Category: ព័ត៌មាន

  • សម្តេចនាយករដ្ឋមន្ត្រីជួបឧបនាយករដ្ឋមន្ត្រីចិនក្នុងដំណើរទស្សនកិច្ចថ្ងៃទី២

    សម្តេចនាយករដ្ឋមន្ត្រីជួបឧបនាយករដ្ឋមន្ត្រីចិនក្នុងដំណើរទស្សនកិច្ចថ្ងៃទី២

    សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកំពុងបំពេញទស្សនកិច្ចការងារក្នុងប្រទេស បានជួបឧបនាយករដ្ឋមន្ត្រីចិន នៅថ្ងៃទី១១កញ្ញានេះដែលបញ្ជាក់ថាចិនគឺជាមិត្តដែកថែកដ៏រឹងមាំរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីចិន ហាន់ ជឹង ដែលជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជំហររឹងមាំរបស់ចិនចំពោះកម្ពុជា ក្នុងឪកាសដែលសម្តេចនាយករដ្ឋ មន្ត្រីកម្ពុជាបានអនុញ្ញាតទទួលជួបពិភាក្សា នៅក្នុងរមណីយ៍ដ្ឋានលីយ័ន ក្នុងខេត្តក្វាងស៊ីនៃប្រទេសចិន។ លោកឧបនាយករដ្ឋមន្ត្រី ហាន់ ជឹង បានជំរាបសម្តេចតេជោថា មិត្តភាពនិងទំនាក់ទំនង កម្ពុជាចិនគឺមានយូរលង់ មកហើយ។ លោកឧបនាយករដ្ឋមន្ត្រីចិន បានបន្តទៀតថា ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងគ្រប់ ជ្រុង ជ្រោយនេះអោយកាន់តែរីកចំរើនទៅមុខ។ លោក ឧបនាយករដ្ឋមន្រ្តីចិន បានថ្លែងអបអរសាទរសម្តេចតេជោ ដែលបានជាប់ឆ្នោតបន្តក្នុងតំណែងជានាយករដ្ឋមន្ត្រីអាណ្ណត្តិថ្មី។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន បានថ្លែងថា នៅខែមេសាឆ្នាំ២០១៩ លោកគ្រោងនឹងអញ្ជើញសម្តេចតេជោ ដើម្បីចូលរួម ក្នុងកម្មវិធីប្រជុំមួយទាក់ទងនឹងផ្លូវ មួយ ខ្សែក្រវាត់ ដែលជានយោបាយសេដ្ឋកិច្ចកំពូលរបស់ចិនចំពោះបណ្តាប្រទេសលើពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិនដែលបានផ្តល់កិត្តិយសដល់កម្ពុជាជា ប្រទេសកិត្តិ យសនៅក្នុងពិព័រណ៍ចិនអាស៊ានលើកទី១៥នៅទីក្រុងណាននីងនេះ។ សម្តេចតេជោ បានថ្លែងអំណរគុណផង ដែរដល់លោកប្រធានាធិបតីចិន ស៊ីជីនពីង ដែលបានផ្តាំផ្ញើសាកសួរសុខទុក្ខសម្តេច និងបានអបអរសាទរ ចំពោះសម្តេចដែលបានជាប់ឆ្នោតបន្តដឹកនាំប្រទេសកម្ពុជា។…

  • លោកហ៊ុនលីអនុប្រធានផលិតកម្មនិងបសុព្យាបាលខេត្តបានសហការណ៍ជាមួយក្រុមកាងារពេទ្យសត្វភូមិចុះត្រួតពិនិត្យចាក់ថ្នាំវ៉ាក់សាំងនិងបាញ់ថ្នាំការពារសំលាប់មេរោគក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស

    លោកហ៊ុនលីអនុប្រធានផលិតកម្មនិងបសុព្យាបាលខេត្តបានសហការណ៍ជាមួយក្រុមកាងារពេទ្យសត្វភូមិចុះត្រួតពិនិត្យចាក់ថ្នាំវ៉ាក់សាំងនិងបាញ់ថ្នាំការពារសំលាប់មេរោគក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស

    ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះលោកហ៊ុន លីអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានដឹកនាំក្រុមការងារពេទ្យសត្វភូមិចុះត្រួតពិនិត្យចាក់ថ្នាំវ៉ាក់សាំងនិងបាញ់ថ្នាំការពារសំលាប់មេរោគដល់ក្រោលគោក្របីចំនួន១១៥ក្បាលនិងសត្វជៀមសត្វពពែរដែលមានជំងឺឋិតនៅក្នុងយោធភូមិភាគពិសេសរតំបន់អភិវឌ្ឈន៍កសិកម្មដំណាក់ខ្លុងក្រោមការគ្រប់គ្រង់របស់លោក វរសេនីយ៍ឯក ជំុ ណារិនក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះផងដែរលោកហ៊ុន លីក៏បាសំណេះសំណាលនិងកោតសសើរដល់បងៗយោធាយោធភូមិភាគពិសេសរតំបន់អភិវឌ្ឈន៍កសិកម្មដំណាក់ខ្លុងដែលបានរៀបចំនិងធ្វើក្រោលគោក្របីបានល្អមានលក្ខណៈបច្ចេកទេសត្រូវត្រឹមហើយក្រោយពីលោកហ៊ុនលីបានសំណេះសំណាលចប់លោកក៏បានចែកថ្នាំវ៉ាក់សាំងនិងសំភារៈផ្សេងៗជូនដល់លោកវរសេនីយ៍ឯកជំុណារិនមេបញ្ជាការយោធភូមិភាគពិសេសរតំបន់ពិសេសរអភិវឌ្ឈន៍កសិកម្មដំណាក់ខ្លុងដើម្បីទុក្ខសំរាប់ចាក់ថ្នាំការពារដល់សត្វគោក្របីដែលកើតជំងឺផ្សេងៗ។ លោកជំុ  ណារិនមេបញ្ជាការយោធភូមិភាគពិសេសរតំបន់អភិវឌ្ឈន៍កសិកម្មដំណាក់ខ្លុងក៏បានថ្លែងអំណរអគុណដល់លោកហ៊ុន លីអនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តដែលបានខិតខំចូលរួមចុះត្រួតពិនិត្យផ្ទាល់ដល់កន្លែងកងទព្ធ័របស់លោកលោកជំុណារិនក៏បានផ្ដាំផ្ញើរដល់នាយទាហាននិងនាយទាហានរងទាំងអស់អោយខិតខំយកចិត្តទុក្ខដាក់ក្នុងការថែទាំដល់សត្វគោក្របីសត្វជៀមពពែទាំងអស់កុំអោយមានជំងឺកើតឡើង។

  • ទីតាំងផលិតស្ករត្នោតក្លែងក្លាយត្រូវបានបិទសារជាថ្មី

    ទីតាំងផលិតស្ករត្នោតក្លែងក្លាយត្រូវបានបិទសារជាថ្មី

    តាកែវ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ នឹងបន្តចាត់វិធានការណ៍ក្តៅទៅលើម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី ដោយសុំគោលការណ៍ពីព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចុះបិទទីតាំង និងធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងមិនកែខ្លួននេះ ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ស្តីពីការគ្រប់គ្រងគុណភាព និងសេវា ។ ការចាត់វិធានការណ៍ក្តៅរហូតដល់ថ្នាក់ឃាត់ខ្លួនម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងនៅតែគឃ្លើនបន្តលួចផលិត និងពង្រីកទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ កាន់តែច្រើនឡើងជាងមុនថែមទៀត ។នៅក្នុងកិចប្រជុំជាមួយមន្រ្តីជំនាញអាជ្ញាធស្រុកក្រោមការដឹកនាំដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារងខេត្ត នាព្រឹកថ្ងៃចន្ទនេះ អង្គប្រជុំបានចេញវិធានការណ៍មួយចំនួន ដោយរិះរកនីតិវិធីអនុវត្តទៅតាមផ្លូវច្បាប់ សាខាកាំកុងត្រូលខេត្តជាដើមបណ្តឹងសម្រាប់ករណីមួយនេះ ជាពិសេសក្រុមការងារនឹងចុះមកបង្រ្កាប បិទទីតាំង និងឃាត់ខ្លួនម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ចុះពេលណាមួយ បន្ទាប់ពីមានការបែកធ្លាយដល់ម្ចាស់ផលិតមុនការចុះបង្រ្កាប។កន្លងមកអាជ្ញាធរខេត្ត សាខាកាំកុងត្រូលខេត្តតាកែវ សហការនឹងមន្រ្តីជំនាញមន្ទីរឧស្សាហកម្ម និងសិប្បកម្ម អាជ្ញាធរស្រុកបាទី និងកម្លាំងសមត្ថកិច្ច បានចុះបិទទីតាំងស្ករត្នោតនេះជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែហាក់មិនទទួលបានជោគជ័យទាល់តែសោះ ។ មជ្ឈដ្ឋានទូទៅបានង្ងល់ថា តើម្ចាស់ទីតាំងនេះមានអ្នកណានៅពីក្រោយខ្នង បានជាហានបន្តលួចផលិតដដែលជាដដែលដោយមិនបានក្លាចញញើតទៅនឹងច្បាប់បន្តិចសោះនោះ ។សូមបញ្ជាក់ដែរថា ទីតាំងផលិតស្ករត្នោតក្លែង ក្លាយនេះ គឺបង្រ្កាបមិនចេះអស់មិនចេះហើយ បិទហើយបើកវិញ ហើយខាងអាជ្ញាធរនឹងមានវិធានការ ហ្មងម៉ត់ចំពោះម្ចាស់សិប្បកម្មទាំងនោះ ត្រូវប្រឈមមុខផ្លូវច្បាប់៕

  • ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ ឧត្តម សេនីយ៍ ឯក ស ថេត ត្រូវចូលកាន់ តំណែង ជំនួស នាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ

    ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ ឧត្តម សេនីយ៍ ឯក ស ថេត ត្រូវចូលកាន់ តំណែង ជំនួស នាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញបានរៀបចំពិធីប្រកាសចូលកាន់ តំណែង ស្នងការ នគរបាល រាជធានី ភ្នំពេញថ្មី ក្រោមអធិបតីភាព លោក ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។   នៅក្នុងពិធីផ្ទេរមុខតំណែងនោះដែរគេសង្កេតឃើញថាលោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៏ក្នុងការកើនរំលឹកដល់លោកស្នងការថ្មីអោយចិត្តទុកដាក់ក្នុងការដឹកនាំមន្ត្រីនគរបាលក្រោមឱវាទដើម្បីរក្សានៅស្នាដៃបន្តពីលោកស្នងការចាស់ដែលកន្លងមកបានដឹកនាំបង្ក្រាបនៅបទល្មើសតូចធំគ្រប់រូបភាពព្រមទាំងបង្ក្រាបនៅសកម្មភាពដ៏ពឹសពុលរបស់ក្រុមបក្សប្រឆាំងបានជោគជយ័គូរអោយកត់សំគាល់ ។ លោកបានបញ្ចាក់ថាក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិនៅថ្នាក់មូលដ្ធានធ្វើយ៉ាងណាយើងត្រូវតែបំរើសេវាសាធារណះជូនបងប្អូនប្រជាពលរដ្ធអោយបានល្អគ្រប់ជ្រុងជ្រោយជាពិិសេសការធ្វើបណ្ណ័គ្រួសារសៀវភៅគ្រួសារសៀវភៅស្នាក់នៅដោយរាប់បញ្ចូលទាំងអត្តសញ្ញាណបណ្ណ័ជនជាតិខ្មែរផងដែរ  ។ ក្រៅពីនេះក៏ត្រូវតែបែងចែកក្រុមវេនយាមប្រចាំការ ២៤ម៉ោងនៅទីស្នាក់ការរីឯសាលាសង្កាត់វិញក៏ដូចគ្នាផងដែរ   ។    លោក ឧត្តម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការ រង នគរបាល ជាតិ ត្រូវចូលកាន់ តំណែង ជំនួស នាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ នគរបាល រាជធានី…

  • នគរបាលស្ទឹងមានជ័យ៣ចុះបង្ក្រាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យ៣នាក់

    នគរបាលស្ទឹងមានជ័យ៣ចុះបង្ក្រាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យ៣នាក់

    ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ចំនួន២ករណីផ្សេងគ្នា ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងដកហូតគ្រឿងញៀនចំនួន៧កញ្ចប់តូចធំ  ។  សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅក្នុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកនាយប៉ុស្ដិ៍ស្ទឹងមានជ័យ៣បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ព្រុំ ផល្លាហៅ ឡា ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ  និងទី៣ឈ្មោះ ភន សៀកឡេង ហៅវែង ភេទប្រុសអាយុ១៩ ឆ្នាំមុខរបរ មិនពិតប្រាកដ អ្នកទាំង៣ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ លោកបានបន្ដទៀតថា  ជារៀងរាល់ថ្ងៃលោកតែងតែបញ្ជាកម្លាំងនគរបាលប៉ុស្ដិ៍ឲ្យចុះល្បាតក្នុងមូលដ្ឋាន ដើម្បីទបើស្កាត់បទល្មើសក្នុងមូលដ្ឋាន ស្រាប់តែដល់វេលាម៉ោង៥ និង ៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្ដិ៍បានចុះទៅដល់ផ្លូវលំក៏ឃើញជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ កំពុងឈរក៏មានការសង្ស័យកម្លាំងប៉ុស្ដិ៍ក៏បានធ្វើការត្រួតពិនិត្យក្នុងខ្លួនជនសង្ស័យរកឃើញថ្នាំញៀនចំនួន៤កញ្ចប់តូច កម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័តែម្ដង…

  • យុវជនម្នាក់មានអាយុទើបតែ១៥ឆ្នាំសោះស្រាប់ក្លាយខ្លួនទៅជាអ្នកទោសជួញដូរគ្រឿងញៀនបាត់

    យុវជនម្នាក់មានអាយុទើបតែ១៥ឆ្នាំសោះស្រាប់ក្លាយខ្លួនទៅជាអ្នកទោសជួញដូរគ្រឿងញៀនបាត់

     ភ្នំពេញ ៖ មួយរយះពេលថ្មីៗនេះគេសង្កេតឃើញកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការតាមកម្លាំងបណ្ដាញប៉ុស្ដិ៍និងកម្លាំងអាវុធហត្ថខណ្ឌយ៉ាងស្អិតរបួុត និងធ្វើការបង្ក្រាបករណីគ្រឿងញៀនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម ។ ជាក់ស្ដែងនៅវេលាម៉ោង១១:១០នាទីព្រឹក ថ្ងៃអង្គារ ២កើតខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅបានចុះឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀន ។   មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ចំនុចខាងលើ។ និងវត្ថុតាងចាប់យករួមមាន៖ ១/ក្រាមពណ៌សរថ្លាសង្ស័យមានសារធាតុញៀនចំនួន១៩កញ្ចប់ថងតូច នៅចំនុចតបន់ស្មសាន ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ!     បច្ចុប្បន្ន៖ជនសង្ស័យនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

  • ឧបនាយករដ្ឋមន្រ្តីចិន៖ ប្រទេសកម្ពុជា និងចិនជាមិត្តដែកថែបដ៏រឹងមាំ

    ឧបនាយករដ្ឋមន្រ្តីចិន៖ ប្រទេសកម្ពុជា និងចិនជាមិត្តដែកថែបដ៏រឹងមាំ

    ឧបនាយករដ្ឋមន្ត្រីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក ហាន់ ជឹង (Han Zheng) បានបញ្ជាក់ថា ប្រទេសកម្ពុជា និងចិនជាមិត្តដែកថែបដ៏រឹងមាំ។

  • ត្រឹមរយៈពេលកន្លះម៉ោងកើតមានគ្រោះថ្នាក់ចរាចរណ៍ពីរករណីនៅផ្លូវជាតិលេខ៥ បណ្តាលឲ្យលោកអធិការរងនគរបាលស្រុកក្រគរម្នាក់ស្លាប់ និងមនុស្ស៤នាក់ផ្សេងទៀតរងរបួស

    ត្រឹមរយៈពេលកន្លះម៉ោងកើតមានគ្រោះថ្នាក់ចរាចរណ៍ពីរករណីនៅផ្លូវជាតិលេខ៥ បណ្តាលឲ្យលោកអធិការរងនគរបាលស្រុកក្រគរម្នាក់ស្លាប់ និងមនុស្ស៤នាក់ផ្សេងទៀតរងរបួស

    ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីបានកើតឡើង បណ្តាលឲ្យលោកវអធិការរងនគរបាលស្រុកក្រគរម្នាក់បានបាត់បង់ជីវិត និងមនុស្សប្រុសស្រីចំនួន៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ត្រឹមរយៈពេលកន្លះម៉ោងប៉ុណ្ណោះ នៅតាមបណ្តោយផ្លូវជាតិលេខ៥។

  • នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo ABE) បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន

    នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo ABE) បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន

    នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo ABE) បានផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មី។ ក្នុងលិខិតរបស់នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពក្នុងរយៈពេល២៥ឆ្នាំកន្លងទៅនេះ ក្រោយការបោះឆ្នោតរៀបចំដោយ អ៊ុនតាក់ (UNTAC)។ លោកសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជាទាំងអស់នឹងរួបរួមគ្នា និងសម្រេចបានការអភិវឌ្ឍខ្លាំងក្លាបន្ថែមទៀត តាមរយៈការបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានបញ្ជាក់ទៀតថា លោកទន្ទឹងរង់ចាំផ្លាស់ប្តូរយោបល់ជាមួយសម្តេចអំពីបញ្ហានានាក្នុងឱកាសនៃកិច្ចប្រជុំកំពូល ជប៉ុន-មេគង្គដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ៕

  • អប្សរាណេត ១០ – ០៩ – ២០១៨

    អប្សរាណេត ១០ – ០៩ – ២០១៨

    អប្សរាណេត ១០ – ០៩ – ២០១៨