Category: ព័ត៌មាន

  • អ៊ីរ៉ង់ រុស្ស៊ី និងទួរគីព្រមព្រៀងធ្វើការងាររួមគ្នា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការរក្សាស្ថេរភាពនៅខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី

    អ៊ីរ៉ង់៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រធានាធិបតីអ៊ីរ៉ង់ រុស្ស៊ី និងទួរគីនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានឯកភាពធ្វើការងាររួមគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិ បត្តិការ ដើម្បីព្យាយាមរក្សាស្ថេរភាពនៃស្ថានភាពនៅក្នុងខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី ដែលការព្រមព្រៀងគ្នានេះ កើតឡើងក្រោយកិច្ចប្រជុំកំពូលត្រីភាគីក្នុងរដ្ឋធានីតេហេរ៉ង់ ។នាឱកាសនោះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហាន់នី បានគូសបញ្ជាក់ថា  សហរដ្ឋអាមេរិកគួរតែបញ្ឈប់វត្តមានដោយខុសច្បាប់របស់ខ្លួននៅស៊ីរី ហើយចាកចេញទៅវិញទៅ ។ លោក រូហាន់នី បានសង្កត់ធ្ងន់ថា តួនាទីដែលជះផលអវិជ្ជមាន និងគ្មានភាពស្ថាបនារបស់ទីក្រុងវ៉ាស៊ីនតោន បូករួមជាមួយការគាំទ្ររបស់អាមេរិកចំពោះអ៊ីស្រាអ៊ែល ក្នុងការដណ្តើមកាន់កាប់ទឹកដីនៅក្នុងតំបន់នោះ គ្មានជួយអ្វីបានក្រៅតែពីថែមបន្ទុកបញ្ហាអោយកាន់តែស្មុគស្មាញប៉ុណ្ណោះ នៅប្រទេសស៊ីរី ។ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ថែមទំាងបាននិយាយអះអាងដែរថា ការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មនៅខេត្តអ៊ីដលីប នឹងនៅតែបន្តធ្វើឡើង ហើយថា ទន្ទឹមគ្នានេះ ជនស៊ីវិលស្លូតត្រង់ក៏គួរតែត្រូវបានការពារពីការបង្ហូរឈាមនេះផងដែរ ៕

  • លិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ខមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឪកាសប្រារព្ធទិវាអក្ខកម្មជាតិ ០៨ កញ្ញា ២០១៩

  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

  • ជនចាស់ជរា គ្រួសារក្រីក្រ អ្នកផ្ទុកជម្ងឺអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ចំនួន១២គ្រួសារ នៅស្រុកកែវសីមា ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

    មណ្ឌលគិរី៖ ដើម្បីជាការចូលរួមចំណែកជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងត្រូវការជំនួសជាបន្ទាន់នោះ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក រឿង ផៃរិទ្ធិ  ប្រធានហេរញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកា និងអនុសាខាស្រុក បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌មួយចំនួន របស់សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ផ្តល់ជូនដល់ប្រជាពលរដ្ឋ ជនចាស់ជរា  គ្រួសារក្រីក្រ អ្នកផ្ទុកជម្ងឺអេដស៍ និងកុមាររងគោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន១២គ្រួសារ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា នាព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។លោក រឿង ផៃរិទ្ធិ ប្រធានហេរញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ស្វាយ  សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក បន្ថែមថា កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។…

  • អគ្គលេខាធិការសហព័ន្ធកីឡាជឺជេតស៊ូកម្ពុជា ត្រៀមអត្តពលិក១០រូប ប្រជែងកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន និង ស៊ីហ្គេម នៅកម្ពុជា

    អគ្គលេខាធិការសហព័ន្ធកីឡាជឺជេតស៊ូកម្ពុជា ត្រៀមអត្តពលិក១០រូប ប្រជែងកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន និង ស៊ីហ្គេម នៅកម្ពុជា

  • ប្រមុខការពារជាតិសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់ប្រទេសអាហ្គានីស្ថាន

