Category: ព័ត៌មាន

  • Wesley Sneijderប្រកាសចូលនិវត្តិ ក្រោយបញ្ចប់ជំនួបមិត្តភាពជាមួយ ប៉េរូ

    Wesley Sneijderប្រកាសចូលនិវត្តិ ក្រោយបញ្ចប់ជំនួបមិត្តភាពជាមួយ ប៉េរូ

  • បារាំង ស្មើ អាល្លឺម៉ង់ ព័រទុយហ្គាល់ ស្មើ ក្រូអាត នៅ UEFA Nations League

    បារាំង ស្មើ អាល្លឺម៉ង់ ព័រទុយហ្គាល់ ស្មើ ក្រូអាត នៅ UEFA Nations League

  • ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្នើរអោយមន្រ្តីទាំងអស់ ត្រូវធ្វើមានសាមគ្កីភាព មានឆន្ទៈ និងមានក្របសីលធម៌

    ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្នើរអោយមន្រ្តីទាំងអស់ ត្រូវធ្វើមានសាមគ្កីភាព មានឆន្ទៈ និងមានក្របសីលធម៌

  • សេចក្តីប្រកាសព័ត៌មានរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កោតសរសើរសម្ថភាពការងាររបស់ គ.ជ.ប

  • នាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន ផ្ញើសារអបអរសារទរសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី

    នាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន ផ្ញើសារអបអរសារទរសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

  • ក្រោយទទួលបទបញ្ជាលលោក ម៉ៅ ភិរុណ លោក វ៉ិត ធារិទ្ធិ ដឹកកម្លាំងបង្ក្រាបបទល្មើសនេសាទគ្មានសល់

    ខេត្តកណ្តាល ៖ លោក វ៉ិត ធារិទ្ធិ ក្រោយពីទទួលបទបញ្ជាពីលោក ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្តាល ឲ្យកម្លាំងជលផលចុះទៅបង្ក្រាបបទល្មើសនេសាទនៅស្រុកលើកដែកដែលលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការមកលោក រួមទាំងសំណូមពរឲ្យលោកយកចិត្តទុកដាក់បង្ក្រាប់ ដើម្បីទប់ស្កាត់ការ បាត់បង់ធន់ធានមច្ឆាជាតិផងដែរ។លោក វ៉ិត ធារិទ្ធិ នាយខណ្ឌរដ្ឋជលផលខេត្ត កណ្តាលបានបញ្ជាដល់កមម្លាំងក្រោមឱវាទឲ្យចុះធ្វើការស្រាវជ្រាវបង្ក្រាបជាបន្ទាន់ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់លោក អភិបាលនៃគណអភិបាលខេត្តកណ្តាលឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ជាមួយគ្នានោះកម្លាំងជលផលស្រុកកៀនស្វាយ ចុះទៅសហការជាមួយកម្លាំង ស្រុកលើកដែកចុះទៅបង្ក្រាប រួចបានណែនាំដល់ប្រពលរដ្ឋកំពុងប្រកបរបរនេសាទដោយខុសច្បាស់ ត្រូវងាកមកប្រកបរត្រឹមត្រូវវិញ កុំឲ្យប្រកបរបរនេសាទខុសច្បាប់បែបនេះ ព្រោះមិនមែនបំផ្លាញ់តែ ធន់ធានមច្ឆាជាតិប៉ុណ្ណោះទេ ។ គឺវាធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋដែលក្របករបរត្តឹមត្រូវផងដែរ ដូចដំណាំស្រែប្រាំងឬដំណាំផ្សេង ។ប្រជាពលរដ្ឋស្រុកលើកដែកបានសម្តែងនៅក្តីសម្បាយរីករាយបំផុត ក្រោយពីបានឃើញកម្លាំងជលផលចុះបង្ក្រាបរាល់ឧបករណ៍នេសាទខុសច្បាប់កំតែធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ជាអ្នកនេសាទស្របច្បាប់ ដោយសដាក់មង ចងសន្ទូចនោះ និងសូមឲ្យកម្លាំងជលផលខណ្ឌ និងស្រុកត្រូវសហការគ្នាចុះបង្ក្រាបឲ្យបានញឹកញ៉ាប់បំផុត ព្រោះក្រុមអ្នកនេសាទខុសច្បាប់ទាំងនេះ គឺគេប្ររូបមន្តវែកចកសារមុខដាក់ពីក្រោយ៕

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំអំណោយមនុស្សធម៌ ចូលរូមរំលែកទុក្ខដល់ក្រុមគ្រួសារសពលង់ទឹកស្លាប់ ៤ នាក់នៅស្រុកខ្សាច់កណ្តាល

    ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈ កម្មាធិការសាខា និង សហការី បាននាំយកថវិកា និងសម្ភារមួយចំនួនទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានលង់ទឹកស្លាប់ចំនួន៤នាក់ កាលពីពេលកន្លងទៅដល់លំនៅឋានសពផ្ទាល់នៅក្នុងឃុំតាឯក ឃុំព្រែក តាមាក់ ឃុំរកាជន្លឹង និងឃុំវិហារសួគ៌  ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ។  ឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងនាមឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា បានពាំនាំមក នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាដោយក្តីនឹករលឹក និងបានសម្តែងនូវការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពទាំង អស់ ដែលបានបាត់បង់អាយុជីវិតកូន និងប្តីជាទីស្រឡាញ់របស់ពួកគាត់…

  • សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅ ប្រទេសចិន នាដើមសប្ដាហ៏ក្រោយ

