Category: ព័ត៌មាន

  • រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចឧបត្ថម្ភថវិកា១០លានរៀន ជូនប៉ារ៉ាឡាំពិកកម្ពុជាចូលរួមព្រឹត្តិការណ៍ កីឡាអាស៊ីប៉ារ៉ាហ្គេម នៅឥណ្តូនេស៊ី

    រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចឧបត្ថម្ភថវិកា១០លានរៀន ជូនប៉ារ៉ាឡាំពិកកម្ពុជាចូលរួមព្រឹត្តិការណ៍ កីឡាអាស៊ីប៉ារ៉ាហ្គេម នៅឥណ្តូនេស៊ី

    រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចឧបត្ថម្ភថវិកា១០លានរៀន ជូនប៉ារ៉ាឡាំពិកកម្ពុជាចូលរួមព្រឹត្តិការណ៍ កីឡាអាស៊ីប៉ារ៉ាហ្គេម នៅឥណ្តូនេស៊ី

  • អត្តពលិកកីឡារាំ នាំយកមេដាយ៦គ្រឿង ពីឆាកអន្តរជាតិ

    អត្តពលិកកីឡារាំ នាំយកមេដាយ៦គ្រឿង ពីឆាកអន្តរជាតិ

    អត្តពលិកកីឡារាំ នាំយកមេដាយ៦គ្រឿង ពីឆាកអន្តរជាតិ

  • នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការ

    នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការ

    ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ព្រឹកមិញនេះ ជនសង្ស័័យ១០នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងសំណុំរឿង០៧ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួររួចមក។ សមត្ថកិច្ចបានឲ្យដឹងថា កាបញ្ជូនជនសង្ស័យទាំង១០នាក់ទៅកាន់តុលាកានាព្រឹកនេះ បន្ទាប់ពីសមត្ថកិច្ចបានបញ្ចប់និតិវិធីសួរនាំរួចរាល់ ហើយជនសង្ស័យទាំងនេះមានជាប់ពាក់ព័ន្ធនឹងករណីផ្សេងៗគ្នាមាន៧ករណី (ករណីលួច២ករណី ករណីឆក់១ករណី ករណីរំលោភលទំនុកចិត្ត១ករណី ករណីជួញដូរគ្រឿងញៀន១ករណី ករណីលេងល្បែងស៊ីសង(ជល់មាន់)១ករណី និងករណីប្រើប្រាស់គ្រឿងញៀន១ករណី)។ ជាមួយគ្នានេះដែរ លោកអធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការ និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ហើយសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ម.ន

  • រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះពិនិត្យ និងបញ្ជាឲ្យក្រុមហ៊ុនដែលចាក់ដីចូលឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ កាយដីចេញវិញ

    រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះពិនិត្យ និងបញ្ជាឲ្យក្រុមហ៊ុនដែលចាក់ដីចូលឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុ កាយដីចេញវិញ

    រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីចុះទៅបញ្ជាឲ្យក្រុមហ៊ុនដែលចាក់ដីចូលសមុទ្រនៅឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុកាយដីចេញវិញ ដើម្បីរក្សាឆ្នេរដូចដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ១៨ ខែកញ្ញានេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកឧបនយាករដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅត្រង់ចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយយកដីដែលបានចាក់បំពេញនោះចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។ ជាមួយគ្នានោះ ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្ដោយឆ្នេរទាំងអស់ជៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រដូចករណីនោះទៀត៕ម.ន

  • លោកគ្រូអ្នកគ្រូជិត៣០០នាក់មកពីខេត្តចំនួន៤ ធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម

    លោកគ្រូអ្នកគ្រូជិត៣០០នាក់មកពីខេត្តចំនួន៤ ធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម

    នៅថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ ២០១៨នេះ លោកគ្រូអ្នកគ្រូជិត៣០០នាក់ ដែលមកពីខេត្តចំនួន៤ (កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ) បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯក។ ការមកធ្វើទស្សនកិច្ចសិក្សានេះ គឺ ក្នុងគោលបំណងស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ជាពិពេសគឺប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) និងដំណើរការជំនុំជម្រះក្តីប្រឆាំងនឹងអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ដែលបានឡើងដឹកនាំប្រទេសនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

  • កម្ពុជាសម្រេចបានចំពោះអនុវត្តគំនិតផ្តួចផ្តើមស្តីពី “ទីក្រុងឆ្លាត”និង”ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព” ដើម្បីត្រៀមខ្លួនទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤

    កម្ពុជាសម្រេចបានចំពោះអនុវត្តគំនិតផ្តួចផ្តើមស្តីពី “ទីក្រុងឆ្លាត”និង”ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយចីរភាព” ដើម្បីត្រៀមខ្លួនទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤

    បដិវត្តន៍ឧស្សាហកម្មទី៤ ត្រូវឃើញថា កើតឡើងដោយសារភាពជឿនលឿននៃភាពឆ្លាតវៃរបស់កម្មវិធីកុំព្យូទ័រ ការប្រើប្រាស់មនុស្សយន្ត យានយន្តដើរដោយស្វ័យប្រវត្តិ ការបោះពុម្ពលក្ខណៈ3-D បច្ចេកវិទ្យាណាណូ និងវិទ្យាសាស្ត្រក្នុងវិស័យផ្សេងៗទៀត។ ការបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជានោះ ធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន-កូរ៉េលើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ  នៅថ្ងៃ១៧ ខែកញ្ញាម្សិលមិញ។ កិច្ចប្រជុំនោះ ដឹកនាំដោយលោកជំទាវ Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កិច្ចប្រជុំនោះនឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរវាងបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ លោកទេសរដ្ឋមន្រ្តីជម្រាបជូនអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានបន្ថែមទៀតនាពេលថ្មីៗនេះ ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្តីពី “ទីក្រុងឆ្លាត” និង “ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព” ក្នុងដំណាក់កាលអន្តរកាលពីបដិវត្តន៍ឧស្សាហកម្មទី៣ ទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការកសាង និងការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព កំពង់ផែទឹកសាប កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋាន ផ្លូវដែក តភ្ជាប់ពីរាជធានីរាជធានីភ្នំពេញជាមួយប្រព័ន្ធផ្លូវដែករបស់ប្រទេសថៃ និងកំពង់ផែសមុទ្រទឹកជ្រៅ។…

  • រដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញឆន្ទៈជួយកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ

    រដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញឆន្ទៈជួយកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ

    នៅថ្ងៃ១៧ ខែកញ្ញាម្សិលមិញ នៅទីក្រុងសេអ៊ូល ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ លោកស្រី Kim Hyun Mee បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញឆន្ទៈជួយកម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាអំពីវិធីសាស្ត្រល្អៗដើម្បីពង្រឹងកិច្ចសហការរវាងគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតាមរយៈបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រីរដ្ឋមន្ត្រី Kim Hyun Mee ថ្លែងថា ការអភិវឌ្ឍនោះ រួមបញ្ចូលទាំងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ការគាំទ្រផ្នែកបច្ចេកវិទ្យា កម្មវិធីស្រាវជ្រាវ និងផ្លាស់ប្តូរសូហ្វ៊ែរ ដែលអាចឱ្យក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន ព្រមទាំងការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្នុងរយៈពេលប្រាំចុងក្រោយនេះ ដោយបានជួយធ្វើឱ្យប្រសើរឡើងដល់ការបំពាក់ឧបករណ៍សុវត្ថិភាព សម្ភារសុវត្ថិភាព និងវិធានការសុវត្ថិភាពលើផ្លូវជាតិរបស់កម្ពុជា ការសាងសង់ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ការធ្វើឱ្យប្រសើរឡើងរោងចក្រប្រព្រឹត្តកម្មសំណល់ទឹកកខ្វក់ និងទឹកទន្លេកម្ពុជា និងគម្រោងធ្វើឱ្យប្រសើរឡើងបណ្តាញផ្លូវថ្នល់ផ្សេងទៀត។ លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រីរដ្ឋមន្ត្រីកូរ៉េ អំពីគម្រោងនាពេលបច្ចុប្បន្ន និងនាពេលអនាគត ជាមួយនឹងអង្គការKOICA ដែលក្នុងនោះរួមមាន…

  • ចាប់ផ្សឹកចៅអធិការវត្ដកំពង់ក្ដុល រឿងលួចមានស្នេហា និងប្រើប្រាស់គ្រឿងញៀន

    ចាប់ផ្សឹកចៅអធិការវត្ដកំពង់ក្ដុល រឿងលួចមានស្នេហា និងប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨  ប្រជាពលរដ្ឋបានដាក់គ្នាតាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញ ក៏ឃើញព្រះចៅអធិការវត្ដកំពុងក្ដុលជិះម៉ូតូឌុបគ្នាជាមួយស្រីកំណាន់ចិត្តចេញពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ឌ ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ។ ជុំវិញការតវ៉ាសាជាថ្មីពាក់ព័ន្ធ រឿងដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់សាកសំពៅ ខណ្ឌដង្កោ ឲ្យព្រះចៅអធិការវត្តកំពង់ក្តុល ព្រះនាម មាជ សុវណ្ណ ដែលលួចលាក់មានស្នេហាជាមួយស្រីម្នាក់រហូតមានកូនស្រីអាយុ២ឆ្នាំ ត្រូវតែផ្សឹកនឹងបណ្តេញចេញពីវត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨  នៅក្នុងវត្ដស្លែង។

  • អ្នករត់តាក់ស៊ីតាមចញ្ចើមផ្លូវជាតិលេខ១ ត្រេកអរ និងថ្លែងអំណរគុណអភិបាលខណ្ឌច្បារអំពៅ ដែលបានរកទីតាំងចំណតសម្រាប់ពួកគាត់

