តខ្លឹមសារប្រកាសលេខ០៤៨ កជអជ ស្តីពីកាផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និងសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ក្រោមអធិបតី ឯកឧត្តម វ៉ា សុផល អគ្គនាយរងផែនការនៃក្រសួងផែនការ លោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង កងកម្លាំងទាំងបី និងអង្គការស្ថាប័នប្រមាណជា១០០នាក់ ដែលប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកសាទរចំពោះលទ្ធផលវិជ្ជមានជាច្រើនក្នុងជំនួបកំពូលនៃប្រមុខដឹកនាំកូរ៉េទាំងពីរ

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកសាទរចំពោះលទ្ធផលវិជ្ជមានជាច្រើនក្នុងជំនួបកំពូលនៃប្រមុខដឹកនាំកូរ៉េទាំងពីរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារសម្តែងពីការត្រេកអរ និងសាទរភ្លាមៗ ចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក មូន ជែអ៊ីន នៅរដ្ឋធានីព្យុងយ៉ាង។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ថុញខាន់នី ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យ៉ុនប្យុន។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានយល់ព្រមដកកងទ័ពរៀងៗខ្លួន ចេញពីតំបន់ព្រំដែនគ្មានយោធា ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិ ផាន់ម៉ុនចុម តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន ។ ជាចុងក្រោយទីក្រុងសេអ៊ូល និងព្យុងយ៉ាង ក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែលសហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ៕ម.ន

  • ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីព្យុះទីហ្វុង មំាងឃុត លើប្រទេសហ្វីលីពីន បន្តកើនឡើងជិត៩០នាក់ និង៧០នាក់ទៀតបាត់ខ្លួន

    ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីព្យុះទីហ្វុង មំាងឃុត លើប្រទេសហ្វីលីពីន បន្តកើនឡើងជិត៩០នាក់ និង៧០នាក់ទៀតបាត់ខ្លួន

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៨១នាក់ហើយ និង៧០នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង មាំងឃុត បានវាយប្រហារលើកោះ លូហ្សុន ភាគខាងជើងប្រទេសកាលពីសប្តាហ៍មុន ខណៈការខូចខាតជារួម គឺមានទំហំធ្ងន់បំផុត។ យោងតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ជនរងគ្រោះភាគច្រើនត្រូវបានគេរាយការណ៍ថា ស្ថិតនៅឯតំបន់រដ្ឋបាល ខា និងមួយចំនួនទៀតនៅខេត្ត ណួវ៉ា វីសកាយ៉ា និងខេត្ត អ៊ីឡូខូស ភាគខាងជើងប្រទេសហ្វីលីពីន។ ដោយឡែកប្រជាជនហ្វីលីពីនរាប់សែននាក់ បាននិងកំពុងទទួលរងផលប៉ះពាល់ពីព្យុះ មំាងឃុត នេះផងដែរ ស្របពេលផ្ទៃដីស្រួវដែលមាន ត្រូវបានគេគណនាថា មានទម្ងន់ ២៥០,៧៣០តោនបានរងការផ្លិចបំផ្លាញយ៉ាងដំណំ។ ព្យុះទីហ្វុងដ៏មហិមានេះទៀតសោត ក៏បានធ្វើការវាយប្រហារភាគខាងត្បូងប្រទេសចិន និងភាគខាងជើងប្រទេសថៃផងដែរនាដើមសប្តាហ៍នេះ ខណៈមាំងឃុត ដែលជាព្យុះខ្លាំងក្លាទី ១៥ នៅក្នុងឆ្នាំ២០១៨នេះ បានវាយប្រហារលើប្រទេសហ្វីលីពីន ហើយបើតាមតួលេខពីអាជ្ញាធរប្រទេសដីកោះនេះ ហ្វីលីពីនតែងតែរងគ្រោះដោយសារតែខ្យល់ព្យុះយ៉ាងតិចចំនួន២០លើកក្នុងមួយឆ្នាំៗ៕ម.ន

  • ក្រសួងបរិស្ថាន៖ នៅរាជធានីភ្នំពេញ សំណល់រឹងជាសំរាមប្រមាណ២៧០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗ

    ក្រសួងបរិស្ថាន៖ នៅរាជធានីភ្នំពេញ សំណល់រឹងជាសំរាមប្រមាណ២៧០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗ

    រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៨ នេះថា យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបរិស្ថាន នៅរាជធានីភ្នំពេញ សំណល់រឹងសំរាម ប្រមាណ ២៧០០ តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា កំណើនសំរាមនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា គឺជាក្តីកង្វល់របស់យើងទាំងអស់គ្នាហើយចាំបាច់គ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវចូលរួមគ្រប់គ្រងសំណល់ដែលខ្លួនបង្កើតឡើងឱ្យបានល្អត្រឹមត្រូវដើម្បីចៀសវាងការបំផ្លាញបរិស្ថាន បំផ្លាញសោភ័ណភាពសហគមន៍ខ្លួន។ កំណើនសំរាមនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា ក្នុងប្រទេសកម្ពុជានៅពេលនេះ ត្រូវបានលោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ពន្យល់ថាដោយសារតែកំណើនប្រជាពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញ ហើយការកែច្នៃពីសំរាមនៅមានកម្រិតទាបនៅឡើយ។ កត្តាទាំងនេះបានធ្វើឱ្យសំរាមសំណល់រឹង មានបរិមាណកើនឡើង។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់កំណើនបរិមាណសំរាម សំណល់រឹង គឺជាបញ្ហាចម្បងមួយនៅក្នុងបណ្តាបញ្ហាប្រឈមនានា លើការងារគ្រប់គ្រងបរិស្ថាននៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជន ដែលទាមទារឲ្យមានការចូលរួមសហការ ដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់ កាត់បន្ថយការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ តាមរយៈការយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ។ លោក នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានសាធារណៈ ក៏ដូចជាចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន…

  • ឯកឧត្តម អ៊ុយសំអាតចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២១៥គ្រួសារនៅស្រុកអណ្ដូងមាស

    ឯកឧត្តម អ៊ុយសំអាតចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២១៥គ្រួសារនៅស្រុកអណ្ដូងមាស

     មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម អ៊ុយ សំអាត បានពាំនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពរដ្ឋរងគ្រោះទាំងអស់ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់និងជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់ជនរងគ្រោះនៅទូរទាំងប្រទេស ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងឧបទ្ទវហេតុផ្សេងៗបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែងក្នុងពេលនេះគ្រោះមហន្តរាយកើតមានឡើង សម្ដេចប្រធានបានចុះផ្ដល់អំណោយមនុស្សធម៌ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលរងគ្រោះ ជាបន្តបន្ទាប់។​ហើយថ្ងៃនេះទោះបីមិនបានអញ្ជើញចុះមកផ្ទាល់ក៏ដោយតែសម្តេចប្រធានបានចាត់ឱ្យឯកឧត្តមនិងសហការីកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកអូរយ៉ាដាវនិងស្រុកអណ្ដូងមាសនេះឲ្យបានទាន់ពេលវេលាដើម្បីរួមចំណែកសម្រាលបន្ទុកលើបញ្ហាជីវភាពរស់នៅរបស់បងប្អូនដែល នេះបង្ហាញពីមនោសញ្ចេទនា ផ្សារភ្ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។        ឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជានិងប្រតិភូអមដំណើរក៏បានអញ្ជើញចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋរងគ្រោះទាំង ២១៥ គ្រួសារ ក្នុងនោះមកពីស្រុកអូយ៉ាដាវចំនួន ៧០គ្រួសារនិង  ស្រុកអណ្ដូងមាសចំនួន ១៤៥គ្រួសារដោយគ្រួសារនិមួយៗទទួលបានអង្ករ ៣០គីឡូក្រាម  មី ១កេស ត្រីខ ១០ កំប៉ុង សារុង ១ក្រមា ១មុង ១ភួយ ១និងមុងសុវត្ថិភាពចំនួន ១។​ សូមបញ្ជាក់ថា អំណោយជាអង្ករស្បៀងសម្ភារះដែលកាកបាទក្រហមកម្ពុជានាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះក្នុងពេលនេះគឺជាអំណោយរបស់សប្បុរសជនផ្ដល់ជូនតាមរយៈកាកបាទក្រហម កម្ពុជា។  ដោយឡែកមុងសុវត្ថិភាពគឺជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមចិនខេត្តគ័ងស៊ី។​

  • នរគបាលខណ្ឌពោធិ៍សែនជ័យចុះឆែកឆេរផ្ទះសំណាក់អូរដឹម ឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

    នរគបាលខណ្ឌពោធិ៍សែនជ័យចុះឆែកឆេរផ្ទះសំណាក់អូរដឹម ឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

    ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យចំនួន២នាក់ (ស្រីម្នាក់) ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឈានដល់ចុះទៅបង្ក្រាប និងចាប់ខ្លួនបាន រួមជាមួយនឹងថ្នាំញៀន ឧបករណ៍ជក់មួយចំនួនទៀត ក្នុងបន្ទប់លេខ១០៣ ជាន់ទី១ ផ្ទះសំណាក់អូរដឹម ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ក្នុងប្រតិបត្តិការខាងលើ ដឹកនាំផ្ទាល់ដោយលោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងក្រោយពីស្រាវជ្រាវឃើញមុខសញ្ញាសេពគ្រឿងញៀន និងផ្ទះសំណាក់ដែលផ្តល់ជម្រកឲ្យប្រព្រឹត្តបទល្មើស។ សមត្ថកិច្ចបានឲ្យដឹងថាទីតាំងផ្ទះសំណាក់ខាងលើ មានថៅកែឈ្មោះ បែល វណ្ណាដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរថៅកែផ្ទះសំណាក់ ស្នាក់នៅកន្លែងកើតហេតុ។ ក្រោយពីកម្លាំងជំនាញស្រាវជ្រាវ ឈានដល់ចុះទៅចាប់ឃាត់ខ្លួន មេការផ្ទះសំណាក់ម្នាក់ និងស្រីម្នាក់ទៀត ដកហូតបានថ្នាំញៀន និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន។ ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបាន ទី១ឈ្មោះ វិត វទ្ធី ហៅ អាចែ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ…

