Category: ព័ត៌មាន

  • អតីតមន្រ្តី២រូបត្រូវបានរដ្ឋបាលខេត្តសៀមរាបបញ្ចប់មុខតំណែង ពាក់ព័ន្ឋនឹងកំហុសវិន័យ

    អតីតមន្រ្តី២រូបត្រូវបានរដ្ឋបាលខេត្តសៀមរាបបញ្ចប់មុខតំណែង ពាក់ព័ន្ឋនឹងកំហុសវិន័យ

    សៀមរាប៖ មន្រ្តីចំនួន២រូប ចំណុះឲ្យសាលាខេត្តសៀមរាប បន្ទាប់ពីបានធ្វើខុសនិងវិន័យ រដ្ឋបាលដ៏ធ្ងន់ធ្ងរ ថែមទាំងបានបង្ករបញ្ហាមិនចេះចប់ មិនចេះហើយ និងជាច្រើនលើកច្រើនសារ ទើបត្រូវបាន រដ្ឋបាលខេត្តសៀមរាប សម្រេចបញ្ចប់តំណែង នៅដើមឆ្នាំ២០១៧កន្លងមកនេះ តែបុគ្គលទាំង២នាក់នៅតែពុំទទួលកំហុសរបស់ខ្លួន បែរជាបង្ករបញ្ហាដល់អតីតមន្ទីររបស់ខ្លួនមកដល់បច្ចប្បន្ន។ តាមការបញ្ជាក់ពីប្រភពព័ត៌មាន បានឲ្យដឹងថា មន្រ្តីចំនួន២រូប បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានដកហូត តំណែង ដែលមានឈ្មោះ អ៊ិន ភារៈធារី  និងឈ្មោះ ផាន់ មុនី បុគ្គល២នាក់ត្រូវបានក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សម្រេចផ្លាស់ទីតាំងការងារថ្មីដល់បុគ្គល២រូបនេះ ឲ្យទៅបំរើការងារនៅទីស្តីការក្រសួងវិញ និងសូមបញ្ជាក់ថា មន្ទីរពុំមានសិទ្ធិក្នុងការដកតំណែងបុគ្គលណា ឬផ្លាស់ប្តូរមន្រ្តីណានោះទេ ។សេចក្តីរាយការណ៍បាន បន្តថា បន្ទាប់ពីមន្រ្តី២រូប ដែលមានឈ្មោះ អ៊ិន ភារៈធារី  និងឈ្មោះ ផាន់ មុនី បានទៅបំរើការងារនៅកន្លែងថ្មីក៏ដោយ ក៏បុគ្គល២រូបនេះ នៅតែបន្តឆ្កិះឆ្គាល ចាក់រុក បង្ករភាពរញ៉េរញ៉ៃដល់មន្ទីរ ការងារក្នុងខេត្តសៀមរាប តាមរយះការ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយ ចំនួនក្នុងន័យបំភ្លើស ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់មន្ទីរ ថែមទាំងបាន…

  • កិច្ចប្រជុំពិភាក្សានឹងត្រៀមលក្ខណ: ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីបូព៌ាប៉ាស៊ីហ្វិចនៅខេត្តសៀមរាបសម្រាប់ដើមឆ្នាំ២០១៩

    កិច្ចប្រជុំពិភាក្សានឹងត្រៀមលក្ខណ: ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីបូព៌ាប៉ាស៊ីហ្វិចនៅខេត្តសៀមរាបសម្រាប់ដើមឆ្នាំ២០១៩

