Category: ព័ត៌មាន

  • អភិបាលខេត្តជួបជាមួយឯកអគ្គកុងស៊ុលកូរ៉េ

    អភិបាលខេត្តជួបជាមួយឯកអគ្គកុងស៊ុលកូរ៉េ

    នៅព្រឹកថ្ងៃទី ១៤ខែ កញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យ ឯកឧត្តម ផាក សឹងឃ្យូរ ដែលជាឯកអគ្គកុងស៊ុលទី១ ប្រចាំខេត្តសៀមរាប ដោយទទួលខុសត្រូវខេត្តចំនួន ០៦ ចូលជួបសម្តែងការគួរសមនៅ ការិយាល័យផ្ទាល់របស់ឯកឧត្តម នៃសាលាខេត្តសៀមរាប  មុខពេល ឯកឧត្តមត្រូវបញ្ចប់បេសកកម្មជាឯកអគ្គកុងស៊ុលនៅខេត្តសៀមរាប  ។ មានប្រសាសន៍នោះដែរឯ.ឧ ផាក សឹងឃ្យូរ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងការជួយសម្រួលកិច្ចការងារ នៃការទំនាក់ទំនង ជាមួយបងប្អូនប្រជាជនកូរ៉េ ដែលបានមកប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបក៏ដូចខេត្តដទៃទៀត ជាសំខាន់ការធ្វើទិដ្ឋាការជូនដល់ប្រជាពលរដ្ឋកម្ពុជា  បានទទួលលទ្ធផលល្អ។ ម៉្យាងទៀតអាជ្ញាធរ ខេត្តសៀមរាបក៏បានបង្កភាពងាយស្រួល ក្នុងកិច្ចសហប្រតិបត្តិការល្អនឹងគ្នាទៀតផង ។  ក្នុងនោះដែរ ឯកឧត្តម ផាក សឹងឃ្យូរ ក៏បានសាទរពីការជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ដែលបានដំណើរការទៅដោយសេរី គ្មានអំពើហិង្សា និង បានបង្ហាញពីការគោរពលទ្ធិប្រជាធិប តេយ្យពិតៗនៅកម្ពុជា  ដោយមានប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោត៨២% លើសបណ្តាប្រទេសកាន់លទ្ធិប្រជា ធិបតេយ្យស៊ីវិល័យទៀតផង ។ ក្នុងនោះដែរឯកឧត្តមក៏បានសាទរពីរលទ្ធផលនៃការបោះឆ្នោតនៅខេត្តសៀមរាប ដែល គណបក្សប្រជាជនកម្ពុជា ទទួលបានទាំង៦អសនះទៀតផង…

  • អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗសម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

    អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗសម្រាប់ជាគំនិតដល់ប្រតិភូនាវាយុវជនកម្ពុជាចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នៅប្រទេសជប៉ុន

