Category: ព័ត៌មាន

  • ប្រទេសចិនដែលជាសហប្រធាននៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear) មានគម្រោងនឹងចាប់ផ្តើមដំណើរការជួសជុលប្រាសាទព្រះវិហារនាពេលឆាប់ៗខាងមុខនេះ

    ប្រទេសចិនដែលជាសហប្រធាននៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear) មានគម្រោងនឹងចាប់ផ្តើមដំណើរការជួសជុលប្រាសាទព្រះវិហារនាពេលឆាប់ៗខាងមុខនេះ

    សៀមរាប៖ បើយោងតាមប្រសាសន៍របស់ឯកឧត្ដម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារបានឲ្យដឹងថា ប្រទេសចិនដែលជាសហប្រធាននៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear) មានគម្រោងនឹងចាប់ផ្តើមដំណើរការជួសជុលប្រាសាទព្រះវិហារនាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំបច្ចេកទេសលើកទី៤ ICC- Preah Vihear នៅព្រឹកថ្ងៃទី២០ កញ្ញា នាស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ។ ប្រធានអាជ្ញាធរជាតិព្រះវិហារមានប្រសាសន៍ថា កិច្ចប្រជុំលើកនេះ គឺខុសគ្នាខ្លាំងជាមួយនឹងកិច្ចប្រជុំនាពេលកន្លងមក។ ឯកឧត្ដម គឹម សេតារា បានលើកឡើងថា ភាពខុសគ្នានោះគឺ សហប្រធានចិន និងឥណ្ឌា បានបង្ហាញពីលទ្ធផលសិក្សាស្រាវជ្រាវរបស់ខ្លួន ដែលបានធ្វើនៅតំបន់ប្រាសាទព្រះវិហារ។ តាមប្រធានអាជ្ញាធរជាតិព្រះវិហារ ក្រោយកិច្ចប្រជុំនេះ គឺនឹងដឹងពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមការងារជួសជុលរបស់ប្រទេសចិន។ តាមគម្រោងចិន នឹងធ្វើការជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ។ ដោយឡែកសម្រាប់សហប្រធានឥណ្ឌាវិញ កាលពីចុងខែ សីហាកន្លងទៅ ប្រធានអាជ្ញាធរជាតិអប្សរា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ទាក់ទងនឹងការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។ បើយោងតាមការបញ្ជាក់របស់ឯកឧត្តម…

  • អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់ជ័យលាភីលើកទឹកចិត្តជូន ដល់សិស្ស«សាលាបញ្ញាសាស្ត្រអន្តរជាតិ»

    អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់ជ័យលាភីលើកទឹកចិត្តជូន ដល់សិស្ស«សាលាបញ្ញាសាស្ត្រអន្តរជាតិ»

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងសាទរ និងជំរុញដល់សិស្សសាលាបញ្ញាសាស្ត្រអន្តរជាតិខេត្ត ត្រូវបន្តខិតខំរៀនសូត្រឲ្យបានល្អបន្ថែមទៀត ដែលនេះវាគឺជាឱកាសសម្រាប់ក្មួយៗ ដើម្បីស្រូបយកឱកាសទាំងនេះក្នុងការសិក្សា និងកសាងនូវសមត្ថភាពរបស់ខ្លួន និងដើម្បីកសាងខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ និង ជាពលរដ្ឋល្អ ក្នុងសង្គមជាតិយើង។

  • មនុស្ស២នាក់ស្លាប់ និងលំនៅដ្ឋានជាច្រើនត្រូវបំផ្លិចបំផ្លាញដោយសារគ្រោះបំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

    មនុស្ស២នាក់ស្លាប់ និងលំនៅដ្ឋានជាច្រើនត្រូវបំផ្លិចបំផ្លាញដោយសារគ្រោះបំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

    ហ្វីលីពីន៖ យោងតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា មនុស្ស២នាក់បានបាត់បង់ជីវិត ក្នុងនោះរួមមានស្រ្តីអាយុ៦០ឆ្នំាម្នាក់ ក្នុងហេតុការណ៍បំណាក់ដីដ៏អាក្រក់មួយ ដែលបានបំផ្លិចបំផ្លាញអស់លំនៅដ្ឋានជាច្រើន នៅក្នុងទីក្រុងណាហ្គា ខេត្តស៊ីប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បត្តិ៍នេះ។

  • ប្រធានាធិបតីស៊ីរីស្តីបន្ទោសអ៊ីស្រាអែលជុំវិញករណីធ្លាក់យន្តហោះយោធាមួយគ្រឿងរបស់រុស្ស៊ី

