-
តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ផ្ញើសារអបអរសាទរ សម្តេចប្រធានរដ្ឋសភាថ្មី នីតិកាលទី៦ ដែលត្រូវបានរដ្ឋសភាបន្តគាំទ្រឲ្យដឹកនាំបន្តទៀត
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារអបអរសាទរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៦ នៅថ្ងៃទី០៦ ខែកញ្ញានេះ។ ក្នុងសារលិខិត របស់លោកជំទាវ បានរំលេចពីតួនាទីដ៏ឧត្តុង្គឧត្តម ស័ក្តិសមនឹងវីរៈភាព និង ស្នាដៃចូលរួមចំណែកក្នុងកិច្ចការដឹកនាំអភិវឌ្ឍប្រទេសជាតិរបស់ សម្តេចអគ្គមហាពញាចក្រី។ ក្នុងសារលិខិតដដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សរសើរដល់ ស្ថាប័ននីតិបញ្ញត្តិ គឺរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាប័នកំពូល មានការអនុវត្ត បានពេញលេញនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចូលរួមកសាងនីតិរដ្ឋនៅកម្ពុជា និង ជំរុញឲ្យប្រទេសជាតិបន្តរក្សាបាននូវ សុខសន្តិភាព ស្ថិរភាពនយោបាយ វិបុលភាព និង ភាពរុងរឿង ដ៏ត្រចះត្រចង់ ជាប្រវត្តិសាស្រ្ត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងការ ការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ…
-
នាយករដ្ឋមន្ត្រីចិន ផ្ញើសារអបរអរសម្ដេចតេជោ ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ត្រីអាណត្តិទី៦
-
អ្នកវាយកូនបាល់របស់ជប៉ុន Nishikori យកឈ្នះ Cilic ឈានទៅវគ្គ៤នាក់ពាន US Open
អ្នកវាយកូនបាល់របស់ជប៉ុន Nishikori យកឈ្នះ Cilic ឈានទៅវគ្គ៤នាក់ពាន US Open
-
ក្លិបថ្មីរបស់ David Beckham ឈ្មោះថា Inter Miamiគ្រោងនឹងបង្ហាញខ្លួន ក្នុងឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក
ក្លិបថ្មីរបស់ David Beckham ឈ្មោះថា Inter Miamiគ្រោងនឹងបង្ហាញខ្លួន ក្នុងឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក
-
ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរុប បានយកឈ្នះ ក្រុមបាល់បោះវិទ្យាស្ថាន CamEd ក្នុងជំនួបដំបូង នៃពានរង្វាន់កីឡាមហាជន រាជធានីភ្នំពេញ
ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរុប បានយកឈ្នះ ក្រុមបាល់បោះវិទ្យាស្ថាន CamEd ក្នុងជំនួបដំបូង នៃពានរង្វាន់កីឡា មហាជន រាជធានីភ្នំពេញ
-
ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានឧបត្ថមដល់ អត្តពលិកដែលឈ្នះមេដាយមាស និងសំរិទ្ធពីព្រឹត្តិការណ៍ ទ្វីបអាស៊ី
ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានឧបត្ថមដល់ អត្តពលិកដែលឈ្នះមេដាយមាស និងសំរិទ្ធពីព្រឹត្តិការណ៍ ទ្វីបអាស៊ី
-
អាជ្ញាធរខណ្ឌច្បារអំពៅឲ្យម្ចាស់សិប្បកម្មផលិតស្ករត្នោត ធ្វើកិច្ចសន្យាបញ្ឈប់ការផលិតស្ករត្នោតផ្ទុកសារធាតុគីមីទៀត
ភ្នំពេញ៖ សិប្បកម្មផលិតស្ករត្នោតមួយកន្លែងនៅខណ្ឌច្បារអំពៅ ដែលធ្លាប់រកឃើញស្ករត្នោតផ្ទុកសារធាតុគីមីជិត៤០តោន ឥឡូវនេះ អាជ្ញាធរឱ្យធ្វើកិច្ចសន្យាហាមឃាត់ដាច់ខាតមិនឱ្យលួចផលិតផលិតស្ករត្នោតដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋទៀតទេ។ ប្រភពព័ត៌មានបញ្ជាក់ថានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ ចុះពិនិត្យសិប្បកម្មមួយកន្លែង នៅចំណុចផ្ទះលេខ២១៣និង២១៩ ផ្លូវ៣៦៩ ភូមិម៉ាក់គ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរគ្រាន់តែបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាហាមឃាត់ដាច់ខាតមិនឱ្យលួចផលិតស្ករត្នោតផ្ទុកសារធាតុគីមី។ ប្រសិនបើអាជ្ញាធរ ដឹងថាមានលួចលាក់ផលិតនោះ គឺនឹងចុះបង្ក្រាបភ្លាមមិនលើកលែងឡើយ។
-
ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យព្រមានអ្នកយកឈ្មោះលោកទៅរកស៊ី និងកាងរថយន្តអត់ពន្ធ
បន្ទាយមានជ័យ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមនជ័យ លោក មាស ចន្ទ័ពិសិដ្ឋ បានប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកដែលយកឈ្មោះរបស់ទៅប្រើប្រាស់ដើម្បីរកស៊ីល្មើស និងកាងរថយន្តអត់ពន្ធ។ លោកប្រតិកម្មបែបនេះនៅចំពោះមុខអ្នកសារព័ត៌មានក្នុងអំឡុងពេលចុះសម្របសម្រួលដឹកនាំមន្ត្រីគយឆែកឆេរឃ្លាំងស្តុកប្រេងម៉ាស៊ីនមួយកន្លែងក្បែរក្លោងទ្វារវត្តតាហី កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០១៨កន្លងទៅ។
-
អប្សរាណេត ០៥ – ០៩ – ២០១៨
-
គណបក្សខ្មែរតែមួយរបស់ប្អូនប្រុសលោកកែម ឡី ចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៦
គណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់លោក កែម ឡី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦។ តាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរតែមួយ នៅថ្ងៃទី៦ ខែកញ្ញានេះ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តនូវរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅក្នុងនីតិកាលអាណត្តីនីមួយៗ គឺបានបង្ហាញពីគោលការណ៍ប្រជាធិបតេយ្យសេរី ការគោរពសិទិ្ធមនុស្ស និងការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតបានសម្រេចចិត្តបោះឆ្នោត ជ្រើសរើសមេដឹកនាំប្រទេសកម្ពុជារបស់ខ្លួន។ សេចក្ដីថ្លែងការណ៍នេះ បានចាត់ទុកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលអាណត្តិទី៦នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតបានសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានទទួលអាសនៈនៃរដ្ឋសភា១២៥លើ១២៥ នៃរាជធានី-ខេត្តទាំង២៥។ ដូច្នេះ ការបង្កើតរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី នៃអាណត្តិថ្មីទី៦ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំចាច់ត្រូវការឲ្យបរទេសណា ឬប្រទេសណាផ្តល់ភាពស្របច្បាប់ ឲ្យប្រទេសកម្ពុជានោះទេ៕