Category: ព័ត៌មាន

  • ខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រិន និងការផ្តួចផ្តើមឲ្យស្ត្រីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា

    ខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងសហគ្រិន និងការផ្តួចផ្តើមឲ្យស្ត្រីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា

    ការលើកកម្ពស់ព័ត៌មានវិទ្យា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលបានធ្វើឡើងតាមរយៈសិក្ខាសាលារួមគ្នារវាង OVOP  និងNIPTIC/CIESF នៅសាលាខេត្តបាត់ដំបង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨  ក្រោមវត្តមានឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សួង ណយ  អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ព្រមទាំងវត្តមានម្ចាស់មូលនីធីផ្ទាល់ពីលោក ហ្វូហ្សេ ម៉ាកាតូ(Fuse Makato)ជាប្រធានគម្រោងរបស់អង្គការ CIEST។ សិក្ខាសាលានេះ គឺផ្តោតនូវគោលបំណងសំខាន់ៗ ដែលទាក់ទិនទៅនឹងគោលនយោបាយជាតិ ” ភូមិ១ ផលិតផល១ “(២០១៦-២០២៦)។  បទបង្ហាញស្តីពីគោលនយោបាយជាតិចលនាភូមិ១ ផលិតផល១ ពីការយល់ដឹង ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច សម្រាប់គណៈកម្មាធិការជាតិជំរុញ ចលនាភូមិ១ផលិតផល១ ការប្រើប្រាស់បណ្តាញសង្គម ដើម្បីការងារទីផ្សារ និងការទំនាក់ទំនងការពិភាក្សាជាក្រុម តាមរយៈបទបង្ហាញ និងការពិភាក្សាជាក្រុម។ ឯកឧត្តម សួង ណយ បានថ្លែងថា គោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ ត្រូវបានឆ្លើយតបទៅនឹងបំណងប្រាថ្នាតម្រូវការងារ និងលក្ខខណ្ឌចាំបាច់នានារបស់មូលដ្ឋានភូមិឋាន…

  • ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានចូលរួមទិវាសំអាតពិភពលោកជាលើកទី១ សម្រាប់ការប្រារព្ធនៅកម្ពុជាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨

    ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានចូលរួមទិវាសំអាតពិភពលោកជាលើកទី១ សម្រាប់ការប្រារព្ធនៅកម្ពុជាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨

    ក្រសួងបរិស្ថានបានចូលរួមជាមួយចលនាសាកលលោក ក្នុងទិវាសំអាតពិភពលោក ដោយមានការ សហការរវាងក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងវប្បធម៌ ក្រសួង ព័ត៌មាន និងដៃគូនានាដូចជា អង្គការGoGreen អង្គការ Let’t Do It ដែលបានរៀប ចំគ្រប់ទីកន្លែង នៅគ្រប់រាជធានី -ខេត្ត បានរៀបចំកម្មវិធីនេះជាបណ្តើៗ។ ដោយឡែក នៅរាជធានីភ្នមពេញ គឺបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែភទ្រតទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ស្ថានទូត យុវជន និងមហាជន និងអង្គការដៃគូ ប្រមាណជាង១០០០នាក់។ តាមរយៈទិវានេះ គឺជាចលករយ៉ាងសំខាន់ ដើម្បីបំផុសចលនាមហាជន វិស័យឯកជន ចូលរួមកាន់តែច្រើននៅក្នុងកិច្ចគាំពារបរិស្ថាន…

  • នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

    នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

    ភ្នំពេញ៖ នៅថ្ងៃទី១៤-០៩-២០១៨ វេលាម៉ោង១៣ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយសម្ភារដែលដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាចំនួន១៣កូនថង់តូច និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។ កម្លាំងប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យម្នាក់  កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

  • ទិវាសម្អាតពិភពលោក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ! ប្រជាពលរដ្ឋកម្ពុជារួមជាមួយប្រជាពលរដ្ឋក្នុង១៥០ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកប្រារព្ធទិវានេះដើម្បីភាពប្រសើរឡើងនៃបរិស្ថាន

    ទិវាសម្អាតពិភពលោក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ! ប្រជាពលរដ្ឋកម្ពុជារួមជាមួយប្រជាពលរដ្ឋក្នុង១៥០ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកប្រារព្ធទិវានេះដើម្បីភាពប្រសើរឡើងនៃបរិស្ថាន

