Category: ព័ត៌មាន

  • ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃចំនួន៤០ករណីក្នុងស្រុកវាលវែង ត្រូវបានព្រមព្រៀងបញ្ចប់ដោយជោគជ័យ

    ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃចំនួន៤០ករណីក្នុងស្រុកវាលវែង ត្រូវបានព្រមព្រៀងបញ្ចប់ដោយជោគជ័យ

    ពោធិ៍សាត់៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ នៅសាលប្រជុំសាលាស្រុកវាលវែង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសុរិយោដីរដ្ឋថ្នាក់ខេត្ត បានចូលរួមសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់ធ្លី ជូនប្រជាពលរដ្ឋចំនួន៤០ករណីផ្សេងគ្នា ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

  • រដ្ឋមន្ត្រីក្រសួងអប់រំ តែងតាំងអ្នកនាំពាក្យថ្មីចំនួន២រូប

    រដ្ឋមន្ត្រីក្រសួងអប់រំ តែងតាំងអ្នកនាំពាក្យថ្មីចំនួន២រូប

    លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចេញសសេចក្តីសម្រេចថ្មីមួយ ដោយតែងតាំងអ្នកនាំពាក្យក្រសួងអប់រំថ្មីចំនួន២រូប។ សមាសភាពអ្នកនាំពាក្យថ្មីទាំង២រូបរួមមាន លោក រស់ សុវាចា ដែលមានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងលោក ឌី ខាំបូលី មានតួនាទីជាប្រធាននាយកដ្ឋានគោលនយោបាយ ជាអនុប្រធាន។ អ្នកនាំពាក្យនៃក្រសួងអប់រំកាលពីអាណត្តិទី៥ គឺលោក រស់ សាលីន។

  • សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេដឹកមកទម្លាក់ចោលនៅជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ក្រុងបាវិត

    សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវគេដឹកមកទម្លាក់ចោលនៅជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ក្រុងបាវិត

    ស្វាយរៀង៖ សពបុរសម្នាក់ ត្រូវបានគេដឹកតាមរថយន្តយកមកផ្លុងចោលនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងសមត្ថកិច្ចទាំងព្រឹក។ ករណីប្រទះឃើញសពគេយកមកទម្លាក់ផ្លុងចោលនេះ ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា បានប្រទះឃើញនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នៅភូមិ សាលាទាន សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

  • រដ្ឋមន្រ្តីការបរទេសជប៉ុនអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌

    រដ្ឋមន្រ្តីការបរទេសជប៉ុនអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌

    នៅរសៀលថ្ងៃទី១២ ខែកញ្ញាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបនោះ លោក តារ៉ូ កូណូ បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី ហើយដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។

  • មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋរស់នៅសងខាងផ្លូវជាតិលេខ៥២ បញ្ឈប់នូវរាល់ការលុបដីរំលោភកាន់កាប់ និងប្រើប្រាស់ដីចំណីផ្លូវ

    មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ចុះធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋរស់នៅសងខាងផ្លូវជាតិលេខ៥២ បញ្ឈប់នូវរាល់ការលុបដីរំលោភកាន់កាប់ និងប្រើប្រាស់ដីចំណីផ្លូវ

    កលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ កម្លាំងការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកបរិបូណ៍ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ស្តីពីការចុះធ្វើការស្តាប្រឡាយនៅសងខាងផ្លូវជាតិលេខ ៥២ ដែលកំពុងរងការខូចខាត និងបញ្ជៀសនូវរាល់ការខូចខាតសម្បតិ្តសាធារណៈ និងធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវជាតិលេខ៥២ បញ្ឈប់នូវរាល់ការលុបដីរំលោភកាន់កាប់ និងប្រើប្រាស់ដីចំណីផ្លូវ យោងតាមព្រះរាជក្រមលេខ នស/រកម/០៥  ១៤/០០៨ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីផ្លូវថ្នល់។ អនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តោញផ្លូវជាតិ និងផ្លូវរថភ្លើង នៃព្រះរាជណាចក្រកម្ពុជា សេចក្តីណែនាំស្តីពីការចាក់បំពេញដីសងខាងផ្លូវតភ្ជាប់ទៅនឹងផ្លូវថ្នល់មេ ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការតាមរយៈប្រកាសលេខ: ៥១១ ប្រក.សក.មបស ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២។ ដែលមានការចូលរួមពីសំណាក់: មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យសាធារណការនិងដឹកជញ្ជូនស្រុក ការិយាល័យ ភូមិបាលស្រុក អជ្ញាធរឃុំពន្លៃ/ភូមិស្វាយគយ  ប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ និងប្រជាពលរដ្ឋរស់នៅភូមិស្វាយគយ សរុបចំនួន ៤៦នាក់ ស្រី ១៩នាក់ ស្ថិតនៅក្នុងភូមិស្វាយគយ…

  • នារីវ័យក្មេងម្នាក់ធ្លាក់ពីលើអូរតែ ដឺលីតហ៍ ហូថែល ស្វីតហ៍ ស្លាប់ ដោយមិនដឹងមូលហេតុ

    នារីវ័យក្មេងម្នាក់ធ្លាក់ពីលើអូរតែ ដឺលីតហ៍ ហូថែល ស្វីតហ៍ ស្លាប់ ដោយមិនដឹងមូលហេតុ

    ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដែលនារីវ័យក្មេងម្នាក់សង្ស័យជនជាតិបរទេស បានធ្លាក់ពីលើអូរតែ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសង្ស័យរូបនាងជាជនជាតិចិន មានវ័យជាង២០ឆ្នាំ ស្លាប់ផ្គាប់មុខ ស្លៀកខោខ្លី ពាក់អាវដៃវែង។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់មិនដឹងថានារីរងគ្រោះមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរងគ្រោះធ្លាក់ពីលើអូរតែ ពីជាន់ទី១២មកកដល់ដីស្លាប់ភ្លាមៗតែម្ដង ដោយមិនដឹងថា ជាករណីឃាតកម្ម ឬក៏ករណីអត្តឃាតឡើយ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងកោសល្យវិច័យ។ សមត្ថកិច្ចបានដឹកសពយកមកតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ៕

  • មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា៖ អាណត្តិទី៦ រាជរដ្ឋាភិបាលនឹងបន្តការងារអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ

    មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា៖ អាណត្តិទី៦ រាជរដ្ឋាភិបាលនឹងបន្តការងារអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ

    ស្វាយរៀង៖ ប្រធាន ក្រុមការងារ ចុះជួយខេត្តស្វាយរៀង បញ្ជាក់ប្រាប់ដល់កងកម្លាំង ទាំង បី ប្រភេទ នៅ អាណ្ណត្តិ ទី៦ នេះរាជរដ្ឋាភិបាល និង បន្ត ការងារ អភិវឌ្ឍ ប្រទេសអោយកាន់តែរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ ទៀត និង បង្កើតរោងចក្រ សហគ្រាស ជាច្រើន ទៀតនៅខេត្តស្វាយរៀង ដើម្បី អោយប្រជាពលរដ្ឋ មានការងារធ្វើកាត់បន្ថយភាពក្រីក្របង្កើនជីវភាពបានមួយកំរិតបន្ថែមទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលលោកជំទាវ បាន ដឹកនាំ ក្រុមការងារ បន្តចុះ ថ្លែងអំណរគុណ ដល់កងកម្លាំង ទាំងបីប្រភេទ រួមមាន នគរបាលកងរាជអាវុធហត្ថ យោធាក្រុង បាវិត និង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែល បានខិតខំ ការពារ សន្តិសុខ បានយ៉ាងល្អក្នុងពេល បោះឆ្នោត ជ្រើសតាំង…

  • បុរសម្នាក់ត្រូវរថយន្តកុងទីន័របើកបុកក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

    បុរសម្នាក់ត្រូវរថយន្តកុងទីន័របើកបុកក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

    រាជធានីភ្នំពេញ​ ៖ ​បុរសវ័យកណ្ដាលម្នាក់បានស្លាប់ជាប់ជាមួយម៉ូតូយ៉ាងអណោចអធម៌ ខណៈពេលកំពុងជិះម៉ូតូស្រាប់តែមានរថយន្តកុងទីន័រ(មិនស្គាល់ស្លាកលេខ) បើកបុកក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងហើយបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង០៧:៣០នាទីយប់​ ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខបន្ទាយកងពលតូចលេខ៧០ តាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ ជនរងគ្រោះ(សព)ឈ្មោះ ប្រាក់​ បុរី អាយុ មានស្រុកកំណើតនៅពាម​ឧកញ៉ា​អ៊ុង​ ស្រុកល្វាឯម ខេត្តកណ្ដាល​ ​ជិះម៉ូតូស្មាក់រ់េវ៉ូ ស៊េរីចាស់​ ពាក់ស្លាកលេខភ្នំពេញ​ 1AI-9502 ។ តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនកើតកើតហេតុ​ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Smash ស៊េរីចាស់ ធ្វើដំណើរក្នុងល្បឿនធម្មតា ខណៈមកដល់កន្លែងកើតហេតុ​ ស្រាប់តែមានរថយន្តកុងទីន័រ​ មួយគ្រឿង​ (មិនចាំស្លាកលេខ​)​ បើកយ៉ាងលឿនទៅបុកម៉ូតូជនរងគ្រោះ ក្នុងទិសដៅបញ្ច្រាស់បណ្តាលឲ្យជនរងគ្រោះ​ដួលបោកក្បាលហូរឈាម និងបាក់កស្លាប់ភ្លាមៗនៅកន្លែងកើត​ ហើយរថយន្តបង្កបានព្យាយាមបើករត់​ស្រមោល​ បន្សល់​ទុកសាកសពជន​រងគ្រោះជាប់ជាមួយម៉ូតូ​គួរឲ្យសង្វេក ។  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ច​ជំនាញ ដើម្បីចុះនកពិនិត្យ និងធ្វើកំណត់ហេតុអោយរថយន្តដឹកយកសពទៅតម្កល់នៅវត្តទឹកថ្លា​ ដើម្បីរងចាំ​ស្រាវជ្រាវ​ស្វែងរកសាច់ញាតិ​ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯ​ម៉ូតូ​​វិញ​សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុង ​ដើម្បី​រងចាំសាច់ញាត្តិយកឯកសារ​ មកទទួលយកទៅវិញ៕…

  • ម៉េង កែវពេជ្ជតា មិនត្រឹមតែក្នុងស្រុកទេ នៅបារាំងក៏ទទួលបានការគាំទ្រភ្លូកភ្លូកដីពីបងប្អូនខ្មែរ និងនៅប្រទេសបារាំង

    ម៉េង កែវពេជ្ជតា មិនត្រឹមតែក្នុងស្រុកទេ នៅបារាំងក៏ទទួលបានការគាំទ្រភ្លូកភ្លូកដីពីបងប្អូនខ្មែរ និងនៅប្រទេសបារាំង

