Category: ព័ត៌មាន

  • សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង២ពាន់នាក់នៅខេត្តសៀមរាប

    សៀមរាប៖ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំ-សង្កាត់ ក្រុង-ស្រុក ជាង២ពាន់នាក់នៅខេត្តសៀមរាប សមាជិក សមាជិកា។ សម្តេចពិជ័យសេនា បានក្រើនរម្លឹកថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តបេសសកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ដោយត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល ប្រធានក្រុមការងារគណៈកម្មាធិការ កណ្តាលចុះជួយខេត្តសៀមរាប មានប្រសាសន៍ថា លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកទី១ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ បានបញ្ជាក់ជំហរច្បាស់អំពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ សម្រាប់ឆ្នាំ ២០១៨-២០២៣ ដែលមានខ្លឹមសារដ៏មានសារសំខាន់ ក្នុងគោលដៅបំពេញបន្ថែមលើកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ឲ្យកាន់តែមានប្រសិទ្ធភាពស៊ីជម្រៅថែមទៀត។ សម្តេចពិជ័យសេនា បានជំរុញឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់…

  • សមត្តកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសហគមន៍នេសាទចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងស្រុកំពង់ត្រឡាច

    កំពង់ឆ្នាំង៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានសហការជាមួយសហគមន៍នេសាទភូមិស្ទឹងស្ងួត​ ភូមិពាមនិង ភូមិពពេច ដែលដឺកនាំដោយលោក យឹម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងកម្លាំងសរុបចំនួន១០នាក់ និងមធ្យោបាយកាណូតចំនួន៤គ្រឿងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃម៉ុងខុសច្បាប់នៅចំណុចក្នុងបឹងខាងក្រោយ ភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថា ក្នុងការបង្ក្រាបបទនេសាទខុសច្បាប់ខាងលើ លោក យឹម ឡុង បានឲ្យដឹងថាលទ្ធផលបង្ក្រាបបានរួមមាន របាំស្បៃមុងចំនួន២៨កន្លែងប្រវែង១៨០០ម៉ែត្រ មាត់លូចំនួន២៨គ្រឿង បង្គោល៤០០ដេីម និងបានលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិ វិញ ចំនួន១២០គីឡូក្រាម៕

  • អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១,២០០ម៉ែត្រ នៅភូមិ៣ សង្កាត់លេខ១

    នៅព្រឹកថ្ងៃអាទិត្យទី៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន គណៈអភិបាលខេត្តព្រះសីហនុ  បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង១,២០០ម៉ែត្រ ដែលមានទីតាំងនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុមានប្រសាសន៍ឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះតភ្ជាប់ពីផ្លូវសម្តេចតេជោ ឆ្ពោះទៅកោះព្រាប មានប្រវែង ១,២០០ម៉ែត្រ ដែលមានទទឹងពី ៤ ទៅ ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដែលជាការជួយឧបត្ថម្ភដោយ ក្រុមហ៊ុនចិន AWESOME GLOBAL INVESTMENT GROUP Co,LTD។ ផ្លូវមួយខ្សែនេះ គ្រោងសាងសង់រួចរាល់ក្នុងរយៈពេល៣៥ថ្ងៃ ប្រសិនបើអំណោយផលល្អ មិនមានភ្លៀងធ្លាក់។ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថ្លែងអំណរគុណក្រុមហ៊ុន AWESOME GLOBAL INVESTMENT GROUP Co,LTD បានជួយស្ថាបនាផ្លូវបេតុងនេះឡើង ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់។ ឯកឧត្តម បន្ថែមថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ និងបានចូលរួមយ៉ាងសកម្ម និងជាដៃគូដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ។ …

  • សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ជូនគ្រួសារសពអតីតយុទ្ធជន

    កំពង់ឆ្នាំង៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង ៩:០០ព្រឹក ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរង យោធភូមិភាគពិសេស មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដមឈូរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងក្រុមការងារបាននាំយកថវិកាបេឡាមរណសង្រ្គោះចំនួន៤លានរៀល រួមជាមួយថវិកាឯកឧត្តម ត្រាំ អ៊ីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនចុះជួយខេត្តកំពង់ឆ្នាំងចំនួន ២០០,០០០៛ និងថវិកាលោកអភិបាលស្រុកកំពង់លែងចំនួន១០០,០០០៛ ទៅប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនឈ្មោះ គឹម សារឿន ត្រូវជាប្រពន្ធ ឈ្មោះ សេក ហឿន (យោធិនពិការ) ដែលទទួលមរណភាព កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាយប់ ម៉ោង ៣:០០ ស្ថិតនៅភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីនេះដែរ ឯកឧត្តម បាននាំយកនូវសាររំលែកទុក្ខ…

  • ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចតេជោហ៊ុន សែន ប្រគល់ជូនអតីតយុទ្ធជនដែលបានបញ្ចប់អាជីពក្នុងកងយោធពលខេមរូមិន្ទ

    កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិស្រែសារ ឃំុត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគន៍អតីត យុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅចូលរួមក្នុងពិធីប្រគល់ផ្ទះ១ខ្នងដែលជាអំណោយ ដ៏ថ្លៃថ្លាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាជូនលោក ចិត្ត ចិន្ដា អតីតយុទ្ធជនដែលបានបញ្ចប់អាជីពក្នុងកងយោធពលខេមរូមិន្ទ មករស់នៅក្នុងមូលដ្ឋានជួបជំុក្រុមគ្រួសារ ហើយត្រូវជួបការលំបាកគ្មានជម្រកស្នាក់នៅ ត្រូវបានឧត្តមសេនីយ៍ទោ ធន ធឿន សម្រេចធើ្វការសាងសងជូនរួមជាស្ថារពនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយទើបតែថ្ងៃនេះធើ្វការប្រគល់ជូនតែម្ដង។   នៅក្នុងពិធីនេះផង ក៏មានការអញ្ជើញចូលរួមពីលោក វន សុីថា អភិបាលស្រុកសាមគ្គីមានជ័យ មន្ត្រីជំុវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃំុ លោកមេភូមិ ប្រជាការពារ ប្រជាពលរដ្ឋប្រមាណ៥៣នាក់។ លោក ធន ធឿន មានមតិសំណេះសំណាល និងធើ្វការផ្ដាំផ្ញើរទៅកាន់គ្រួសារលោក ចិត្ត ចិន្ដា…

  • ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរុប និងក្រុមបាល់ទះវិទ្យាល័យ ជ្រោយចង្វា បន្តឈ្នះ ក្នុងប្រកួតទី២ដូចគ្នា នៃពានរង្វាន់កីឡាមហាជន

    ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរុប និងក្រុមបាល់ទះវិទ្យាល័យ ជ្រោយចង្វា បន្តឈ្នះ ក្នុងប្រកួតទី២ដូចគ្នា នៃពានរង្វាន់កីឡាមហាជន

  • សកលវិទ្យាល័យអាស៊ីអឺរ៉ុបសហការសកលវិទ្យាល័យជាដៃគូ ធ្វើបាឋកថាលើប្រធានបទស្ដីពី “ភ័ស្ដុតាងជាសាក្សី”

    សកលវិទ្យាល័យអាស៊ីអឺរ៉ុប សហការរៀបចំឡើងរវាងមហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ ជាមួយសមាគមស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ខ្មែរ បានធ្វើបាឋកថា លើប្រធានបទស្ដីពី “ភស្ដុតាងជាសាក្សី” ក្នុងគោលបំណងចែករំលែកនូវចំណេះ ដឹងនិងបទពិសោធន៍ ផ្ដល់ជាពុទ្ធិ អំពីអត្ថន័យ និងទិដ្ឋភាពនៃភ័ស្ដុតាងជាសាក្សី ដែលជាប្រភេទមួយក្នុងចំណោមភ័ស្ដុតាងផ្សេងៗទៀត ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់ ពិសេសនិសិ្សតផ្នែកច្បាប់ ដើម្បីបំពេញបន្ថែមលើ ចំណេះដឹងដែលមានស្រាប់។ ពិធីនេះធ្វើឡើងដោយាមានការចូលរួមពី ឯឧ អ៊ិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ព្រមទាំងលោក បណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរុប  នៅសាកលវិទ្យាល័យ អាស៊ីអឺរុប ។ ខ្លឹមសារនៃការបទបង្ហាញមានដូចជា៖ អត្ថន័យនៃការបំភ្លឺរបស់សាក្សី លក្ខខណ្ឌធម្មជាតិខ្លះមិនអាចក្លាយជាសក្សី លក្ខខណ្ឌចងកាតព្វកិច្ចសាក្សីជាមួយអង្គហេតុ កាតព្វកិច្ចរបស់សាក្សី កាតព្វកិច្ចពិសេសរបស់សាក្សី សិទ្ធិសាក្សី  សិទ្ធិកែប្រែសម្តី និងការវាយតម្លៃ ចម្លើយរបស់សាក្សី។ សូមបញ្ជាក់ថា មហាវិទ្យាល័យនីតិសាស្ត្រនិង វិទ្យាសាស្ត្រនយោបាយជាមហា វិទ្យាល័យមួយ ក្នុងចំណោម មហាវិទ្យាល័យទាំងប្រាំ មានមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត…

  • ខេមរៈយូដូត្រៀមតែងតាំងសមាជិកប្រតិបត្តិជាន់ខ្ពស់៣រូបបន្ថែមទៀត ជួយដឹកនាំអភិវឌ្ឍន៍កីឡាយូដូ ឆ្ពោះទៅរកការប្រកួតប្រកបដោយគុណភាព

