Category: ព័ត៌មាន

  • ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ៖ ប្រើច្បាប់ជាគោលចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ គឺគ្មានការយោគយល់ទៀតឡើយ

    ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ៖ ប្រើច្បាប់ជាគោលចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ គឺគ្មានការយោគយល់ទៀតឡើយ

    ព្រះវិហារ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជា មន្ត្រីអាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ ការអនុវត្តច្បាប់ចរាចរណ៍នេះ បានពិនិត្យឃើញថា អ្នកបើកបរមួយចំនួននៅតែបើកបរដោយល្មើសច្បាប់ចរាចរណ៍។ លោកបានសង្កត់ធ្ងន់ថា លែងមានការអប់រំណែនាំលើអ្នកល្មើសច្បាប់ចរាចរណ៍ទៀតហើយ ចាប់ពីម៉ោងនេះទៅគឺអនុវត្តន៍ទៅតាមច្បាប់ម្តង។ លោកបានឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ក៏ដូចជាការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានដាក់កម្លាំងប្រចាំការទាំងយប់ទាំងថ្ងៃ ធ្វើការត្រួតពិនិត្យមើល មិនមានការធ្វេសប្រហែសនោះទេ។ ការត្រួតពិនិត្យរបស់មន្ត្រីឃើញថា រថយន្តមួយចំនួននៅតែបន្តដឹកសំពីងសំពោង រថយន្តបើកបរខ្វះឯកសារ ឬក៏ឯកសារក្លែងក្លាយ គ្មានបណ្ណបើកបរ និងរថយន្តគ្មានស្លាកលេខជាដើម។ ចំពោះរថយន្ត ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកលើសទម្ងន់ ត្រូវបានកាត់ទ្រុងចោល និងរើអីវ៉ាន់ទម្លាក់ចោលនៅនឹងកន្លែង ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។ ជាមួយគ្នានេះ លោក សំ លាងទ្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអ្នកបើកបរតាមដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួនឯង…

  • ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំជិតឈានចូលមកដល់ សាខាកាំកុងត្រូលខេត្តតាកែវចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ

    ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំជិតឈានចូលមកដល់ សាខាកាំកុងត្រូលខេត្តតាកែវចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ

    តាកែវ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងហួសសុពលភាព នៅតាមតូបនានា ដែលដាក់តាំងលក់នៅផ្សារអង្គតាសោម និងតាមម៉ាតដែលមាននៅតាមការ៉ាស់សាំងក្នុងខេត្ត ដើម្បីធានាឲ្យបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ មុននឹងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំ ដែលកំពុងខិតជិតចូលមកដល់។

  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះ និង ទទួលស្គាល់បេក្ខជន តំណាងរាស្ត្រ នីតិកាលទី៦

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះ និង ទទួលស្គាល់បេក្ខជន តំណាងរាស្ត្រ នីតិកាលទី៦

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះ និង ទទួលស្គាល់បេក្ខជន តំណាងរាស្ត្រ នីតិកាលទី៦ មួយចំនួន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ការសម្រេចលុប និង ទទួលស្គាល់នេះ គឺធ្វើឡើងតាមសំណើរសុំពី គណបក្សប្រជាជនកម្ពុជា ដែលបានជូនដំណឹងដល់ គ.ជ.ប និង បេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា តាមរាជធានី-ខេត្ត ដែលបានសុំលាលែង និង មួយទៀត អនុលោមតាមមាត្រា ១៣៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែលបានចែងថា «សមាជិករដ្ឋសភាត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ទៅតាមករណីជាច្រើន តួយ៉ាងសមីខ្លួនសុំលាឈប់ជាលាយលាក់អក្សរពីសមាជិករដ្ឋសភា។ សមីខ្លួនគណបក្សនោះ អាចស្នើជ្រើសតាំងសមាជិកថ្មី ជំនួសដោយជ្រើសរើស ក្នុងចំណោមបេក្ខជន ដែលមានឈ្មោះតាមលំដាប់លេខរៀង ក្នុងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត នៃមណ្ឌលបោះឆ្នោតរបស់សមីខ្លួននោះ មកជំនួស ដោយមិនបាច់បោះឆ្នោតឡើងវិញ។

  • ក្រុមមន្ត្រីរុស្ស៊ីប្រកាសថា ការថតខ្សែរវីដេអូក្លែងក្លាយដែលបង្ហាញពីការវាយប្រហារដោយអាវុធគីមីទៅលើខេត្តអ៊ីលឌីប បានចាប់ផ្តើមហើយ

