Category: ព័ត៌មាន

  • សម្ដេចតេជោនាយករដ្ឋមន្ត្រីប្ដេជ្ញាខិតខំប្រឹងប្រែងទ្វេដងក្នុងការផ្តល់ជូននូវសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្លាំងជាងមុនសម្រាប់អាណត្តិទី៦នេះ

    សម្ដេចតេជោនាយករដ្ឋមន្ត្រីប្ដេជ្ញាខិតខំប្រឹងប្រែងទ្វេដងក្នុងការផ្តល់ជូននូវសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្លាំងជាងមុនសម្រាប់អាណត្តិទី៦នេះ

    ក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងយុវជនទាំងក្នុង និងក្រៅប្រទេស ដែលបានផ្ញើសារមកកាន់សម្ដេចក្នុងហ្វេសប៊ុក ដែលមានសារខ្លះជាសារជូនពរ និងសារខ្លះអំពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋ។ ហ្វេសប៊ុកសម្ដេចបានបន្តថា ទំនាក់ទំនងជាប្រចាំរបស់ប្រជាពលរដ្ឋ គឺបានបង្ហាញច្បាស់ពីមនោសញ្ចេតនា និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតដែលបានលើកទឹកចិត្តដល់សម្ដេច។ សម្ដេចបានបន្តថា ពិតណាស់ សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្ដេច។ សម្ដេចបានសរសេរសន្យាថា នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី (២០១៨-២០២៣) គឺយើងនឹងខិតខំប្រឹងប្រែងទ្វេដង ក្នុងការផ្តល់ជូននូវសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្លាំងជាងមុន។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិ ហើយសម្ដេចក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕ម.ន

  • ជនសង្ស័យ៤នាក់ធ្វើសកម្មភាពគាស់ផ្ទះមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

    ជនសង្ស័យ៤នាក់ធ្វើសកម្មភាពគាស់ផ្ទះមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពឡើងលើដំបូលផ្ទះគាស់បម្រុងចូលលួចទ្រព្យសម្បត្តិតែម្ចាស់ឃើញទាន់ស្រែកចោរៗ ក៏ត្រូវប្រជាពរដ្ឋពទ្ធ័ដែលរស់នៅក្បែជួយចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចជាប់ប៉ុស្តិ៍ព្រែកឯង ក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ជនរងគ្រោះមានឈ្មោះ ប៊ុន រ័ត្នថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបលក់ដូរស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេកកើត រូបគាត់កំពុងគេង ស្រាប់តែឮសម្រឹបជើងលើដំបូងផ្ទះ ហើយក៏បានស្រែកចោរៗស្រាប់តែជនសង្ស័យ៣នាក់បានរត់ឡើងម៉ូតូមួយគ្រឿងគេខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង០៨ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AW-2752 មួយសន្ទុះក្រោយមក ស្រាប់លេចជនសង្ស័យម្នាក់បានដើរមកវិញមកយកម៉ូតូថា ខ្លួនបានភេ្លច ក៏ត្រូវប្រជាពរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង កសាងសាណុំរឿងបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

  • ទំនងងក់មួយភាំងរ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់មួយកង់

    ទំនងងក់មួយភាំងរ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់មួយកង់

    ភ្នំពេញ៖ រថយន្តម៉ាក TRITONមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់សង្ស័យងងុយដេកខ្លាំងពេកក៏រ៉េចង្កូតជ្រុលទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១កង់ ចំណែករថយន្តបានបែកកង់មុខទៅលេងរួច។ ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១២នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាក TRITON ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2S.7233 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់១កង់ នឹងរថយន្តបង្កបែកកង់ទៅមុខធ្វើដំណើរលែងរួច ប៉ុន្តែមិនមានណាម្នាក់រងរបួសក្នុងករណីគ្រោះថ្នាក់នេះទេ។ ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅមន្រ្តីចរាចរណ៍ជំនាញឲ្យចុះមកដើម្បីចុះវាស់វែង និងស្ទួចរថយន្តទៅរក្សាទុកនៅការិយាល័យរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

  • ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកមេស៊ីម៉ង់ត៍ពីចំហៀងបណ្ដាលខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់

    ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកមេស៊ីម៉ង់ត៍ពីចំហៀងបណ្ដាលខ្ទាតចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់

    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តដឹកមេស៊ីម៉ង់ត៍កិនបែកក្បាលធ្លាយខួរស្លាប់ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូចេញពីទិញម្ហូបហើយឆ្លងផ្លូវមិនប្រយ័ត្នទៅបុកជាមួយរថយន្តដឹកមេស៊ីម៉ង់ត៍ពីចំហៀង ហើយខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង។

  • រដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលទីទួលសុវត្ថិភាពក្នុងភូមិសាស្ត្រឃុំទំពូង ស្រុកថ្មគោល

    រដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលទីទួលសុវត្ថិភាពក្នុងភូមិសាស្ត្រឃុំទំពូង ស្រុកថ្មគោល

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្តអមដំណើរដោយឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត រួមជាមួយនឹងថ្នាក់ដឹកនាំ តាមបណ្តាស្ថាប័ន មន្ទីរនិងអង្គភាពសំខាន់ៗ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។ ជាពិសេស អាជ្ញាធរមូលដ្នានស្រុកថ្មគោល និងមេឃុំទំពូង ដើម្បីចុះទៅពិនិត្យមើលទីតាំងនៃទួលសុវត្ថិភាពមួយកន្លែង ដែលអាជ្ញាធរឃុំទំពូង បានកំណត់ជ្រើសរើសយកទីតាំងមួយនេះ ដើម្បីជាទីកន្លែងត្រៀមបម្រុង និងបង្ការទុកជាមុនក្នុងការជម្លៀសប្រជាជន ដែលអាចប្រឈមពីជំនន់ទឹកទន្លេសាប ដែលបាន និងកំពុងតែបន្តជន់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីដើមខែកញ្ញា ២០១៨នេះ រហូតមក។

  • អប្សរាណេត ១៤ – ០៩ – ២០១៨

    អប្សរាណេត ១៤ – ០៩ – ២០១៨

    អប្សរាណេត ១៤ – ០៩ – ២០១៨

  • តំណាងក្រសួងការបរទេសបារាំងទទួលបន្ទុកផ្នែកសោតទស្សន៍ប្រចាំតំបន់ ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយជាមួយ វិទ្យុ និងទូរទស្សន៍អប្សរា

    តំណាងក្រសួងការបរទេសបារាំងទទួលបន្ទុកផ្នែកសោតទស្សន៍ប្រចាំតំបន់ ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយជាមួយ វិទ្យុ និងទូរទស្សន៍អប្សរា

    ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ខ្វៃ អាទិត្យា អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នារាជធានីភ្នំពេញ ប្រធានផ្នែកសោតទស្សន៍ប្រចាំតំបន់នៃក្រសួងការបរទេស សាធារណៈរដ្ឋបារាំង ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Fédéric ALLIOD បានបង្ហាញពីចំណាប់អារម្មណ៍លើការរីកចំរើនរបស់វិទ្យុ និងទូរទស្សន៍អប្សរា និងការបង្កើតកិច្ចសហការរវាងបណ្តាញផ្សព្វផ្សាយបារាំងនិងវិទ្យុ និងទូរទស្សន៍អប្សរា។ លោក Fédéric ALLIOD បានបង្ហាញថា រដ្ឋាភិបាលបារាំង តាមរយៈលោកជាប្រធានទទួលបន្ទុកផ្នែកសោតទស្សន៍ប្រចាំតំបន់ដែលមានប្រទេសចំនួន៥ រួមមានកម្ពុជា វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា នៃក្រសួងការបរទេសបារាំង មានបំណងបង្កើតទំនាក់ទំនងរវបាងទូរទស្សន៍បារំង និងវិទ្យុ និងទូរទស្សន៍អប្សរា ឈានឆ្ពោះទៅកិច្ចសហប្រតិការក្នុងការផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេស។ លោកខ្វៃ អាទិត្យា បានបញ្ជាក់ថា ៖ វិទ្យុនិងទូរទស្សន៍អប្សរាកំពុងធ្វើការអភិវឌ្ឍខ្លួនទាំងផ្នែកខ្លឹមសារ និងបច្ចេកទេស ឆ្ពោះទៅគោលដៅបណ្តាញផ្សព្វផ្សាយក្នុងស្រុកឈានមុខគេ ខាងផ្នែកព័ត៌មាននិងអប់រំ។ លោកអគ្គនាយកបានបន្តទៀតថា វិទ្យុនិងទូរទស្សន៍អប្សរាក្នុងពេលបច្ចុប្បន្ន បានកំណត់ផែនការទំនើបកម្មប្រព័ន្ឋផ្សព្វផ្សាយ ក្រៅពីផ្សាយតាមប្រព័ន្ឋវិទ្យុនិងទូរទស្សន៍នៅលើដី ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានអប្សរា…

