Category: ព័ត៌មាន

  • ប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន៤០គ្រួសារនៅក្រុងកំពង់ឆ្នាំង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

    ប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន៤០គ្រួសារនៅក្រុងកំពង់ឆ្នាំង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំងៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្ត ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយសហការីបានចុះសាកសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបានជម្លៀសមកទីទួលសុវត្ថិភាចំនួន៤០គ្រួសារក្នុងក្រុងកំពង់ឆ្នាំងក្នុងនោះមានសង្កាត់ខ្សាម ចំនួន ៣២គ្រួសារ សង្កាត់ផ្សារឆ្នាំងចំនួន០៨គ្រួសារ។

  • ប្រតិកម្មពីអ្នកលេងហ្វេសប៊ុក! ចាប់បាននារីជាជនសង្ស័យលួចទូរសព្ទ និងត្រូវមហាជនចាប់កោរសក់

    ប្រតិកម្មពីអ្នកលេងហ្វេសប៊ុក! ចាប់បាននារីជាជនសង្ស័យលួចទូរសព្ទ និងត្រូវមហាជនចាប់កោរសក់

    ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នាវេលាម៉ោង១២ថ្ងៃត្រង់មានករណីជនសង្ស័យម្នាក់ បានចូលទៅបន្លំលួចទូរសព្ទអាជីវករនៅក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទោះបីជាយ៉ាងណាក៏ដោយជនសង្ស័យរូបនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ត្រូវអាជីវករបានចាប់វាយធ្វើបាប រួចចាប់កោរសក់ ហើយដោះលែងឲ្យមានសេរីភាពវិញ ដោយមិនបានប្រគល់ទៅឲ្យសមត្ថកិច្ចមានចំណាត់ការនោះទេ។ ហេតុការណ៍នេះត្រូវបានមហាជនមួយចំនួនរិះគន់ទៅលើបុរសម្នាក់ដែលព្យាយាមចាប់កោរសក់នារីជាជនសង្ស័យម្នាក់នោះ ដែលមើលទៅពិតជាមានអារម្មណ៍ថាដូចជាហួសហេតុបន្តិចហើយ។ មិនតែប៉ុណ្ណោះ មុនពេលចាប់កោរសក់ ក៏មានអ្នកប្រើអំពើហិង្សាទៅលើជនសង្ស័យនោះដែរ។ មានមតិមួយចំនួនបានលើកឡើងថា ទោះបីគាត់ជាចោរយ៉ាងម៉េចក៏ដោយ គួរតែឃាត់ខ្លួនទុកឲ្យសមត្ថកិច្ចយកទៅចាត់ការទៅតាមនីតិវិធី។ មិនគួរនាំគ្នាប្រើអំពើហិង្សាទៅលើនាង ជាពិសេសចាប់នាងកោរសក់បែបនេះទេ វាពិតជាសកម្មភាពមួយដ៏គួរឲ្យអាក្រក់មើលណាស់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដែរ តែប្រជាពលរដ្ឋបានដោះលែងនារីដែលជាជនសង្ស័យនោះបាត់ទៅហើយ៕ម.ន

  • ជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់

    ជិះម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់

    ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីបាឡែនបើកឆ្លងផ្លូវ ក៏ត្រូវប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨  ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងច្រកចូលបុរីពិភពថ្មី ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

  • នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខជនសង្ស័យលួចម៉ូតូម្នាក់ មុននឹងបញ្ចូនទៅតុលាការ

    នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ហាញមុខជនសង្ស័យលួចម៉ូតូម្នាក់ មុននឹងបញ្ចូនទៅតុលាការ

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខមុននិងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសតាមច្បាប់ ខណះដែរជនសង្ស័យរូបនេះបានធ្វើសកម្មភាពគាស់ទម្លុះទ្វាលួចយកម៉ូតូមួយគ្រឿងម៉ាកYAMAHAFINO របស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ០១ និង០០នាទីរំលងអាធ្រាតថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះមិនចាំលេខ ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានមានឈ្មោះ គង់ សុវណ្ណារិទ្ធ ហៅ ប៉ូឡូ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ  DU ZUYONG ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់បន្ទប់ជួល ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយសម្ភារៈបាត់បង់-ម៉ូតូមួយគ្រឿងម៉ាកYAMAHAFINO…

