Category: ព័ត៌មាន

  • ម្ចាស់ជើងឯក Tour de France កីឡាករ Thomas បន្តកុងត្រាថ្មីជាមួយ Team Sky

    កីឡាករប្រណាំងកង់របស់ចក្រភពអង់គ្លេស Geraint Thomas ដែលជាម្ចាស់ជើងឯក Tour de France ២០១៨ បានសម្រេចចិត្តចុះកុងត្រា៣ឆ្នាំបន្ថែមទៀតជាមួយ ក្រុម Team Sky ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមដែលថា រូបគេកំពុងស្វែងរកទ្រនំថ្មី។ Thomas វ័យ៣២ឆ្នាំបាននិយាយនៅលើវេបសាយផ្លូវការរបស់ Team Sky កាលពីថ្ងៃ អាទិត្យម្សិលមិញថា ខ្ញុំរីករាយបន្តកុងត្រាជាមួយក្រុម Team Sky ទៀត ។ តាមពិតកុងត្រាចាស់របស់ Thomas នឹងត្រូវផុតសុពលភាពនៅចុងឆ្នាំ២០១៨នេះ។ សូមរំឭកថា ម្ចាស់មេដាយមាសកីឡាអូឡាំពិក២សម័យ ២០០៨ និង២០១២ ខាងលើរូបនេះបានចូលរួមជាមួយ Team Sky ក្នុងឆ្នាំ២០១០ ប៉ុន្តែកាលណោះ Thomas ពុំសូវមានអារម្មណ៍ដូច Bradley Wiggins និងម្ចាស់ជើងឯក Tour de France ៤សម័យ Chris Froome ឡើយ៕

  • Djokovic លើកពាន US Open ផ្នែកបុរស ខណៈ Osaka ឈ្នះពានផ្នែកនារី ស្របពេលដែល Serena Williamsត្រូវគណៈកម្មាធិការប្រកួត Grand Slam ពិន័យ

    Djokovic លើកពាន US Open ផ្នែកបុរស ខណៈ Osaka ឈ្នះពានផ្នែកនារី ស្របពេលដែល Serena Williamsត្រូវគណៈកម្មាធិការប្រកួត Grand Slam ពិន័យ

    កីឡាករវាយកូនបាល់ Novak Djokovic គ្រងជើងឯក US Open លើកទី៣ កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រោយពីយកឈ្នះកីឡាករអាហ្សង់ទីន Juan Martin Del Potro ក្នុងវគ្គផ្តាច់ព្រ័ត្រ និងជា Grand Slam លើកទី១៤ ក្នុងអាជីព ។Djokovic បច្ចុប្បន្នមានចំណាត់ថ្នាក់ទី៦ពិភពលោក ធ្វើបានយកឈ្នះ កីឡាករ Juan Martin De Potro ៣សិត០ ពោលគឺ ៦-៣, ៧-៦ និង ៦-៣ ។ អតីតលេខ១ពិភពលោក Djokovic ឈ្នះពាន US Open លើកដំបូងក្នុងឆ្នាំ២០១១ លើកទី២ក្នុងឆ្នាំ២០១៥ និងលើកទី៣ ឆ្នាំ២០១៨នេះ ។ ដោយឡែកផ្នែកនារីវិញ ម្ចាស់ជើងឯក US Open ឆ្នាំ២០១៨នេះ បានលើកីឡាការិនី វ័យក្មេងរបស់ជប៉ុន Naomi Osaka ក្រោយយកឈ្នះ…

  • ក្រុមបាល់បោះសកលវិទ្យាល័យ អាស៊ីអឺរុប និងក្រុមបាល់ទះវិទ្យាល័យជ្រោយចង្វារ ដណ្តើមបានពានរង្វាន់កីឡាមហាជនរាជធានីភ្នំពេញ