    ប្រតិភូនាវាយុវជនកម្ពុជាចំនួន៥០រូប ដឹកនាំដោយលោក ណៃ សេមណារត្ន័ ជាប្រធានប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ អាជ្ញាធរខេត្តសៀមរាប ក្នុងបំណងសុំសាកសួរ និងស្នើសុំផ្តល់អនុសាសន៍លើចំណុចសំខាន់ៗពាក់ព័ន្ឋទៅនឹងសក្តានុពល ក៍ដូចជាដំណើរការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ឋរបស់ខេត្តសៀមរាប     នាព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ នៅរដ្ឋបាលខេត្តសៀមរាប  ដើម្បីប្រមូលជាគំនិតយោបល់សម្រាប់បង្ហាញដល់ក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដែលគ្រោងធ្វើឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុន ដោយមានយុវជនចូលរួមចំនួន៣៣០នាក់។         ក្នុងជំនួបនោះតំណាងនាវាយុវជនកម្ពុជាបានលើកសំណួរជាច្រើនពាក់ព័ន្ឋទៅនឹង សក្តានុពលព្រមទាំងកត្តារីកចម្រើន និងទិសដៅអភិវឌ្ឍបន្តរបស់ខេត្តសៀមរាប។យុវជនសួរថា៖ដើម្បីអភិវឌ្ឍន៍ទីក្រុង និងការរស់នៅប្រកបដោយចេរភាព តើអាជ្ញាធរខេត្តមានគំរោងប្រែក្លាយទីក្រុងទៅជាទីក្រុងវៃឆ្លាត និងមានបរិស្ថានល្អហើយឬនៅ ?ក្នុងឱកាសនោះលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត បានលើកឡើងពីសក្តានុពល និងភាពវិជ្ជមានទៅលើសកម្មភាពការងារជាច្រើន ដែលអាជ្ញាធរខេត្តបាននឹងកំពុងអនុវត្ត លើការអភិវឌ្ឍនិងកែលម្អបណ្តាប្រព័ន្ឋហេដ្ឋរចនាសម្ព័ន្ឋនានានៅទូទាំងខេត្ត ជាសំខាន់ក្នុងក្រុងសៀមរាប  ។ លោក អភិបាលរងខេត្តបញ្ជាក់ទៀតថា៖ក្នុងខេត្តយើងមានប្លង់គោល និងមានផែនការបែងចែកច្បាស់លាស់និងកំណត់គោលដៅធំៗដែលគ្រោងថា នឹងបង្កើតនូវមណ្ឌលពាណិជ្ជកម្ម មណ្ឌលកំសាន្ត ផ្សារទំនើប ។តាមរយៈការចូលរួមពីបណ្តាដៃគូអភិវឌ្ឍនានានិងវិនិយោគិនជាតិនិងអន្តរជាតិ។ លោក ពៅ ពិសិដ្ឋ ក៏បានអះអាងថា៖បច្ចុប្បន្នអាជ្ញាធរខេត្តបាននឹងកំពុងអនុវត្តលើប្រព័ន្ឋបច្ចេក ទេសជាមួយជប៉ុន នៃគម្រោងប្រព័ន្ឋទីក្រុងវ័យឆ្លាត តាមរយៈមូលនិធិគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថាចាយកា ដោយបានបំពាក់អំពូលភ្លើង អ៊ិលអីឌី តាមដងផ្លូវសាធារណៈសំខាន់ៗក្នុងក្រុង ដែលប្រព័ន្ឋនេះ ចូលរួមកាត់បន្ថយការចំណាយថ្លៃភ្លើងដល់ទៅ៧០% ។  លោក…

  • រដ្ឋបាលខេត្តកំពតបានបេីកកិច្ចប្រជំុ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត

    រដ្ឋបាលខេត្តកំពតបានបេីកកិច្ចប្រជំុ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត

         នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ2018 នៅសាលប្រជំុសាលាខេត្តកំពត បានបេីកកិច្ចប្រជំុ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតក្នុងនោះដោយមានការអញ្ជេីញចូលរួម អំពីឯកឧត្តម លោកជំទាវ អស់លោកលោកស្រី មន្ត្រីជំុវិញខេត្ត អភិបាលក្រុងស្រុក ទាំង៨ក្រុងស្រុក ចូលរួមសរុបចំនួន70នាក់។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាស៍ថាឯកឧត្តមនិងសំុអោយ លោកអភិបាលក្រុងស្រុក ទាំងអស់ធ្វេីរបាយការណ៍ អំពីការរំលោភបំពាន ដី ភ្នំ ស្ទឹង បឹង បួ ទាំងអស់ដែលជារបស់រដ្ខ ព្រោះការរំលោភបំពាន មិនមែនជាបញ្ហាច្បាប់នោះទេ ដូច្នេះអ្វីដែលជាច្បាប់គឺច្បាប់សំុអោយមន្ត្រីផ្តោតទៅលេីបញ្ហានោះ យេីងនិងអនុវត្តបាន ក្នុងពេលដែលយេីង ពិនិត្យឃេីញ បេីពំុដូច្នេះ ក្នុងខេត្តកំពតយេីងនេះនិងមានការ រុករាន ទន្រាន ជាបន្តបន្ទាប់ បេីយេីងមិនអនុវត្តច្បាប់នោះហេីយបេីយេីងមិនអនុវត្តធ្វេីតេីត្រឹមត្រូវដែរឫទេ ការនិយាយនេះមិនមែនជាការបន្ទោសនោះទេ គឺចង់អោយមន្ត្រីយេីងទាំងអស់យល់ អំពីការអនុវត្តច្បាប់ កុំអោយចេះតែធ្វេីឯកឧត្តមបានបន្តទៀតថា ត្រូវតែអនុវត្ត ព្រះរាជក្រិត អនុក្រិត លិខិតបទដ្ឋាន និងលិខិតបទដ្ឋាននានា…

  • អភិបាលខេត្តព្រះសីហនុ ប្តេជ្ញាថានឹងការពារព្រៃនៅតំបន់ក្បាលឆាយអោយបានទោះជាត្រូវចំណាយក្នុងតំលៃណាក៏ដោយ