    ក្រុមមន្ត្រីរុស្ស៊ីប្រកាសថា ការថតខ្សែរវីដេអូក្លែងក្លាយដែលបង្ហាញពីការវាយប្រហារដោយអាវុធគីមីទៅលើខេត្តអ៊ីលឌីប បានចាប់ផ្តើមហើយ

    ខ្សែរវីដេអូ និងរូបភាពថតដោយបំភាន់ជាច្រើនពាក់ព័ន្ធទៅនឹងការវាយប្រហារដោយអាវុធជីវសាស្ត្រទៅលើខេត្ត អ៊ីលឌីប ប្រទេសស៊ីរី សម្រាប់ប្រើប្រាស់ជាភ័ស្តុតាងចោទប្រកាន់រដ្ឋាភិបាលស៊ីរី អាចនឹងត្រូវចែកចាយក្នុងសប្តាហ៍នេះទៅកាន់សារព័ត៌មានអន្តរជាតិធំៗក្នុងពិភពលោក នេះបើយោងទៅតាមការអះអាងរបស់ក្រុមមន្ត្រីយោធាជំនាញរុស្ស៊ី។ ក្រុមមន្ត្រីចារកម្មពិសេសរុស្ស៊ីបាននិយាយថា ពួកគេបានតាមដានស្ថានការណ៍ក្នុងតំបន់យ៉ាងយកចិត្តទុកដាក់ ហើយមានសេចក្តីរាយការណ៍ថា តំបន់មួយចំនួនត្រូវបានប្រើប្រាស់ជាកន្លែងថតខ្សែរវីដេអូបំភាន់ដើម្បីបង្ហាញថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីសាជាថ្មីទៅលើប្រជាជនរបស់ខ្លួន។ ក្រុមមន្ត្រីចារកម្មពិសេសរុស្ស៊ីដដែលបានបន្ថែមថា មានក្រុមផលិតករលោកខាងលិចជាច្រើនត្រូវបានគេសម្គាល់ឃើញក្នុងខេត្ត អ៊ីលឌីប រួមជាជាមួយសកម្មជនប្រឆាំងមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដើម្បីបញ្ជាក់ថាពីការបន្សល់ដាន ងាយស្រួលក្នុងការដាក់បន្ទុកទៀតផង៕

  • ប្រជាជនហ្កាណាចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ជាលើកចុងក្រោយ

    ប្រជាជនហ្កាណាចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ជាលើកចុងក្រោយ

    ប្រជាជនហ្កាណាជាច្រើនម៉ឺននាក់ បានធ្វើដំណើរទៅកាន់រដ្ឋធានី អាក្រា ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ជាលើកចុងក្រោយ បន្ទាប់ពីសពរបស់លោកត្រូវបានបញ្ជូនតាមយន្តហោះពីប្រទេសស្វីសមកដល់រដ្ឋធានី ហ្កាណា នៅដើមសប្តាហ៍នេះ។ សពរបស់លោក Kofi Annan ត្រូវបានគេរៀបចំជំនួសទង់ជាតិអង្គការសហប្រជាជាតិ ដោយទង់ជាតិប្រទេសហ្កាណានៅលើមឈូសដាក់សពរបស់លោក និងត្រូវបានតម្កល់នៅឯមជ្ឈមណ្ឌសន្និសីទអន្តរជាតិទីក្រុង អាក្រា ជាទីដែលនឹងត្រូវរៀបចំពិធីបុណ្យសពរយៈពេលបីថ្ងៃសម្រាប់ប្រជាជន និងរដ្ឋាភិបាលហ្គាណា ដោយមានកងទ័ពជាតិហ្កាណា ធ្វើការយាមកាមយ៉ាងតឹងរឹង។ គួររំលឹកថា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ និងជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែសីហា ក្នុងវ័យ៨០ឆ្នាំ ដោយសារជំងឺប្រចាំកាយ៕ម.ន