  • ព្រះអង្គចៅអត្ដធិការវត្តទេពធីត្ដារាម (ហៅវត្តយាយទេព) បានសុគតដោយសាររោគគាំងបេះដូង

    ព្រះអង្គចៅអត្ដធិការវត្តទេពធីត្ដារាម (ហៅវត្តយាយទេព) បានសុគតដោយសាររោគគាំងបេះដូង

    កំពង់ឆ្នាំង:!!នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះព្រះអង្គចៅអត្ដធិការវត្តទេពធីត្ដារាម (ហៅវត្តយាយទេព)ព្រះអង្គព្រះនាមព្រុុ វីរ:សិទ្ធព្រៈជុន៤១វស្សាបានសុគតដោយសាររោគគាំងបេះដូង។ បើយោងតាមប្រភពព័ត៏មានពីគណ:កម្មារធិការវត្តបានដឹងថាព្រះអង្គបានសុគតតាំងពីម៉ោងប្រហែល៣-៤០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨មកម្លេះពេលកូនសិស្សលោកបើកទ្វាចូលទៅមើលទើបដឹងថាព្រៈអង្គសុគតបាត់ទៅហើយ។ហើយមានការភ្ញាក់ផ្អើលដល់ព្រះសង្ឈនិងពុទ្ធបរិសព្ឌចំណុះជើងនាំគ្នាចោមរោមមកមើល។ ក្រោយពីដឹងថាព្រះអង្គសុគតសមត្តកិច្ចនគរបាលជំនាញខេត្តបានចុះមកធ្វើកោសល្យវិច្ចេយនិងពិនិត្យឃើញថាព្រះអង្គពិតជាសុគតដោយសាររោគគាំងបេះដូងពិតប្រាដកមែន។បច្ចុប្បន្នត្រូវបានសមត្តកិច្ចនគរបាលជំនាញប្រគល់ជូនទៅគណ:កម្មារធិការចារ្យវត្តដើម្បីបុណ្យតាមប្រពៃណីខ្មែរ។  

  • ក្រសួងបរិស្ថាន៖ ដីដែលហូរចូលសមុទ្រដោយសារសកម្មភាពអភិវឌ្ឍន៍ តែមិនបង្កផលប៉ះពាល់ដល់ទឹក និងឆ្នេរសមុទ្រទេ

    ក្រសួងបរិស្ថាន៖ ដីដែលហូរចូលសមុទ្រដោយសារសកម្មភាពអភិវឌ្ឍន៍ តែមិនបង្កផលប៉ះពាល់ដល់ទឹក និងឆ្នេរសមុទ្រទេ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។ ការចេញមកបញ្ជាក់ធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះបានប្រែជាល្អក់កករដោយសារតែដីហូរចូល ជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា៖ «សមុទ្រមានទឹកល្អក់នៅតំបន់ខ្លះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួន ចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើនដែលជាហេតុ ពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ»។ សូមបញ្ជាក់ថា ដោយសារតែកំណើនៃការវិនិយោគកំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ។ មួយរយៈនេះប្រជាពលរដ្ឋ ក៏បានប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។ ឆ្លើយតបការព្រួយបារម្ភនេះ លោក យន្ត មីន…

  • អ្នកនាំពាក្យថាពលរដ្ឋដែលប្រមូលគ្នាបង្កើតឆាកសម្តែង សុទ្ធសឹងតែអ្នកកាន់កាប់ដីគ្មានលិខិតស្នាមត្រឹមត្រូវ

    អ្នកនាំពាក្យថាពលរដ្ឋដែលប្រមូលគ្នាបង្កើតឆាកសម្តែង សុទ្ធសឹងតែអ្នកកាន់កាប់ដីគ្មានលិខិតស្នាមត្រឹមត្រូវ

        សៀមរាប៖ អ្នកនាំពាក្យសាលា ខេត្តសៀមរាប បានលើកឡើងថា ពលរដ្ឋដែលប្រមូលគ្នាបង្កើតឆាកសម្តែង លក្ខណ:តវ៉ារឿងដីធ្លី គឺសុទ្ធសឹងជាអ្នកកាន់កាប់ដីដោយគ្មានលិខិតស្នាមច្បាស់លាស់។   លោកលី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំ ពាក្យសាលាខេត្តសៀមរាប លើកឡើងបែបនេះគឺ បន្ទាប់ពីពលរដ្ឋមួយក្រុម ដែលមានដីស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ត្រង់ចំណុចក្រោយបន្ទាយអាវុធហត្ថក្រុងសៀមរាប។ ដោយពួកគាត់​ (ពលរដ្ឋ) ប្រមូលគ្នាតវ៉ា និងមាន ការឡាយវីដេអូ បង្ហោះតាមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី12ខែកញ្ញាឆ្នាំ2018 ម្សិលមិញនេះ។   លោកលី សំរិទ្ធ បានបញ្ជាក់ថា៖ ជាការពិតណាស់ពលរដ្ឋគ្រប់រូប ប្រសិនបើមានបញ្ហាណាមួយដែលមិនអាចដោះស្រាយ គឺត្រូវតែមក រកអាជ្ញាធរ ដែលជាអ្នករកដំណោះស្រាយ ឬអាចនិយាយបានថា ជាម៉ែ,ឪ។ មិនមែនសុខៗប្រមូលផ្តុំបង្កើតឆាកសម្តែង ចោទអាជ្ញាធរមិនដោះស្រាយអោយចឹងទេ។ សួរថា តើដោះស្រាយអី?រឿងអី? បើគ្មាននណាដឹងរឿងអីផង ហើយសុខ ៗនាំគ្នាបង្កើតឆាកសម្តែងរបៀបចឹងទៅវិញ។ លោកបញ្ជាក់ទៀតថា៖ តាមពិតពលរដ្ឋនៅម្តុំកន្លែងកើតហេតុ គណះកម្មការចម្រុះ បានរៀបចំវាស់វែងក្បាលដីចែកជូនពួកគាត់អស់ហើយ ចំពោះពលរដ្ឋដែលមានលិខិតស្នាមកាន់កាប់ដីពិតប្រាកដ។ប៉ុន្តែ ក៍មានពលរដ្ឋមួយចំនួនតូច មិនមានលិខិតស្នាមកាន់កាប់ត្រឹមត្រូវ ដោយអ្នកខ្លះមកពីខេត្តផ្សេងៗ មកអះអាងថាជាដីរបស់ខ្លួន ទាមទារអោយអាជ្ញាធរប្រគល់អោយ វាពិតជាមិនអាច។…