    ថ្ងៃនេះជាទិវាសម្អាតពិភពលោក! ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ ប្រជាពលរដ្ឋកម្ពុជារួម ជាមួយប្រជាពលរដ្ឋក្នុង ១៥០ ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកប្រារព្ធទិវានេះដើម្បីភាពប្រសើរឡើងនៃបរិស្ថាន។ បងប្អូនប្រជាពលរដ្ឋអាចលះបង់ពេលវេលារបស់ខ្លួនមួយព្រឹកចូលរួមអបអរសាទរទិវាសំអាតពិភពលោកនេះ ដើម្បីជួយសំអាតសំរាមនៅតាមមូលដ្ឋាន ទាំងនៅលើដី និងក្នុងទឹកទាំងអស់ ជាមួយសហគមន៍អន្តរជាតិ ដែលប្រារព្ធពិធីអបអរសាទរទិវាសំអាតពិភពលោកព្រមៗគ្នា។ នៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងអប់រំ និងកីឡា និងក្រសួងទេសចរណ៍ ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ យុវជន អង្គការសង្គមស៊ីវិលនានារួមនិងប្រជាពលរដ្ឋ បានជួបជុំគ្នានៅមុខទីស្តីការក្រសួងបរិស្ថាន ចូលរួមការអបអរសាទរទិវាសម្អាតពិភពលោកជាផ្លូវការ និងបើកយុទ្ធនាការចុះសម្អាតបរិស្ថាននៅរាជធានីភ្នំពេញ នៅតាមទីតាំងចំនួន ១០ តាមផែនទីកំណត់ព្រមទាំងមានសម្ភារដូចជាស្បោង ដង្គៀបចាប់សំរាម និង ទឹកអាល់កុលលាងដៃដើម្បីធ្វើឲ្យ បរិស្ថានរបស់ប្រទេសយើងកាន់តែប្រសើរឡើង មនុស្សជាច្រើនពាន់នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទិវាសម្អាត ពិភពលោកនៅថ្ងៃនេះផ្តោតសំខាន់លើការកាត់ បន្ថយការបំពុលដោយបរិស្ថាន និងការប្រើប្រាស់ ថង់ប្លាស្ទិក។ កម្មវិធីនេះធ្វើឡើងដើម្បីបំផុស និងជំរុញឱ្យមានការ ចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងគោលដៅធ្វើឱ្យពិភពលោកគ្មានសំរាម។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តទៀតថា កម្ពុជាបានប្រាព្ធទិវាសម្អាតពិភពលោកនេះនៅទូទាំងប្រទេសកម្ពុជា ហើយខេត្តមួយចំនួនបានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១៤ ខែកញ្ញា មកម្ល៉េះ…

  • ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ សិស្សានុសិស្សក្នុងខេត្តសៀមរាបជាង៥០០ អង្គ/នាក់ បានដង្ហែពិធីបុណ្យឧទ្ទិសកុសលជូនលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ

    ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ សិស្សានុសិស្សក្នុងខេត្តសៀមរាបជាង៥០០ អង្គ/នាក់ បានដង្ហែពិធីបុណ្យឧទ្ទិសកុសលជូនលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ

    សៀមរាប៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ សិស្សានុសិស្សក្នុងខេត្តសៀមរាបជាង៥០០ អង្គ/នាក់ បានដង្ហែពិធីបុណ្យឧទ្ទិសកុសលជូនលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ពីស្ថានីយវិទ្យុសំឡេងព្រះពុទ្ធសាសនានៅវត្តរាជបូណ៌ឆ្ពោះទៅកាន់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីគោរពនៅវិញ្ញាណក្ខន្ធ នឹងរំលឹកដឹងគុណូបការ:ដល់លោកសាស្ត្រាចារ្យវជ្ជបណ្ឌិត (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងជាឥស្សរជនមនុស្សធម៌ ដែលបានជួយសង្គ្រោះជីវិតកុមារនៅកម្ពុជារាប់លាននាក់។  ព្រះតេជគុណ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ​ សមាជិកសភាសង្ឃនិងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអង្គបានមានសង្ឃដីការថា៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ កាលពីវេលាម៉ោង ២ និង ៤៥នាទី ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធគ្រប់ស្រទាប់ជាន់ថ្នាក់ រួមទាំងបុគ្គលិក មន្រ្តី រាជការនៅក្នុងខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស គឺមានការសោកស្តាយបំផុត ដែលត្រូវបាត់បង់ឥស្សរជនមនុស្សធម៌ដ៏ឆ្នើមសម្រាប់កម្ពុជាយើង។ ព្រះតេជគុណមានសង្ឃដីកាបន្តទៀតថា៖ នៅថ្ងៃនេះព្រះសង្ឃ និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ប្អូនៗសិក្សានុសិស្ស…