    ក្រុមបាល់បោះសកលវិទ្យាល័យ អាស៊ីអឺរុប និងក្រុមបាល់ទះវិទ្យាល័យជ្រោយចង្វារ ឈ្នះពានរង្វាន់កីឡាមហាជន រាជធានីភ្នំពេញ ឆ្នាំ២០១៨ ដូចគ្នា។ ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរុប បានបន្តយកឈ្នះ ក្រុមសាលាអន្តរទ្វីបអាមេរិកកាំង នៅប្រកួតចុងក្រោយ ក្នុងលទ្ធផល 94:44 ដើម្បីឈ្នះពានរង្វាន់មហាជនឆ្នាំនេះ ខណៈវិទ្យាស្ថាន CamEd ទទួលបានលេខ២ ក្រោយយកឈ្នះ ក្រុមបាល់បោះវិទ្យាល័យ ព្រះស៊ីសុវត្តិ  66:48។ រីឯក្រុមវិទ្យាល័យ ជ្រោយចង្វារឈ្នះពានលើវិញ្ញាសារ បាល់ទះបន្ទាប់ពីយកឺ្នះ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី 3:0 ចំនែកឯក្រុម វិទ្យាល័យផ្សារដើមថ្កូវ លេខ២ក្រោយយកឈ្នះ ក្រុមចម្ការដូង 3:0ដែរ។ ប្រធានប្រតិភូកីឡា សកលវិទ្យាល័យ អាស៊ីអឺរុប លោក ពៅ ហុក បញ្ជាក់ថា នេះលិទ្ធផលថ្មីមួយទៀតរបស់អត្តពលិកសកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយឈ្នះពានមហាជនឆ្នាំនេះ និងត្រៀមដណ្តើមពានកីឡា សិស្សនិស្សិត ឧត្តម្ភសិក្សាខាងមុខនេះជាបន្តទៀត។ សូមបញ្ជាក់ថា បន្ទាប់ពីឈ្នះពានមហាជនរាជធានីភ្នំពេញ ក្លិបសកលវិទ្យាល័យអាស៊ីអឺរុប បានត្រៀម៦ប្រភេទវិញ្ញាសារផ្សេងទៀត ចូលរួមប្រកួតកីឡា…

  • ក្លឹបវិសាខាបើកយុទ្ធនាការជ្រើសរើសយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ ជាង៣០០នាក់ ចូលរួមប្រជែងសមត្ថភាព

