Category: ព័ត៌មាន

  • ម៉ូតូបុកម៉ូតូរងរបួសធ្ងន់ស្រាល៣នាក់

    ម៉ូតូបុកម៉ូតូរងរបួសធ្ងន់ស្រាល៣នាក់

    តាកែវ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នាដោយបើកម៉ូតូបត់ឆ្វេងមិនប្រយត្ន័។ហេតុការណ៍ជួបគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ក្នុងភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៉ូលីសជំនាញនៃអធិការស្រុកត្រាំកក់អោយដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1.CK 3074បេីកបរដោយឈ្មោះ សេង ដានី ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជេីង ស្រុកសំរោង ខេត្តតាកែវ​ រងរបួសស្រាល និងមានអ្នករួមតំណើរម្នាក់ឈ្មោះ ស្រីពេជ្រ ភេទស្រីអាយុ១៧ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ បើកបរមកពីទិសខាងត្បូងលុះមកដល់ចំណុចខាងលេីបានបត់ឆ្វេងពេលកំពុងបត់ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1C.6904 បេីកបរដោយឈ្មោះ ហែម ហឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅភូមិស្រែខៀវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក របួសធ្ងន់ ដែលបេីកបរមកពីទិសខាងត្បូងដូចគ្នាបុកម៉ូតូដែលបត់នោះពេញទំហឹងតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចស្រុកត្រាំកក់បានចុះវាសវែងធ្វើកំណត់ហេតុនិងយកវត្ថុតាងទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីទុកដោះស្រាយគ្នានៅពេលក្រោយដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕

  • ក្រសួងបរិស្ថាន ប្រកាសឲ្យផ្អាកសកម្មភាព ឈូសឆាយ ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ព្រៃការពារធម្មជាតិ ជាបន្ទាន់

    ក្រសួងបរិស្ថាន ប្រកាសឲ្យផ្អាកសកម្មភាព ឈូសឆាយ ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ព្រៃការពារធម្មជាតិ ជាបន្ទាន់

    ភ្នំពេញ៖ ក្រសួងបរិស្ថាន សង្កេតឃើញថា នៅក្នុងតំបន់ការពារធម្មជាតិ មានការ ឈូសឆាយ កាប់ឆ្ការ ដុតទន្ទ្រានកាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ ។ ភ្លាមៗ ក្រសួង បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដោយហាមឃាត់មិនឱ្យមានសកម្មភាពនេះតទៅទៀត។ សេចក្តីជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងបានសង្កេតឃើញថា ការធ្វើសកម្មភាពដើម្បីទន្ទ្រាន កាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិ នៅតំបន់ការពារធម្មជាតិ ជាំពិសេសនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» ឧទ្យាជាតិព្រះមុនីវង្ស «បូកគោ» ឧទ្យាជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រៃស្រែពកជាដើម៕

  • ខណ្ឌមានជ័យបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់សម្រាប់ឆ្នាំ២០១៨

    ខណ្ឌមានជ័យបើកពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់សម្រាប់ឆ្នាំ២០១៨

    លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានមានប្រសាសន៍ថា ឆ្លងតាមបទពិសោធន៍កន្លងមក ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានការចូលរួមក្នុងកិច្ចលទ្ធកម្មភាគច្រើនហ៊ានដេញថ្លៃទាបខ្លាំង ក៏ប៉ុន្តែដល់ពេលអនុវត្តន៍គម្រោង គឺមានភាពរយីករយាក និងយឺតពេល គ្មានសោភ័ណភាព គុណភាព សុវត្ថិភាព មិនអាចទទួលយកបានឡើយ ដូច្នេះហើយទន្ទឹមនឹងការខ្វះខាតដូចបានបញ្ជាក់នេះ ក៏មានអ្នកទទួលម៉ៅការមួយចំនួនធំមានការទទួលខុសត្រូវ និងអនុវត្តបានល្អ។

  • គេហទំព័រ The Lancet បង្ហាញថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង10 ដែលមានប្រជាពលរដ្ឋចូលចិត្តហាត់ប្រាណជាងគេ

    គេហទំព័រ The Lancet  បង្ហាញថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង10 ដែលមានប្រជាពលរដ្ឋចូលចិត្តហាត់ប្រាណជាងគេ

    ការសិក្សាមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញចំណាត់ ថ្នាក់ប្រទេសដែលចូលចិត្តធ្វើលំហាត់ប្រាណ និងមិនចូលចិត្តធ្វើលំហាត់ប្រាណ ។ លទ្ធផលនៃការសិក្សាដែលផ្សាយនៅលើគេហទំព័រ The Lancet  បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស Top 10 ដែលនិយមធ្វើលំហាត់ប្រាណជាងគេ ខណៈគូវែតជាប្រទេសដែលខ្ជិលហាត់ប្រាណជាងគេ។WHO បានបើកការសិក្សាយ៉ាងទូលាយលើមនុស្ស១,៩លាននាក់នៅបណ្តាប្រទេសចំនួន១៦៨ ទាក់ទងនឹងសកម្មភាពលំហាត់ប្រាណចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៦ ដោយស្ថាប័នសុខភាពពិភពលោកមួយនេះ អះអាង មនុស្សដែលត្រូវបានសិក្សានោះ តំណាង៩៦ភាគរយនៃប្រជាជនលើពិភពលោក។