    ខេមរៈយូដូត្រៀមតែងតាំងសមាជិកប្រតិបត្តិជាន់ខ្ពស់៣រូបបន្ថែមទៀត ជួយដឹកនាំអភិវឌ្ឍន៍កីឡាយូដូ ឆ្ពោះទៅរកការប្រកួត​ប្រកប​ដោយ​គុណភាព

  • ប្រទះឃើញទារកទើបនឹងកើត នៅដីចំការក្រោយភូមិ នៅមានជីវិត ពលរដ្ឋរើសយកទៅថែរក្សា

    ភ្នំពេញ ៖ ទារកទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើដីចំការក្រោយ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មិនដឹងថា ម្តាយ ឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុ តែសំណាងល្អ ទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ រកមើលទើបឃើញរើសយកទៅរក្សាបីបាច់ថែទាំសុខភាព កាលពីវេលាម៉ិង៣និង៥០នាទី រសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ។តាមយុវជនឈ្មោះ សេង សុីថា អាយុ២៧ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ក្នុងភូមិខាងលើ ក្បែរកន្លែងប្រទះឃើញក្មេង បានឲ្យដឹងថា មុនប្រទះឃើញទារកខាងលើ មានអ៊ុប្រុសម្នាក់ ឮសូរសម្លេង ក្មេងយំ នៅ លើដីចំការក្រោយភូមិ ក្រោយផ្ទះប្រជាពលរដ្ឋ ហើយប្រាប់គាត់ឲ្យទៅរកមើល ឆ្ងល់ដែរ អ្នកណាបណ្តោយឲ្យក្មេងយំបែបនេះ ម្យ៉ាងមេឃរកកល់នឹងភ្លៀងផង លុះទៅតាមរកមើល ស្រាប់តែប្រទះឃើញ ក្មេងប្រុស (ទារកទើបកើតថ្មីៗ ) ត្រូវបានជនមិនស្គាល់មុខយកទៅដក់ផ្ទាល់នឹងដី រកអាណាព្យាបាលមិនឃើញ ណាមួយអាណិតក្មេង កើតមកបំណាច់តែបានឃើញពន្លឺព្រះអាទិត្យហើយ ម្តេចឡើយ ឪពុក…

  • កីឡានាំមកនូវសុខភាព និង កាយសម្បទាមាំមួន

    វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បានកំពុងមានការរីកចម្រើនទាំងបច្ចេកទេស  ធនធានមនុស្សនៅតាម  គ្រឹះស្ថានសិក្សា មូលដ្ឋានក្រុង ស្រុកទៀតផង ។ ដោយកត្តានេះហើយអាជ្ញាធរស្រុកសូទ្រនិគម , ជីក្រែង និង ស្រុក ស្វាយលើ ដោយរួមសហការជាមួយមន្ទីរអប់រំយុវជន និង កីឡាខេត្ត ព្រមទាំងម្ចាស់ក្លឹប បានរៀបចំធ្វើពិធីប្រគួត ពាន រង្វាន់រដ្ឋបាលស្រុក ក្នុងគោលដៅបំផុសដល់គ្រប់ស្រទាបមហាជន សំខាន់យុវជន ចូលរួមលេងកីឡាដើមី្បសុខភាព ធ្វើឲ្យកាយសម្បទារឹងមាំ និង ធ្វើឲ្យយុវជនយើងចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង ។ ឆ្លងតាមការប្រគួតជម្រុះតាមពូលនិមួយៗ របស់ក្រុមកីឡាការ ដើមី្បជ្រើសរើសជើងឯក ពានរង្វាន់រដ្ឋបាលស្រុកប្រចាំឆ្នាំ២០១៨ ប្រកបដោយមិត្តភាព សាមគ្គីភាព ដោយមានការគាំទ្រពីអាជ្ញាធរស្រុកទាំងបី មានក្រុមកីឡាករ១៦ ក្រុមចូលរួមប្រគួត ដោយរួមសហការជាមួយមន្ទីរអប់រំយុវជន និង កីឡា និង ម្ចាស់សូទ្រនិគមស្បតក្លឹប ដែលដំណើរការប្រគួតរយៈពេល០៩សប្តាហ៍ រហូតដល់វគ្គផ្តាច់ព្រាត់ នៅរសៀលថ្ងៃទី០៨ កញ្ញា ឆ្នាំ២០១៨ ត្រូវបានធ្វើពិធីបិទក្រោមវត្តមានរបស់លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប  ។ ក្នុងវគ្គផ្តាច់ព្រាត់នេះដែរ ក៏មានចំនួន០២គូប្រគួត ក្នុងនោះការប្រគួតក្រុមទី១ រវាងក្រុមកីឡាករហ្វាយណាន់    …