  • ក្រុមហ៊ុន​ RF3 World Cambodia​ បានសម្តែងនូការសោកស្តាយ​ចំពោះមរណភាពឯកឧត្តមសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត BEAT RICHNER​

    ក្រុមហ៊ុន​ RF3 World Cambodia​ បានសម្តែងនូការសោកស្តាយ​ចំពោះមរណភាពឯកឧត្តមសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត BEAT RICHNER​

    ក្នុងឱកាសដឹកនាំសមាជិក​ បុគ្គលិក​ របស់ក្រុម​ហ៊ុន​ RF3 World Cambodia​ ដែលជាក្រុមហ៊ុនផ្តល់ទំនុកចិត្តលើបញ្ហាសុខភាព​នៅកម្ពុជា  អញ្ជើញចូលរួមធ្វើការគោរព​ វិញ្ញាណក្ខន្ធឯកឧត្តមសាស្រ្តាចារ្យ​ វេជ្ជបណ្ឌិត BEAT RICHNER​ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា​ កាលពីថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ​ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនRF3 World Cambodia​  បានបញ្ជាក់ថា  ៖​ មរណភាពរបស់ឯកឧត្តមសាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត BEAT RICHNER នេះ មិនគ្រាន់តែជាការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាមួយរូបនោះទេ គឺជាការបាត់បង់ធនធានឥស្សរជនមួយរូប ហើយក៏ជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់វេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប ដែលបានលះបង់នូវអ្វីៗគ្រប់បែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ស្ទើរមួយជីវិត ចូលរួមចំណែកយ៉ាងសកម្មជាមួយប្រជាជនកម្ពុជាក្នុងការជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់អស់រយៈកាលជាច្រើនឆ្នាំកន្លងមក។ ជាមួយមរណភាពដ៏ក្រៀមក្រំបំផុតនេះ លោក​ រួមនិងបុគ្គលិកក្រុមហ៊ុនទាំងអស់​ សុំធ្វើការបួងសួងដល់វិញ្ញាណក្ខន្ធ របស់ឯកឧត្តមវេជ្ជបណ្ឌិត Beat Richner​ សូមអោយបានទៅសោយសុខក្នុងទីបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។  គួររំលឹកថា​ ឯកឧត្តមវេជ្ជបណ្ឌិត Richner បានចាកចេញពីប្រទេសកំណើតរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩១។  ចាប់តាំងពីមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៩១…

  • សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការងារនៅប្រទេសចិន និងវៀតណាម ដោយជោគជ័យ

    សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ការងារនៅប្រទេសចិន និងវៀតណាម ដោយជោគជ័យ

    នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់ការងារប្រកបដោយជោគជ័យនៅក្នុងប្រទេសចិន និងប្រទេសវៀតណាម។

  • ស្នងការដ្ឋានខេត្តសៀមរាប ប្រគល់លិខិតអនុញ្ញាតជូនសហគ្រាសគ្រឹះស្ថាន និងលិខិតសរសើរដល់ក្រុមហ៊ុនសេវាកម្មសន្តិសុខឯកជនដែលបានសហការល្អជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត

    ស្នងការដ្ឋានខេត្តសៀមរាប ប្រគល់លិខិតអនុញ្ញាតជូនសហគ្រាសគ្រឹះស្ថាន និងលិខិតសរសើរដល់ក្រុមហ៊ុនសេវាកម្មសន្តិសុខឯកជនដែលបានសហការល្អជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត

    នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០១៨ មានធ្វើពិធីប្រគល់នូវ លិខិតអនុញ្ញាតជូនសហគ្រាសគ្រឹះស្ថានចំនួន១០ និងលិខិតសរសើរចំនួន២ដល់ក្រុមហ៊ុនសេវាកម្មសន្តិសុខឯកជន ដែលបានសហការល្អជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត។  ពិធីនេះបានប្រព្រឹត្តទៅក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ។