Category: ព័ត៌មាន

  • ប្រធានាធិបតីរុស្ស៊ីអះអាងថា អ៊ីស្រាអែលមិនបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីឡើយ

    ប្រធានាធិបតីរុស្ស៊ីអះអាងថា អ៊ីស្រាអែលមិនបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីឡើយ

    រុស្ស៊ី៖ ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្កឲ្យមានការផ្ញាក់ផ្អើល ដោយផ្ទុយពីអ្វីដែលមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីបានលើកឡើង។ លោក ពូទីន បានបញ្ចាក់ថា ករណីយន្តហោះ Il-20 រងការបាញ់ទម្លាក់នៅក្នុងប្រទេសស៊ីរី គឺជាគ្រោះថ្នាក់ លោកបញ្ជាក់ស្ថានភាពកើតឡើងគាប់ជួន ហើយយន្តហោះអ៊ីស្រាអែលមិនបានបាញ់យន្តហោះរបស់យើងឡើយ។

  • ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ

    ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ

    ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលក្នុងអនាគតដ៏ខ្លីខាងមុខនេះ ខណៈលោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក៏បានឯកភាពគ្នាដែរថា នឹងប្រឹងប្រែងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែង។ ការលើកឡើងរបស់លោក គីម ជុងអ៊ុន ខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបមួយទល់នឹងមួយជាមួយលោក មូន ជែអ៊ីន នាឱកាសចូលរួមក្នុងកិច្ចចរចាជុំទី២ នៅក្នុងថ្ងៃពុធនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅឯវិមានរដ្ឋ ភែកហ្វាវ៉ុន ក្នុងទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយផងដែរ ប៉ុន្តែភា្លមៗមិនទាន់មានការបញ្ជាក់លម្អិតអ្វីនៅឡើយទេ។ សូមជម្រាបថា បើតាមការគ្រោងទុកនោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នឹងត្រូវត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ហើយរូបលោកក៏នឹងត្រូវបន្តធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយនេះ៕

  • នាយរដ្ឋមន្ត្រីប្រទេសម៉ុងហ្គោលីផ្ញើសារអបអរសម្ដេចតេជោនាយករដ្ឋមន្ត្រី

    នាយរដ្ឋមន្ត្រីប្រទេសម៉ុងហ្គោលីផ្ញើសារអបអរសម្ដេចតេជោនាយករដ្ឋមន្ត្រី

    ក្នុងលិខិតរបស់នាយករដ្ឋមន្ត្រីប្រទេសម៉ុងហ្គោលី លោក Ukhnaa Khurelsukh បានបញ្ជាក់ថា តាងនាមរដ្ឋាភិបាលប្រទេសម៉ុងហ្គោលី និងខ្លួនលោកផ្ទាល់ លោកសូមសម្ដែងអំណរសារទរដ៏រីករាយ ជូនចំពោះសម្ដេចតេជោហ៊ុន សែន ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ លិខិតរបស់នាយករដ្ឋមន្ត្រីម៉ុង ហ្គោលី បានបន្តថា លោកមានសេចក្ដីសោមនស្សរីករាយត្រៀមសហការជាមួយសម្ដេចតេជោ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ុងហ្គោលី ដើម្បីបម្រើប្រយោជន៍នៃប្រទេសទាំង២ និងការអភិវឌ្ឍន៍ក្នុងតំបន់៕

  • គណៈកម្មការផលិតទូកង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក បានចេញសេក្តីជូនដំណឹង ស្តីពីឈ្មោះទូក-ង ដែលវែងជាងគេលើពិភពលោក

    គណៈកម្មការផលិតទូកង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក បានចេញសេក្តីជូនដំណឹង ស្តីពីឈ្មោះទូក-ង ដែលវែងជាងគេលើពិភពលោក
  • មនុស្ស២១នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនៅក្នុងប្រទេសអ៊ីរ៉ង់

    មនុស្ស២១នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនៅក្នុងប្រទេសអ៊ីរ៉ង់

    អ៊ីរ៉ង់៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស២១នាក់បានស្លាប់ ក្រោយរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿងបុកគ្នាជាមួយរ៉ឺម៉កមួយដែលផ្ទុកសម្ភារដែលអាចឆេះបាននៅក្នុងតំបន់ Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់ខាងលើនេះ បានកើតឡើងនៅលើផ្លូវមួយកន្លែងដែលតភ្ជាប់ទីក្រុង Kashan និង Natanz មានចម្ងាយប្រហែល២៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីតេហេរ៉ង់។ ជាមួយគ្នានេះ មានអ្នកដំណើរចំនួន១៩នាក់បានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ហើយមនុស្ស២នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះ ប៉ុន្តែក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ពេក៕

  • រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកសម្រេចលុបចោលដំណើរទស្សនកិច្ចចុងសប្តាហ៍នេះ ដើម្បីផ្តោតលើការឆ្លើយតបរបស់ស៊ីរី

    រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកសម្រេចលុបចោលដំណើរទស្សនកិច្ចចុងសប្តាហ៍នេះ ដើម្បីផ្តោតលើការឆ្លើយតបរបស់ស៊ីរី

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ចែម ម៉ាត់ទីស បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចចុងសប្តាហ៍របស់លោកទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្តោតសំខាន់លើការឆ្លើយតបរបស់សហរដ្ឋអាម៉េរិក ចំពោះការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមប្រភពព័ត៌មានក្នុងតំបន់នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ ការសម្រេចចិត្តរបស់ប្រមុខការពារជាតិអាម៉េរិកនេះ ធ្វើឡើងស្របទៅតាមការលុបចោលដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទៅកាន់តំបន់អាម៉េរិកឡាទីននាចុងសប្តាហ៍នេះដូចគ្នាដែរ។ លោក ម៉ាត់ទីស ដែលគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋកាលីហ្វ័រញ៉ា និងណេវ៉ាដា នោះ ត្រូវបានគេរំពឹងថា នឹងទៅចូលរួមក្នុងកិច្ចប្រជុំសេតវិមាននៅក្នុងថ្ងៃពុធ នេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីប្រទេសស៊ីរី។ គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិកបាននឹងកំពុងធ្វើការពិចារណាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងសោកនាដកម្មដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី ខណៈការលើកឡើងនេះ ធ្វើឡើងក្រោយក្រុមសកម្មប្រយុទ្ធ ក្រុមសង្គ្រោះក្នុងតំបន់ និងពួកឧទ្ទាមនៅស៊ីរីបានអះអាងថា កងកម្លំាងរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់សារធាតុគីមីពុល ក្លរីន វាយប្រហារទៅលើទីក្រុង Douma កាលពីថ្ងៃសៅរ៍កន្លងទៅ ជាទីដែលក្រុមឧទ្ទាមគ្រប់គ្រង ស្ថិតនៅក្បែររដ្ឋធានីដាម៉ាស់។ ប៉ុន្តែក្រសួងបរទេសស៊ីរីប្រកាសច្រានចោលចំពោះការចោទប្រកាន់នេះ៕

  • តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រេចបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា

    តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រេចបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា

    ឡាអេ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតបឋមរបស់ខ្លួនហើយ ដើម្បីត្រួតពិនិត្យលើការចោទប្រកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ាថា បានប្រពឹ្រត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ ការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិICCខាងលើនេះ អាចនឹងបើកផ្លូវឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញមួយ លើយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេចោទថា បានសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបណ្ដេញជនជាតិភាគតិចដ៏កំសត់មួយនេះ ប្រមាណជាង៧០០,០០០នាក់ ចេញពីភូមិដ្ឋានរបស់ពួកគេក្នុងរដ្ឋ រ៉ាក់ឃីន។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល និងយោធាមីយ៉ាន់ម៉ាបានច្រានចោទរាល់ការចោទប្រកាន់ទាំងឡាយ ហើយអះអាងថា អ្វីដែលយោធាមីយ៉ាន់ម៉ាបានធ្វើនៅក្នុងរដ្ឋ រ៉ាក់ឃីន គឺគ្រាន់តែដើម្បីការពារជនស៊ីវិលតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍អ្វីនោះទេ៕

  • របាយការណ៍របស់អង្គការ Save the Children បញ្ជាក់ថា កុមារជាង១លាននាក់នឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅពេលអនាគតក្នុងប្រទេសយ៉េមែន

