Category: ព័ត៌មាន

  • ចំនួនអ្នកស្លាប់កើនជិត៦០នាក់ ដោយសារព្យុះទីហ្វុង មំាងឃុត វាយប្រហារប្រទេសហ្វីលីពីន

    ចំនួនអ្នកស្លាប់កើនជិត៦០នាក់ ដោយសារព្យុះទីហ្វុង មំាងឃុត វាយប្រហារប្រទេសហ្វីលីពីន

    ហ្វីលីពីន៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីនបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានឆក់យកអាយុជីវិតមនុស្ស៥៩នាក់ហើយ នៅលើកោះ Luzon ភាគខាងជើងប្រទេសហ្វីលីពីន។ ជាមួយគ្នានេះ មន្រ្តីប៉ូលិសបានអះអាងដែរថា មនុស្ស១៦នាក់ផ្សេងទៀតបាននឹងកំពុងបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះទីហ្វុង មំាងឃុត បានបង្កជាគ្រោះបំណាក់ដីនៅភាគខាងជើងកោះ Luzon ក្នុងនោះក៏មានខេត្ត Benguet ផងដែរ។ ព្យុះទីហ្វុងដ៏មហិមារនេះដែរ ត្រូវបានគេជឿជាក់ថា បានធ្វើការបំផ្លិចបំផ្លាញលំនៅដ្ឋានប្រមាណ២០០០ខ្នង និងបង្ខំឲ្យមនុស្សប្រហែល១៨២,០០០នាក់ ភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្នចាប់តាំងពីយប់ថ្ងៃអាទិត្យ សប្តាហ៍មុននេះ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានចុះទស្សនកិច្ចដោយផ្ទាល់ទៅកាន់តំបន់រងគ្រោះធ្ងន់ជាងគេ ដោយសារឥទ្ធិពលព្យុះទីហ្វុងនេះ ក្នុងនោះរួមមានខេត្ត Cagayan ។ ទន្ទឹមគ្នានោះ លោក ឌូធើតេ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យសិក្សាស្វែងយល់ពីវិសាលភាពនៃការខូចខាត និងជួយមនុស្សដែលត្រូវការជំនួយជាបន្ទាន់។ គួរបញ្ជាក់ថា មាំងឃុត គឺជាព្យុះខ្លាំងក្លាទី១៥ហើយ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយបច្ចុប្បន្នកម្លាំងរបស់វាកំពុងតែវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិនដូចជា ខេត្តហាយណាំ ក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ដោយបណ្តាតំបន់នេះ បានចេញសេចក្តីប្រកាសអាសន្នកម្រិតកំពូលតែម្តង៕

  • ចិន និងវៀតណាមសន្យាលើកកម្ពស់ការអនុវត្តតាមកិច្ចសហប្រតិបត្តិការដើម្បីស្រូបទាញយកផលប្រយោជន៍រវាងប្រទេសទាំងពីរ

    ចិន និងវៀតណាមសន្យាលើកកម្ពស់ការអនុវត្តតាមកិច្ចសហប្រតិបត្តិការដើម្បីស្រូបទាញយកផលប្រយោជន៍រវាងប្រទេសទាំងពីរ

    វៀតណាម៖ កិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការចិន និងវៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុងហូជីមីញ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយភាគីទាំងពីរបានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយអនុវត្តតាមកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីស្រូបទាញយកផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ កិច្ចប្រជុំនេះ ដឹកនាំដោយរដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី និងអនុនាយករដ្ឋមន្រ្តីវៀតណាម ព្រមទាំងរដ្ឋន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ។ នាឱកាសនោះ រដ្ឋមន្រ្តីការបរទេសចិនបានធ្វើការអំពាវនាវឲ្យភាគីទាំងសងខាងប្រកាន់យកនូវគោលការណ៍សំខាន់ៗ ដែលសម្រេចបានដោយមេដឹកនំាកំពូលនៃភាគីទាំងពីរ និងប្រទេសទាំងពីរ ក្នុងអំឡុងការផ្លាស់ប្តូរដំណើរទស្សនកិច្ច ពង្រឹងការណែនាំនាយកដ្ឋាន និងតំបន់រៀងៗខ្លួន ហើយរួមគ្នារៀបចំផែនការផ្លាស់ប្តូរទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងចិន-វៀតណាម។ ស្របពេលជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាកែលម្អការងាររបស់គណៈកម្មាធិការដឹកនាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនថែមទៀតនូវការសម្របសម្រួល និងផែនការ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដើម្បីទទួលបានផ្លែឈើកាន់តែច្រើន៕

  • មេដឹកនាំធំៗផ្នែកជំនួញរបស់កូរ៉េខាងត្បូងជាច្រើន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េ

    មេដឹកនាំធំៗផ្នែកជំនួញរបស់កូរ៉េខាងត្បូងជាច្រើន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េ

    កូរ៉េខាងជើង៖ ម្ចាស់ក្រុមហ៊ុន សាមសុង និងមេដឹកនាំក្រុមហ៊ុនធំៗជាច្រើនទៀតរបស់ប្រទេសកូរ៉េខាងត្បូង មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េ។ នេះបើតាមប្រភពពីមន្រ្តីទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងថា ប្រធានក្រុមហ៊ុន សាមសុង លោក លី ជេយ៉ុង ព្រមទាំងប្រធានក្រុមហ៊ុន SK និង LG គ្រុប នឹងក្លាយជាសមាជិកនៃគណៈប្រតិភូរបស់លោកប្រធានាធិបតី មូន ជែអ៊ីន ក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅក្នុងថ្ងៃអង្គារ៍ សប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តំាងពីរូបលោកចូលកាន់តំណែងជាផ្លូវការ ។ ទន្ទឹមគ្នានេះ លោក មូន ត្រូវបានគេសង្ឃឹមខ្ពស់ថា រូបលោកនឹងធ្វើជាអ្នកសម្របសម្រួលសម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងនៅក្នុងសប្តាហ៍នេះ ហើយលោក មូន ក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើកិច្ចពិភាក្សាទៅលើគម្រោងសេដ្ឋកិច្ចរួមគ្នាមួយចំនួន ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា កាលពីអំឡុងជំនួបកំពូលលើកដំបូងរវាងលោក និងលោក គីម នៅឯភូមិ ផាន់មុនជុម កាលពីខែមេសាកន្លងទៅនេះ៕

  • ជនសង្ស័យ២នាក់គាស់ផ្ទះប្រជាពលរដ្ឋពេលយប់លួចបានម៉ូតូមួយគ្រឿង ព្រឹកឡើងសមត្ថកិច្ចក្របួចបានម្នាក់

    ជនសង្ស័យ២នាក់គាស់ផ្ទះប្រជាពលរដ្ឋពេលយប់លួចបានម៉ូតូមួយគ្រឿង ព្រឹកឡើងសមត្ថកិច្ចក្របួចបានម្នាក់

    ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពគាស់សោរទ្វារផ្ទះចូលលួចម៉ូតូមួយគ្រឿងនាំគ្នាជិះគេចខ្លួន វេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះ១៩៩ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ លុះព្រឹកឡើងថ្ងៃដដែលសមត្ថកិច្ចក៏ឃាត់ខ្លួនបានម្នាក់ រីឯម្នាក់ទៀតកំពុងរត់គេចខ្លួន។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជា សំណាង ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ ស្នាក់នៅផ្ទះកើតហេតុ។  ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះង្វៀង យាំងទឹង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនថ្ងៃកើតហេតុរូបគាត់បានទុកម៉ូតូម៉ាក Yamaha Exciter ពណ៌ខៀវ គ្មានស្លាកលេខ នៅក្នុងផ្ទះកើតហេតុ រួចចេញទៅធ្វើការនៅម្តុំអូរឌឹម ខណ្ឌពោធិ៍សែនជ័យ រហូតដល់ម៉ោង០២និង០០នាទី ឈានចូលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះង្វៀង យាំងទឹង និងឈ្មោះតាំង គូ បានធ្វើសកម្មភាពយកដង្កាប់ និងដែកទួរណឺវ៉ីសទៅគាស់សោរទ្វារផ្ទះចូល លួចយកម៉ូតូ…

  • កម្មករកម្មការនីរោងចក្រកាត់ដេរ ជីម លី ប្រមាណ២៤០០នាក់កំពុងផ្ទុះការតវ៉ាបិទផ្លូវជាតិ៤

