Category: ព័ត៌មាន

  • អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather និយាយថា ចង់ប្រកួតជាមួយ Manny Pacquiao ម្តងទៀតក្នុងឆ្នាំនេះ

    អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather និយាយថា ចង់ប្រកួតជាមួយ Manny Pacquiao ម្តងទៀតក្នុងឆ្នាំនេះ

    អ្នកប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិក Floyd Mayweather បាននិយាយកាលពីថ្ងៃសៅរ៍ចុងសបា្តហ៍ថា នឹងឡើងសង្វៀនប្រកួតក្នុងឆ្នាំ២០១៨នេះ ជាមួយកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ។Mayweather បានបង្ហោះលើបណ្តាញសង្គម Instagram របស់គេថា ៖ ខ្ញុំនឹង ត្រលប់មកវិញដើម្បីប្រកួតជាមួយ Manny Pacquiao ម្តងទៀតក្នុងឆ្នាំនេះ ។

  • សេះ NAVARA ឈ្នះជើងឯកពូលC ប្រចាំខែកញ្ញា ខណៈពូល A បន្តអវត្តមានបំប៉នត្រៀមព្រឹត្តិការណ៍ ធំប្រចាំឆ្នាំ

    សេះ NAVARA ឈ្នះជើងឯកពូលC ប្រចាំខែកញ្ញា ខណៈពូល A បន្តអវត្តមានបំប៉នត្រៀមព្រឹត្តិការណ៍ ធំប្រចាំឆ្នាំ

    សេះ NAVARA ឈ្នះជើងឯកពូលC ប្រចាំខែកញ្ញា ខណៈពូល A បន្តអវត្តមានបំប៉នត្រៀមព្រឹត្តិការណ៍ ធំប្រចាំឆ្នាំ

  • Cristiano Ronaldo រកបាន២គ្រាប់អោយក្លឹបសេះបង្កង់ Juventus

    Cristiano Ronaldo រកបាន២គ្រាប់អោយក្លឹបសេះបង្កង់ Juventus

    Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯងឲ្យក្លឹប Juventus ក្នុងការប្រកួត Serie A សប្ដាហ៍ទី៤ ជាមួយនឹង Sassuolo ។ អតីតកីឡាករក្លឹប Real Madrid ដែលផ្ទេរ ក្នុងតម្លៃជាង១០០លានអឺរ៉ូ មិនអាចរកគ្រាប់បានសូម្បី១គ្រាប់ នៅ៣ប្រកួតដំបូង រហូតមានការសង្ស័យថារូបគេមានទម្រង់លេង  ឬមិនសម្របខ្លួនជាមួយបាល់ទាត់ អ៊ីតាលី តែលោក Allegri អ្នកចាត់ការទូទៅ Juventus ចេញមកអះអាងថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ នឹងរកគ្រាប់បាននៅសប្ដាហ៍នេះ ជាលទ្ធផលដូចការលើកឡើងរបស់លោកមែន ។

  • បាល់ទាត់លីគកំពូលកម្ពុជា ត្រូវបន្តការប្រកួតសប្តាហ៍ទី២០ នាចុងសប្តាហ៍នេះ

    បាល់ទាត់លីគកំពូលកម្ពុជា ត្រូវបន្តការប្រកួតសប្តាហ៍ទី២០ នាចុងសប្តាហ៍នេះ

    ក្រុមបាល់ទាត់ទាំង១២នៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ នឹងត្រូវបន្តការ ប្រកួតរបស់ខ្លួនឡើងវិញ ចំនួន៦ប្រកួត នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្រោយពីសម្រាក ២សប្តាហ៍ ដោយសារការប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ជម្រើសជាតិ ម៉ាឡេស៊ី កាលពីដើម សប្តាហ៍។ ក្រោពីការរំសាយក្រុមជម្រើសជាតិកម្ពុជា គណៈកម្មការបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC នៃសហ ព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញនូវកម្មវិធីប្រកួតសម្រាប់សប្តាហ៍ទី២០ ដោយថ្ងៃទី១៥ ខែ កញ្ញាស្អែកនេះ រួមមាន៖ ក្រុមណាហ្គាវើលប៉ះក្រសួងការពារជាតិ ខណៈក្រុមវិសាខា ត្រូវប្រកួត ជាមួយ ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅទីលានស្ដាតចាស់ ហើយក្រុមព្រះខ័នរាជស្វាយរៀង ទទួលក្រុ មភ្ញៀវ សូលទីឡូអង្គរ នៅកីឡ ដ្ឋានខេត្តស្វាយរៀង។ សូមបញ្ជាក់ថា លទ្ធផលពិន្ទុបណ្តោះអាសន្ន១៩សប្តាហ៍កន្លងមក គឺក្រុមណាហ្គាវើល កំពុងក្តោ ក្តាប់ ដំណែងលើកំពូលតារាង ជាមួយនឹង៤៧ពិន្ទុ  និងក្រុមការពារតំណែងជើងឯករដូវកាលចាស់ បឹងកេត ឈរនៅ ចំណាត់ថ្នាត់លេខ២ មាន៤៥ពិន្ទុ និងក្រុមវិសាខាឈរលេខ៣ មាន៤២ពិន្ទុ ដោយ៣…