    យោងតាមសេចក្ដី ជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី៩កញ្ញានេះ បានបឲ្យដឹងថា តាមការអញ្ជើញ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចតេជោហ៊ុន សែន គ្រោងនឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ១២កញ្ញានឍៅ ទីក្រុងណានីង ខេត្តក្វាងស៊ី ប្រទេសចិន។ គណៈប្រតិភូដែលនឹង អមដំណើរសម្ដេចតេជោ រួមមាន លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងពាណិជញជកម្មលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន រួមទាំងឥស្សរជនរាជរដ្ឋាភិបាលដទៃទៀត និងធុរជនពីសភាពាណិជ្ជកម្ម កម្ពុជាផងដែរ។ ពិព័រណ៍ចិន-អាស៊ានលើកទី១៥ គ្រោងនឹងប្រារព្ធឡើងក្រោមប្រធានបទ(រួមគ្នាកសាងវិថីសូត្រ សមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន)។ ពិព័រណ៍នោះ គេគ្រោង នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នាជាច្រើនពីអាស៊ាន និងចិន ដើម្បីជម្រុញកិច្ច សហប្រតិបត្តិការ របស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង។ សម្ដេចតេជោ ហ៊ុន សែន ត្រូវគេជូនដំណឹងថា គ្រោងនឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក្នុងគោល បំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ចិនដែលមានសក្ដានុពលមកកាន់តំបន់…

  • អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ទាស់អាជីវកម្មផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មចល័ត អចល័តក្នុងខេត្ត ត្រូវសុំច្បាប់អនុញ្ញាត មុននឹងផ្សព្វផ្សាយ

       សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ម្ទាស់អាជីវកម្មផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មចល័ត អចល័តក្នុងខេត្ត ត្រូវសុំច្បាប់អនុញ្ញាត មុននឹងផ្សព្វផ្សាយ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំសណ្តាប់ធ្នាប់ ការដំឡើងស្លាកយីហោ និង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ផាក់ថា បច្ចុប្បន្ននេះយើងសង្កេតឃើញថា ការដាក់តាំងស្លាកយីហោ ឬផ្ទាំងផ្សាយពាណិជ្ជកម្ម ប៉ាណូ របារកាត់ទទឹងផ្លូវ ប្រអប់ភ្លើង  LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មចល័ត-អចល័ត និងផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗទៀត បាននឹងកំពុងដំឡើង ឬដាក់តាំងបង្ហាញនៅលើដីចំណីផ្លូវទីតាំងអាជីវកម្ម ឬជាប់ជញ្ជាំងអគារនានា ឬផ្សព្វផ្សាយនៅទីសាធារណៈផ្សេងៗ ដែលទីតាំងមួយចំនួនពុំទាន់មានលិខិតអនុញ្ញាត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ហើយទីតាំងមួយចំនួនទៀតមានលិខិតអនុញ្ញាត ប៉ុន្តែអស់សុពលភាព ជាពិសេសការដំឡើងស្លាកយីហោ ឬផ្ទាំងផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទមួយចំនួនបានសរសេរជាអក្សរបរទេសសុទ្ធពុំមានសរសេរជាអក្សរខ្មែរ ដែលជាហេតុនាំឲ្យបាត់បង់នូវសោភ័ណភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងប៉ះពាល់ដល់វប្បធម៌ និងអក្សរសាស្ត្រជាតិខ្មែរ។      លោក ពិន ប្រាកដ បានមានប្រសាសន៍ទៀតថា ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានធ្វើការណែនាំដល់ម្ទាស់ ឬតំណាងអាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ថា ទី១- ទីតាំងស្លាកយីហោ និងដំឡើងផ្ទាំងផ្សព្វផ្សាយគ្រប់ប្រភេទ ដែលមានទំហំ…

  • សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន៤រូប និងក្រុមហ៊ុនចំនួន៥ ដែលគំាទ្រដល់របបដឹកនំារដ្ឋាភិបាលស៊ីរី

    សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍ (ម៉ោងក្នុងតំបន់) បានប្រកាសដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើបុគ្គលចំនួន៤រូប និងក្រុមហ៊ុនចំនួន៥ ដោយចោទប្រកាន់ពួកគេថា បានលួចលាក់សម្របសម្រួលការផ្ទេរអាវុធ ឬការផ្តល់ឥន្ធនៈ ព្រមទំាងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬក៏សម្ភារៈផ្សេងទៀតដល់រដ្ឋាភិបាលលោក អាសាដ នៅក្នុងប្រទេសស៊ីរី ។យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក បុគ្គលដែលជាប់ទណ្ឌកម្មចុងក្រោយនេះ រួមមានទំាងជនជាតិស៊ីរីផ្ទាល់ និងជនជាតិលីបង់ ចំនែកឯក្រុមហ៊ុនដែលជាប់ទណ្ឌកម្មវិញ ក្នុងនោះរួមមានក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេស៊ីរី លីបង់ និងអេមីរ៉ាត់អារ៉ាប់រួម ។ សូមបញ្ជាកផងដែរថា រាល់ទ្រព្យសម្បត្តិបុគ្គល និងអង្គភាពទាំងអស់ដែលទទួលរងទណ្ឌកម្មខាងលើនេះ នឹងត្រូវបង្កកនៅក្នុងដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិកហើយបុគ្គល និងអង្គភាពរបស់សហរដ្ឋអាមេរិកទំាងអស់ ក៏ត្រូវបានហាមឃាត់មិនអោយធ្វើការរកស៊ី ឬចូលរួមក្នុងប្រតិបត្តិការជាមួយពួកគេផងដែរ ៕