      សៀមរាប៖ កិច្ចប្រជុំពិភាក្សានឹងត្រៀមលក្ខណ: ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីបូព៌ាប៉ាស៊ីហ្វិចនៅខេត្តសៀមរាបសម្រាប់ដើមឆ្នាំ២០១៩ ។  ដើម្បីធានាឲ្យបាននូវសុខសន្តិភាព សុវត្ថិភាព សណ្តាប់សាធារណ: ជូនដល់អង្គប្រជុំនាពេលខាងមុខនោះ យើងត្រូវបន្តកិច្ចសហប្រតិបត្តិការណ៏រួមនឹងបង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរថែមទៀត។ ព្រមទាំងបានធ្វើការកោតសរសើរផងដែរ អំពីកិច្ច ចូលរួមសហការបានល្អរបស់អាជ្ញាធរខេត្តរួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត បានធ្វើឲ្យខេត្តប្រវត្តិសាស្ត្រមួយនេះ ធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត និង បង្កឲ្យមានភាពសុខសាន្តដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ជាតិ និងអន្តរជាតិទៀតផង។ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកពិធីការ និងទំនាក់ទំនងអន្តរជាតិរដ្ឋសភាលើកការងារសម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីបូព៌ាប៉ាស៊ីហ្វិច បានប្រសាសន៏យ៉ាងនេះ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសណ្ឋាគារសុខាសៀមរាបអង្គរខេត្តសៀមរាប ។ ឯក      ឧត្តមបានបន្តទៀតថា៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីបូព៌ាប៉ាស៊ីហ្វិចនេះ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនោះ ហើយក៏ជាកិច្ចប្រជុំលើកទី២៧ ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំប្រទេសកំពូលៗ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនប្រទេសផងដែរ។ ដោយកត្តាសន្តិសុខ និង សន្តិភាពនេះហើយ បានធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងអាណាចក្រ និង ពុទ្ធចក្រ ។…

  • សមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន៨នាក់ក្នុងរយៈពេល២ថ្ងៃជាប់គ្នា នៅខេត្តពោធិ៍សាត់

    សមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន៨នាក់ក្នុងរយៈពេល២ថ្ងៃជាប់គ្នា នៅខេត្តពោធិ៍សាត់

    ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការនិង ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនមនុស្សចំនួន ៨នាក់ជាបន្តបន្ទាប់ នៅស្រុកវាលវែង និងស្រុកក្រគរ ខេត្តពោធិ៍សាត់។ នគរបាលស្រុកវាលវែងបានឲ្យដឹងដែរថា នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រាំរងៀង ឃុំអន្លង់ រាប ស្រុកវាលវែង កម្លាំងធ្វើការបង្រ្កាបមុខសញ្ញារក្សាទុកប្រើប្រាស និងចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៣នាក់  ១-ឈ្មោះ សេង មិនា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ២-ឈ្មោះ ទីន ចេក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ៣- ឈ្មោះ ផេង សារ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិ.ឃុំកើតហេតុខាងលើ។…

  • ជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្តដឹកដូងក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអធម៌

    ជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្តដឹកដូងក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអធម៌

        ភ្នំពេញ៖ សម្លេងទ្រហោយំដ៏គួរឲ្យសង្វេករបស់បងប្អូនសាច់ញាតិជនរងគ្រោះ២នាក់ដែលស្លាប់បាត់បង់ជីវិតនៅផ្លូវជាតិលេខ៣ ដោយសារតែជនរងគ្រោះជិះម៉ូតូឌុបគ្នាទៅបុកជាមួយរថយន្តដឹកដូងក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣  ស្ថិតក្នុងភូមិទួលស្លែ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។       ជនរងគ្រោះទាំង២នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតខាងលើ ទី១មានឈ្មោះ ហេង វិថី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបជាសិស្សថ្នាក់១១ សាលានរោឧមរានរិតជង្រុក រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ និងជាម្ចាស់ម៉ូតូ ។ និងទី២ឈ្មោះខាត់ ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបនៅផ្ទះ ភូមិផ្សារគុមឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ       យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងពីម្ចាស់រថយន្តបង្កខាងលើបានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តម៉ាក KAI ពណ៌ខៀវ ពាក់ស្លាកលេខ កំពត 1A-1803 បានដឹកដូង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ឡើងពីខេត្តមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានយុវជន២នាក់ធ្វើដំណើរដោយជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីឡេត ពណ៌ស ពាក់ស្លាកលេខ  កណ្ដាល…

  • រថយន្តពីរគ្រឿងបុកគ្នាលាន់ដូចរន្ធះនៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ

    រថយន្តពីរគ្រឿងបុកគ្នាលាន់ដូចរន្ធះនៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ

      ភ្នំពេញ ៖ រថយន្តលុចសុីសIS250 មួយគ្រឿងបានបើកបុកជាមួយរថយន្តព្រូសនៅចំណុចស្ទុបផ្លូវបំបែកជាបួនលាន់ដូចរន្ធះ បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។       ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្ទុបសន្ធមុខ តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។       តាមសាក្សីពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តព្រូស ពណ៌ត្រីឆ្លួញ ពាក់ស្លាកលេខភ្នំពេញ 2AJ-0583 ដែលបើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក លុចសុីសIS250 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-6899 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នា ក៏បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបុកចំក្បាលរថយន្តដូចគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសខ្ទាតទៅចញ្ចើមផ្លូវបុកគំនួកខ្សាច់បន្ថែមទៀតរងការខូចខាតយ៉ាងដំណំ ឯរថយន្តលុចសុីសក៏រងការខូចខាតយ៉ាងដំណំដូចគ្នាដែរ តែមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។         ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

  • រថយន្ដទំនើបបុកក្បាលនាគចែកពុះទ្រូងផ្លូវក្បែស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងច្រង៉ាង

    រថយន្ដទំនើបបុកក្បាលនាគចែកពុះទ្រូងផ្លូវក្បែស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងាជើងឡើងច្រង៉ាង

       ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកជាមួយក្បាលនាគពុះទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងច្រង៉ាង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១២ និង ២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។      យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាកលុចសុីល ពណ៌ស NX200T ពាក់ស្លាកលេខភ្នំពេញ 2BB-0088 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿង ព្រមទាំងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏បានរេង្កូចទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងាជើងច្រង៉ាង រងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើករងរបួសស្រាល និងត្រូវសាច់ញាតិដឹកចេញពីកន្លែងកើតហេតុបាត់។     ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

  • រថយន្ត​ធុនធំ០៩គ្រឿង​ដែល​បើកបរ​ចូល​ក្នុង​ក្រុងបំពានបម្រាមរដ្ឋបាលខេត្តត្រូវបានឃាត់យកមករក្សាទុកបណ្តោះអាសន្ន

    រថយន្ត​ធុនធំ០៩គ្រឿង​ដែល​បើកបរ​ចូល​ក្នុង​ក្រុងបំពានបម្រាមរដ្ឋបាលខេត្តត្រូវបានឃាត់យកមករក្សាទុកបណ្តោះអាសន្ន

    អ៊ុ សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ផែន​សណ្តាប់​ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ  បានអោយដឹងថានៅ​ថ្ងៃ​សៅរ៍​ ៦កើត​​​​​​ខែ​ភទ្របទ​​​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ឈរ​ជើង​តាម​គោលដៅ​សំខាន់​ៗ​ក្នុង​ក្រុង​ បាន​ឃាត់​រថយន្ត​ដឹក​ដី​ និង​ រថយន្ត​ដឹក​ឥដ្ឋ​ធុនធំ​ ដែល​បើកបរ​ចូល​ក្នុង​ក្រុងបាំន០៩គ្រឿង​ក្នុនោះរថយន្តដឹកដីមានចំនួន៦គ្រឿងនិងរថយន្តដឹកគ្រឿងសំណង់ចំនួន៣គ្រឿង ដែលបាន​បំពានបំរាមរបស់រដ្ឋបាលខេត្តព្រះសីហនុលេខ៤៥៤/១៨ ស្ដីពី”ការហាមឃាត់រថយន្តដឹកដីគ្រប់ប្រភេទ ធុនធំ និងធុនធ្ងន់ធ្វើចរាចរណ៍ក្នុងទីប្រជុំជន ក្រុង​ព្រះសីហនុ។ បច្ចុប្បន្ន រថយន្ត​ដឹក​ដី​ និង​រថយន្ត​ដឹក​ឥដ្ឋ​ ទាំងអស់​ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បណ្ដោះ​អាសន្ន​ រងចាំដំណោះស្រាយ។ ​លោក  អ៊ី សុខា បញ្ជាក់ថានឹងចេញប្រតិបត្តិការបង្ក្រាបអោយដូចភ្លៀងរលឹម។ សូមបញ្ជាក់ថារថយន្តល្មើសទាំងនេះ មាន​ដូច​ខាង​ក្រោម​​ ៖១-រថយន្ត​ម៉ាក​ NISSAN ពណ៌ ស ពាក់ផ្លាកលេខ​ចង្កូត​ស្តាំ​ PP-2126​ ដឹកដី ។ ២-រថយន្ត​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​3B-3380 ដឹក​ដី​ ។ ៣-រថយន្ត​ម៉ាក​ HYUNDAI ពណ៌ ស…

