Category: ព័ត៌មាន

  • ប្រជាពលរដ្ឋជិត៤០០នាក់ លើកគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តព្រះសីហនុ រឿងទំនាស់ដីធ្លី

    ប្រជាពលរដ្ឋជិត៤០០នាក់ លើកគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តព្រះសីហនុ រឿងទំនាស់ដីធ្លី

    ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ មកពីសហគមន៍ទាំង១៣ ក្នុងខេត្ដព្រះសីហនុ បានលើកគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តព្រះសីហនុ ក្នុងរឿអទំនាស់ដីធ្លីរវាងអ្នកមានអំណាច ជាមួយប្រជាពលរដ្ឋទន់ខ្សោយ ដើម្បីដាក់ញត្ដិស្វែងរកយុត្ដិធម៌ និងស្នើសុំតុលាកាទម្លាក់ចោលការចោទប្រកាន់ លោកស្រី ឡុច ទូច ប្រធានសហគមន៍អូរខ្សាច់ ដែលត្រូវបានចោទប្រកាន់ចាប់ដាក់គុកតាមបណ្តឹងឧកញ៉ាម្នាក់ និងប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីមួយចំនួនទៀតក្នុងខេត្ដព្រះសីហនុ។ បន្ទាប់ពីការរង់ចាំរបស់ប្រជាពលរដ្ឋតាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង១១ជាង ទើបតុលាការអនុញ្ញាតឲ្យតំណាងចូលជួបដាក់ញត្ដិ។

  • បុរសម្នាក់គាំងបេះស្លាប់ ព្រោះប្រើប្រាស់គ្រឿងញៀនដល់កម្រិត

    បុរសម្នាក់គាំងបេះស្លាប់ ព្រោះប្រើប្រាស់គ្រឿងញៀនដល់កម្រិត

    ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ពេលដែលឃើញបុរសម្នាក់ប្រើប្រាស់គ្រឿងញៀន លើសកម្រិត រហូតដល់ញ័រញ៉ាក់ ហើយបានគាំងបេះដូងស្លាប់នៅនឹងចិញ្ចើមផ្លូវ កាលពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវលេខ១៥៤កែងផ្លូវលេខ៥១ មុខសាលារៀនវេស្ទឡាញ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

  • នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៖ ប្រទេសខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេសជាសត្រូវទទួលបានអាវុធទំនើបៗឡើយ

    នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៖ ប្រទេសខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេសជាសត្រូវទទួលបានអាវុធទំនើបៗឡើយ

    អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកប្តេជ្ញាថា នឹងធ្វើការរារាំងជាដាច់ខាតមិនឲ្យបណ្តាប្រទេសជាសត្រូវទទួលបានអាវុធទំនើបៗនោះទេ។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ លោក ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា អ៊ីស្រាអែលកំពុងតាមតានជានិច្ច ក្នុងការទប់ស្កាត់សត្រូវរបស់យើងពីការបំពាក់គ្រឿងសព្វាវុធទំនើបៗ ហើយថា បន្ទាត់ក្រហមរបស់យើងមានភាពមុតស្រួចដូចដែលធ្លាប់មាន ហើយការប្តេជ្ញាចិត្តរបស់យើង គឺធ្វើយ៉ាងណាពង្រឹងសមត្ថភាពកងកម្លាំងខ្លួនឲ្យកាន់តែខ្លាំងក្លាជាងពេលណាៗ។ ការកត់សម្គាល់បែបនេះរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុងដាម៉ាស់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដែលត្រូវបានប្រភពរាយការណ៍ថា ការវាយប្រហារនេះ មានគោលដៅកម្ទេចយន្តហោះរបស់អ៊ីរ៉ង់មួយគ្រឿង ដែលមានផ្ទុកគ្រឿងសព្វាវុធនៅក្នុងនោះ សម្រាប់ផ្តល់ឲ្យកងកម្លាំងអ៊ីរ៉ង់ដែលគាំទ្ររបបដឹកនាំរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ នៅក្នុងប្រទេសស៊ីរី។ ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែលខាងលើនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយចេញផ្សាយ ឬក៏អះអាងពីចំនួនរងរបួស និងការខូចខាត ព្រមទាំងនរណាខ្លះមានជាប់ទាក់ទិននឹងករណីវាយប្រហារនេះនៅឡើយទេ៕ម.ន

  • ចំនួនមនុស្សស្លាប់កើនដល់១៧នាក់ ដោយសារព្យុះហឺរីខិន ផ្លូរ៉េន វាយប្រហារទៅលើបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាម៉េរិក