  • វិទ្យុអាស៊ីសេរី ត្រូវក្លាហានប្រកាសលទ្ធផលការស្ទង់មតិប្រជាពលរដ្ឋខ្មែរលើហ្វេសប៊ុកស្តីពីការគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន

    វិទ្យុអាស៊ីសេរី ត្រូវក្លាហានប្រកាសលទ្ធផលការស្ទង់មតិប្រជាពលរដ្ឋខ្មែរលើហ្វេសប៊ុកស្តីពីការគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន

    វិទ្យុអាស៊ីសេរី ដែលល្បីថាជាវិទ្យុឯករាជ្យនាពេលកន្លងមក បានបញ្ចេញសារជាតិរបស់ខ្លួនឲ្យគេស្គាល់កាន់តែច្បាស់ថាជាវិទ្យុអាយ៉ងបរទេស សម្រាប់បម្រើការផ្សព្វផ្សាយឲ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ពួកគេបាននឹងកំពុងធ្វើសកម្មភាពប្រឆាំងដាច់ខាត តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានលំអៀង ជម្រុញចលនាលាបពណ៌នៅកម្ពុជាឲ្យកាន់តែរីកសុះសាយ នាំឲ្យប្រជាពលរដ្ឋខ្មែរមានការភាន់ច្រឡំ ព្រោះទទួលព័ត៌មានមិនពិត ជាហេតុបង្កឲ្យមាន ភាពវឹកវរចលាចលក្នុងសង្គមជាដើម។ល។ ថ្មីៗនេះដែរ វិទ្យុនេះ បានធ្វើការស្ទង់មតិជាសាធារណៈមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយកំណត់រយៈពេល៧ថ្ងៃនៃការស្ទង់មតិ ដើម្បីរកចំនួនប្រជាពលរដ្ឋដែលគំាទ្រ និងមិនគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។  រយៈពេល៧ថ្ងៃបានកន្លងផុតទៅ ការស្ទង់មតិនេះក៏បានបញ្ចប់ទាំងស្រុង ដោយរកឃើញថា មានអ្នកចូលរួមបោះឆ្នោតចំនួនជាង៨ម៉ឺន៧ពាន់នាក់ (87.2K) ក្នុងនោះអ្នកដែលបានបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន មានចំនួន 79K ស្មើនឹង៩១% និងអ្នកដែលមិនគាំទ្រ មានចំនួនត្រឹមតែ 8K ស្មើនឹង៩% ប៉ុណ្ណោះ។ លទ្ធផលនៃការស្ទង់មតិនេះ មិនខុសអំពីលទ្ធផលនៃចំនួនប្រជាពលរដ្ឋចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នៃរដ្ឋសភាដែរ ពោលគឺប្រជាពលរដ្ឋប្រមាណជាង៨៣ភាគរយទៅចូលរួមបោះឆ្នោត ដោយមិនបានស្តាប់តាមការញុះញង់ និងអំពាវនាវរបស់ក្រុមប្រឆាំងនោះទេ។ ប៉ុន្តែអ្វីដែលគេកំពុងឆ្ងល់នោះគឺ នៅពេលដែលលទ្ធផលនៃការស្ទង់មតិបានបង្ហាញរួចហើយ ហេតុអ្វីក៏វិទ្យុអាស៊ីសេរីមិនបានផ្សាយព័ត៌មានអំពីលទ្ធផលនៃការស្ទង់មតិនេះជាផ្លូវការសោះ? នេះបង្ហាញឲ្យឃើញថាវិទ្យុអាយ៉ងមួយនេះពិតជាកំសាកជាទីបំផុត មិនហ៑ានទទួលស្គាល់ការពិត ជាពិសេសគឺមិនហ៑ានផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋខ្មែរឲ្យបានដឹង។ នេះសបញ្ជាក់ឲ្យឃើញថាវិទ្យុនេះពិតជាគ្មានវិជ្ជាជីវៈត្រឹមត្រូវ និងមិនឯករាជ្យ  ផ្សាយតែរឿងបោកប្រាស់តាមក្រុមអ្នកនយោបាយដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ការស្ទង់មតិនេះ គឺជាផែនការដែលមានចេតនាបង្កហេតុ និងចង់បង្ហាញឲ្យអន្តរជាតិឃើញពីចំនួនអ្នកមិនគាំទ្ររាជរដ្ឋាភិបាល តែផ្ទុយទៅវិញ ការស្ទង់មតិបានបង្ហាញលទ្ធផលបញ្ជ្រាស់អំពីការគិតនិងចង់បានរបស់ខ្លួន ហើយផែនការនេះបែរជាត្រឡប់ទៅបំផ្លាញវិទ្យុអាស៊ីសេរី និងក្រុមអ្នកនយោបាយរត់ចោលស្រុកទៅវិញ។…

  • អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Peter Studar ប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម

    អភិបាលខេត្តសៀមរាប  បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Peter Studar ប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម

    ជំនួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Peter Studar ប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម ក្នុងនាមប្រធានថ្មីជំនួសលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណៈ កាលពីថ្ងទី០៩ កញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វីស ។ មានប្រសាសន៍សម្តែងការគួរសមនោះដែរលោកវេជ្ជបណ្ឌិត Peter Studar បានបញ្ជាក់ឲ្យដឹងថា រូបលោក និង លោកវេជ្ជបណ្ឌិត Beat Richner បានចូលមកកម្ពុជាចាប់ពីឆ្នាំ១៩៩២ ដើមី្បធ្វើការស្តារឡើងវិញនូវមន្ទីរពេទ្យ គន្ធបុប្ផាឡើងវិញនៅរាជធានីភ្នំពេញ និង សាងសង់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប (មន្ទីរពេទ្យជ័យវរ្ម័ន្តទី៧) ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា លោកបានចូលមកកម្ពុជា នាឆ្នាំ១៩៨១ ជាគ្រូពេទ្យព្យាបាលជម្ងឺជូនប្រជាជន កម្ពុជា នៅខេត្តកំពង់ចាម  ព្រមទាំងមានអនុស្សាវរីយ៍ក្នុងការលេងកីឡាជាម សម្តេចតេជោ ហ៊ុន សែន ទៀតផង ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា តែនៅក្នុងឆ្នាំ១៩៩២ នៅពេលលោកវេជ្ជបណ្ឌិត…

  • ក្រសួងបរិស្ថាន សហការជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានរៀបចំសន្និសីទសារព័ត៌មានអំពីកម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថាន ពានរង្វាន់អប្សរា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា និងរួមគ្នាចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»

    ក្រសួងបរិស្ថាន សហការជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានរៀបចំសន្និសីទសារព័ត៌មានអំពីកម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថាន ពានរង្វាន់អប្សរា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា និងរួមគ្នាចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក»

    ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃច័ន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅព្រឹកថ្ងៃទី១៧  ខែ កញ្ញា  ឆ្នាំ ២០១៨ ក្រសួងបរិស្ថាន សហការជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា បានរៀបចំសន្និសិទសារព័ត៌មានអំពី កម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តី ពីបរិស្ថាន ពានរង្វាន់អប្សរា ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះក្នុងប្រទេសកម្ពុជា និងរួមគ្នាចូលរួមកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដើម្បីធ្វើការផ្សព្វផ្សាយជូនសាធារណជន ក៏ដូចជាយុវជនដែលមាន ចំណាប់អារម្មណ៍ និងយុវជនដែលមានដែលមានអាជីពក្នុងការផលិតវីដេអូបែបខ្នាតខ្លីស្រាប់ អោយចូល រួមប្រកួតក្នុងកម្មវិធីនេះ ហើយក៏ជាការផ្សព្វផ្សាយនៃការបើកជាផ្លូវការ ការប្រកួតប្រជែងកម្មវិធីវីដេអូខ្នាតខ្លី នៅពេលខាងមុខនេះ។ ដូច្នេះ ការគ្រប់គ្រងបរិស្ថានប្រកប ដោយចីរភាព នឹងក្លាយជាមធ្យោបាយដ៏ចំបាច់មួយក្នុងការការពារ និងដោះស្រាយនូវរាល់ការធ្លាក់ចុះ នៃធនធានធម្មជាតិ និងបញ្ហាបរិស្ថាន។ ការអប់រំ និងការផ្សព្វផ្សាយរបស់យុវជន ទៅលើយុវជនដទៃទៀត និងជាមួយប្រជាពលរដ្ឋ ពីបញ្ហាប៉ះពាល់អនាម័យនិងបរិស្ថាន ជាពិសេសការទុកដាក់សំរាមបានល្អ នាំ អោយមនុស្សមានសុខភាពល្អ ភូមិដ្ឋានស្រស់ស្អាត និងទីក្រុងប្រកបដោយភាពទាក់ទាញ។…