    កម្មករកម្មការនីរោងចក្រកាត់ដេរ ជីម លី ប្រមាណ២៤០០នាក់កំពុងផ្ទុះការតវ៉ាបិទផ្លូវជាតិ៤

    ភ្នំពេញ៖ កម្មករកម្មការនី រោងចក្រកាត់ដេរ ជីម លី ប្រមាណ២៤០០នាក់កំពុងផ្ទុះការតវ៉ាបិទផ្លូវជាតិ៤ ក្រោយពីរោងចក្រផ្អាកដំណើរការ កម្មករទាមទាររកប្រាក់អត្ថប្រយោជន៍ ប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយច្រើនថ្ងៃមកហើយ។ ការបិទផ្លូវជាតិ៤នេះ នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មុខបញ្ជាការដ្ឋានកងទ័ពជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ធ្វើឲ្យចរាចរណ៍ឆ្លងកាត់ ត្រូវបានកាត់ផ្តាច់ មិនអាចធ្វើដំណើរឆ្លងកាត់បាន។ សូមបញ្ជាក់ថា រោងចក្រកាត់ដេរ ជីម លី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ  ក្រោយពីកម្មករទាមទារលុយបំណាច់ឆ្នាំ លុយអត្ថប្រយោជន៍ផ្សេងៗ ច្រើនថ្ងៃមកហើយ តែមិនទាន់បានសម្រេច។ បើតាមប្រភពពីកម្មករបានឲ្យដឹងថា នៅព្រឹកនេះដែរ ពួកគាត់នឹងនាំគ្នាដង្ហែក្បួនចូលមកក្រសួងការងារបន្តទៀត៕

  • សាខាកាំកុងត្រូលខេត្តតាកែវ ប្តឹងទៅតុលាការឲ្យចាត់ការម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី

    សាខាកាំកុងត្រូលខេត្តតាកែវ ប្តឹងទៅតុលាការឲ្យចាត់ការម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី

    តាកែវ៖ ក្រោយទទួលបានព័ត៌មានថា ការផលិតស្ករត្នោតក្លែងក្លាយ ដែលកែច្នៃចេញពីស្ករសនៅស្រុកបាទីខេត្តតាកែវ កកើតឡើងវិញដោយមិនក្លាចញញើតច្បាប់ និងការអប់រំណែនាំអស់ជាច្រើនលើកច្រើនសារបស់អាជ្ញាធរនោះ កម្លាំងសមត្ថកិច្ចជំនាញសាខាកាំកុងត្រូលខេត្តតាកែវ បានដាក់កម្លាំអសម្ងាត់ឃ្លាំមើលទីតាំងជាច្រើនដែលធ្លាប់ផលិតស្ករត្នោតក្លែងក្លាយនៅក្នុងស្រុកបាទី ហើយនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាតំបូងខេត្តតាកែវ រួមជាមួយនឹងលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត មន្ទីរឧស្សហ៍កម្ម និងសិប្បកម្មខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន០២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

  • កម្លាំងចម្រុះបានចុះបង្ក្រាបទល្មើសជលផលខាងលិចបឹងទន្លេសាប និងដុតកម្ទេចសម្ភារនេសាទល្មើសច្បាប់មួយចំនួន

    កម្លាំងចម្រុះបានចុះបង្ក្រាបទល្មើសជលផលខាងលិចបឹងទន្លេសាប និងដុតកម្ទេចសម្ភារនេសាទល្មើសច្បាប់មួយចំនួន