    អាហ្គានីស្ថាន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចែម ម៉ាត់ទីស បានធ្វើដំណើរទៅដល់រដ្ឋធានីកាប៊ុល ប្រទេសអាហ្គានីស្ថានហើយនៅក្នុងថ្ងៃសុក្រនេះ ដើម្បីជួបពិភាក្សាជាមួយមេបញ្ជាការថ្មី នៃកងកម្លំាងអង្គការណាតូប្រចំាប្រទេសអាហ្គានីស្ថាន ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខនឹងការកើនឡើងនូវសំណួរជាច្រើន ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខំឱ្យពួកឧទ្ទាមតាលីបង់ងាកមករកតុចរចាដើម្បីបញ្ចប់សង្គ្រាម ។លោក ចែម ម៉ាត់ទីស និងលោក ស្កុត មីលល្លឺ ដែលត្រូវបានតែងតំាងជាមេបញ្ជាការកងកម្លំាងអង្គការណាតូ នៅក្នុងថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាគ្នាស្តីពីដំណើរការសម្រាប់កិច្ចចរចាជាមួយក្រុមភេវរករតាលីបង់ បើទោះបីជាបញ្ហាសន្តិសុខ និងភាពចលាចលកាន់តែយ៉ាប់យ៉ឺននៅក្នុងរដ្ឋាភិបាលអាហ្គានីស្ថានក៏ដោយ ។គួរបញ្ជាក់ថា នៅក្នុងឆ្នំា២០១៨នេះ សហរដ្ឋអាមេរិកបានបង្កើនសម្ពាធលើពួកឧទ្ទាមតាលីបង់ តាមរយៈការបង្កើនការវាយប្រហារតាមអាកាស និងការបញ្ជូនកងទ័ពរាប់ពាន់នាក់ ដើម្បីហ្វឹកហាត់ ក៏ដូចជាផ្តល់យោបល់ដល់កងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថាន ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ មិនទាន់បានធ្វើឱ្យអាហ្គានីស្ថានមានសុវត្ថិភាព និងស្ថេរភាពនៅឡើយទេ ខណៈសង្រ្គាមក្នុងរយៈពេល១៧ ឆ្នាំមកនេះ គឺជាជម្លោះដ៏យូរបំផុតសម្រាប់សហរដ្ឋអាមេរិក ៕

  • មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រកឃើញមើមឆៃថាវទំងន់ ៣,៥គីឡូក្រាម មានសារធាតុគីមីហាមឃាត់ យកកំទេចចោលភ្លាមៗ

    ក្នុងពេលចុះត្រួតពិនិត្យចំណីអាហារនៅផ្សារទួលទំពូងភ្នំពេញ ៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារទួលទំពូង ខណ្ឌចំការមន បានចុះឥត្រួតពិនិត្យចំណីអាហារ និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដើម្បីការពារសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៨ ។ លោក គង់ វុទ្ធី បានឱ្យដឹងថា សកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា ឯកឧត្តមប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងនៅតាមផ្សារក្នុងរាជធានីភ្នំពេញ ។ លោក គង់ វុទ្ធី ដែលដឹកនាំចុះផ្ទាល់បានអោយដឹងថា ប្រតិបត្តិការនេះមន្ត្រីជំនាញបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើចំណីអាហារ គ្រឿងឧបភោគបរិភោប បន្លែ ផ្លែឈើជាច្រើនមុខ ដែលជាលទ្ឋផលបានរកឃើញសំណល់ថ្នាំសំលាប់សត្វល្អិត នៅក្នុងមើមឆៃថាវ ចំនួន៣,៥ គីឡូក្រាម ហើយធ្វើការដកហូតកំទេចចោលនៅនឹងកន្លែង និងធ្វើការណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ ស្តីពីសុវត្ថិភាពចំណីអាហារ ។ ជាមួយគ្នានោះ លោកអនុប្រធានសាខាកាំកុងត្រូកផែស្ងួតចុងទីភ្នំពេញ ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណះបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ  និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ ។  លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត…

  • ប្រជាប្រិយភាពប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាក់ចុះក្រោម៥០ភាគរយជាលើកដំបូង

    កូរ៉េខាងត្បូង៖ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្លាក់ថុះក្រោម៥០ភាគរយជាលើកដំបូង គិតចាប់តាំងតែពីលោកបានឡើងកាន់អំណាចកាលពីខែឧសភាឆ្នាំ២០១៧ ។ បើតាមការស្ទង់មតិរបស់ក្រុមហ៊ុន ហ្គលអ៊ាប់ កូរៀ បានឱ្យដឹងថា កម្រិតនៃការគាំទ្រចំពោះលោក មូន បានថយមកត្រឹម៤៩ភាគរយនៅសប្តាហ៍នេះ ដែលជាកម្រិតក្រោម៥០ភាគរយលើកដំបូង ។ លទ្ធផលស្ទាបស្ទង់នេះ មានការចូលរួមពីប្រជាជនកូរ៉េខាងត្បូងចំនួន១.០០០នាក់ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ក្នុងការស្ទង់មតិនេះដែរ ក្រុមអ្នកដែលគាំទ្រលោក មូន ដែលសម្តែងការយល់ឃើញវិជ្ជមាន ចំពោះគោលនយោបាយរបស់ប្រធានាធិបតីរូបនេះ ជុំវិញបញ្ហាកូរ៉េខាងជើង រួមជាមួយកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រីកកម្មវិធីសុខុមាលភាពសង្គម ខណៈក្រុមអ្នកអភិរក្សនិយមបានបែរខ្នងដាក់លោក មូន ដោយសារការរិះគន់ពីបណ្តាញសារព័ត៌មាន ជុំវិញគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដែលមានគោលដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនចំណូលក្នុងគ្រួសារ ៕

