Category: ព័ត៌មាន

  • ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធាភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្ម

    ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធាភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្ម

      ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ត្រូវកម្លាំងការិយាល័យនគរបាលខណ្ឌសែនសុខធ្វើការឃា់ខ្លួនក្រោយពីស្រាវជ្រាវនិងដេញតាមចាប់ប្រផាប់ប្រភើងទើបចាបខ្លួនបាន។   ការឃាត់ខ្លួននេះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨នៅចំណុចមុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំងពីនាក់ទីឈ្មោះ សុខ សី ភេទប្រុសអាយុ១៧ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅផ្ទះម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ទី២ឈ្មោះ សុខ សម្បត្តិ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។  សមត្ថកិច្ចបានអោយដឹងថា មុននិងមានការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានដាក់កម្លាំងខ្លំមើលនៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សុខ សី នៅម្តុំភូមិចំការឪឡឹក សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យពេលនោះជនសង្ស័យក៍ដឹងខ្លួននាំគ្នាឡើងជិះរថយន្ត១គ្រឿងម៉ាកកាម៉ារីបាឡែន ព័ណទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2S.1476 ជិះរត់គេចខ្លួនថែមទាំងបង្ករគ្រោះថ្នាក់ចរាចរបុករថយន្តនិងម៉ូតូអ្នកដំណើរ៣ករណីទៀតបណ្តាលអោយជនរងគ្រះរងរបួសស្រាលទៀតផង។ហើយក្រុមជនសង្ស័យបានព្យាយាមបើករថយន្តរត់រហូតមកដល់ចំណុចផ្លូវភ្នំពេញហាណូយមុខវត្តឃ្មួញទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញនិងនគរបាលការិយាល័យកំរិតស្រាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបាន២នាក់តែម្តង។ក្រោយកើតហេតុជនរងគ្រោះដោយសារតែជនសង្ស័យបើកបុកនោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ចំណែកជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបញ្ជួនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដើម្បីចាត់ការបន្តតាមនិតិវិធី៕

  • នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខក្រុមជនសង្ស័យ និងអ្នកទទួលផលចោរកម្មចំនួន៦នាក់ មុនបញ្ជូនទៅតុលាការ

    នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខក្រុមជនសង្ស័យ និងអ្នកទទួលផលចោរកម្មចំនួន៦នាក់ មុនបញ្ជូនទៅតុលាការ

       ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ  កម្លាំងសមត្ថកិច្ចផ្នែកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន៦នាក់ដែលពាក់ព័ន្ធករណី កាច់កម៉ូតូ និង ទទួលផលចោរកម្ម យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ មុននិងបញ្ចូនទៅសាលាតំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ។      លោក ប៊ុត សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ដែលឃាត់បានរួមមាន ៖ -ទី១ឈ្មោះ ត្រមុជ ស៊ីនោ ភេទប្រុសអាយុ២៦ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។-ទី២ឈ្មោះ លឹម ភារម្យ ភេទអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។-ទី៣ឈ្មោះ ភ័ក្រ ពន្លឺ ភេទប្រុសអាយុ២២ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៨ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ  ជនសង្ស័យទាំង៣នាក់ជាអ្នកធ្វើសកម្មភាពកាច់កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ។-ទី៤ឈ្មោះ ម៉ុង ឡុង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរ…

  • សមត្ថកិច្ចចាប់ខ្លួនបានចោរថ្លើមធំដែលហ៊ានឆក់ការបូបលោកអធិការរងខណ្ឌមានជ័យ

    សមត្ថកិច្ចចាប់ខ្លួនបានចោរថ្លើមធំដែលហ៊ានឆក់ការបូបលោកអធិការរងខណ្ឌមានជ័យ

    ភ្នំពេញ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពឆក់ការបូបលោកអធិការរងជ័យខណ្ឌមានជ័យពេលនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន  កាលពីរវេលាម៉ោង ៦និង ០០ នាទីល្ងាច នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្ទះសំណាក់ទិតហួរ ផ្លូវលំ សង្កាត់គោក ឃ្លាង ខណ្ឌសែនសុខ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១ និង ០០ នាទី រសៀលនៅចំណុចមុខផ្ទះលេខ៨  ផ្លូវលេខ២៩៤ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ម៉ន សំនៀង ភេទ ប្រុស អាយុ ២៤ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦០E0Z ផ្លូវលេខ១២២ ក្រុម៧០ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនរងគ្រោះឈ្មោះ…