    ចំនួនមនុស្សស្លាប់កើនដល់១៧នាក់ ដោយសារព្យុះហឺរីខិន ផ្លូរ៉េន វាយប្រហារទៅលើបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ មនុស្សសរុប១៧នាក់ហើយបានបាត់បង់ជីវិត និងរាប់សែននាក់គ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែព្យុះហឺរីខិន ផ្លូរ៉េន ដែលបាននិងកំពុងវាយប្រហារបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាម៉េរិក។ ព្យុះហឺរីខិដែលត្រូវបានចាត់ចូលក្នុងកម្រិត១នោះ បានមកដល់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ហើយបន្ទាប់មកក៏បានថយឥទ្ធិពលមកត្រឹមព្យុះត្រូពិចវិញ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំនៅរដ្ឋចំនួនពីរគឺ ណស់ ខារ៉ូលីណា និង ស៊ោវ ខារ៉ូលីណា ដូចជាការបាក់ដើមឈើ អគារ-លំនៅឋានបាក់រលំ ប្រជាជនជាច្រើនត្រូវជាប់គាំង និងអគារ លំនៅឋានជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់នោះឡើយ គិតមកទល់នឹងថ្ងៃ អាទិត្យ ម្សិលមិញនេះ។ សូមជម្រាបថា ព្យុះកំណាច ផ្លូរ៉េន បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសទៅរកកន្លែងមានសុវត្ថិភាព និងផ្ទះសម្បែងសរុបជាង១លានខ្នងដាច់គ្មានអគ្គិសនីប្រើប្រាស់ ខណៈភ្លៀងធ្លាក់យ៉ាងសន្ធាប់នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះទឹកជំនន់ និងការបំណាក់ដីនៅតាមតំបន់មួយចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។ បន្ថែមពីនេះទៀត បណ្តារដ្ឋមួយចំនួនដូចជា ចចជា ណស់ខារ៉ូលីណា ស៊ោវខារ៉ូលីណា វើជីននៀ និងមើរីលែន ក៏ដូចជារដ្ឋធានីវ៉ាស៊ីនតោនផងដែរ ក៏បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារតែព្យុះហឺរីខិនកំណាច ផ្លូរ៉េន នេះដែរ៕ម.ន

  • សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ

    សម្តេចប្រមុខរដ្ឋស្តីទី អនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ

    នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ មុននឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥។ លោក ស៊្រាង គឹមលី  ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការ គួរសម និងទទួលអនុសាសន៍នាឱកាសនេះ។ លោកប្រធានសមាគម បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីប្រវត្តិ គោលបំណង និងសកម្មភាព ព្រមទាំងលទ្ធផលសំខាន់ៗរបស់សមាគម ដែលសម្រេចបាននាពេលកន្លងទៅ។ ជាមួយគ្នានេះដែរ លោក ណៃ សេមណារ័ត្ន  តំណាងប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៥ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា កម្មវិធីរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា លើកទី៤៥ មានរយៈពេល៥២ថ្ងៃ ដែលនឹងត្រូវចេញដំណើរពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានយុវជនអាស៊ាន និងជប៉ុន ទាំងអស់សរុបចំនួន ៣៣០នាក់ ជួបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីធ្វើការបើកកម្មវិធីជាផ្លូវការ។ ប្រតិភូយុវជនទាំងអស់នឹងត្រូវបន្តដំណើរទស្សនកិច្ចតាមនាវាមួយគ្រឿង…

  • វេទិកាវិនិយោគទេសចរណ៍កម្ពុជាបើកឱកាសឱ្យផ្នែកសាធារណៈ ឯកជនជួបពិភាក្សាគ្នាដាក់ចេញសៀវភៅស ស្តីពីការវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា

    វេទិកាវិនិយោគទេសចរណ៍កម្ពុជាបើកឱកាសឱ្យផ្នែកសាធារណៈ ឯកជនជួបពិភាក្សាគ្នាដាក់ចេញសៀវភៅស ស្តីពីការវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា

    វាគ្មិនជាតិ-អន្តរជាតិមកពី១១ប្រទេស ដែលមានបទពិសោធន៍ និងជំនាញពិតប្រាកដពាក់ព័ន្ធ នឹងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធនានា បានជួបពិភាក្សាគ្នានៅក្នុង វេទិកាវិនិយោគទេសចរណ៍កម្ពុជាលើកទី១ ឆ្នាំ២០១៨ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ បរិយា កាសវិនិយោគ ក្នុងវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ និងមានការទាក់ទាញថែមទៀត។

  • កាន់តែទំនើប ! ប្រជាពលរដ្ឋអាចទូទាត់សាច់ប្រាក់លើសេវាជិះរថយន្តក្រុង តាមសេវាអេស៊ីលីដាទាន់ចិត្ត