  • ស្ត្រី គឺជាឆ្អឹងខ្នងនៃកិច្ចអភិវឌ្ឍន៍សង្គមជាតិ

    ស្ត្រី គឺជាឆ្អឹងខ្នងនៃកិច្ចអភិវឌ្ឍន៍សង្គមជាតិ

    នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តយសសមាគមនារីកម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានជួបធ្វើការសំណេះសំណាលជាមួយបងប្អូននារី ជាមន្ត្រីរាជការរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងឱកាសដែលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរយើងនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។ លោកជំទាវក៏បានគូសបញ្ជាក់ថា នេះគឺជាវប្បធម៌នៃការចែករំលែក ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធនឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ លោកជំទាវក៏បាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចទាំងពីរ អំពីសុខទុក្ខលំបាករបស់បងប្អូននារីយើងនៅតាមមូលដ្ឋាន។ លោកជំទាវបានសង្កត់ធ្ងន់ថា ស្ត្រីគឺជាឆ្អឹងខ្នង  នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនីមួយៗ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានលើកឡើងផងដែរថា បច្ចុប្បន្នការងារ យេនឌ័រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ហើយនារីយើងមួយចំនួនបានក្លាយអ្នកដឹកនាំជាន់ខ្ពស់ ព្រមទាំង មានតួនាទីភារកិច្ចរបស់ខ្លួននៅតាមក្រសួង ស្ថាប័ន អង្គភាព…

  • ស្រុកមុខកំពូលផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តពង្រាងប្លង់គោលប្រើប្រាស់ដី

    ស្រុកមុខកំពូលផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តពង្រាងប្លង់គោលប្រើប្រាស់ដី

    ប្លង់គោលប្រើប្រាស់ដីស្រុកមុខកំពូលដែលយើងកំពុងតែកសាងនេះ នឹងក្លាយជាផែនការគោលតម្រង់ទិសយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើសមាហរណ កម្មលើគ្រប់វិស័យពាក់ព័ន្ធ ដោយពិចារណា និងវិភាគបន្ស៊ីគ្នានៃផែនការរូបវន្តដែលទាក់ទងនឹងការប្រើ ប្រាស់ដី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងការធានាបានប្រសិទ្ធភាពការងារ និងនិរន្តភាព យូរអង្វែង។

  • ឯកឧត្តម គន់ គីម ប្រគល់ប័ណ្ណ ប.ស.ស. ជូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល

    ឯកឧត្តម គន់ គីម ប្រគល់ប័ណ្ណ ប.ស.ស. ជូនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល

    អនុវត្តតាអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបើកឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ឲ្យស្ថាប័នជំនាញគិតគូរយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលមានគុណបំណាច់ដ៍ធំធេង មិនអាចកាត់ថ្លៃបាន ហ៊ានលុះបងសាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ ឯកឧត្ត ទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេកសកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងយ៉ាងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាល និងចែកប័ណ្ណបេឡាសន្តិសុខសង្គម ជូនដល់អតីតយុទ្ធជនជិត៧០០នាក់ នៅសាលាខេត្តកណ្តាល នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ ឯកឧត្តមបានបន្តទៀតថា ដើម្បីលើកទឹកចិត្តឲ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងខាងលើ ថ្ងៃនេះរាជរដ្ឋាភិបាលបានសម្រេចជូនប័ណ្ណ ប.ស.ស. ដល់អតីតយុទ្ធជន តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីឲ្យអតីតយុទ្ធជនមានឱកាសទៅព្យាបាលជម្ងឺ នៅតាមបណ្តាមន្ទីរពេទ្យរបស់រដ្ឋដោយមិនគិតថ្លៃ។ ក្រៅពីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រាក់បៀវត្សបានសមស្របតាមការកំនត់ជូនដល់អតីតយុទ្ធជន រៀបចំលំនៅដ្ឋានផ្តល់ដីសម្រាប់បង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពរស់នៅ ដោយមិនពឹងផ្អែកតែរបបរបស់រាជរដ្ឋាភិបាលនោះឡើយ។ ឯកឧត្តមបានបញ្ជាក់ថា ផ្តើមចេញពីចលនានេះ សមាគមបានរកឃើញអតីតយុទ្ធជនជាច្រើនបានក្លាយទៅជាគំរូក្នុងការងារសង្គម ហើយនេះជាកិច្ចការមួយដែលបងប្អូនអតីតយុទ្ធជនខិតខំប្រឹងប្រែងដើម្បីអនាគតរបស់ខ្លួន មិនត្រូវអស់សង្ឃឹមចំពោះជីវិតឡើយ។ ក្នុងពិធីនេះឯកឧត្តម គន់ គីម បានក្រើនរំលឹកដល់អតីតយុទ្ធជនទាំងអស់ត្រូវរស់នៅដោយភាពថ្លៃថ្នូរបង្កលក្ខណៈសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុង ភូមិ…