    អភិបាលខេត្តព្រះសីហនុ ប្តេជ្ញាថានឹងការពារព្រៃនៅតំបន់ក្បាលឆាយអោយបានទោះជាត្រូវចំណាយក្នុងតំលៃណាក៏ដោយ

    នៅរៀលថ្ងៃសុក្រទី១៤ខែកញ្ញាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដាំកូនឈើឡើងវិញនៅតំបន់ក្បាលឆាយ ចំណុច អូរអារេវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពីទីនេះត្រូវបានជនខិលខូចខ្លះបានលួបកាប់ឆ្ការ ដើម្បីយកដីកាន់កាប់ដោយខុសច្បាប់។ ថ្លែងក្នុងពិធីដាំកូនឈើឡើងវិញនាពេលនេះដែរ លោក យន្ត មីន ព្រមានជាថ្មីទៀតថាអ្នកណាក៏ដោយដែលជាប់ពាក់ពន្ធ័ក្នុងអំពើបំផ្លាញព្រៃនៅតំបន់ក្បាលឆាយនឹងចាត់ការតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ។ធ្វើយ៉ាងណាត្រូវតែការពាព្រៃនេះអោយបានដាច់ខាតដើម្បីរក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ។លោក យន្ត មីន បានបញ្ជាក់បន្ថែមថា ព្រៃនៅតំបន់ក្បាលឆាយនេះគឺជាប្រភពទឹកសាបដ៏សំខាន់បំផុតមិនអាចខ្វះបានទេដូច្នេះត្រូវតែការពារអោយបានទោះត្រូវចំណាយក្នុងតំលៃណាក៏ដោយ។ទីតាំងដែលស្ថិកនៅក្នុងតំបន់ហាមឃាត់ស្របតាមស្មារតីនៃអនិក្រឹត្យលេខ១១៦ របស់រាជរដ្ឋាភិបាលដែលត្រូវជនខិលខូចមួយចំនួនលួចកាប់ឆ្ការរានព្រៃយកដីកាន់កាន់កាប់នោះ រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការស្តារឡើងវិញដោយសហាការជាមួយជំនាញកសិកម្មដាំកូនឈើឡើងវិញទាំងអស់។លោក យន្ត មីន បានព្រមានធ្ងន់ៗចំពោះអ្នកដែលនៅតែមានមហិច្ឆតាទន្ទ្រានព្រៃក្បាលឆាយទាំងឡាយ សូមដកខ្លួនចេញជាបន្ទាន់។ យោងតាមលោក នេនចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនាពេលនេះមានចំនួន៥៥០០ដើម ជាប្រភេទឈើគរគីរ និងកូនក្រញូង ទីធ្លារដែកត្រូវដាំពេលនេះមានទំហំ៥ហិចតា។លោក បន្ថែមថា តាមគម្រោងរបស់ លោក អភិបាលខេត្តព្រះសីហនុ គ្រោងដាំជាច្រើនកន្លែងទៀតក្នុងតំបន់ក្បាលឆាយនេះ។នៅកន្លែងណាដែលគេបានលួចកាប់ព្រៃអស់នឹងធ្វើការដាំដុះឡើងវិញទាំងអស់នៅពេលខាងមុខ។ សូមបញ្ជាក់ថាតំបន់ក្បាលឆាយនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ១១៦ ដាក់ជាតំបន់ប្រើប្រាសើច្រើនយ៉ាងនិងតម្រូវអោយធ្វការការពារព្រៃនេះអោយបានសំរាប់រក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅខេត្តព្រះសីហនុ ទាំងមូល។ទន្ទឹមនេះដែរក្នុងអាណត្ថិ លោក យន្ត មីន ជាអភិបាលខេត្ត ដោយមើលឃើញការលំបាកចាំបាច់របស់ប្រជាជនរស់នៅជាក់ស្តែងក្នុងតំបន់ក្បាលឆាយរដ្ឋាភិបាល ក៏បានសម្រេចកាត់ឆ្វៀលដីមួយផ្នែកតូចដើម្បីអោយរដ្ឋបាលខេត្តព្រះសីហនុ បែងចែកជូនពលរដ្ឋជាចំណែកគោលនយោបាយ៥ម គុណ ២០ម ។តែទោះជាបែបនេះក្តីក៏សង្គេតឃើញថានៅមានបុគ្គលខ្លះនៅតែបន្តលបលួចកាប់ឆ្ការដុតរានព្រៃយកដីកាន់កាប់ជាបន្តបន្ទាប់តាមការអូសទាញពីមេខ្យល់មួយចំនួន។តែយ៉ាងណា អភិបាលខេត្តព្រះសីហនុ លោក…

  • លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ ឱ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកសមុទ្រល្អក់នៅតំបន់មួយចំនួននៃឆ្នេរសមុទ្រខេត្តព្រះសីហនុដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងនាំយកដីចេញពីការដ្ឋានសាងសង់នោះ មានសភាពល្អឡើងវិញមួយកម្រិតហើយ

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ ឱ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកសមុទ្រល្អក់នៅតំបន់មួយចំនួននៃឆ្នេរសមុទ្រខេត្តព្រះសីហនុដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងនាំយកដីចេញពីការដ្ឋានសាងសង់នោះ មានសភាពល្អឡើងវិញមួយកម្រិតហើយ

    លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ ឱ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកសមុទ្រល្អក់នៅតំបន់មួយចំនួននៃឆ្នេរសមុទ្រខេត្តព្រះសីហនុដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងនាំយកដីចេញពីការដ្ឋានសាងសង់នោះ មានសភាពល្អឡើងវិញមួយកម្រិតហើយ។ ប្រសិនបើមិនមានការធ្លាក់ភ្លៀងខ្លាំងទេ សភាពទឹកសមុទ្រល្អក់នេះនឹងវិលត្រឡប់មកល្អទាំងស្រុងដូចដើមវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា តំបន់ខ្លះនៃឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ទឹកមានសភាពល្អក់ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួនចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើន ដែលជាហេតុពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថាននឹងបន្តយកចិត្តទុកដាក់ និងណែនាំដល់ម្ចាស់ការដ្ឋានសំណង់ផ្សេងៗឱ្យគ្រប់គ្រងដីដែជាកំណាយពីការដ្ឋានសាងសង់របស់ខ្លួនឱ្យបានល្អ ហើយប្រសិនបើរកឃើញថាការដ្ឋានសាងសង់ណាមួយល្មើសនឹងច្បាប់ នឹងប្រឈមមុខនឹងវិធានការផ្សេងៗ ដូចជាការអប់រំ និងពិន័យជាប្រាក់ជាដើម។ លោករដ្ឋលេខាធិការបានមានប្រសាសន៍ថ្លែងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបង្ហាញក្តីកង្វល់លើបញ្ហានេះ។ ក្រសួងបរិស្ថាននឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបុព្វហេតុកិច្ចគាំពារបរិស្ថាន។

  • សមាគមអ្នកលក់ឱសថកម្ពុជា ទទួលស្គាល់ គ្រីម Firmax3 និង ស៊ីរ៉ូម O2max3 ក្រុមហ៊ុន Rf3 World គ្មានផលប៉ះពាល់ដល់សុខភាព

    សមាគមអ្នកលក់ឱសថកម្ពុជា ទទួលស្គាល់ គ្រីម Firmax3 និង ស៊ីរ៉ូម O2max3  ក្រុមហ៊ុន Rf3 World គ្មានផលប៉ះពាល់ដល់សុខភាព

    ភ្នំពេញ៖ (ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩) ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធពិធីអបអរនូវភាពជោគជ័យក្នុងការថែទាំនិងផ្តល់ទំនុបចិត្តលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីឈឺទៅជា  ទាំងសម្រស់ខាងក្រៅនិងទាំងសុខភាពខាងក្នុងអស់រយៈពេលជាង២ឆ្នាំ ហើយក៏បានប្រកាសបើកសម្ពោធជាផ្លូវការក្រោមវត្តមានតំណាងរាជរដ្ឋាភិបាលនិងអ្នកគាំទ្រទាំងជាតិនិងអន្តរជាតិ។ ក្នុងពិធីដ៏ធំយ៉ាងពិសេសវិសាលនៃក្រុមហ៊ុន RF3 World Cambodia ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាប្រយុទ្ធប្រឆាំផលិតផលក្លែងក្លាយ នៃរាត្រីនោះ ក្រុមហ៊ុន RF3 World Cambodia ដែលផ្តល់ការថែទាំងសុភាពសម្រស់ និង សុខភាពនៃរាយកាយខាងក្នុងមួយនេះ ត្រូវបានតំណាងរាជរដ្ឋាភិបាល មន្ត្រីនៃក្រសួងដែលពាក់ព័ន្ធ  អ្នកកលក់ឱសថ និង អ្នកជម្ងឺ ទទួលស្គាល់ពីគុណភាព និង ភាពជឿជាក់ ដោយប្រកាសជាផ្លូវការជាផលិតផលល្អគ្មានបញ្ហាសុខភាព ឬ ប៉ះពាល់ដល់ណាមួយនៃរាយកាយមនុស្ស។ ជាការឆ្លើយតបនិងដឹងគុណចំពោះ RF3 World  ដែលបាននាំផលិតផលក្រែមថែសម្រស់និងសុខភាព (គ្រីម Firmax3 និង ស៊ីរ៉ូម O2max3) ជូនប្រជាពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ដោយតំណាងអ្នកចែកចាយនិងសាខាទូទាំងប្រទេស ២៥ខេត្តក្រុងជាងពីរពាន់នាក់នោះ លោកបណ្ឌិត ឡី សុភាព…

  • រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីថាចាត់វិធានការ ចុះរៀបចំសណ្តាប់ធ្នាប់ ចំពោះការដាក់តាំង ទំនិញ ការចតយានយន្ត ចំពោះម្ចាស់ទាំងឡាយណា ដែលទន្រ្ទានផ្លូវសាធារណៈខ្វះសណ្តាប់ធ្នាប់

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីថាចាត់វិធានការ ចុះរៀបចំសណ្តាប់ធ្នាប់ ចំពោះការដាក់តាំង ទំនិញ ការចតយានយន្ត ចំពោះម្ចាស់ទាំងឡាយណា ដែលទន្រ្ទានផ្លូវសាធារណៈខ្វះសណ្តាប់ធ្នាប់
  • អាជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្ដំបានជាបណ្ដោយឲ្យគេសង់ផ្ទះអត់ច្បាប់ និងរំលោភយកព្រំដីអ្នកជិតខាង

    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្ដំបានជាបណ្ដោយឲ្យគេសង់ផ្ទះអត់ច្បាប់ និងរំលោភយកព្រំដីអ្នកជិតខាង

    ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្ដុំបានជាបណ្ដោយឲ្យជនខិលខូចធ្វើផ្ទះអត់សុំច្បាប់អនុញ្ញាត ហើយរំលោភព្រំដីអ្នករស់នៅជិតខាងបង្កជាទំនាស់ដោយភាគីរងគ្រោះបានប្ដឹងទៅសុំការអន្ដរាគមន៍ពីអាជ្ញារធរសង្កាត់ ខណ្ឌ ប៉ុន្ដែគ្មានដំណោះស្រាយទេ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ខាងប្រធានភូមិបាល និងសាលាសង្កាត់ចោមចៅ២ចុះទៅដល់ទីតាំងសំណង់ដែលកំពុងសាងសង់ដែលអត់ច្បាប់សាងសង់ ពេលក៏ដើរមើលព្រំដី ប៉ុន្ដែព្រំដីដូចជា គ្មានសញ្ញាសម្គាល់ទើបខាងភូមិបាលយកម៉ាស៊ីនដើម្បីវាស់រកព្រំដីដើម។ មន្ដ្រីភូមិបាលបានបញ្ជាក់ថា សំណង់ដែលកំពុងសាងសង់នេះ មិនបានសុំច្បាប់អនុញ្ញាតសាងសង់ទេ ទើបខាងមន្ដ្រីភូមិបាលបានចេញលិខិតបញ្ឃប់ការសាងសង់។ ចំពោះករណីដែលខាងភាគីខាងម្ចាស់ផ្ទះមិនហ៊ានចេញមកបកស្រាយ ឬមកធ្វើការសម្របសម្រួលជាមួយមន្ដ្រីភូមិបាលទេ ដោយប្រើឲ្យកូនមកមើលការខុសត្រូវ។ ពាក់ព័ន្ធករណីសាងសង់សំណង់គ្មានច្បាប់នេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក ហែម ដារិទ្ធ បានឡើយ ហើយភ្នាក់ងារយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺគ្រប់ពេល៕

  • អត្តពលិកបាញ់កំាភ្លើងត្រៀមចូលរួមប្រកួតនៅប្រទេសឡាវ

    អត្តពលិកបាញ់កំាភ្លើងត្រៀមចូលរួមប្រកួតនៅប្រទេសឡាវ

    អត្តពលិកបាញ់កំាភ្លើងត្រៀមចូលរួមប្រកួតនៅប្រទេសឡាវ

  • សហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំពានរង្វាន់ប្រធានសហព័ន្ធ ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមបណ្តាក្លិប បានប្រជែងសមត្ថភាពគ្នា

    សហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំពានរង្វាន់ប្រធានសហព័ន្ធ ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមបណ្តាក្លិប បានប្រជែងសមត្ថភាពគ្នា

    សហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំពានរង្វាន់ប្រធានសហព័ន្ធ ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមបណ្តាក្លិបបានប្រជែងសមត្ថ ភាពគ្នា