  • បុរសម្នាក់បើករថយន្ដ HiGHLANDER ទាំងស្រវឹងជ្រុលទៅបុកដើមឈើបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    បុរសម្នាក់បើករថយន្ដ HiGHLANDER ទាំងស្រវឹងជ្រុលទៅបុកដើមឈើបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដម៉ាក HiGHLANDER ទាំងស្រវឹងជ្រុលទៅបុកជាមួយដើមឈើបណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤០ នាទី រំលងអាធ្រាត ឈានចូលនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្ដោលផ្លូវព្រះមុនីវង្ស ខាងត្បូងស្តុបបូកគោប្រមាណជា២០០ម៉ែត្រ ស្ថិតនៅសង្កត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលគាត់បានឃើញហេតុការណ៍ខាងលើនេះ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដម៉ាក HiGHLANDER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AC-2470 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ពេលទៅដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកនឹងដើមឈើដែលនៅជាប់ផ្លូវ បណ្ដាលឲ្យរថយន្ដដាច់កាឡេកង់ក្រោយផ្នែកខាងឆ្វេងទៅមុខលែងរួច  រីឯម្ចាស់រថយន្ដបានគេចបាត់ស្រមោល ដោយទុកចោររថយន្ដនៅនឹងកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

  • ស្រវឹងបើករថយន្តធុនធំទៅបុករះរ៉ឺម៉កម៉ូតូ និងម៉ូតូ១គ្រឿងហើយព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់

    ស្រវឹងបើករថយន្តធុនធំទៅបុករះរ៉ឺម៉កម៉ូតូ និងម៉ូតូ១គ្រឿងហើយព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់ជាប់

    ភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់ បានបើករថយន្តកុងតឺន័រទៅបុករះម៉ូតូកង់បី និងម៉ូតូ១គ្រឿងដែលធ្វើដំណើរស្របគ្នាបណ្ដាលឲ្យរងការខូចខាត រួចហើយរថយន្តបង្កព្យាយាមបើករត់តែត្រូវសមត្ថកិច្ចឃាត់ជាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែផ្សារបេសេ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសម្ដីម្ចាស់ម៉ូតូកង់បី (ម៉ូតូឥណ្ឌា)ពាក់ស្លាកលេខភ្នំពេញ 1HE-5128 និងម្ចាស់ម៉ូតូViVA ពាក់ស្លាកលេខ កណ្ដាល1M-9590 ដែលអ្នករងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅពេលកើតហេតុនោះគឺ ពួកគាត់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅស្របគ្នាពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក កុងតឺន័រធុនធំ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0010 ដែលបើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹង បានធ្វើដំណើរតាមក្រោយក្នុងល្បឿនល្មម និងរេចង្កូតពេញផ្លូវ ក៏ជ្រុលមកបុករ៉ឺម៉កម៉ូតូពីក្រោយ ហើយខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើររងរបួស។ ភ្លាមៗនោះ រថយន្តបង្កបានព្យាយាមបន្តដំណើរទៅមុខទៀតដើម្បីរត់គេច តែជិតដល់ស្ពានដែកក៏ត្រូវ សមត្ថកិច្ចដែលប្រចាំការនៅទីនោះឃាត់ជាប់ទាំងរថយន្ត និងតៃកុង។ ដោយឃើញស្ថានភាពករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនសូវធ្ងន់ សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យភាគីរថយន្តបង្ក និងម្ចាស់រ៉ឺម៉កម៉ូតូ ព្រមទាំងម៉ូតូរងគ្រោះធ្វើការដោះស្រាយគ្នា…

  • សមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ៣ ឃាត់ខ្លួនជនដៃដល់ពាក់ព័ន្ធនឹងការវាយធ្វើទារុណកម្មលើក្មេងស្រីសង្ស័យដែលលួចទូរសព្ទក្នុងផ្សារព្រៃទា

    សមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ៣ ឃាត់ខ្លួនជនដៃដល់ពាក់ព័ន្ធនឹងការវាយធ្វើទារុណកម្មលើក្មេងស្រីសង្ស័យដែលលួចទូរសព្ទក្នុងផ្សារព្រៃទា

    ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ចហៅជនដៃដល់វាយធ្វើទារុណកម្មលើក្មេងស្រីជនសង្ស័យម្នាក់ដែលលួចទូរសព្ទ យកមកសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដល់ល្ងាចថ្ងៃដដែល ជនសង្ស័យនឹងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរហូតដល់ទៅចំនួន៤នាក់ ក្នុងមានប្រុស៣នាក់ (ស្រី១នាក់)។ ការឃាត់ខ្លួនជនដៃដល់៤នាក់ខាងលើនេះ ក្រោយពីផ្ទះរឿងក្រុមអាជីវករផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញ ម្សិលមិញ ដោយចោទប្រកាន់ទៅលើក្មេងស្រីម្នាក់ បានប្រព្រឹត្តអំពើលួចទូរសព្ទ អាជីវករក្នុងផ្សារព្រៃទា ហើយនាំគ្នាចាប់បាន ប្រើអំពើហិង្សា វាយ ទាត់ ធាក់ សង្កត់ក ចាប់កោរសក់ ថតបង្ហោះ ឡាយវីឌីអូ តាមបណ្តាញសង្គម ដោយមិនបានប្រគល់ឲ្យសមត្ថកិច្ច តែដោះលេងអោយមានសេរីភាព ដែលជាទង្វើរមួយប៉ះពាល់ដល់ផ្លូវច្បាប់។ ករណីខាងលើនេះ ត្រូវបានលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យ ដៃដល់ និងជនពាក់ព័ន្ធ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ហៅនាំទៅសាកសួរ រហូតឃាត់ខ្លួនបានទៅដល់៤នាក់ មានប្រុស៣នាក់ (ស្រី១នាក់) ។ បច្ចុប្បន្ន…

  • ជនបរទេសបើករថយន្ដទាំងស្រវឹងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់និងរងការខូចខាតទាំងរបាំងថ្មនុងរថយន្តយ៉ាងដំណំ

    ជនបរទេសបើករថយន្ដទាំងស្រវឹងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់និងរងការខូចខាតទាំងរបាំងថ្មនុងរថយន្តយ៉ាងដំណំ

      ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់ បានបើករថយន្តទាំងស្ថានភាពស្រវឹង ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តក្រឡាប់បះជើងច្រង៉ាង ។         ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ២០នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែរក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុសស្សុី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។     យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុខពេលកើតហេតុគេឃើញមានរថយន្ដម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-3170 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតមកលិចក្នុងល្បឿនលឿង រួមទាំងអ្នកបើកបរស្រវឹងស្រាជោកជាំផង ក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់៣កង់ ចំណែករថយន្ដបង្កបានក្រឡាប់បះជើងច្រង៉ាងរងការខូចខាតយ៉ាងដំណំ ឯម្ចាស់រថយន្ដត្រូវបានប្រជាពលរដ្ឋវាយកញ្ចក់រថយន្តយកចេញ តែមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ។      ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន២១៥០គ្រួសារ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន២១៥០គ្រួសារ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

    ដើម្បីចូលរួមរំលែកនូវការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះធម្មជាតិដោយទឹកជំនន់ដែលបង្កឲ្យលិចលង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ព្រមជាមួយការខ្វះខាតស្បៀងអាហារបរិភោគប្រចាំថ្ងៃនោះ ឯក ឧត្តម សាយ សំអាល់ រួមដំណើរដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា មន្រ្តី ថ្នាក់ដឹកនាំក្រោមឱវាទក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្តត្បូងឃ្មុំ និងសប្បុរសជន បាននាំយកនូវអំណោយ និងស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាទៅចែកជូនដល់បង ប្អូនប្រជាពល រដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់ចំនួន២១៥០គ្រួសារ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៤ កញ្ញា ២០១៨ ។ លោក ងួន ប៊ុនណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឳ បានជម្រាបជូនពីស្ថានភាពទឹកជំនន់ដែលកើតឡើងនាពេលកន្លងមកនេះ បានបង្កឲ្យមានការលិចលង់ផ្ទះសម្បែង ទ្រព្យសម្បតិ្ត ប៉ះពាល់ជីវភាព បងប្អូនប្រជាពលរដ្ឋក៏ដូចជាធ្វើឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក មួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ ក៏បានធ្វើការជម្លៀសបងប្អូន ដែលរស់នៅតំបន់ដែលទឹកឡើងខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព រួមជាមួយនឹងសត្វពាហនៈ ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកឡើងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនា យករដ្ឋមន្រ្តី ហ៊ុន សែន…