    អ្នករត់តាក់ស៊ីតាមចញ្ចើមផ្លូវជាតិលេខ១ ត្រេកអរ និងថ្លែងអំណរគុណអភិបាលខណ្ឌច្បារអំពៅ ដែលបានរកទីតាំងចំណតសម្រាប់ពួកគាត់

    ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានធ្វើឲ្យបងប្អូនអ្នករត់តាក់ស៊ីប្រចាំផ្លូវជាតិលេខ១ រីករាយ និងអរគុណ ដែលរូបលោកបានខិតខំស្វែងរកទីតាំងចំណតឲ្យរថយន្តតាក់ស៊ីពួកគាត់បានចតដាក់ម៉ូយបានត្រឹមត្រូវដូចដើមវិញ។ អ្នករត់តាក់ស៊ីបានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍អប្សរា ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះថា ពួកគាត់មានក្តីរីករាយ ដែលលោកអភិបាលខណ្ឌច្បារអំពៅបានរកទីតាំងចំណតតាក់ស៊ីនៅបេនឡានចាស់មុខអតីតរោងកុនច្បារអំពៅស្ថិតក្នុងសង្កាត់ច្បារអំពៅទី១សម្រាប់ពួកគាត់។ តំណាងអ្នករត់តាក់ស៊ីបានបញ្ជាក់ថា ពីមុនមកតាក់ស៊ីពួកគាត់បានរង់ចាំដឹកអ្នកដំណើរនៅបេនឡានចាស់មុខអតីតរោងកុនច្បារអំពៅតាំងពីយូរយាណាស់មកហើយ ប៉ុន្តែនៅក្នុងអាណតិ្តលោក ប៉ា សុជាតិវង្ស ជាអភិបាលរាជធានីភ្នំពេញ លោកបានប្រគល់បេននេះទៅឲ្យរថយន្តក្រុងវិញដែលបង្កឲ្យរថយន្តតាក់ស៊ីអត់មានចំណត ហើយនាំគ្នាចតដឹកអ្នកដំណើរនៅតាមផ្លូវបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍។ អ្វីដែលធ្វើឲ្យអ្នករត់តាក់ស៊ីមានក្តីសង្ឃឹម និងរស់ម្តងទៀតនោះគឺថ្មីៗនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានស្វែងរកទីតាំងចំណតផ្តល់ឲ្យអ្នករត់តាក់ស៊ីស្ថិតនៅក្បែរទីតាំងចាស់ ធ្វើឲ្យអ្នករត់ស៊ីមានបេនសម្រាប់ចតដឹកម៉ូយដូចដើមវិញ ធ្វើឲ្យអ្នករត់តាក់ស៊ីមានក្តីសង្ឃឹមឡើងវិញហើយសន្យាមិនចតដឹកអ្នកដំណើរតាមដងផ្លូវបែបអាណាធិបតេយ្យទៀតឡើយ។

  • រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិផលនាំចូលពីប្រទេសចិនតម្លៃ២០០ពាន់លានបន្ថែមទៀតក្នុងខែកញ្ញានេះ

    រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធលើផលិផលនាំចូលពីប្រទេសចិនតម្លៃ២០០ពាន់លានបន្ថែមទៀតក្នុងខែកញ្ញានេះ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងតែបញ្ឆេះសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនកាន់ខ្លាំងហើយ ដោយក្នុងនោះ រដ្ឋបាលរបស់លោកបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាម៉េរិកនឹងបន្ថែមពន្ធលើផលិតផលអាម៉េរិក១០ភាគរយបន្ថែមទៀត ក្នុងខែកញ្ញានេះ ពោលគឺលើទំនិញតម្លៃ២០០ពាន់លានដុល្លារអាម៉េរិក ដោយនឹងបង្កើន២៥ភាគរយនៅចុងឆ្នាំ២០១៨នេះ។ ពន្ធដែលត្រូវដំឡើងបន្ថែមទៀតនេះ គឺជាការបន្ថែមបន្ទុកទៀតលើផលិតផលចិននាំចូលទៅអាម៉េរិក ដោយកាលពីដើមឆ្នាំ២០១៨នេះ ទំនិញចិន៥០ពាន់លានដុល្លារអាម៉េរិកត្រូវបានអាម៉េរិកដំឡើងពន្ធរួចហើយនោះ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើការដំឡើងពន្ធចំនួន២៥ភាគរយលើការនាំចូលដែកថែប និង១០ភាគរយទៀតលើអាលុយមីញ៉ូម ព្រមទាំងការដំឡើងពន្ធ២៥ភាគរយលើមុខទំនិញចូលពីប្រទេសចិន។ សរុបទាំងមុន និងលើកនេះ មានន័យថា រៀងរាល់ឆ្នាំផលិតផលពាក់កណ្តាលរបស់ចិនលក់នៅសហរដ្ឋអាម៉េរិក នឹងត្រូវរងផលប៉ះពាល់ដោយសារតែដំឡើងពន្ធនេះ៕ម.ន