Category: ព័ត៌មាន

  • អគ្គិភ័យឆាបឆេះក្លិបកំសាន្តមួយកន្លែងនៅក្នុងខណ្ឌដូនពេញ

    អគ្គិភ័យឆាបឆេះក្លិបកំសាន្តមួយកន្លែងនៅក្នុងខណ្ឌដូនពេញ

    ភ្នំពេញ៖ អគ្គិភ័យឆាបឆេះក្លិបកំសាន្តមួយកន្លែងយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញមកអន្តរាគមន៍ផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជា៦ព្រឹកនៅចំណុចក្លិបសំសាន្តយីហោ 2nd មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១ កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  • ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ចិនគ្រោងវិនិយោគលើបច្ចេកវិទ្យានៅកម្ពុជារយៈពេលវែង

    ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ចិនគ្រោងវិនិយោគលើបច្ចេកវិទ្យានៅកម្ពុជារយៈពេលវែង

    នៅរសៀលថ្ងៃទី១០ ខែកញ្ញាម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Wu Weitao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន HUAWAI ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ លីយ័ន ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

  • ក្រុមហ៊ុនវិនិយោគផលិតស្រូវកួហុងរបស់ចិនស្នើសម្ដេចតេជោ ដើម្បីនាំអង្ករចេញពីកម្ពុជាទៅកាន់ចិនឲ្យបានលើសពី៣០ម៉ឺនតោន

    ក្រុមហ៊ុនវិនិយោគផលិតស្រូវកួហុងរបស់ចិនស្នើសម្ដេចតេជោ ដើម្បីនាំអង្ករចេញពីកម្ពុជាទៅកាន់ចិនឲ្យបានលើសពី៣០ម៉ឺនតោន

    ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង(Guangxi Guhong Development Corporation) ដែលកំពុងវិនិយោគលើម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដែលអង្ករក្រុមហ៊ុនលោកមានផ្លាកសញ្ញាសៀមរាប បានលើកឡើងថា ក្រុមហ៊ុនរបស់លោក បានបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ក្នុងប្រទេសកម្ពុជា មានរយៈពេល៦ឆ្នាំមកហើយ ដែលបានចំណាយទឹកប្រាក់ប្រមាណ៨លានដុល្លារ។ កាលពីពេលកន្លងមក ក្រុមហ៊ុនបានធ្វើការនាំចូលអង្គរប្រមាណ៥ម៉ឺនតោនពីកម្ពុជាមកចែកចាយនៅទីក្រុងណាននីង។ លោកពេញចិត្តចំពោះកាវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។

  • ថវិកាជិត៣ម៉ឺនដុល្លារ ជាទទួលអំណោយរបស់សប្បុរជន ត្រូវបានប្រគល់ជូនមុន្ទីរពេទ្យបង្អែកខេត្តសៀមរៀប ដើម្បីសាងសង់បង្ហើយអគារព្យាបាលជំងឺទូទៅ

    ថវិកាជិត៣ម៉ឺនដុល្លារ ជាទទួលអំណោយរបស់សប្បុរជន ត្រូវបានប្រគល់ជូនមុន្ទីរពេទ្យបង្អែកខេត្តសៀមរៀប ដើម្បីសាងសង់បង្ហើយអគារព្យាបាលជំងឺទូទៅ

    ទឹកប្រាក់ចំនួន២៦,៦៧៣ដុល្លារ របស់លោកជំទាវ សៀង ចាន់ហេង និងសប្បុរសជនក្នុងខេត្ត ដែលបានផ្តល់ តាមរយៈលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ត្រូវបាននាំយកមកប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្ត។ 

  • សម្ដេចតេជោជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាជាង២០០នាក់ដែលកំពុងសិក្សានៅប្រទេសចិន

    សម្ដេចតេជោជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាជាង២០០នាក់ដែលកំពុងសិក្សានៅប្រទេសចិន

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃ១០ ខែកញ្ញាម្សិលមិញ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន២២៩នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅ ប្រទេសចិន ហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ 

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន

    សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃ១០ ខែកញ្ញាម្សិលមិញ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិ ជ័ងក្វាងស៊ី ប្រទេសចិន។

  • ក្រុមគោព្រៃកម្ពុជា ចាញ់ ក្រុមម៉ាឡេស៊ី ១-៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ

    ក្រុមគោព្រៃកម្ពុជា ចាញ់ ក្រុមម៉ាឡេស៊ី ១-៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ

    ក្រុមគោព្រៃកម្ពុជា ចាញ់ ក្រុមម៉ាឡេស៊ី ១-៣ ក្នុងជំនួបមិត្តអន្តរជាតិ ក្រុម​គោ​ព្រៃ​កម្ពុជាបាន​ចាញ់​​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី​ដោយ​លទ្ធផល ១-៣ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ទើបបញ្ចប់មុននេះបន្តិច។ ការ​ប្រកួត​នៅ​វគ្គ​​ទី​១​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​​​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដើម្បី​ដាក់​សម្ពាធ​​​​ជំរុញ​ឲ្យ​ម៉ាឡេស៊ី​ព្យាយាម​លេង​ការពារ​ និង​វាយ​មក។ ការ​ដាក់​សម្ពាធ​របស់​កម្ពុជា​ធ្វើ​ឲ្យ​​ទទួល​បាន​ឱកាស​ទាត់​បាល់​ពិន័យ​​​មួយ​លើក​ជា​ពីរ​លើក​ និង​ទទួល​បាន​បាល់​ជ្រុង​ថែម​ទៀត។ កាយ​សម្រុក​​យ៉ាង​ខ្លាំង​​បាន​ធ្វើ​ឲ្យ​កម្ពុជា​រក​គ្រាប់​បាល់​បំបែក​ពង់មាន់​របស់​ម៉ាឡេស៊ី​នៅ​នាទី​ទី​១៨​​ដោយ​ថ្វី​ជើង​ខ្សែការពារ ស៊ើយ វិសាល​ នៅ​នាទី​ទី​១៨ បន្ទាប់​​ពី​ទទួល​បាល់​តែត​ពី​ខ្សែ​ប្រយុទ្ធ​លេខ​៩ កែវ សុខផេង។ នៅ​វគ្គ​ទី​២ ម៉ាឡេស៊ី​បាន​ព្យាយាម​វាយ​សម្រុក និង​កាន់​តែ​ល្អ​ទៅ​ដោយ​បាន​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​លើ​ម្ចាស់​ផ្ទះ​កម្ពុជា។ ទី​​បំផុត​ម៉ាឡេស៊ី​បាន​បំបែក​ពងមាន់​របស់​កម្ពុជា​ដើម្បី​តាម​ស្មើ ១-១ ដោយ​កីឡាករ Saad នៅ​នាទី​ទី​៦២ និង​បាន​បន្ថែម​១​គ្រាប់​ទៀតដោយ​កីឡាករ Andik នៅ​នាទី​ទី​៧៤ ​​ដើម្បី​នាំ​មុខ ២-១។ ចុង​ម៉ោង​វគ្គ​ទី​២ ម៉ាឡេស៊ី រក​បាន​១​គ្រាប់​ទៀត​ដើម្បី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កម្ពុជា ៣-១។ ចំពោះ​កម្ពុជា​ក៏​បានវាយ​លុក​ខ្លាំង និង​មាន​ឱកាស​ស៊ុត​ តែត​​ចំគោល​ដៅ​ជា​ច្រើន​ដង ប៉ុន្តែ​គ្មាន​សំណាង​ឡើយ​ដោយ​អ្នក​ចាំ​ទី​ម៉ាឡេស៊ី​ពិត​ជា​ល្អ​ដោយ​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​លើក៕

  • សុំលុយម្តាយមិនបានទាញដំបងដែកវាយម្តាយរួុមទាំងប្អូនស្រីហើមមុខនិងបែកក្បាល គំរាមម្តាយបើហ៊ានប្តឹងដឹងតែងាប់

    សុំលុយម្តាយមិនបានទាញដំបងដែកវាយម្តាយរួុមទាំងប្អូនស្រីហើមមុខនិងបែកក្បាល គំរាមម្តាយបើហ៊ានប្តឹងដឹងតែងាប់

    ភ្នំពេញ ៖ ស្ត្រីចំណាស់វ័យ៥០ឆ្នាំម្នាក់បានរត់មកដាក់ពាក្យបណ្តឹងទាំងទឹកភ្នែកស្រស្រេចស្រស្រាក់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ជួយអន្តរាគមន៍ចាត់ការតាមផ្លូវច្បាប់ ទៅលើកូនប្រុសរបស់ខ្លួនដែលបានប្រើប្រាស់អំពើហិង្សារយកដំបង និងដែកវាយដំទៅលើរូបគាត់និងប្អូនស្រីបណ្តាលឲ្យរងរបួសបែកក្បាលនិងបែកមុខបែកមាត់ ព្រោះតែរឿងសុំលុយពីម្តាយមិនបាន ហើយថែមទាំងគុំរាមម្តាយមិនឲ្យប្តឹងថែមទៀត បើហ៊ានប្តឹងនិងសម្លាប់ចោល។ ហេតុការណ៍មួយនេះបានកើតឡើងនៅវេលារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្ទះជួលភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រ្តីជាម្តាយមានឈ្មោះ ឈាង ចិន្ថា អាយុ៥០ឆ្នាំស្នាក់នៅកន្លែងកើតហេតុមានមុខរបរអ្នកលៀងកែវកាហ្វេ និងប្អូនស្រីសុំមិនបញ្ចេញឈ្មោះបានរងរបួសបែកមុខបែកមាត់និងដងខ្លួនយ៉ាងដំណំ ។ចំណែកជនបង្កដែលជាកូនរូបនោះមានឈ្មោះ ជុំ សៅ លី អាយុ២១ឆ្នាំ មុខរបរជាកម្មករសំណងហើយ និងរើសអេតចាយ។ តាមសម្តីជាម្តាយរងគ្រោះខាងលើបានរៀបរាប់ ទាំងទឹកភ្នែកថា នៅមុនកើតហេតុជនសង្ស័យជាកូនរូបនោះបានធ្វើការជាកម្មករសំណង់ បានលុយចំនួន២៣ម៉ឺនរៀលហើយឲ្យទៅម្តាយចំនួន១៣ម៉ឺនរៀលកាលពីមុនបោះឆ្នោជ្រើសតាំងតំណាងរាស្ត្រថ្នាកើជាតិ ។ ស្រ្តីខាងលើបានបន្តទៀតថា បន្ទាប់ពីឲ្យលុយមកលើរូបហើយនោះ យុវជនដែលជាកូនតែងតែសុំលុយពីគាត់វិញម្តង ២ពាន់រៀល ៣ពាន់រៀល ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច យកទៅហូបបាយស្រូប ផឹកកាហ្វេ និងលេងក្លាឃ្លោក ជាងរៀងរាល់ថ្ងៃ រាល់ពេលដែលយុវជនរូបនោះសុំត្រូវតែអោយជាដាច់ខាតបើសិនជាមិនអោយម្តងណានោះយុវជននោះនិងរករឿងបោកចានបោកឆ្នាំចោលខ្ទេច ។ ស្រ្តីខាងលើបានបន្តថា ខណៈមកដល់វេលាម៉ោងកើតហេតុខាងលើបានសុំលុយ២ពាន់រលផឹកកាហ្វេ តែគាត់ពុំមានលុយអោយរហូតយុវជនរូបនោះបានរករឿង និងវាយដំទៅលើប្អូនស្រីវាយផងធាក់ផងទាត់ផងបណ្តាលឲ្យរងរបួសពេញខ្លួន…