  • Gennady Golovkin និង Canelo Alvarez មកដល់ Las Vegas មុនប៉ះគ្នាលើកទី២ព្រឹកថ្ងៃអាទិត្យនេះ

    Gennady Golovkin និង Canelo Alvarez មកដល់ Las Vegas មុនប៉ះគ្នាលើកទី២ព្រឹកថ្ងៃអាទិត្យនេះ

    មុនជំនួបលើកទី២ របស់ពួកគេមកនិងធ្វើនៅព្រឹកថ្ងៃអាទិត្យចុងសបា្តហ៍នេះ លើសង្វៀន T-Mobile Arena ក្រោយពីស្មើគ្នា កាលពីឆ្នាំ២០១៧កន្លងទៅ កីឡាករប្រដាល់ Gennady Golovkin និង Canelo Alvarez បានធ្វើដំណើរមកដល់ទីក្រុង Las Vegas សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃអង្គារម្សិលមិញ ។អ្នកប្រដាល់របស់កាហ្សាក់ស្ថាន Golovkin វ័យ៣៦ឆ្នាំមិនធ្លាប់ចាញ់សោះ ក្នុងចំណោម ៣៩ប្រកួត គឺឈ្នះ៣៨ដង ពិសេសផ្តួលដៃគូឲ្យសន្លប់ ៣៤លើក ហើយបច្ចុប្បន្នកំពុងកាន់កាប់ខ្សែក្រវ៉ាត់៣ស្ថាប័ន រួមមាន ៖ WBA, WBC និង IBO Middleweight។ ដោយឡែកអ្នកប្រដាល់ម៉ិកស៊ិក Canelo Alvarez វ័យ២៨ឆ្នាំវិញ ក៏មិនអន់ដែរ ដោយ បរាជ័យ មួយលើកគត់ គឺចាញ់ Floyd Mayweather កាលពីឆ្នាំ២០១៣ ដោយពិន្ទុ ក្នុងនោះ ឈ្នះ ៤៩លើក និងវាយគូប្រកួតឲ្យសន្លប់៣៤ដង ក្នុងចំណោម៥២ប្រកួត ។គួររំឭកថា…

  • អ្នកប្រដាល់ Amir Khan ចង់ប្រកួតជាមួយ Manny Pacquiao នៅចុងឆ្នាំនេះ

    អ្នកប្រដាល់ Amir Khan ចង់ប្រកួតជាមួយ  Manny Pacquiao នៅចុងឆ្នាំនេះ

    អ្នកប្រដាល់ Amir Khan ចង់ប្រកួតជាមួយ Manny Pacquiao នៅចុងឆ្នាំនេះ

  • គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្រៀនពីរដ្ឋបាលកីឡាដល់មន្ត្រីកីឡានៅខេត្តមណ្ឌលគីរី

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្រៀនពីរដ្ឋបាលកីឡាដល់មន្ត្រីកីឡានៅខេត្តមណ្ឌលគីរី

    គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាល កីឡា សម្រាប់ថ្នាក់ដឹកនាំកីឡា និងគ្រូកីឡា នៅក្នុងខេត្តមណ្ឌលគិរី ដែលបានចាប់ផ្តើមពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨ ។

  • ជម្រើសជាតិកីឡាប៉េតង់កម្ពុជាចេញទៅប្រជែងមេដាយ ជើងឯកពិភពលោក នៅប្រទេសកាណាដា

    ជម្រើសជាតិកីឡាប៉េតង់កម្ពុជាចេញទៅប្រជែងមេដាយ ជើងឯកពិភពលោក នៅប្រទេសកាណាដា

    ជម្រើសជាតិកីឡាប៉េតង់កម្ពុជាចេញទៅប្រជែងមេដាយ ជើងឯកពិភពលោក នៅប្រទេសកាណាដា

  • អប្សរាណេត ១១ – ០៩ – ២០១៨

    អប្សរាណេត ១១ – ០៩ – ២០១៨
  • មេឈ្មួញបដិវត្តន៍ពណ៌ទាមទារចង់បានប្រជាធិបតេយ្យវិលទៅដូចអាណត្តិមុនៗ រីឯប្រជាជនកម្ពុជា ភាគច្រើនចង់បានប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ន

    មេឈ្មួញបដិវត្តន៍ពណ៌ទាមទារចង់បានប្រជាធិបតេយ្យវិលទៅដូចអាណត្តិមុនៗ រីឯប្រជាជនកម្ពុជា ភាគច្រើនចង់បានប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ន

    គណបក្សសង្រ្គោះជាតិបានរលាយបាត់ក្លាយជាខ្មោចទៅហើយ តែអតីតមេដឹកនាំគណបក្សនេះ ឬហៅម្យ៉ាងទៀតថា មេឈ្មួញបដិវត្តន៍ពណ៌ ដែលកំពុងរត់គេចពីសំណាញ់ច្បាប់កម្ពុជា និងក្រុមសកម្មជនមួយចំនួនទៀត នៅបន្តស្រែកក្តែងៗនៅឯក្រៅប្រទេសថា មិនអាចមានប្រជាធិបតេយ្យបានទេ បើគ្មានគណបក្សប្រឆាំងដែលដឹកនាំដោយពួកគេ។ ពួកគេចោទថា ប្រជាធិបតេយ្យកម្ពុជាបានស្លាប់បាត់ទៅហើយ ហើយទាមទារស្តាលទ្ធិប្រជាធិបតេយ្យវិលទៅដូចអាណត្តិមុនៗឡើងវិញ ដោយត្រូវតែឲ្យខ្មោចគណបក្សសង្រ្គោះជាតិរស់ឡើងវិញ។ ផ្ទុយពីការយល់ឃើញរបស់មេឈ្មួញបដិវត្តន៍ពណ៌ និងសកម្មជននៃក្រុមឧទ្ទាមខ្មោចបក្សសង្រ្គោះជាតិ គឺប្រជាពលរដ្ឋកម្ពុជាភាគច្រើនចង់បាន និងសាទរចំពោះដំណើរការប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងប្រជាពលរដ្ឋ ៨៣.០២% បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និង៧៧%បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី ហើយរាជរដ្ឋាភិបាលថ្មីក៏បានបង្កើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋផងដែរ។ ធាតុពិត ទោះបីជាគ្មានគណបក្សសង្រ្គោះជាតិ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក៏មិនបានថយក្រោយ ឬស្លាប់បាត់ដែរ ពោលគឺលទ្ធិប្រជាធិបតេយ្យនៅតែជាលទ្ធិប្រជាធិបតេយ្យដដែល តែកម្ពុជាទទួលបានពុម្ពលទ្ធិប្រជាធិបតេយ្យថ្មីមួយដែលល្អជាងអាណត្តិមុនៗទៅទៀត ព្រោះទាំងមុន និងក្រោយការបោះឆ្នោតគឺប្រព្រឹត្តទៅដោយរលូន ពុំមានសកម្មភាពប្រឆាំងផ្កាប់មុខណាមួយ ដែលបំផ្លាញដល់សន្តិសុខ សន្តិភាពជាតិនោះឡើយ ប្រជាជនកម្ពុជាពុំមានអារម្មណ៍ភ័យខ្លាចក្នុងកាអនុវត្តន៍សិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រកបរបររកស៊ីជាធម្មតា ដោយសារតែគ្មានមេឈ្មួញបដិវត្តន៍ពណ៌ ជួញភាពចលាចលវឹកវរដល់កម្ពុជា។ បើនិយាយពីប្រជាធិបតេយ្យដែលមេឈ្មួញបដិវត្តន៍ពណ៌ទាមទារឲ្យវិលវិញនោះ ប្រជាជនកម្ពុជាភាគច្រើនលែងចង់បាន លែងចង់ឃើញទៀតហើយ ព្រោះប្រជាធិបតេយ្យដែលបង្រៀនដោយពួកគេនៅអាណត្តិមុន កាលពីឆ្នាំ២០១៣ ជាប្រជាធិបតេយ្យបែបអាណាធិបតេយ្យ។ ពួកឈ្មួញបដិវត្តន៍ទាំងនោះ តែងញុះញង់ឲ្យប្រជាពលរដ្ឋចូលរួមធ្វើសកម្មភាពខុសច្បាប់ ដូចជាការបិទផ្លូវធ្វើបាតុកម្ម បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ប្រើប្រាស់អំពើហិង្សាយ៉ាងអាណាធិបតេយ្យ។ល។ បាតុកម្មដឹកនាំដោយពួកគេមិនមែនជាការបង្ហាញឲ្យឃើញថាមានប្រជាធិបតេយ្យនោះឡើយ ត្បិតពួកគេមានការរៀបគម្រោងទុកជាមុន ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ សកម្មភាពអាណាធិបតេយ្យនេះ គឺជាអំពើឧក្រិដ្ឋកម្ម ដែលរំលោភច្បាប់ព្រហ្មទណ្ឌជាធរមាន និងគ្មានផលចំណេញអ្វីក្រៅពីបង្កមហន្តរាយដល់ប្រជាជន…