    កាន់តែទំនើប !  ប្រជាពលរដ្ឋអាចទូទាត់សាច់ប្រាក់លើសេវាជិះរថយន្តក្រុង តាមសេវាអេស៊ីលីដាទាន់ចិត្ត

    ភ្នំពេញៈ ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋរឹតតែមានការងាយស្រួល ដោយមិនចាំបាច់ចាយលុយសុទ្ធ រង់ចាំការអាប់លុយ និងខាតពេលវេលានោះទេ ព្រោះធនាគារអេស៊ីលីដាភីអិលស៊ីបានភ្ជាប់ការទូទាត់សាច់ប្រាក់លើសេវាជិះរថយន្តក្រុងតាមប្រព័ន្ធសេវាអេស៊ីលីដាទាន់ចិត្តដោយចាប់អនុវត្តន៍ពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះតទៅ ។លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ធនាគារកាលពីព្រឹកថ្ងៃទី១៥កញ្ញាឲ្យដឹងថាចាប់ពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៨នេះតទៅអតិថិជនធនាគារអេស៊ីលីដាដែលមានភ្ជាប់សេវាអេស៊ីលីដាទាន់ចិត្តទាំងអស់អាចធ្វើការទូទាត់សាច់ប្រាក់លើសេវាជិះឡានក្រុងបានដោយមិនធ្វើឲ្យខាតពេលវេលាក្នុងការរង់ចាំយូរនិងមិនចាំបាច់ប្រើប្រាស់លុយសុទ្ធតទៅទៀតទេដោយអតិថិជនគ្រាន់តែយកទូរស័ព្ទដៃរប ស់លោកអ្នកដែលមានភា្ជប់សេវាអេស៊ីលីដាទាន់ចិត្តស្កែនជាមួយប្រព័ន្ធឃ្យូ អកូដ(Q R  Code)ដែលដាក់នៅតាមរថយន្តក្រុងនីមួយៗជាការស្រេច។លោកស្រីនាយិកាប្រតិបត្តិទីបានបន្តទៀតថា«នៅពេលសស្គែនជាមួយប្រព័ន្ធឃ្យូ អកូដនេះប្រព័ន្ធនេះនឹងកាត់ទឹកប្រាក់ទៅតាមចំនួនតម្លៃត្រឹមត្រូវដោយមិនចាំបាច់បញ្ចូលលេខគណនីយឬសាច់ប្រាក់ទៀតឡើយ»។លោកស្រីនាយិកាបានបន្ថែមឲ្យដឹងទៀតថា«ការសហការជាមួយសាលារាជធានីភ្នំពេញលើការបង់សេវាជិះរថយន្តក្រុងតាមប្រព័ន្ធអេឡេចត្រូនិចនេះគឺដើម្បីចូលរួមកាត់បន្ថយចំនួនប្រើប្រាស់រថយន្តកុំឲ្យមានការកកស្ទះចរាចរណ៍ កាត់បន្ថយផ្សែងពុល ការពារបរិស្ថាននិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពិសេសជំរុញឲ្យប្រជាពលរដ្ឋយើងប្រើប្រាស់សេវជិះរថយន្តក្រុងឲ្យបានច្រើនថែមទៀតផងដែរ» ។លោកស្រី សុខ សោភា សង្ឃឹមថាសាធារណជនពិសេសអតិថិជនអេស៊ីលីដាដែលមានជាង៦៥ម៉ឺននាក់ដែលកំពុងប្រើប្រាស់សេវាអេស៊ីលីដាទាន់ចិត្តនឹងប្រើប្រាស់សេវារថយន្តក្រុងនេះឲ្យបានច្រើនថែមទៀតហើយចំពោះអតិថិជនផ្សេងៗទៀតដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់សេវាអេស៊ីលីដាទាន់ចិត្តនេះអាចធ្វើការដោនឡូតបានតាមរយៈ អេបរបស់យើងឬអាចមកទំនាក់ទំនងជាមួយបុគ្គលិកអេស៊ីលីដារៀងរាល់ម៉ោងធ្វើការ។លោកស្រីបានបញ្ជាក់ថាបច្ចុប្បន្ននេះធនាគារអេស៊ីលីដាមានដៃគូចំនួនជាង១ម៉ឺន៣ពាន់កន្លែងនៅទួទាំងប្រទេសដែលទូទាត់សាច់ប្រាក់តាមរយៈសេវាអេស៊ីលីដាទាន់ចិត្តនេះហើយធនាគារក៏មានបំណងចង់ពង្រីកសេវានេះទៅគ្រប់មធ្យោបាយទាំងអស់ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជនរបស់ធនាគារ។លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានមានប្រសាសន៍ថា៖ការសហការជាមួយធនាគារអេស៊ីលីដាក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឃ្យូ អ កូដនេះពិតជាមានសារសំខាន់ណាស់ចំពោះសាលារាជធានីភ្នំពេញក្នុងការដឹកជញ្ជួនប្រជាពលរដ្ឋជិះតាមរថយន្តក្រុងដោយមិនធ្វើឲ្យអ្នកដំណើររង់ចាំយូរពិសេសជួយជំរុញឲ្យមានការប្រើប្រាស់សេវាជិះរថយន្តក្រុងនេះកាន់តែច្រើនឡើងថែមទៀតព្រោះថាធនាគារអេស៊ីលីដាជាធនាគារមួយដ៏ធំនៅប្រទេសកម្ពុជាហើយមានអតិថិជនរាប់លាននាក់ដែលប្រើប្រាស់សេវាកម្មផ្សេងៗរបស់ធនាគារពិសេសសេវាអេស៊ីលីដាទាន់ចិត្តនេះ៕  