  • ឯកឧត្តម ប៊ូ ជុំសេរី៖ សហព័ន្ធកីឡាសិស្ស-និសិ្សត និងសហព័ន្ធកីឡាជាតិជាដៃគូដ៏សំខាន់ដើម្បីអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា

    ឯកឧត្តម ប៊ូ ជុំសេរី៖ សហព័ន្ធកីឡាសិស្ស-និសិ្សត និងសហព័ន្ធកីឡាជាតិជាដៃគូដ៏សំខាន់ដើម្បីអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា

    សហព័នុ្ធកីឡាសិស្ស-និសិ្សត និងសហព័ន្ធកីឡាជាតិជាដៃគូដ៏សំខាន់ដើម្បីអភិវឌ្ឍ វិស័យកីឡានៅកម្ពុជាឲ្យរីកចម្រើន នេះជាប្រសាស៍ថា  ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាក្រសួងអប់រំយុជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ ដែល គ្រោងនឹងធ្វើឡើង នាថ្ងៃទី១៩ និងបញ្ចប់នៅថ្ងៃទី២៨កញ្ញាខាងមុខ។ ឯកឧត្តម ប៊ូ ជុំសេរី បន្ថែមទៀតថា បើសិនជាសហព័ន្ធទាំងពីរមិនរួមសហការគ្នាទេនោះ ការអភិវឌ្ឍកីឡានៅកម្ពុជាក៏មិនរីកចម្រើនដែរ។ ឯកឧត្តមក៏សូមសំណូមពរឲ្យលោកគ្រូ អ្នកគ្រូដែលតំណាងសហព័ន្ធកីឡាសិស្ស-និស្សិត ជាគណៈកម្មាការ បច្ចេកទេសទាំងអស់ប្រកាន់យកនូវជំហរ ស្មារតី ដែរយុត្តិធម៌ ដោយមិនលម្អៀងប្រកាន់បក្សពួក អំឡុងពេលប្រកួត ដែលធ្វើឲ្យប៉ះពាល់ដល់សហព័ន្ធ ហើយត្រូវហ៊ានទទួលយកលទ្ធផលទោះចាញ់ ឬក៏ឈ្នះ។ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតបាននិយាយថា ព្រឹត្តិការណ៍នេះទទួលបានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាឯកទេសចំនួន២២ ចូលរួមប្រកួត ប្រជែងមេដាយ ហើយក្នុងនោះគ្រឹះស្ថានកម្រិត ឧត្តមសិក្សាទាំង២២នេះ គឺមាន៨គ្រឹះស្ថានមក ពីខេត្តនានា។ សម្រាប់ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមាន៦ប្រភេទកីឡា ដូចបណ្តាឆ្នាំមុនៗដែរ ដែលមានដូចជាបាល់ទាត់ បាល់ទះ…

  • ពលរដ្ឋស៊ីរីនាំគ្នាទៅបោះឆ្នោតឃុំសង្កាត់ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំនៃសង្គ្រាមស៊ីវិល

    ពលរដ្ឋស៊ីរីនាំគ្នាទៅបោះឆ្នោតឃុំសង្កាត់ជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំនៃសង្គ្រាមស៊ីវិល