    របាយការណ៍របស់អង្គការ Save the Children បញ្ជាក់ថា កុមារជាង១លាននាក់នឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅពេលអនាគតក្នុងប្រទេសយ៉េមែន

    យ៉េមែន ៖ យោងតាមរបាយការណ៍របស់អង្គការ Save the Children បានឱ្យដឹងថា កុមារប្រមាណជាង១លាននាក់អាចនឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅក្នុងប្រទេសយ៉េមែន ដែលកំពុងញាំញីដោយសារសង្រ្គាមជាង៣ឆ្នាំមកនេះ។ ជុំវិញជម្លោះនៅប្រទេសយ៉េមែននេះ ដែរ  អង្គការ Save the Children បានព្រមានថា កុមារយ៉េមែនជាង១លាននាក់ទំនងជាត្រូវប្រឈមមុខនឹងគ្រោះអត់ឃ្លាននៅពេលអនាគត ខណៈកុមារសរុប៥,២លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានស្រាប់។ ជាមួយគ្នានោះដែរ តម្លៃម្ហូបអាហារឡើងខ្ពស់កប់ពពក និងការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុយ៉េមែន គឺបង្កឡើងដោយសង្រ្គាមដែលកំពុងធ្វើឱ្យប្រជាជនយ៉េមែនជាច្រើនជួបហានិភ័យនៃអសន្តិសុខស្បៀងអាហារ។ ប៉ុន្តែរឹតតែសំខាន់ទៅទៀតនោះ គឺថាការគំរាមកំហែងកាន់តែកើនឡើងជាលំដាប់ បណ្ដាលមកពីការវាយប្រយុទ្ធគ្នាឥតឈប់ឈរនៅឯទីក្រុងកំពង់ផែ Hudaydah ត្បិតទីក្រុងគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីមួយនេះ គឺជាច្រកចូលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនជំនួយផ្សេងៗឲ្យប្រជាជនយ៉េមែន។ គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ សង្រ្គាមនៅក្នុងប្រទេសយ៉េមែន រវាងក្រុមឧទ្ទាមហ៊ូទី និងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដែលផ្ទុះឡើងកាលពីឆ្នាំ២០១៥ បានសម្លាប់ជីវិតមនុស្សជាង១០,០០០នាក់ ក្នុងនោះ២ភាគ៣គឺជាជនស៊ីវិល និង៥៥,០០០នាក់ផ្សេងទៀតរងរបួស៕

  • លោកគ្រូអ្នកគ្រូជាង២០០នាក់នៅវិទ្យាល័យព្រះស៊ីសុត្ថិផ្ទុះការតវ៉ា

    លោកគ្រូអ្នកគ្រូជាង២០០នាក់នៅវិទ្យាល័យព្រះស៊ីសុត្ថិផ្ទុះការតវ៉ា

    នៅវិទ្យាលយ័ព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានការតវ៉ាដ៏ធំមួយរបស់លោកគ្រូអ្នកគ្រូដោយសារតែការមិនសុខចិត្តក្នុងរឿងដកលោក មូល ស៊ុយហេង ចេញពីតំណែងនាយកវិទ្យាលយ័ព្រះស៊ីសុវត្ថិ ហើយប្រកាសដកដោយលោកអគារធិការ ជ័យ សារិន។ ពេលនេះលោកគ្រូអ្នកគ្រូទាំងអស់លោកបានបដិសេធមិនទទួលស្គាល់នូវការប្រកាសដោយឯកតោភាគីនេះឡើយ៕

  • រដ្ឋសភាផ្តល់សុពលភាពដល់សមាជិកាសមាជិកាចំនួន៣៨រូបជាផ្លូវការ

    រដ្ឋសភាផ្តល់សុពលភាពដល់សមាជិកាសមាជិកាចំនួន៣៨រូបជាផ្លូវការ

    ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលមានសមាជិកសមាជិការដ្ឋសភាចូលរួមចំនួន៧៧រូបបានអនុម័តផ្តល់នូវសុពលភាពជូនសមាជិកសមាជិកាថ្មីនៃរដ្ឋសភាជាប់ឆ្នោតចំនួន ៣៨រូបជាផ្លូវការ។