    តារាចម្រៀងជើងចាស់ដែលមានសមត្ថភាពសិល្ប:លើគ្រប់ទម្រង់ នឹងទទួលបានការគាំទ្រពីស្រទាប់មហាជនគ្រប់វ័យមិនថមថយនោះ គឺអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញនូវទឹកចិត្តរំភើប សប្បាយរីករាយ ពេលដែលអ្នកនាងទទួលបានការគាំទ្រ នឹងផ្តល់កម្លាំងចិត្តពីបងប្អូនខ្មែរនៅប្រទេសបារាំង ក្នុងនោះក៏មានជនបរទេសផងដែរ ដែលអ្នកនាងបានសរសេររៀបរាប់ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងថា “ទីបំផុត​ ជោគជ័យទាំងព្រមបានមកដល់ដៃពួកយើង​ហើយ។ ការអត់ធ្មត់​ដើរកាត់ព្យុះភ្លៀងមួយរយៈធំនេះពិតជាមានន័យណាស់ ។ ពេលនេះខ្ញុំញញឹម​ ខ្ញុំសើច​ ខ្ញុំសប្បាយប្រកបដោយក្តីសុខ​យ៉ាងពិតប្រាកដ​ដែលខ្ញុំ​ និងគ្រួសារ​ ម៉េង​ បានទទួលនូវជ័យជំនះយ៉ាងសមបំណង​ ។ ខ្ញុំដឹងបានតាមរយៈភ្ញៀវដែលអញ្ជើញចូលទស្សនា​ ដោយសារ​ស្នូរទះដៃ​ និងដោយសារពាក្យសម្តីកោតសសើរ​ដែលពុំមែនជាការបញ្ជោរ​ ។ ពេលនោះខ្ញុំនិយាយ​ស្ទើរ​មិនចេញ​ និងបានភ្លេចនូវពាក្យខ្លះដែលខ្ញុំចង់និយាយព្រោះតែការរំភើបពេក​ ។ ទឹកភ្នែកខ្ញុំក៏ចង់បង្ហាញខ្លួនម្តងៗ​ទាំងពេលខ្ញុំច្រៀង​ និងនិយាយ​ដោយសារមើលឃើញទឹកមុខញញឹមគាំទ្រ​ពីទស្សនិកជន​ជាច្រើនមានទាំងបងប្អូនខ្មែរ​ និងបរទេសក្នុងលក្ខណៈ​គោរព​អោយតម្លៃដោយស្មោះចំពោះការសម្តែងរបស់ពួកយើង​។ ពេលនេះ​ ខ្ញុំចង់សូមអរគុណដល់មនុស្សសំខាន់ដែលនាំពួកយើងមកកាន់កម្មវិធីនេះ​ គឺប្អូនស្រី​ Vuth  Chanmoly និងស្វាមុី​ ។ អរគុណនូវប្រសាន៏ណែនាំរបស់លោកជំទាវ​ សុទ្ធ​ សុម៉ាលី​ លោកជំទាវ​ និងប្អូនស្រីជាអ្នកទីមួយដែលផ្តល់តម្លៃដល់ពួកយើង​។ ក៏មិនភ្លេចសូមអរគុណលោក​ប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិកានៃសមាគមន៍សិល្បៈវប្បធម៌ខ្មែរ​ ACK ប្រចាំប្រទេសបារាំង​ ដែលមិន​រើសអើងតាមការអូសទាញ​ ។…

  • អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សាំ ពិសិដ្ឋ ប្រកាសផ្តល់ម៉ូតូម្នាក់១គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន៦រូប នៅខណ្ឌពោធិ៍សែនជ័យ និងស្រុកព្រៃកប្បាស ខេត្តតាកែវ

    អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សាំ ពិសិដ្ឋ ប្រកាសផ្តល់ម៉ូតូម្នាក់១គ្រឿង ដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន៦រូប នៅខណ្ឌពោធិ៍សែនជ័យ និងស្រុកព្រៃកប្បាស ខេត្តតាកែវ

    ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសផ្តល់ជូនម៉ូតូ៦គ្រឿងថ្មីស្រឡាង ដល់សិស្សដែលប្រឡងជាប់និទ្ទេស A ឆ្នាំ២០១៨ ចំនួន៦រូប ដែល៣រូបនៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ និង៣រូបទៀតនៅវិទ្យាល័យ ហ៊ុន សែន ភ្ញីមាស វិទ្យាល័យ អង្គអណ្តែត និងវិទ្យាល័យ ហ៊ុន សែន ព្រៃល្វា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាសាលារៀនរបស់រដ្ឋ ។ លោក ហែម ដារិទ្ធិ បានឲ្យដឹងថា សិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៦រូបនោះ រួមមាន៖ទី១៖ ឈ្មោះ ឆុង សៀកហួង ភេទស្រី កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៩៩ ជាសិស្សជាប់និទ្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន នាឆ្នាំសិក្សា២០១៧-២០១៨។ ទី២៖ ឈ្មោះ ភិរុណ…