    ក្លិបវិសាខាបើកយុទ្ធនាការជ្រើសរើសយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ ជាង៣០០នាក់ ចូលរួមប្រជែងសមត្ថភាពនៅក្លិបរបស់ខ្លួន ស្ថិតក្នុងហ្គ្រេនភ្នំពេញ រាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅ។ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់ទាត់វិសាខា បានឲ្យដឹងថា បន្ទាប់ពីបានបើកទូលាយឲ្យយុវជន ចូលរួមសាកល្បងសមត្ថភាពរយៈពេល២ថ្ងៃកន្លងមកនេះឃើញថា យុវជនដែលមានឆន្ទៈចូលរួមក្នុងវិស័យកីឡាបាល់ទាត់ពិតជាមានច្រើនរហូតដល់ជាង៣០០នាក់ ប៉ុន្តែការជ្រើសរើសរបស់ក្លិបមាន ច្រើនដំណាក់កាល ដែលក្នុងចំណោមវគ្គជម្រុះបឋមក្លឹបជ្រើសរើសយកត្រឹម៥០នាក់ ហើយបន្តជម្រុះយកត្រឹម៣៦នាក់ ហើយយុវជន ទាំងនេះនឹងត្រូវធ្វើសាកល្បងសមត្ថភាពបន្តរយៈពេល១សប្ដាហ៍ទៀត ដើម្បីឈានទៅរកបញ្ជីឈ្មោះ២៥នាក់ ចុងក្រោយក្លាយជាយុជនថ្នាលអាយុក្រោម១៧ឆ្នាំ ។ កីឡាករថ្នាលទាំងនេះនឹងត្រូវទៅចូលរួមលេងសាកល្បងជាមួយក្រុមវិសាខាឈុតធំ ដើម្បីពិនិត្យមើលកម្រិតសមត្ថភាពរបស់ពួកគេថាតើកីឡាករវ័យក្មេងចំនួន២៥នាក់ ចុងក្រោយនោះមានសមត្ថភាពកម្រិតណា បន្ទាប់ពីបានឆ្លងកាត់ការសាកល្បងយ៉ាងយកចិត្តទុក ដាក់របស់អ្នកបច្ចេកទេស។ ក្រោយពីជ្រើសរើសបាន២៥នាក់ហើយ ក្លិបនឹងដំណើរការការហ្វឹកហាត់នាពេលខាងមុខឆាប់ៗនេះជាមួយការជួយឧបត្ថម្ភជាថវិកា អាហារ កន្លែងស្នាក់នៅ ក៏ដូចជាការរៀបចំការសិក្សាផងដែរ។ ក្រុមចំណូលថ្មីក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៨ វិសាខានេះគ្រោងនឹងបើកកាជ្រើសរើសយុវជនឈុតផ្សេងៗទៀត នាពេលខាងមុខ ដោយលោក ហុក សុចិត្រា អះអាងថា ដោយសារក្លិបទើបនឹងត្រូវបានបង្កើតឡើងថ្មី ដូច្នេះកំពុងគិតគូរ និងរៀបចំ ជាដំណាក់កាលៗ ដើម្បីពង្រឹងគុណភាពក្លិបឲ្យមានកីឡាករ មានគ្រប់ឈុតនានា។ ឈុតU17 របស់ក្រុមវិសាខានេះនឹងត្រូវរៀបចំការហ្វឹកហាត់ និងដាក់ឲ្យចូលរួមប្រកួតក្នុងលីគលំដាប់ទី២ នារដូវកាលក្រោយនេះ៕

  • តារាល្បីជាង១០រូប នឹងធ្វើឲ្យកក្រើកក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីសប្បុរសធម៌ នៅប្រទេសកូរ៉េ

    ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគុំតន្ត្រីអចលនទ្រព្យសប្បុរសធម៌ដ៏ធំសម្បើម ដែលប្រមូលផ្តុំដោយតារាប្រុសស្រីល្បីឈ្មោះជាង១០រូប បានត្រៀមខ្លួនចូលរួមការប្រគំតន្ត្រីដ៏កក្រើកជួបជុំបងប្អូននៅប្រទេសកូរ៉េ ដែលរៀបចំឡើងដោយឧកញ៉ា ឡេង ណាវ៉ាត់ត្រា។ នៅចុងខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ី និងជាឧកញ៉ាម្ចាស់ជំនួញដី និងបុរី ឡេង ណាវ៉ាត់ត្រា បានរៀបចំឲ្យមានព្រឹត្តិការណ៍ប្រគំតន្ត្រី សប្បុរសធម៌ ពុំធ្លាប់មាននៅលើ ទឹកដីកូរ៉េ នៅថ្ងៃឈប់សម្រាកបុណ្យឈូសុកខាងមុខនេះ ដែលឧបត្ថម្ភផ្តាច់មុខ ដោយ បុរី ឡេង ណាវ៉ាត្រា ក្រុមហ៊ុន Galaxy Navatra Group co.,ltd ។ តារាល្បីប្រុសស្រីរួមមាន៖ លោក ព្រាប សុវត្ថិ លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុន្នីនាគ លោក សុវត្ថិ សិរីវុឌ្ឍ អ្នកនាង ពេជ្រ សោភា លោក ឆាយ វីរៈយុទ្ធ កញ្ញា រ៉ាប៊ី លោក ពាក់មី…