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចឲ្យដំណើរការក្រុមហ៊ុនចំនួន៤ ដែលអាចបង្កើតការងារបានជិត១ម៉ឺនកន្លែង

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចឲ្យដំណើរការក្រុមហ៊ុនចំនួន៤ ដែលអាចបង្កើតការងារបានជិត១ម៉ឺនកន្លែង

    តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ ដែលអាចបង្កើតការងារបានជាង៩ពាន់៥០០កន្លែង។ ក្រុមហ៊ុនទាំង៤នោះ រួមមាន៖ ១)ក្រុមហ៊ុន PERFECT VISION FASHION (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥លាន១សែន៨ម៉ឺនដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន១ពាន់៧៨៣ន្លែង ២)ក្រុមហ៊ុន JH GARMENT (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀក បំពាក់  ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លាន៧សែន៤ម៉ឺនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១ពាន់៥២០កន្លែង ៣)ក្រុមហ៊ុន PRESTIGE GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លាន៥សែន៨ម៉ឺនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២ពាន់៣៣៦កន្លែង ៤)ក្រុមហ៊ុន“LONG CHENG SHOE…

  • Andrea Dovizioso ឈ្នះការប្រណាំងម៉ូតូ នៅសាន់ម៉ារីណូ ខណៈ Marquez បន្តនាំមុខរួម

    កីឡាករប្រណាំងម៉ូតូអាជីពសញ្ជាតិអ៊ីតាលី Andrea Dovizioso បានប្រជែងយកឈ្នះជើងឯកក្នុងកម្មវិធី San Marino Grand Prix ឲ្យក្រុម Ducati កាលពីថ្ងៃអាទិត្យ ស្របពេលបេក្ខភាពការពារជើងឯកពិភពលោក Marc Marquez បានត្រឹមលេខ២ ប៉ុន្តែបន្តនាំ មុខគេលើតារាងពិន្ទុរួមដដែល។ Dovizioso បានមកដល់ទីមុនគេក្នុងចំណោម២៧ជុំ សម្រាប់ទីលានក្នុងប្រទេស San Marino នាពេលនេះ ដោយប្រើថិរវេលា៤២នាទី និង៥.៤២៦វិនាទី តាមពីក្រោយ ២.៨២២វិនាទី ដោយកីឡាករសញ្ជាតិអេស្ប៉ាញ Marc Marquez  ខណៈកីឡាករអង់គ្លេស Cal Crutchlow សមាជិកក្រុមហុងដាយឺតជាងអ្នកលេខ១ចំនួន៧.២៦៩វិនាទី។ ចំណែក អតីតជើងឯកពិភពលោកម៉ូតូ GP ៧សម័យកាល Valentino Rossi បញ្ចប់ត្រឹមលេខ៧ដោយយឺតជាងអ្នកឈ្នះចំនួន១៩.០៨៦វិនាទី។ គួររំឭកថា ឆ្លងកាត់១៣ទីលានកន្លងមកក្នុងចំណោម១៩ទីលាន Marc Marquez សមាជិកក្រុមហុងដាមានពិន្ទុច្រើនជាងគេលើតារាងជើងឯកពិភពលោក២២១ពិន្ទុ ខណៈ Andrea Dovizioso ស្ថិតនៅលេខ២មាន១៥៤ពិន្ទុ ចំណែក Valentino Rossi…