  • ការិយាល័យទំនាក់ទំនងអន្តរកូរ៉េនឹងត្រូវចាប់ផ្តើមបើកដំណើរការក្នុងសប្តាហ៍នេះ

    ការិយាល័យទំនាក់ទំនងអន្តរកូរ៉េនឹងត្រូវចាប់ផ្តើមបើកដំណើរការក្នុងសប្តាហ៍នេះ

    យោងតាមមន្ត្រីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹថា នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលជាការិយាល័យរួមគ្នាថ្មីមួយរវាងប្រទសកូរ៉េខាងត្បូង និងប្រទេសបងប្អូនកូរ៉េខាងជើង នឹងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ។ មន្ត្រីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមមន្ត្រីខាងកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលបម្រើការងារក្នុងការិយាល័យទំនាក់ទំនងអន្តរកូរ៉េដែលស្ថិតនៅក្នុងទីក្រុង គេស៊ុង តំបន់ព្រំដែននៃប្រទសទាំងពីរ។ គួរបញ្ជាក់ថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េថ្មីនេះ ត្រូវបានប្រមុខដឹកនាំនៃប្រទេសទាំងពីរ យល់ព្រមឲ្យបើកដំណើរការ ស្របពេលដែលលោក មូន ចេអ៊ីន និងលោក គីម ជុងអ៊ុន មានគម្រោងនឹងជួបពិភាក្សាគ្នានៅឯទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះដែរ៕

  • សហរដ្ឋអាម៉េរិកអញ្ជើញមន្ត្រីចិនពិភាក្សាគ្នា បន្ទាប់ពីប្រទេសចិនស្នើអង្គការពាណិជ្ជកម្មពិភពលោកឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងសហរដ្ឋអាម៉េរិកវិញ

    សហរដ្ឋអាម៉េរិកអញ្ជើញមន្ត្រីចិនពិភាក្សាគ្នា បន្ទាប់ពីប្រទេសចិនស្នើអង្គការពាណិជ្ជកម្មពិភពលោកឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងសហរដ្ឋអាម៉េរិកវិញ

    រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលកំពុងត្រៀមដំឡើងពន្ធលើការនាំចូលផលិតផលពីចិនមានតម្លៃ២០០ពាន់លានដុល្លារនោះ បានអញ្ជើញក្រុមមន្ត្រីចិនឱ្យចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្មសាជាថ្មី បន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាលចិនបានស្នើអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ខ្លួនចង់ដាក់ទណ្ឌកម្ម៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រឆាំងនឹងសហរដ្ឋអាម៉េរិក ដែលមិនគោរពតាមច្បាប់នៅក្នុងជម្លោះពាណិជ្ជកម្មទាក់ទិននឹងគំនិតគាំពារនិយម។ សំណើសុំការអនុញ្ញាតរបស់ចិន ត្រូវបានចេញផ្សាយដោយអង្គការ WTO នៅសប្ដាហ៍នេះ ជាមួយការបង្ហាញទិន្នន័យផងដែរថា ទីក្រុងប៉េកាំងរងការខូចខាតជាង ៧.០៤៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែរបាំងពាណិជ្ជកម្ម និងគោលនយោបាយសេដ្ឋកិច្ចគាំពារនិយមរបស់សហរដ្ឋអាម៉េរិក។ បើទោះជាអង្គការ WTO មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់ចិនក៏ដោយ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃសេតវិមានលោក ឡារី គូដឡូវ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានផ្ញើលិខិតអញ្ជើញមួយច្បាប់ទៅក្រុមមន្ត្រីជាន់ខ្ពស់ចិន ប៉ុន្តែលោកមិនអាចបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ គួររំលឹកថា ចិនទទួលបានការអនុញ្ញាតមួយពីអង្គការ WTO នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៦ ហើយសាលក្រមសម្រេចចិត្តនេះ ត្រូវបានទទួលស្គាល់ដោយបណ្ដឹងឧទ្ធរណ៍កាលពីឆ្នាំ២០១៧។  ដោយឡែក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានដកសហរដ្ឋអាម៉េរិកចេញពីអង្គការអន្តរជាតិមួយនេះ ដោយអះអាងថា WTO អនុវត្តមិនស្មើភាពចំពោះពាក្យបណ្ដឹងពីសហរដ្ឋអាម៉េរិកទល់នឹងចិន៕

  • ប្រជាជនជាង ១២,០០០នាក់ ត្រូវបានជម្លៀសខ្លួន ស្របពេលដែលព្យុះទីហ្វុង បារីចា ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសចិន

    ប្រជាជនជាង ១២,០០០នាក់ ត្រូវបានជម្លៀសខ្លួន ស្របពេលដែលព្យុះទីហ្វុង បារីចា ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសចិន

    ព្យុះ បារីចា ដែលជាព្យុះទីហ្វុងទី ២៣ នៅក្នុងឆ្នាំនេះ នឹងបានធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសចិន បានធ្វើឲ្យប្រជាជនក្នុងខេត្ត ក្វាងទុង ជាង១២,០០០នាក់ ត្រូវជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។ ដោយគិតតឹ្រមថ្ងៃពុធ ម្សិលម៉ិញនេះ ក្រុមអាជ្ញាធរចិនបានឲ្យដឹងថា មានប្រជាជនប្រមាណ ១១,៩៩៨នាក់ ដែលរស់នៅតាមតំបន់ទំនាបត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន ហើយអគារសំណង់ខ្ពស់ៗជាង២០០កន្លែង ត្រូវបានផ្អាកការសាងសង់ជាបន្ទាន់ផងដែរ។ ដោយឡែក នាវាដឹកអ្នកដំណើរទាំងឡាយ ត្រូវបានប្រកាសឲ្យចូលចតក្នុងកំពង់ផែ ឆ័នចូវ ដែលស្ថិតនៅចន្លោះខេត្ត ហៃណាន និង ខេត្ត ក្វាងទុង ស្របពេលដែលអាជ្ញាធរបានប្រកាសហៅទូកនេសាទច្រើនជាង ៣៦,០០០ គ្រឿង រួមជាមួយអ្នកនេសាទ និងកម្មករប្រមាណជាង ៤៣,០០០ នាក់ ត្រឡប់មកកាន់ដីគោកវិញជាបន្ទាន់៕

  • គ្រោះរញ្ជួយដីកម្រិត៥.៣ រ៉ិកទ័រ បានវាយប្រហារទៅលើតំបន់ភាគពាយ័ព្យប្រទេសចិន

    គ្រោះរញ្ជួយដីកម្រិត៥.៣ រ៉ិកទ័រ បានវាយប្រហារទៅលើតំបន់ភាគពាយ័ព្យប្រទេសចិន

    យោងតាមប្រភពព័ត៌មានពីប្រទេសចិនបានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត៥.៣រ៉ិកទ័របានកើតឡើងនៅក្រុង ហានចុង នៃខេត្តសានស៊ី ដែលស្ថិតនៅភាគពាយ័ព្យប្រទសចិន កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ។ មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយរញ្ជួយដីបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិកទ័រនេះ បានកើតឡើងក្នុងជម្រៅ១១គីឡូមែត្រពីផ្ទៃផែនដី ដោយឡែករហូតមកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ណាមួយពីទំហំនៃការខូចខាត និងរងរបួសនៅឡើយទេ។ មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយរញ្ជួយដីដដែលនេះ បានបន្ថែមថា គ្រោះរញ្ជួយដីខាងលើនេះ ក៏បានរាលដាលឥទ្ធិពលរបស់ខ្លួនទៅដល់ខេត្ត ស៊ីឆ័ន ដែលស្ថិតនៅជាប់នឹងខេត្ត សានស៊ី ផងដែរ ប៉ុន្តែវាមិនបានបង្កជាការរញ្ជួយដែលគួរឲ្យកត់សម្គាល់ និងបង្កជាការគ្រោះថ្នាក់អ្វីនោះឡើយ៕

  • អភិបាលខណ្ឌដង្កោ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

    អភិបាលខណ្ឌដង្កោ ដឹកនាំប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាល អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ការិយាល័យនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។ លោកអភិបាលខណ្ឌបានធ្វើការណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចជា៖ – ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព បង្កា បង្ក្រាប និងលុបបំបាត់បទល្មើសនានា កុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន ជាពិសេសល្បែងស៊ីសង និងគ្រឿងញៀន និងបន្តធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានជាប់ជាប្រចាំ។ – យកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម។ ត្រូវមានក្រុមបដិសណ្ឋារកិច្ចប្រចាំការនៅសាលាសង្កាត់ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ – ការងារអនាម័យបរិស្ថាន ត្រូវសម្អាតឲ្យបានស្អាតជាប្រចាំតាមផ្លូវនានា ដោយតាមបណ្តាសង្កាត់មានភ្នាក់ងារអនាម័យ និងតាមដានត្រួតពិនិត្យការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដោយសហការជាមួយការិយាល័យបរិស្ថានខណ្ឌ – បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ…