Category: ព័ត៌មាន

  • ប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើសារអបអរសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី

    ប្រធានាធិបតីកូរ៉េខាងត្បូងផ្ញើសារអបអរសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី

    ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង លោកមូន ចេ អ៊ីន បានផ្ញើលិខិតអបអរសម្ដេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់ថា តាងនាមឲ្យរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ លោកសូមអបអរសារទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដាកន្លងទៅ និងបន្តកាន់តំណែងជាងនាយករដ្ឋមន្ត្រី។ លិខិតរបស់លោកប្រធានាធិបតីបានបន្តថា លោកជឿជាក់ថា ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ នឹងដឹកនាំប្រទេសកម្ពុជាឲ្យឈនទៅជាប្រទេសរីកចម្រើនប្រកបដោយនិរន្តរភាព។ លោកមានក្ដីរីករាយដោយកូរ៉េ និងកម្ពុជា បាននិងកំពុងតែកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាពដ៏រឹងមាំលើវិស័យជាច្រើន បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតឡើងវិញ កាលពីឆ្នាំ១៩៩៧កន្លងមក។ លោកប្រធានាធិបតីបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ និងការគាំទ្រដ៏វិសេសវិសាលរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដល់ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង២។ លិខិតរបស់ប្រធានាធិបតី មូន ចេ អ៊ីន បានបន្តថា លោកសង្ឃឹមថា ចាប់ពីពេលនេះតទៅ លោក និងសម្ដេចតេជោ នឹងសហការគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ប្រជាជនទាំង២ប្រកបដោយអត្ថប្រយោជន៍ និងទិសដៅឆ្ពោះទៅថ្ងៃអនាគតកាន់តែច្រើនថែមទៀត។  លោកប្រធានាធិបតី ក៏បានសម្ដែងការអបអរសារទរសាជាថ្មីម្ដងទៀត ចំពោះការទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ ហើយលោកជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមប្រកបដោយសេចក្ដីសុខចម្រើន និងសូមឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានវិបុលភាពប្រកបដោយចីរភាព៕

  • សមត្ថកិច្ចប៉ុស្ដិ៍កាកាប២ ស្ទាក់ចាប់ជនសង្ស័យសកម្មខាងឆក់កាបូបបាន៣នាក់ ក្នុងករណី២ផ្សេងគ្នា

    សមត្ថកិច្ចប៉ុស្ដិ៍កាកាប២ ស្ទាក់ចាប់ជនសង្ស័យសកម្មខាងឆក់កាបូបបាន៣នាក់ ក្នុងករណី២ផ្សេងគ្នា

    ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍កាកាប២ រួមជាមួយកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌតាមស្ទាក់ចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់កាបូប ក្នុងករណី២ផ្សេងគ្នា កាលពីវេលាម៉ោង៨យប់ និងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យចាប់ខ្លួនបានក្នុងករណីទី១ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ កែវ សុវណ្ណរចនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជាតិ អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនបាត់។ រីឯជនសង្ស័យ ករណីទី២ សមត្ថកិច្ចចាប់ខ្លួនបាន២នាក់ ទី១ឈ្មោះ រឿន សុភ័ក្រ្តា ភេទប្រុស…

  • នគរបាលខណ្ឌឬស្សីកែវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន៣នាក់

    នគរបាលខណ្ឌឬស្សីកែវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន៣នាក់

    ភ្នំពេញ៖ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ធំ ត្រូវបាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបបាន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលេខលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ នគរបាលខណ្ឌឬស្សីកែវបានប្រាប់ឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមាន៖ ទី១ ឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក (ជាអ្នកជួញដូរ) ទី២ឈ្មោះ កែវ ប៊ុនហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិត្រាំកក់ ឃុំបន្ទាយមាស ស្រុកត្រាំកក់ ខេត្តតាកែវ(ជាអ្នកប្រើប្រាស់) ទី៣ ឈ្មោះ ហ៊ូ តារា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកកាសស៊ីណូ ស្នាក់នៅភូមិព្រែកក្រិល ឃុំព្រែកក្រិល ស្រុកកំពង់ត្រាច ខេត្តកំពត(ជាអ្នកប្រើប្រាស់)។ ដោយឡែកវត្ថុតាងដកហូតរួមមាន៖ ក្រាមព៌ណសរថ្លាចំនួន ០១កញ្ចប់ធំល្មម និងម៉ូតូមួយគ្រឿង។…

  • នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនជនសង្ស័យម្នាក់ដែលចាប់ក្មេងប្រុសបង្ខាំងទុក និងគំរាមសម្លាប់ទៅតុលាការ

    នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនជនសង្ស័យម្នាក់ដែលចាប់ក្មេងប្រុសបង្ខាំងទុក និងគំរាមសម្លាប់ទៅតុលាការ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨  លោក ប៊ុន សត្សា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍ អប្សរា ឲ្យដឹងថា កម្លាំងជំនាញរបស់លោកបានធ្វើស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងបទល្មើសជាក់ស្តែង ដោយចាប់ឃុំឃាំងក្មេងប្រុសម្នាក់បង្ខាំងទុក គំរាមសម្លាប់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយនឹងបញ្ជូនខ្លួនមកកាន់តុលាការនាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។

  • សម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

    សម្ដេចតេជោ ហ៊ុន សែន កំពុងស្ថិតនៅប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក

    នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បន្ទាប់ពីបិទបញ្ចប់ការបើកពិព័រណ៍អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧។ វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ស្តីពីអាស៊ាននឹងធ្វើឡើងក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មលើកទី៤» ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០១៨។ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា គណៈប្រតិភូអមដំណើរសម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងសមាជិករាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៨នេះ ត្រូវគេរាយការណ៍ថា ជាឱកាសដ៏ល្អមួយទៀតសម្រាប់មេដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរកមធ្យោបាយដើម្បីប្រើប្រាស់នវានុវត្តន៍ និងការសហការរវាងរដ្ឋ និងឯកជន…

  • សេចក្តីជូនដំណឹងស្តីពីទិវាសម្អាតពិភពលោក (Worl Cleanup Day)

    សេចក្តីជូនដំណឹងស្តីពីទិវាសម្អាតពិភពលោក (Worl Cleanup Day)
  • សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូពិពរ័ណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន អញ្ជើញដាំដើមឈើជាមិត្តភាព

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូពិពរ័ណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន អញ្ជើញដាំដើមឈើជាមិត្តភាព

    នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន ឯកឧត្តមអនុប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូនៃប្រទេសពិព័រណ៍ ចិន-អាស៊ាន បានអញ្ជើញក្នុងពិធីដាំដើមឈើ ជាមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់តំបន់ស្វយ័យជនជាតិជ័ងក្វាងស៊ី។

  • ក្រសួងអប់រំ យុវជន និងកីឡា បង្កើតគណៈកម្មការកោសល្យវិច័យដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    ក្រសួងអប់រំ យុវជន និងកីឡា បង្កើតគណៈកម្មការកោសល្យវិច័យដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

    សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅថ្ងៃនេះ បានឲ្យដឹងថា គណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។ គណៈកម្មការកោសល្យវិច័យនឹងចាប់ដំណើរការការងារពីថ្ងៃ១២កញ្ញានេះទៅ ក្នុងរយៈពេល ១សប្តាហ៍។ ក្រោយការប្រកាសលទ្ធផលប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ កាលពីចុងសប្ដាហ៍កន្លងទៅ បាននាំឲ្យអាណាព្យាបាល និងបេក្ខជន មួយចំនួន មិនពេញចិត្តចំពោះលទ្ធផលខ្លះ ជាពិសេសគឺវិញ្ញាសាគណិតវិទ្យា។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្អៃទី២០ និង២១សីហា កន្លងទៅ មានបេក្ខជនក្នុងបញ្ជីប្រមាណ១១ម៉ឺន៥ពាន់២៦៨នាក់។ តាមលទ្ធផលមានអ្នកប្រឡងជាប់ ប្រមាណ៧ម៉ឺន៥ពាន់៥៩នាក់ ត្រូវជា៦៦.២១% ក្នុងនោះនិទ្ទេស A ២៩០នាក់ និទ្ទេសB១ពាន់៥៣២នាក់ និទ្ទេស C ៤ពាន់៦៣១នាក់ និទ្ទេស D ១ម៉ឺន៣ពាន់៩៩៩នាក់ និងនិទ្ទេស E ៥ម៉ឺន៤ពាន់៦០៧នាក់៕ ម.ន

  • ថ្នាក់ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងដឹកនាំប្រតិភូគណៈកម្មាធិការអន្តរក្រសួងទៅត្រួតពិនិត្យការសាងសង់ពហុកីឡដ្ឋានមរតតេជោ ដំណាក់កាលទី២

    ថ្នាក់ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងដឹកនាំប្រតិភូគណៈកម្មាធិការអន្តរក្រសួងទៅត្រួតពិនិត្យការសាងសង់ពហុកីឡដ្ឋានមរតតេជោ ដំណាក់កាលទី២

    តាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មានធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងតាមទូរសព្ទថា នៅថ្ងៃទី១៥ខាងមុខនេះ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងដឹកនាំប្រតិភូ គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកសាសង់ពហុកីឡដ្ឋានមរតតេជោ  ដែលសាងសង់សម្រេចបាន៣០% ត្រូវត្រួតពិនិត្យម្តង៥០% ម្តងទៀត និង៧០%ត្រួតពិនិត្យម្តង ទៅលើពហុកីឡដ្ឋានធំ។ ទាក់ទងនឹងការត្រួតពិនិត្យនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ខាងភាគីចិនក៏មានបទបង្ហាញអំពីវឌ្ឈនភាពនៃការសាងសង់ បច្ចេកទេសប្រើប្រាស់ស៊ីម៉ង់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមរយៈប្រើឡាបូ និងអ្នកជំនាញរហូតដល់៣០០នាក់ ។ គួររំលឹកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ធ្វើការសាងសង់ក្រោមជំនួយឥតសំណងរបស់មិត្តចិន ក្នុងទំហំទឹកប្រាក់ ១០០០ពាន់លានយ័ន សម្រាប់ប្រទេសកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នាឆ្នាំ២០២៣។ សូមបញ្ជាក់ថា ការកសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះ ជាដំណាក់កាលទី២ បន្ទាប់ពីដំណាក់កាលទី១ មានអាងហែលទឹក និងសាលកីឡាក្នុងសាល ដូចជា សង្វៀនប្រដាល់ បាល់ទះ បាល់បោះជាដើម ត្រូវបានកសាងរួចរាល់កាលពីឆ្នាំ២០១៧៕

  • ខឹងម្តាយមិនឲ្យប្លង់ដីយកទៅបញ្ចាំទិញម៉ូតូ ដុតផ្ទះចោលឆេះគ្មានសល់

    ខឹងម្តាយមិនឲ្យប្លង់ដីយកទៅបញ្ចាំទិញម៉ូតូ ដុតផ្ទះចោលឆេះគ្មានសល់

    កំពង់ឆ្នាំង៖ យុវជនម្នាក់ ខឹងម្តាយមិនឲ្យប្លង់ដីយកទៅបញ្ចាំទិញម៉ូតូ ដុតផ្ទះចោលឆេះគ្មានសល់។ហេតុការណ៍នេះបានឡើងនៅម៉ោង៣និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលដុតផ្ទះខាងលើ ឈ្មោះ លឹង ឆើត អាយុ២៩ឆ្នាំ មានទីលំនៅនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ មុនកើតតហេតុជនសង្ស័យបានសុំប្លង់ដីពីម្តាយ យកទៅបញ្ចាំគេដើម្បីយកលុយទៅទិញម៉ូតូ តែម្តាយមិនយល់ព្រម ក៏កើតចិត្តខឹងទៅយកស្លឹកចំនួន ៣ ធាងដុតផ្ទះប្រក់ស្លឹក ជញ្ជាំស្លឹក រនាបឫស្សី ឆេះអស់គ្មានសល់។ ក្រោយបានប្រព្រឹត្តអំពើបែបនេះ ជនសង្សយ័ត្រូវកម្លាំងប្រជាការពារភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមនិតិវិធី៕