  • ស្ថានភាពទឹកសមុទ្រមានសភាពល្អក់នៅតំបន់ឆ្នេរខ្លះនៃខេត្តព្រះសីហនុដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនិងនាំយកទៅជាមួយនូវដីចេញពីការបុកគ្រឹះសាងសង់សំណង់ផ្សេងៗនោះ នៅល្ងាចនេះមានសភាពល្អប្រសើរកាន់តែខ្លាំង ហើយរំពឹងថានឹងវិលទៅរកសភាពដើមវិញក្នុងពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨ នេះ

    ស្ថានភាពទឹកសមុទ្រមានសភាពល្អក់នៅតំបន់ឆ្នេរខ្លះនៃខេត្តព្រះសីហនុដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនិងនាំយកទៅជាមួយនូវដីចេញពីការបុកគ្រឹះសាងសង់សំណង់ផ្សេងៗនោះ នៅល្ងាចនេះមានសភាពល្អប្រសើរកាន់តែខ្លាំង ហើយរំពឹងថានឹងវិលទៅរកសភាពដើមវិញក្នុងពេលឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨ នេះ

    រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថាក្រសួងបរិស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនថែមទៀតដើម្បីអប់រំ និងណែនាំ ម្ចាស់ការដ្ឋានសាងសង់នានានៅក្នុងខេត្តព្រះសីហនុឱ្យគ្រប់គ្រងឱ្យបានល្អនូវដីបុកគ្រឹះ ឬកំណាយគ្រឹះសាងសង់សំណង់របស់ខ្លួន ដើម្បីកុំឱ្យបង្កផលប៉ះពាល់ល្អក់កករដល់ទឹកសមុទ្រនៅតាមឆ្នេរមួយចំនួនដូចពេលនេះទៀត។ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋចំពោះការបង្ហាញនូវក្តីព្រួយបារម្ភនាពេលកន្លងទៅ ហើយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអភិរក្សតំបន់ឆ្នេរសមុទ្រទាំងអស់គ្នា។

  • គណៈកម្មាធិការអន្ដរក្រសួងទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានមរតកតេជោ ចុះពិនិត្យការសាងសង់ ខណៈសមិទ្ធផលសម្រេចបាន ២០%

    គណៈកម្មាធិការអន្ដរក្រសួងទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានមរតកតេជោ  ចុះពិនិត្យការសាងសង់ ខណៈសមិទ្ធផលសម្រេចបាន ២០%

    គណៈកម្មាធិការអន្ដរក្រសួងទទួលបន្ទុកសាងសង់ពហុកីឡដ្ឋានមរតកតេជោ ចុះពិនិត្យការសាងសង់ ខណៈសមិទ្ធផលសម្រេច បាន ២០%

  • ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF Road ឆ្នាំ២០១៩ នៅថៃ កម្ពុជារំពឹងខ្ពស់ប្រជែងបានលទ្ធផលល្អ ក្រោយមានបទពិសោធន៍២លើកពីការប្រណាំងរថយន្តកម្រឹតអន្តរជាតិមួយនេះ

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF Road ឆ្នាំ២០១៩ នៅថៃ កម្ពុជារំពឹងខ្ពស់ប្រជែងបានលទ្ធផលល្អ ក្រោយមានបទពិសោធន៍២លើកពីការប្រណាំងរថយន្តកម្រឹតអន្តរជាតិមួយនេះ

    ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF Road ឆ្នាំ២០១៩ នៅថៃ កម្ពុជារំពឹងខ្ពស់ប្រជែងបានលទ្ធផលល្អ ក្រោយមានបទពិសោធន៍២ លើកពីការប្រណាំងរថយន្តកម្រឹតអន្តរជាតិមួយនេះ