    បន្ទាយមានជ័យ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ កម្លាំងចម្រុះបានចុះបង្ក្រាបទល្មើសជលផលខាងលិចបឹងទន្លេសាប និងដុតបំផ្លាញសាច់អួនជាង៣,០០០ម៉ែត្រ បង្គោលឫស្សីជាង២,០០០ដើម និងលេងត្រីចម្រុះជិត២០០គីឡូក្រាម ស្ថិតក្នុងភូមិសាស្គ្រស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរទទួលការងារព័ត៌មាន និងសន្តិសុខ និងបង្ក្រាបបទល្មើសធនធាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ដោយមានការណែនាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័ លោកបានដឹកនាកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុកមង្គលបូរីនិងស្រុកព្រះនេត្រព្រះចំនួន២៥នាក់ សហការជាមួយមន្ត្រីរដ្ឋបាលជលផលស្រុកមង្គលបូរី និងមន្ត្រីអាជ្ញាធរបឹងទន្លេសាបសរុបចំនួន៣០នាក់ បានចុះស្រាវជ្រាវកំណត់មុខសញ្ញា និងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមានបរចាប់ត្រីចំនួន៥ និងសាច់អួនជាង៣,០០០ម៉ែត្រ និងបង្គោលឫស្សីជាង២,០០០ដើម ព្រមទាំងបានលេងត្រីចម្រុះជិត២០០គីឡូក្រាមនៅចំណុចព្រៃបឹងសំបុកសត្វ និងបឹងអាត្រាំក្នុងភូមិសាស្គ្រស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ថា ក្រោយពេលដែលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ លោកបានធ្វើការណែនាំអប់រំម្ចាស់ដាក់ឧបករណ៍នេសាទល្មើសច្បាប់ចំនួន៥នាក់មាន ១.ឈ្មោះ ទុយ ទ្រី ភេទប្រុសអាយុ២២ឆ្នាំ ២.ឈ្មោះ ផុក ប៊ូ ភេទប្រុសអាយុ៣២ឆ្នាំ ៣.ឈ្មោះ យឹម ជុន ភេទប្រុស អាយុ៥៣ឆ្នាំ ៤.ឈ្មោះ សុខ…

  • អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកអំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារទីទ័លក្រមួយគ្រួសារនៅសង្កាត់ចោមចៅ៣

    អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកអំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារទីទ័លក្រមួយគ្រួសារនៅសង្កាត់ចោមចៅ៣

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខា លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា នឹងក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ជាច្រើនរូបទៀត បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយឧបត្តម្ភដល់គ្រួសារក្រីក្រ១គ្រួសារ ដែលកំពុងជួបបញ្ហាលំបាក ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ អ្នកស្រី គិន រ៉េន អាយុ៦០ឆ្នាំ ជាស្រីមេម៉ាយ មានកូន៨នាក់ និងចៅ១០នាក់ ក្នុងបន្ទុក ហើយមានកូនខ្លះ មានជំងឺប្រចាំកាយផងនោះ កំពុងជួបបញ្ហាលំបាក់ជាខ្លាំង ដោយសារតែគ្រួសារមួយនេះ មានសមាជិកច្រើន តែជាមនុស្សតូចៗ មិនមានលទ្ធជួយគ្រងទ្រង់គ្រួសារបាន និងមិនមានអ្នកជំហររឹងមាំប្រចាំគ្រួសារនោះដែរ។

  • គ.ជ.ប. ជូនដំណឹងអំពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨

    គ.ជ.ប. ជូនដំណឹងអំពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨
  • ឯកឧត្តម ត្រាំ អ៊ីវតឹក ដឹកនាំក្រុមការងារជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសាររងគ្រោះដោយទឹកជនន់នៅឃុំផ្លូវទូកចំនួន៧៩០គ្រួសារ

    ឯកឧត្តម ត្រាំ អ៊ីវតឹក ដឹកនាំក្រុមការងារជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសាររងគ្រោះដោយទឹកជនន់នៅឃុំផ្លូវទូកចំនួន៧៩០គ្រួសារ

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ត្រាំ អ៊ីវតឹក អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង បានដឹកនាំក្រុមការងារជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសាររងគ្រោះដោយទឹកជំនន់នៅឃុំផ្លូវទូកចំនួន៧៩០គ្រួសារ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក មន្តី្ររាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើកុះករ។បន្ទាប់ពីសំណេះសំណាល នាំនូវការនឹករលឹកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ និងផ្ដល់អនុសាសន៍ល្អៗរួចមក ឯកឧត្ដម និងក្រុមការងារ បានចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋទាំង៧៩០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី១យួ ទឹកស៊ីអ៊ីវ ១យួ និងថវិកា20 000៛។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានឧបត្ថមដល់រដ្ឋបាលស្រុក 200 000៛ រដ្ឋបាលឃុំ 200 000៛ ប៉ុស្ដិរដ្ឋបាល50 000៛ អធិការដ្ឋាន 50 000៛ សឹករងស្រុក50 000៛ កងរាជអាវុធហត្ថស្រុក50 000៛ និងប្រជាការពារ300 000៛ ផងដែរ៕ម.ន…