  • ព្រឹទ្ធសភាបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលមហាសន្និបាតនៃសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤៤

    ព្រឹទ្ធសភាបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលមហាសន្និបាតនៃសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤៤

    ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកកញ្ញា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ឋផលមហាសន្និបាត នៃសភាប្រើប្រាស់ភាសាបារាំង (APF) លើកទី៤៤ ដែលបានប្រព្រឹត្តទៅនៅកេបិច ប្រទេសកាណាដា កាលពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា និងសមាជិក-សមាជិកាជាច្រើននាក់ទៀត។

  • នគរបាលប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    នគរបាលប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន

    ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀននៅម៉ោង៣និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០១៨ នៅមុខដីឡូត៍គ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រហូតដល់ម៉ោង៣និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចក៏ឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតជាអ្នកជួញដូរ នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ទី១ឈ្មោះ ផុន ផាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ និងទី២ឈ្មោះបាន ណាលិ ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០២កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យម្នាក់ទៀត ជាអ្នកជួញដូរគ្រឿងញៀនមានឈ្មោះ កាំង ឆាងទូច ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ…

  • អ៊ីស្រាអែលបើកការវាយប្រហារដោយមីស៊ីលទៅលើអាកាសយានដ្ឋានទីក្រុង Damascus ប្រទេសស៊ីរី

    អ៊ីស្រាអែលបើកការវាយប្រហារដោយមីស៊ីលទៅលើអាកាសយានដ្ឋានទីក្រុង Damascus ប្រទេសស៊ីរី

    ស៊ីរី៖  កងទ័ពរដ្ឋាភិបាលអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង ដាម៉ាស់ របស់ប្រទេសស៊ីរី ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ ហើយជាមួយគ្នានោះដែរ មីស៊ីលការពារដែនអាកាសស៊ីរីក៏បានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានផ្សាយថា មានសំឡេងផ្ទុះគ្រប់ដណ្តប់ពេញអាកាសយានដ្ឋានទីក្រុងដាម៉ាស់ នៅក្នុងការវាយប្រហារដោយមីស៊ីលពីសំណាក់កងទ័ពអីស្រាអែល ហើយប្រព័ន្ធការពារក៏បានបាញ់កម្ទេចមីស៊ីលរបស់សត្រូវផងដែរ។ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានទីតាំងនៅក្នុងប្រទេសអង់គ្លេស លោក Rami Abdurrahman បានឲ្យដឹងថា ការវាយប្រហារខាងលើ គឺសំដៅទៅលើឃ្លាំងអាវុធនៅជិតអាកាសយានដ្ឋានខាងលើ។ អាវុធនៅក្នុងឃ្លាំងនោះ គឺបញ្ជូនទៅឲ្យអ៊ីរ៉ង់ ឬក្រុមហេប៊ូឡស់នៅលីបង់។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ជាផ្លូវការណាមួយស្តីពីអ្នកស្លាប់ និងរបួសនោះឡើយ។ អ៊ីស្រាអែលមិនដែលទទួលស្គាល់ថា ខ្លួនវាយប្រហារស៊ីរីនាពេលកន្លងមកឡើយ ប៉ុន្តែពេលនេះ បានប្រកាសថា បានវាយប្រហារដើម្បីរារាំងការដឹកជញ្ជូនអាវុធទៅឲ្យសត្រូវ។ កាលពីដើមខែកញ្ញា មន្ត្រីអ៊ីស្រាអែលមួយរូបបានប្រកាសថា បានបើកការវាយប្រហារជាង២០០លើកទៅលើគោលដៅរបស់អ៊ីរ៉ងក្នុងទឹកដីស៊ីរីរយៈពេល១៨ខែកន្លងមក៕