  • ជិះបញ្ច្រាស់រង្វង់មូលវិមានឯករាជ្យ៖ ឃាត់ម៉ូតូបាន១១គ្រឿង

    រាជធានីភ្នំពេញ៖ កម្លាំងនគរបាលផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបន្តអនុវត្តន៍ច្បាប់ចរាចរណ៍ កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានឃាត់យានយន្តដែលជិះបញ្ច្រាស់ផ្លូវនៅរង្វង់មូលវិមានឯករាជ្យ ចំនួន១១គ្រឿងបញ្ជូនទៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់។ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា  ឆ្នាំ២០១៨ ថា ចាប់ពីម៉ោង១៩និង០០នាទីព្រឹក ដល់ម៉ោង២២ និង០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាស់ទិសដៅចរាចរណ៍នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់បានម៉ូតូចំនួន១១គ្រឿង។ បច្ចុប្បន្នម៉ូតូទាំង១១គ្រឿងខាងលើនោះ បានបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធី៕

  • នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជនសង្ស័យម្នាក់ដែលឆក់កាបូបស្ពាយមានលុយ និងសម្ភារមួយចំនួនសរុបជិត១ម៉ឺនដុល្លារ មុនបញ្ចូនទៅតុលាការ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ មានលុយ និងគ្រឿងអលង្ការ សរុបជិត ១ម៉ឺនដុល្លារ កាលពីវេលាម៉ោង១២ និង ០០នាទី ថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០១៨  នៅចំណុចមុខផ្សារTK ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  • អាណត្តិនៃរាជរដ្ឋាភិបាលថ្មី ក្រសួងបរិស្ថានជំរុញបន្ថែមអំពីការអនុវត្តមុខងារសាធារណៈក្នុងការគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងកិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន(ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថានថា នៅក្នុងរដ្ឋាភិបាលអណត្តិថ្មីនេះ ក្រសួងបរិស្ថាននឹងជំរុញបន្ថែមទៀតដល់ការអនុវត្តមុខងារតួនាទីគ្រប់វិស័យ ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញកន្លងមកទៅឱ្យថ្នាក់ក្រោមជាតិ និងពិភាក្សាគ្នាការអនុវត្តមុខងារសាធារណៈនេះទៅដល់ក្រុងទាំង២៦ និងស្រុក ក្នុងការជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងបរិស្ថាន ដូចជា ការគ្រប់គ្រងសំរាម ប្រព័ន្ធលូ ដើម្បីកិច្ចគាំពារបរិស្ថាន។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាន៍ដែរថា មុខងារសាធារណៈ គឺត្រូវមានការទទួលខុសត្រូវនូវអ្វី ដែលបានចែងក្នុងអនុក្រឹត្យក្នុងការកំណត់មុខងារសាធារណៈរបស់ក្រសួងបរិស្ថាន កំណត់មុខងារសាធារណៈរបស់មន្ទីរ ដែលជាសេនាធិការឱ្យថ្នាក់ខេត្តថា តើត្រូវប្រែក្លាយមុខងារយុទ្ធសាស្រ្ត និងយុទ្ធវិធីបែបណា ដើម្បីការអនុវត្ត ដើរឱ្យឆ្លើយតបទៅនឹងផែនការក្រសួង ធ្វើយ៉ាងណា ដើរឱ្យទាន់ទៅនឹងតម្រូវការសង្គម ដែលទាមទារឱ្យរដ្ឋបាលសាធារណៈនេះ មានភាពឈ្លៀសវៃ និងមានប្រសិទ្ធភាព ឆ្លើយតបបានឆាប់រហ័សទៅនឹងសេចក្តីត្រូវការរបស់សង្គមយើងបច្ចុប្បន្ន។ សូមបញ្ជាក់ថា កិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន(ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃ ទី១០ ខែកញ្ញា…

  • អប្សរាណេត ០៧ – ០៩ – ២០១៨

    អប្សរាណេត ០៧ – ០៩ – ២០១៨

  • អប្សរាណេត ០៦ – ០៩ – ២០១៨

    អប្សរាណេត ០៦ – ០៩ – ២០១៨