    ស៊ីរី៖ ប្រជាពលរដ្ឋស៊ីរីបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេល៧ឆ្នាំកន្លងមកនេះ។ ការបោះឆ្នោតនេះដែរ កើតឡើងក្រោយពេលអ៊ីស្រាអែលបើកការវាយប្រហារតាមដែនអាកាសទៅលើអាកាសយានដ្ឋាននៅទីក្រុង ដាម៉ាស់។ ការិយាល័យបោះឆ្នោតចំនួន៦,៥៥១កន្លែងបានបើកទ្វារនៅថ្ងៃទី១៦ ខែកញ្ញានេះ ហើយប្រជាពលរដ្ឋស៊ីរីបានបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់។ បើតាមសារព័ត៌មានសាណារបស់ស៊ីរី មានបេក្ខភាពឃុំសង្កាត់មានជាង៤ម៉ឺននាក់ប្រកួតប្រជែងដណ្តើមតំណែងកៅអីឃុំសង្កាត់ចំនួន១៨,៤៧៨កៅអី។ ការបោះឆ្នោតបានបិទទ្វារវិញ នៅវេលាម៉ោង៧យប់ថ្ងៃដដែលនេះ (ម៉ោងក្នុងតំបន់) ហើយមន្ត្រីទទួលខុសត្រូវបានបង្កើនការយាមល្បាតរក្សាសុវត្ថិភាព ក៏ដូចជាធុងឆ្នោតផងដែរ។ ការបោះឆ្នោតខាងលើ គឺជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ២០១១រហូតមកទល់ពេលនេះ ហើយការបោះឆ្នោតកើតឡើងក្នុងពេលដែលតំបន់ជាច្រើននៅតែបន្តកើតមានអំពើហិង្សា និងការវាយប្រហារគ្នាជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើអាកាសយានដ្ឋាន នៅទីក្រុងដាម៉ាស់ សំដៅទៅលើឃ្លាំងអាវុធនៅក្បែរអាកាសយានដ្ឋាន៕ម.ន

  • មនុស្ស៤នាក់បាត់បង់ជីវិតនៅខេត្តក្វាងទុង ស្របពេលដែលព្យុះទីហ្វុង មាំងឃុត កំពុងគំរាមកំហែងភាគខាងត្បូងប្រទេសចិន

    មនុស្ស៤នាក់បាត់បង់ជីវិតនៅខេត្តក្វាងទុង ស្របពេលដែលព្យុះទីហ្វុង មាំងឃុត កំពុងគំរាមកំហែងភាគខាងត្បូងប្រទេសចិន

    ចិន៖ យោងតាមអាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្ស៤នាក់ត្រូវបានគេអះអាងថា បានបាត់បង់ជីវិតនៅក្វាងទុង ស្របពេលដែលព្យុះទីហ្វុង មាំងឃុត បានវាយប្រហារទៅលើខេត្តភាគខាងត្បូងប្រទេសចិនមួយនេះ។ ព្យុះទីហ្វុងដ៏មហិមារនេះ បានចុះដល់ដីនៅម៉ោងប្រមាណ៥ល្ងាចថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅឯតំបន់ឆ្នេរទីក្រុងជំាងមិន ខេត្តក្វាងទុង ក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមស្ថានីយឧតុនិយមខេត្ត។ ដោយឡែកអាជ្ញាធរផ្តល់ជំនួយគ្រោះមហន្តរាយខេត្តក្វាងទុង បានបញ្ជាក់ថា គិតត្រឹមម៉ោង១១យប់ថ្ងៃអាទិត្យ ម្សិលមិញនេះ មានមនុស្សប្រមាណជាង៣,១១លាននាក់បានបង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈដែលទូកនេសាទប្រហែល៤៥,០០០នាក់ ត្រូវបានហៅឲ្យវិលត្រឡប់ពីសមុទ្រមកកំពង់ផែនៅក្នុងខេត្តវិញ។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិនបានបញ្ជាក់ថា ព្យុះទីហ្វុង មាំងឃុត បានធ្វើដំណើរឆ្លងកាត់តំបន់ស្វយ័ត ក្វាងស៊ី ឆ័ន ហើយរំកិលខ្លួនឆ្ពោះទៅកាន់ភាគពាយ័ព្យក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោងគិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ ហើយបើតាមការិយាល័យកិច្ចការស៊ីវិលក្នុងតំបន់នោះ មានមនុស្សប្រមាណ៦៩,៤០០នាក់បានទទួលរងគ្រោះ និងប្រហែល៤៥,០០០នាក់ផ្សេងទៀតបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែឥទ្ធិពលព្យុះទីហ្វុង មាំងឃុត នេះ៕ម.ន

  • ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវរំពឹងថានឹងក្លាយជារបៀបវារៈកំពូលក្នុងជំនួបកំពូលអន្តរកូរ៉េលើកទី៣

    ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវរំពឹងថានឹងក្លាយជារបៀបវារៈកំពូលក្នុងជំនួបកំពូលអន្តរកូរ៉េលើកទី៣

    កូរ៉េខាងត្បូង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្រោងនឹងធ្វើកិច្ចពិភាក្សាទៅលើការអនុវត្តតាមកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេលចួលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកទី៣ ដែលគ្រោងប្រារព្វឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ បើតាមប្រធានការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក អ៊ីម ជុងសឹក បានថ្លែងប្រាប់ក្នុងសន្និសិទសារព័ត៌មានមួយថ្ងៃមុនជំនួបកំពូលនេះថា ឥឡូវនេះ ការរំសាយអាវុធនុយក្លេអ៊ែរ គឺជាគន្លឹះដ៏សំខាន់បំផុតនៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ ហើយថា លោក មូន នឹងមានឱកាសយ៉ាងហោចណាស់ចំនួន២ ដើម្បីពិភាក្សាលើវិធីសាស្រ្តឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាមួយនឹងប្រមុខដឹកនំាកូរ៉េខាងជើង។ បើតាមការគ្រោងទុកនោះ មេដឹកនាំកំពូលប្រទេសទាំងពីរនឹងធ្វើកិច្ចពិភាក្សាទ្វេភាគីនៅក្នុងថ្ងៃអង្គារ៍ និងថ្ងៃពុធសប្តាហ៍នេះ ចំណែកលទ្ធផលដែលកើតចេញពីកិច្ចចរចាគ្នានេះ ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃពុធ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់ប្រទេសកូរ៉េខាងត្បូង៕

  • ក្រុមហ៊ុនធំ២ប្រកាសរកជំនួយសង្គ្រោះជួយដល់លោកគ្រូបង្វឹកឆ្កែដ៏ល្បីរបស់កម្ពុជា និងពិភពលោក ដែលជួបគ្រោះថ្នាក់ចរាចរណ៍

    ក្រុមហ៊ុនធំ២ប្រកាសរកជំនួយសង្គ្រោះជួយដល់លោកគ្រូបង្វឹកឆ្កែដ៏ល្បីរបស់កម្ពុជា និងពិភពលោក ដែលជួបគ្រោះថ្នាក់ចរាចរណ៍

    ភ្នំពេញ៖ ក្រុមហ៊ុនធំពីរ  សប្បាយ និង ធនាគារ ព្រីនស៍ បានរៀបចំពិធីប្រកាសអំពាវនាវមហាជនចូលរួមជួយសង្គ្រោះជាថិវិកាតាមការគួរដល់គ្រូបង្វឹកឆ្កែដែលល្បីពេញពិភពលោកគឺ លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹកឆ្កែហិតគ្រឿងញៀន និងមីន ដ៏ពូកែត្រូវរថយន្តបុកហើយកិនរងរបួសធ្ងន់។ ជាបងថ្លៃរបស់លោក ហ៊ិន រតនា គឺលោក ខ្លេង សុខហ៍ បានរៀបរាប់ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ឱ្យដឹងថា  ប្អូនប្រុសរបស់លោកជា កូនខ្មែរ ធំដឹងក្ដីនៅអាម៉េរិក និងជាគ្រូបង្វឹកសុនខដ៏ល្បីរបស់កម្ពុជា និងមានឈ្មោះបោះសំឡេងកម្រិតអន្តរជាតិ។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោករងគ្រោះដោយរថយន្តបុក និងកិនជាហេតុនាំឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។  គិតទាំងថ្លៃព្យាបាលនៅក្នុងស្រុក ការដឹកជញ្ជូនទៅកាន់ប្រទេសថៃ និងថ្លៃព្យាបាល អស់ប្រមាណជាពី៨ទៅ១០ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី ១៧ កញ្ញា ២០១៨ ហើយកំពុងបន្តស្នាក់នៅ និងព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ដែលខ្ទង់ចំណាយត្រូវទ្រទ្រង់បន្តបន្ទាប់ទៀត។  លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានថ្លែងថា ដើម្បីជួយសម្រួលដល់ការចំណាយលើថ្លៃព្យាបាល ក្រុមហ៊ុន Sabay…

  • ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២

    ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២

    បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខេត្តបន្ទយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តដែលមានរបៀបវរៈចំនួន៦ ដែលបានលើកយកមកពិភាក្សាក្នុងទិសដៅបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើចំណុចខ្វះខាតមួយចំនួន និងកែតម្រូវ ឲ្យបានសមស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។