  • ក្រសួងការពារជាតិចិនព្រមានអង់គ្លេស ក្រោយបញ្ជូននាវាចម្បាំងមកក្បែរដែនកោះជម្លោះនៅសមុទ្រចិនខាងត្បូង

    ចិន៖ អ្នកនំាពាក្យក្រសួងការពារជាតិចិនលោក រិន ហ្គូហ្គៀន បានលើកឡើងថា ប្រទេសលោកបានសម្តែងការមិនពេញចិត្តជាខ្លំាង ព្រមទំាងប្រកាសប្រឆំាងយ៉ាងដាច់ណាត់ បន្ទាប់ពីនាវាចម្បំាងរបស់ចក្រភពអង់គ្លេស ធ្វើដំណើរមកក្បែរតំបន់ដែនទឹកជម្លោះនៅកោះ ស៊ីសា ។ នាវាចម្បាំងអង់គ្លេស HMS អាល់បៀន ដែលមានទម្ងន់២២.០០០តោនត្រូវបានគេរាយការណ៍ថា បានធ្វើការចល័តនៅក្បែរតំបន់ទីប្រជុំកោះ ផារ៉ាសែល ក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពីខែសីហាកន្លងទៅ ដោយបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ហើយចាត់ទុកថា វាគឺជាសកម្មភាពបង្ករឿង ។ ជុំវិញបញ្ហានេះដែរ សារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា ការធ្វើនាវាចរណ៍របស់នាវាចម្បាំងអង់គ្លេស នៅក្បែរតំបន់ទីប្រជុំកោះក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជាកម្មសិទ្ធិរបស់ចិន អាចនឹងបំផ្លាញដល់រាល់កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងអង់ គ្លេស បន្ទាប់ពីទីក្រុងឡុងចាកចេញពីសហភាពអឺរ៉ុប ។ ការព្រមានបែបនេះរបស់សារព័ត៌មានរដ្ឋចិននេះ ធ្វើឡើងបន្ទាប់ពីទីក្រុងឡុង និងទីក្រុងប៉េកាំងបានព្រមព្រៀងគ្នាកាលពីខែសីហាកន្លងទៅថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឈានដល់ការឯកភាពគ្នា ក្នុងការបើកកិច្ចចរចាស្ដីពីពាណិជ្ជកម្មសេរីមួយ នៅក្រោយអង់គ្លេសចាកចេញជាផ្លូវការជាមួយសហភាពអឺរ៉ុប ៕

  • លោក ដូណាល់ ត្រាំ និយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន អាចនឹងជួបភាពតានតឹងដោយសារតែឱនភាពពាណិជ្ជកម្ម

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចែករំលែកការយល់ឃើញរបស់លោកលើការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសគឺសម្លឹងមើលទៅលើជប៉ុន ដោយនិយាយថា ទំនាក់ទំនងដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូ អាចនឹងត្រូវបញ្ចប់ ។ យោងតាមនិពន្ធនាយកសារព័ត៌មាន វ៉ល ស្ទី្រត ជូណល (Wall Street Journal) លោក ចេមស៍ ហ្វ្រីមែន (James Freeman) លោក ដូណាល់ ត្រាំ បានលើកឡើងបែបនេះ ប្រាប់លោកក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ។ លោក ហ្វ្រីមែន បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់លោកថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូមានភាពរឹងមាំបំផុត… ប៉ុន្តែលោកក៏បានអះអាងដែរថា ទំនាក់ទំនងនេះអាចនឹងត្រូវបញ្ចប់ភ្លាមៗ បើសិនជាលោកប្រាប់ជប៉ុនថា ពួកគេត្រូវចំណាយលុយប៉ុន្មាន ។និពន្ធនាយកសារព័ត៌មាន វ៉ល ស្ទី្រត ជូណល រូបនេះ បានសង្ក់តធ្ងន់ថា លោក ដូណាល់ ត្រាំ កំពុងផ្ដោតសំខាន់លើកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាដៃគូ ក្នុងនោះរួមមានទាំងជប៉ុន ដែលលោកចោទថា បានធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ ដោយសារតែឱនភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូមានរហូតដល់៤០ប៊ីលានដុល្លារកាលពីខែកក្កដាកន្លងទៅ ខណៈលោក…