Category: ព័ត៌មាន

  • ពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌសែនសុខ កំពុងតែព្រួយបារម្ភរឿងគេចាក់ដីក្នុងប្រឡាយអូរអាគុជយកធ្វើជាកម្មសិទ្ធិ

    ពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌសែនសុខ កំពុងតែព្រួយបារម្ភរឿងគេចាក់ដីក្នុងប្រឡាយអូរអាគុជយកធ្វើជាកម្មសិទ្ធិ

    ភ្នំពេញ ៖ ពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌសែនសុខកំពង់តែព្រួយបារម្ភរឿងគេចាក់ដីក្នុងប្រឡាយអូរអាគុជរំលោភយកធ្វើជាកម្មសិទ្ធិ ចំណែកលោក ម៉ូវ ម៉ានិត ហាក់ដូចជាមិនសូវខ្វល់។

  • ចុះឆែកឆេរខារ៉ាអូខេពីរ៉ាមីតចាស់ ឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

    ចុះឆែកឆេរខារ៉ាអូខេពីរ៉ាមីតចាស់ ឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

    ដើមី្បអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កាលពីវេលាម៉ោង១និង៣០នាទី ចូលថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាល ខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា និង លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុ ម៉ារ៉ា ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ដោយរួមសហការជាមួយកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្រ្កាបករណីចាត់ចែង និងសម្រួលឲ្យប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀន នៅទីតាំងខារ៉ាអូខេពីរ៉ាមីតចាស់ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន១៤នាក់ (ស្រី៥នាក់)។ ក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញនូវម៉្សៅខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន  ព្រមទាំងបាននាំខ្លួនជនសង័្សយទាំង១៤ ដើមី្បធ្វើការសាកសួរនៅស្នងការដ្ឋាននគរបានខេត្ត និងកសាងសំណុំរឿងទៅសាលាដំបូងចាត់ការតាមនីតិវិធី៕ ដោយៈ ម៉ី សុខារិទ្ធ

  • រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យផ្លូវដីក្រហមមួយខ្សែដែលគ្រោងនឹងចាក់បេតុងជូនពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ

    រដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យផ្លូវដីក្រហមមួយខ្សែដែលគ្រោងនឹងចាក់បេតុងជូនពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ

    នៅរសៀលថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងមន្ត្រីជំនាញរួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពផ្លូវដីក្រហមមួយខ្សែបែកពីផ្លូវជាតិលេខ៤ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ឃ្លាំងលើសង្កាត់លេខ១ ភ្ជាប់ផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ ដោយគ្រោងប្រែក្លាយផ្លូវដីក្រហមមួយខ្សែនេះឲ្យទៅជាផ្លូវបេតុងក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលជាជំនួយរប្បុរសជនគ្រោងចំណាយប្រមាណជិតកន្លះលានដូល្លារអាម៉េរិក។

  • កំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបន្តតាមភូមិនៅជនបទ

    កំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបន្តតាមភូមិនៅជនបទ

    បន្ទាយមានជ័យ៖ ដីធ្លីនៅភូមិរង្វាងកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាភូមិនៅជនបទដាច់ស្រយាលមួយ បានទទួលការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឬហៅថា ធ្វើប្លង់ដី។

  • ចោរអស់លក្ខណ៍ គេចពីភ្នំពេញមកជាប់អន្ទាក់នៅខេត្តកំពង់ឆ្នាំង

    ចោរអស់លក្ខណ៍ គេចពីភ្នំពេញមកជាប់អន្ទាក់នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំង និងកម្លាំងអធិការស្រុកកំពង់ ត្រឡាច ចុះស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចំនួន0២នាក់ ពាក់ព័ន្ធករណីប្លន់លួចម៉ូតូ (បទលួចមានស្ថានទម្ងន់ទោស ) រួមនឹងវត្តុតាង ម៉ូតូ ០១គ្រឿងមាក HONDA – C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ ដែលជនល្មើស ប្លន់បាននៅខណ្ឌឫស្សីកែវ។

  • សមត្ថកិច្ច បង្ហាញមុខឃាតករបាញ់សម្លាប់ថៅកែទឹកសុទ្ធ ឃុំខ្លុងពពក ស្រុកទឹកផុសកាលពី៣ខែមុន

    សមត្ថកិច្ច បង្ហាញមុខឃាតករបាញ់សម្លាប់ថៅកែទឹកសុទ្ធ ឃុំខ្លុងពពក ស្រុកទឹកផុសកាលពី៣ខែមុន

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបង្ហាញមុខបុរសជាឃាតករ ពាក់ព័ន្ធនឹងករណីរឿងឃាតកម្ម បាញ់សម្លាប់ម្ចាស់សិប្បកម្មទឹកសុទ្ធ នៅអំឡុងខែឧសភា ឆ្នាំ២០១៨ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ។

  • រថយន្ដដឹករន្ទាដែក បើកទាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវបណ្ដាលឲ្យធ្លាក់រន្ទា សំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួស

    រថយន្ដដឹករន្ទាដែក បើកទាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវបណ្ដាលឲ្យធ្លាក់រន្ទា សំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួស

    ភ្នំពេញ៖ រថយន្ដដឹករន្ទាដែក បានបើកទាក់ជាមួយប៉ាណូដែលដាក់កាត់ទទឹងផ្លូវបណ្ដាលឲ្យធ្លាក់ សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងរបួស។

  • នគរបាលស្ទឹងមានជ័យ៣ ចុះបង្ក្រាបករណីគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យ៣នាក់

    នគរបាលស្ទឹងមានជ័យ៣ ចុះបង្ក្រាបករណីគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនបានជនសង្ស័យ៣នាក់

    ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ចំនួន២ករណីផ្សេងគ្នា ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងដកហូតគ្រឿងញៀនចំនួន៧កញ្ចប់តូចធំ ។  សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នៅក្នុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកនាយប៉ុស្ដិ៍ស្ទឹងមានជ័យ៣បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ ទី២ឈ្មោះ ព្រុំ ផល្លាហៅ ឡា ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ  និងទី៣ឈ្មោះ ភន សៀកឡេង ហៅវែង ភេទប្រុសអាយុ១៩ ឆ្នាំមុខរបរ មិនពិតប្រាកដ។ អ្នកទាំង៣ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

  • រថយន្តហាយឡែនឌ័រ បុកឡិចស៊ីស៣៣០ បញ្ឆិតពីក្រោយបណ្តាលឲ្យខូចខាតយ៉ាងដំណំ

    រថយន្តហាយឡែនឌ័រ បុកឡិចស៊ីស៣៣០ បញ្ឆិតពីក្រោយបណ្តាលឲ្យខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តហាយឡែនឌ័រ ស្លាកលេខនគរបាលមួយគ្រឿងជ្រុលបុករថយន្តឡិចស៊ីស៣៣០មួយគ្រឿងពីក្រោយ រុញទៅបុកខឿនការាស់សាំងតូតាល់ រួចរេចង្កូតទៅបុកខឿនថ្ម ហើយព្យាយាមបើករត់បានប្រមាណជាង១គីឡូម៉ែត្របែកធុងទឹក ទៅមុខលេងរួច។ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

  • យុវជនម្នាក់ចេញពីលេងផ្ទះសង្សារ ត្រូវក្រុមជនសង្ស័យ៤នាក់វាយប្លន់យកម៉ូតបានសម្រេច

    យុវជនម្នាក់ចេញពីលេងផ្ទះសង្សារ ត្រូវក្រុមជនសង្ស័យ៤នាក់វាយប្លន់យកម៉ូតបានសម្រេច

    ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានជិះម៉ូតូធ្វើសកម្មភាពវាយយុវជនម្នាក់ប្លន់យកម៉ូតូហុងដាឌ្រីម០១៨ គេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨  នៅតាមបណ្ដោយផ្លូវ៩៥ កែងផ្លូវមៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។