    ប្រធានាធិបតីស៊ីរីស្តីបន្ទោសអ៊ីស្រាអែលជុំវិញករណីធ្លាក់យន្តហោះយោធាមួយគ្រឿងរបស់រុស្ស៊ី

    ស៊ីរី៖ ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ បានបង្ហាញការសោកស្តាយជាខ្លាំង និងផ្ញើសារចូលរួមរំលែកទុក្ខដល់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីកងទ័ពអាកាសស៊ីរីច្រឡំបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី ធូ-20 នៅក្នុងប្រទេសស៊ីរី ប៉ុន្តែលោកនៅតែអះអាងដដែលថា ការធ្លាក់យន្ដហោះយោធារុស្ស៊ី គឺបណ្ដាលមកពីសកម្មភាពបង្ករឿងរបស់អ៊ីស្រាអែល។

  • លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិកត្រៀមរួចរាល់ហើយ ដើម្បីបើកកិច្ចចរចាភ្លាមៗជាមួយកូរ៉េខាងជើង

    លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិកត្រៀមរួចរាល់ហើយ ដើម្បីបើកកិច្ចចរចាភ្លាមៗជាមួយកូរ៉េខាងជើង

    កូរ៉េខាងជើង ៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបង្ហាញការស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ក្នុងអំឡុងជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃពុធសប្តាហ៍នេះ ហើយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចស្រេចហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាភ្លាមៗដើម្បីឈានដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទំាងស្រុងគិតត្រឹមឆ្នាំ២០២១។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ប៉ុមប៉េអូ បាននិយាយថា រូបលោកបានជជែកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃពុធ សប្តាហ៍នេះ ហើយព្រមទំាងបានអញ្ជើញគាត់មកជួបពិភាក្សាគ្នានៅក្នុងទីក្រុងញ៊ូយ៉ក សហរដ្ឋអាម៉េរិក នាសប្តាហ៍ក្រោយនេះ នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងបិទទីតាំងធ្វើតេស្តមីស៊ីលរបស់ខ្លួន ស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមអង្កេតការណ៍អន្តរជាតិ ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន៕

  • សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់៖ អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចក្នុងការបន្តគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់៖ អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចក្នុងការបន្តគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

    ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញាតិឱ្យសមាជិកសភានៃសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម Markkus Benjamin Koob ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មានថា សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ឯកឧត្តម Markus Benjamin Koob បានបញ្ជាក់ថា សហព័ន្ធអាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលប្រទេសទាំង២ អាចធ្វើទៅបាន ។ ឯកឧត្តម Markus Benjamin Koob ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលមានក្រុមហ៊ុនធំៗ និងល្បីៗជាច្រើន មកបើកក្នុងប្រទេសកម្ពុជា ហើយផលិតសម្ភារៈ ជាពិសេស វាយនភណ្ឌ ដែលមានគុណភាព សម្រាប់នាំចេញទៅកាន់សហភាពអឺរ៉ុប។

  • រដ្ឋមន្ត្រី ថោង ខុន លើកយកគោលដៅវិនិយោគទេសចរណ៍នៅកម្ពុជា បង្ហាញដល់ក្រុមហ៊ុនទេសចរណ៍ធំៗរបស់ជប៉ុន

    រដ្ឋមន្ត្រី ថោង ខុន លើកយកគោលដៅវិនិយោគទេសចរណ៍នៅកម្ពុជា បង្ហាញដល់ក្រុមហ៊ុនទេសចរណ៍ធំៗរបស់ជប៉ុន

    តូក្យូ ៖ ក្នុងឱកាសទៅចូលរួមប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី២ និងក្នុងឱកាសចូលរួមពិព័រណ៍ JATA នៅទីក្រុងតូក្យូ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយលោក Hiroyuki Takahashi ប្រធាន និងជាគណៈប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ជប៉ុន Japan Travel Bureau JTB ដែលជាក្រុមហ៊ុនទេសចរណ៍ដ៏ធំនៅជប៉ុន។

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភ្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO លើវិស័យកៅស៊ូនៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភ្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO  លើវិស័យកៅស៊ូនៅកម្ពុជា

    នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨    ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកបណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការរៀបចំបង្កើតគម្រោងថ្នាក់តំបន់ ដែលពាក់ព័ន្ធនឹងប្រទេសចំនួនបីគឺ ព្រះរាជាណាចក្រកម្ពុជា ថៃ និងមីយ៉ាន់ម៉ា លើវិស័យកៅស៊ូ។ លោកបណ្ឌិត Bosc បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចអភិវឌ្ឍន៍នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ចំពោះជំនួបនាថ្ងៃនេះ លោកបណ្ឌិតបានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា ដោយសង្កេតឃើញកសិករកៅស៊ូគ្រួសារមានបញ្ហាប្រឈមជាខ្លាំងគួរឲ្យព្រួយបារម្ភ ជាពិសេសលើបញ្ហាតម្លៃកៅស៊ូធម្មជាតិ កំពុងធ្លាក់ថ្លៃ ការប្រែប្រួលអាកាសធាតុ និងទិន្នផលក៏បានថយចុះ អង្គការ FAO រួមជាមួយអង្គការ CIRAD បានឯកភាពរៀបចំបង្កើតគម្រោងថ្នាក់តំបន់ត្រីភាគីរវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលគម្រោងនេះផ្តោតជាសំខាន់ទៅលើប្រព័ន្ធសង្កេតការសិក្សាស្រាវជ្រាវ និងពិភាគជាលម្អិតនៃលទ្ធផលដែលទទួលបាននៃប្រទេសនីមួយៗ ដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃអំពីស្ថានភាព ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តដាំដុះ ការប្រមូលផលជ័រកៅស៊ូ និងធ្វើការកែសម្រួល។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការ FAO ដែលបាននិងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ…

  • សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទមួយកន្លែង

    សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទមួយកន្លែង

    កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបហាងម៉ាស្សាកោសជប់ មានលួចលាត់បង្កប់សេវាផ្លូវភេទមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន៧នាក់ និងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៣៦០EoE តាមបណ្ដោយផ្លូវ២០១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សាកោសជប់មានលួចលាក់បង្កប់សេវាផ្លូវភេទខាងលើនេះ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន លោកឧត្ដមសេនីយ៍ទោ ឯម សុជឿន អនុប្រធាននាយកដ្ឋាន និងលោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះឃាត់ខ្លួនប្តីប្រពន្ធដែលជាថៅកែហាងផងដែរ។ បុរសជាប្តីមានឈ្មោះ ម៉ុន ចំរើន អាយុ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ និងប្រពន្ធឈ្នោះ ហ៊ុ ស្រីអន អាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា និងនារីម៉ាស្សាចំនួន៥នាក់ទៀត រួមទាំងដកហូតបានវត្ថុតាងរួមមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៤ ស្រោមប្រើប្រាស់ហើយ និងមិនទាន់ប្រើមួយចំនួន និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្ន ថៅកែទាំង២នាក់ប្តីប្រពន្ធ និងនារី៥នាក់ទៀត រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅឯនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស…

  • លោក ដូណាល់ ត្រាំ កំពុងពិចារណាក្នុងការដាក់ពង្រាយមូលដ្ឋានយោធាអាម៉េរិកជាអចិន្ត្រៃយ៍នៅលើទឹកដីប្រទេសប៉ូឡូញ

    លោក ដូណាល់ ត្រាំ កំពុងពិចារណាក្នុងការដាក់ពង្រាយមូលដ្ឋានយោធាអាម៉េរិកជាអចិន្ត្រៃយ៍នៅលើទឹកដីប្រទេសប៉ូឡូញ

    សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកកំពុងពិចារណាលើសំណើរបស់ប៉ូឡូញ សម្រាប់ការសុំឱ្យមានវត្តមានមូលដ្ឋានយោធាអាម៉េរិកជាអចិន្រ្តៃយ៍នៅក្នុងប្រទេសជាសមាជិកអង្គការណាតូ ខណៈខាងភាគីប៉ូឡូញទទួលស្គាល់ថា ខ្លួនមានក្តីព្រួយបារម្ភខ្ពស់ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានស្នើសុំឱ្យលោក ដូណាល់ ត្រាំ ដាក់ពង្រាយមូលដ្ឋានយោធាអាម៉េរិកជាអចិន្រ្តៃយ៍មួយ ហើយថែមទាំងដាក់ឈ្មោះមូលដ្ឋាននោះថា Fort Trump ដោយលោក Duda បានពន្យល់ថា ចំណាត់ការនេះ នឹងអាចប្រឆំាងទប់ទល់ទៅនឹងអ្វីដែលលោកចាត់ទុកថា ជាការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី ខណៈសំណើនេះ ធ្វើឡើងក្នុងអំឡុងមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅសេតវិមាន។ ជាការឆ្លើយតប លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកឯកភាពជាមួយលោក Duda ថា ទីក្រុងម៉ូស្គូពិតជាបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងតំបន់ ហើយថា សំណើមួយនេះ កំពុងស្ថិតក្រោមការពិចារណា ដោយលោក ត្រាំ ថែមទាំងបានស្នើឱ្យលោក Duda ត្រូវចំណាយប្រាក់ជាង២ពាន់លានដុល្លារ សម្រាប់ការបង្កើតគម្រោងនោះ៕