  • បងប្អូនប្រជាពលរដ្ឋដែលរអ៊ូរទាំថា មន្ត្រីពន្ធដារសាខាខេត្តកំពង់ឆ្នាំងមួយចំនួនបម្រើសេវា មានការកោសរូសច្រើនក្បាច់ក្នុងរឿងការផ្ទេរកម្មសិទ្ធដីធ្លីពីឪពុកទៅកូនក្នុងរង្វង់ត្រកូលសាច់ញាតិ

    បងប្អូនប្រជាពលរដ្ឋដែលរអ៊ូរទាំថា មន្ត្រីពន្ធដារសាខាខេត្តកំពង់ឆ្នាំងមួយចំនួនបម្រើសេវា មានការកោសរូសច្រើនក្បាច់ក្នុងរឿងការផ្ទេរកម្មសិទ្ធដីធ្លីពីឪពុកទៅកូនក្នុងរង្វង់ត្រកូលសាច់ញាតិ

    ខេត្តកំពង់ឆ្នាំង:ករណីខាងក្រោមនេះជាការសូមសុំណូមរពរបស់បងប្អូនពលរដ្ឋ ដល់ លោក វង្ស ឌីណា ជាប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង គួរតែត្រួតពិនិត្យ និងមានការណែនាំបន្ថែមទៅលើមន្ត្រីក្រោមឱវាទ ដែលបានធ្វើអោយប្រជាពលរដ្ឋមួយចំនួនមិនសប្បាយចិត្តមានការរអ៊ូររទាំ រឿងបំពេញ ឯកសារផ្ទេរសិទ្ធកាន់កាន់អចលន:ទ្រព្យ ផ្ទះសម្បែង ដីធ្លី ពីឪពុកម្តាយបង្កើតទៅអោយកូនបង្កើតនោះ។   មួយរយះនេះ ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុង ក៍ដូចតាមបណ្តាស្រុក មានការរអ៊ូរទាំយ៉ាងខ្លាំង ជាមួយមន្ត្រីសាខាពន្ធដារខេត្តមួយចំនួន ដែលមានតួនាទីបម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋខ្លះលើកឡើងថា ជា(សាខាពន្ធដារគ្រួសារខេត្ត) ពីព្រោះគេឃើញថា មានមន្ត្រីមួយចំនួន នៅក្នុងសាខាពន្ធដាខេត្តមានក្រុមធ្វើការ ជាលក្ខណ:ត្រកូលគ្រួសារ។     បងប្អូនប្រជាពលរដ្ឋលើកឡើងថា ពេលផ្ទេរសិទ្ធកាន់កាន់អចលន:ទ្រព្យ ផ្ទះសម្បែង ដីធ្លី ពីឪពុកម្តាយបង្កើតទៅអោយកូនបង្កើត មន្ត្រីសាខាពន្ធដារខេត្តមួយចំនួន ធ្វើចរឹកសកម្មភាពហាក់មិនចង់ធ្វើឯកសារអោយ ពួកគាត់ហើយតែងតែរកលេសលើកហេតុផលច្បាប់មួយចំនួនអោយបង់ពន្ធនេះ បង់ពន្ធនោះ ។    សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ០៤ សសរ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ស្តីពីការលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធ ឫសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់សាច់ញាតិ រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និងរវាងយាយ-តា បង្កើតនិងចៅបង្កើត។ ប្រការ១-លើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធ ឫសិទ្ធិកាន់កាប់អចលនទ្រព្យ ជាសំណង់ ឫ/និងដី…

  • អប្សរាណេត ១៣ – ០៩ – ២០១៨

    អប្សរាណេត ១៣ – ០៩ – ២០១៨

    អប្សរាណេត ១៣ – ០៩ – ២០១៨

  • មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ប្រារពកិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុត្ត ស្ដីពី ការគ្រប់គ្រងការប្រកបអាជីវកម្មលើវិស័យសំណង់ និងសៀវ ភៅណែនាំអំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់

    មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ប្រារពកិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុត្ត ស្ដីពី ការគ្រប់គ្រងការប្រកបអាជីវកម្មលើវិស័យសំណង់ និងសៀវ ភៅណែនាំអំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់

    ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ៨ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានបើកប្រារពកិច្ចប្រជុំផ្សព្វផ្សាយឯកសារគតិយុត្ត ស្ដីពី ការគ្រប់គ្រងដើម្បីពង្រីងការប្រកបអាជីវកម្មលើវិស័យសំណង់ និងសៀវភៅណែនាំអំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់ក្រោមអធិបតីភាពឯកឧត្ដម លី វណ្ណសូត្រ អនុរដ្ឋលេខាធិកា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។         ក្នុងឱកាសនោះផងដែរ ក៏មានការធ្វើបទបង្ហាញពីលោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីក្រុមការងារ ក្រសួង, ប្រធាន អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង/ស្រុក ទាំង ០៨, ក្រុមជាងសំណង់ក្នុងខេត្តកំពង់ឆ្នាំង សរុបចំនួន…

  • យុវជនស្រលាញ់សន្តិភាព ឧបត្ថមថវិការ ការប្រកួតបាល់ទាត់ផ្តាច់ព្រ័ត្រយុវជនស្រលាញ់សន្តិភាពខ្មែរឥស្លាម នៅឃុំឈូកសរ ស្រុកកំពង់ត្រឡាច

    យុវជនស្រលាញ់សន្តិភាព ឧបត្ថមថវិការ ការប្រកួតបាល់ទាត់ផ្តាច់ព្រ័ត្រយុវជនស្រលាញ់សន្តិភាពខ្មែរឥស្លាម នៅឃុំឈូកសរ ស្រុកកំពង់ត្រឡាច

    ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានរៀបចំពីធី ការប្រកួតបាល់ទាត់ផ្តាច់ព្រ័ត្រយុវជនស្រលាញ់សន្តិភាពខ្មែរឥស្លាម នៅឃុំឈូកសរ ស្រុកកំពង់ត្រឡាចខេត្តក្រោមអធិបតី ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពនិង ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ ជាប្រធានកិត្តិយ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព។  ក្នុងពិធីនោះផងដែរ ឧកញ៉ា កុយ សុវណ្ណ បានចូលរួមឧបត្ថមការប្រកួតបាល់ទាត់ផ្តាច់ព្រ័ត្រយុវជនស្រលាញ់សន្តិភាពខ្មែឥស្លាម នៅឃុំឈូកសរ ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បានឧបត្ថមបើកការប្រគួតលើកដំបូងដល់កីឡាករចំនួន ១ ០០០ ០០០ រៀល ចំណែកបិតការប្រកួតមានដូចជាៈ-ឧបត្ថមលេខ១ទទួលបាន ១០០០ ០០០ រៀល -លេខ២ទទួលបាន ៨០០ ០០០ រៀល -លេខ៣ទទួលបាន ៦០០ ០០០ រៀល -លេខ៤ទទួលបាន ៤០០ ០០០រៀល -និង១២ក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ក្នុងមួយក្រុមៗទទួលបាន ១០០ ០០០ រៀល=១ ០០០ ០០០រៀលផងដែរសូមបញ្ជាក់ថា: ឯកឧត្តម…

  • ប្រធានសមាគម អាយ វី អេហ្ស កម្ពុជា-ចិន បានមើលឃើញនូវឱកាសវិនិយោគជាច្រើននៅកម្ពុជា ជាពិសេសនៅលើវិស័យសុខាភិបាល ខណៈសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនឥតឈប់ឈរ

    ប្រធានសមាគម  អាយ វី អេហ្ស កម្ពុជា-ចិន បានមើលឃើញនូវឱកាសវិនិយោគជាច្រើននៅកម្ពុជា ជាពិសេសនៅលើវិស័យសុខាភិបាល ខណៈសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនឥតឈប់ឈរ

    ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោក ស្រេង វង្សហៀង បានថ្លែងថា សមាគម អាយ វី អេហ្ស កម្ពុជា-ចិន បង្កើតឡើងក្នុងគោលបំណងផ្ដល់សេវាគាំពារសុខភាពស្ដ្រី។លោកមានប្រសាសន៍ថា “ខ្ញុំមើលឃើញនូវឱកាសជាច្រើន នៅក្នុងប្រទេសកម្ពុជា នៅលើវិស័យសុខាភិបាលនេះ ដោយសារទីមួយ ប្រទេសកម្ពុជាមានការរីកចម្រើន ហើយទីពីរ កំណើន GDP(ផលិតផលក្នុងស្រុកសរុប) របស់កម្ពុជា ក៏មានភាពល្អប្រសើរ ហើយទីបី គឺកម្ពុជាស្ថិតនៅក្នុងទីតាំង ភូមិសាស្ដ្រមួយដ៏ល្អ ដែលអាចផ្ដល់នូវកញ្ចប់សេវាកម្មល្អមួយដែលគេហៅថា ទេសចរណ៍សុខាភិបាល ដែលអាចឲ្យអ្នកទេសចរាណ៍ គាត់មកទទួលសេវាសុខាភិបាលនៅកម្ពុជា”។លោកបន្ដថា ទេសចរណ៍សុខាភិបាលនេះ កំពុងពេញនិយមនៅប្រទេសមួយចំនួន ដូចជា ម៉ាឡេស៊ី និងថៃ ជាដើម។ ប្រសិនបើដំណើរការនេះទទួលបានជោគជ័យ នឹងទាក់ទាញអ្នកទេសចរណ៍ និងអ្នកមកពិនិត្យជំងឺកាន់តែច្រើនឡើង ជាពិសេសប្រជាជនមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងនៅអាស៊ីផងដែរ។សម្ដេច ស ខេង ក៏បានគាំទ្រចំពោះគំគិតផ្តួចផ្ដើមរបស់សមាគម អាយ វី អេហ្ស កម្ពុជា-ចិន ក្នុងការបង្កើតឡើងនូវការផ្ដល់សេវាសុខភាពដល់ស្រ្តី…

  • ប្រធានាធិបតីប៉ាឡេស្ទីន៖ ការសម្លាប់ ការពង្រីកការតាំងទីលំនៅ និងការបំផ្លាញ មិនមែនជាការនាំឱ្យមានសន្តិភាព និងសន្តិសុខទេ

    ប្រធានាធិបតីប៉ាឡេស្ទីន៖ ការសម្លាប់ ការពង្រីកការតាំងទីលំនៅ និងការបំផ្លាញ មិនមែនជាការនាំឱ្យមានសន្តិភាព និងសន្តិសុខទេ

    ប៉ាឡេស្ទីន៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាសមូដ អាបាស់ បាននិយាយកាលពីថ្ងៃអាទិត្យថា ការសម្លាប់ ការពង្រីកការតាំងទីលំនៅ ការបំផ្លិចបំផ្លាញ និងការបណ្តេញចេញពលរដ្ឋប៉ាឡេស្ទីន នឹងមិនអាចនាំមកនូវសន្តិភាព ឬសន្តិសុខនៅក្នុងតំបន់ទេ។ ប្រធានាធិបតីប៉ាឡេស្ទីនបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំមួយនៅការិយាល័យរបស់លោក ជាមួយប្រតិភូដែលតំណាងសមាជិកសភាអ៊ីស្រាអែល ដោយលោក អាបាស់ បានពិនិត្យឡើងវិញនូវការវិវត្តនយោបាយចុងក្រោយបំផុត និងការជាប់គាំងធ្ងន់ ដែលកំពុងប្រឈមនឹងដំណើរការនយោបាយដោយសារគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល និងការគាំទ្រដែលលម្អៀងរបស់សហរដ្ឋអាម៉េរិក។

  • Alvarez ផ្តួល Golovkin ដោយពិន្ទុបានខ្សែក្រវាត់ WBA, WBC និង IBO ក្នុងការប្រកួតគ្នាលើកទី២

    Alvarez ផ្តួល Golovkin ដោយពិន្ទុបានខ្សែក្រវាត់ WBA, WBC និង IBO ក្នុងការប្រកួតគ្នាលើកទី២

    អ្នកប្រដាល់សញ្ជាតិ ម៉ិកស៊ិក Canelo Alvarez គ្រងខ្សែក្រវ៉ាត់៣ស្ថាប័ន WBA, WBC និង IBO Middleweight បន្ទាប់ពីយកឈ្នះ អ្នកប្រដាល់មិនដែលចាញ់សញ្ជាតិកាហ្សាក់ស្ថាន Gennady Golovkin ដោយពិន្ទុ ក្នុងការប្រកួត លើកទី២ លើសង្វៀន T-Moble Arena សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសបា្តហ៍កន្លងមក ។