Category: ព័ត៌មាន

  • អត់លុយទិញថ្នាំញៀន បែកគំនិតទៅលួចយកម៉ូតូនៅកន្លែងបញ្ចាំ ត្រូវអ្នកយាមម៉ូតូចាប់ប្រគល់ឲ្យសមត្ថកិច្ច

      ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានក្រុមអ្នកយាមម៉ូតូនិងម្ចាស់ម៉ូតូចាប់ប្រគល់ឱ្យនគរបាលស្ទឹងមានជ័យ១ ក្រោយពេលចូលបន្លំលួចម៉ូតូមួយគ្រឿងម៉ាកHonda C១២៥ស៊េរី ២០០៤នៅក្នុងកន្លែងផ្ញើម៉ូតូនៅមុខផ្សារស្ទឹងមានជ័យចាស់ ជាប់ផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹក ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៨។    យោងតាមសម្តីម្ចាស់ម៉ូតូខាងលើឈ្មោះ ហ៊ី ផល្លា ភេទស្រី បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានយកម៉ូតូទៅផ្ញើរកន្លែងទទួលផ្ញើរម៉ូតូនៅចំណុចមុខផ្សារហើយក៏បានដើរចូលក្នុងផ្សាររកទិញម្ហូបខណៈដែលត្រឡប់ចេញមកវិញក៏ឃើញជនសង្ស័យខាងលើ កំពុងតែអង្គុយឆ្កឹះ សោបម្រុងនិងបញ្ឆេះជិះរត់ តែសំណាងអាក្រក់ត្រូវសន្តិសុខនិងអ្នកយាមម៉ូតូរួមនិងក្រុមអ្នកធ្វើដំណើរឆ្លងកាត់នៅទីនោះជួយចាប់ប្រគល់ឱ្យសមត្ថកិច្ច ហើយឆែកឆេរ ក្នុងខ្លួនជនសង្ស័យរកឃើញសោ​ឆ្កឹះ អក្សរតេសម្រាប់ធ្វើសកម្មភាពលួចម៉ូតូចំនួន​៣ឈុត រួចក៏បញ្ជូនយកទៅសាកសួរបន្ត​​នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១។    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចឆ្កឹះសោយកម៉ូតូពិតប្រាកដមែន ដោយរូបគេអត់លុយទិញថ្នាំញៀនមកជក់។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ ជា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។     បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបាន ​មេប៉ុស្តិ៍ស្ទឹងមានជ័យ១ប្រគល់ទៅឱ្យម្ចាស់ដើមវិញផងដែរ៕

  • គ្រឹះស្ថានឥណទានជនបទ២៦ត្រូវបានធនាគារជាតិបញ្ឈប់ប្រតិបត្តិការ

    សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៥កញ្ញានេះ បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីរបស់គ្រឹះស្ថានឥណទាន ជនបទ ចំនួន២ និងអនុញ្ញាតឲ្យគ្រឹះស្ថានឥណទានជនបទចំនួន២៤ទៀត បញ្ឈប់ប្រតិបត្តិការ ជាគ្រឹះស្ថានឥណទានជនបទតាមការស្នើសុំរបស់គ្រឹះស្ថាន។ គ្រឹះស្ថានទាំង២៦រួមមាន១-  អេស ជី ហ្វា ហ្វាយនែន ភីអិលស៊ី -២- ឥណទានវីសា ភីអិលស៊ី ៣- សមាគមផ្ដើមគំនិត ពាណិជ្ជកម្ម ៤-អង្គការឥណទានលុបបំបាត់ភាពក្រីក្រ ៥-សមាគមអភិវឌ្ឍន៍ភូមិ ៦-អង្គការលោកគ្រូ ៧-ស៊ីអេចអេហ្វឌី ហ្វាយនែន ភីអិលស៊ី ៨-ឥណទានមរតក ភីអិលស៊ី ៩-អនន្ត ហ្វាយនែន ភីអិលស៊ី ១០-ចំរើនភោគផល ហ្វាយនែន ម.ក ១១-ជប ម.ក ១២-ធនធានហិរញ្ញវត្ថុប្រជាជន ម.ក ១៣-ព្រាបស ហ្វាយនែន ម.ក១៤-ស៊ី ស៊ី អូ ហ្វាយនែន ម.ក ១៥-ស្រូវទុំ (ខេមបូឌា) ហ្វាយនែន ម.ក ១៦-សម្បត្តិឥណទានអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ១៧-ហ្វីសកូ ម.ក ១៨-អូ ស៊ី…

  • មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺជាថ្នាលបណ្តុះបណ្តាលធនធានកងកម្លាំងនៃកងយោធពលខេមរៈភូមិន្ទ

    មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រភូមិទី៦ ឃុំត្រែងត្រយ៉ឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ បានប្រារពពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នចំនួន០២ គឺវគ្គហ្វឹកហ្វឺនបំប៉ននាយទាហ៊ានរងវិក្រិត្យការជំនាន់ទី១៥ វគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៥ និងបន្តបើកវគ្គបណ្តុះបណ្តាល និងជំនាញចំនួន០៣បន្ថែមទៀត គឺវគ្គបណ្តុះបណ្តាលនាយទាហានរងវិក្រិត្តការជំនាន់ទី១០ វគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទិ៥ និងវគ្គបំប៉នយោធាធាចារ្យជំនាញព្រំដែន ជំនាន់ទី១ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យាមេបញ្ជាការរងកងទ័ពជើងគោក។ ឯកឧត្តមឧត្តមសេនីយ៍ត្រី ឈឹម សៅពិសិដ្ឋ នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នទាំង០២វគ្គនេះ បានប្រារព្ធបើកវគ្គនៅថ្ងៃទី១១  ខែមិថុនា ឆ្នាំ២០១៨ ហើយបានប្រារព្ធពិធីបិទនាពេលនេះ។ វគ្គបំប៉ននាយទាហានរងវិក្រិត្យការ៣ ជំនាន់ទី១៥ សិក្ខាកាមចូលរួមរៀនសូត្រចំនួន ១០០នាក់ រយៈពេលសិក្សា០៣ខែ និងវគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៥ សិក្ខាកាមចូលរួមរៀនសូត្រចំនួន១០០នាក់ រយៈពេលសិក្សាចំនួន០៣ខែ។ ក្រោយពេលបញ្ចប់វគ្គកម្មសិក្សាការីទទួលបាននិទ្ទេសគ្រាន់បើជាទូទៅ។ ដោយឡែកវគ្គទាំងបី ដែលត្រូវបន្តបើកនាពេលនេះ គឺវគ្គបណ្តុះបណ្តាលនាយទាហានរងវិក្រិត្យការ៣ ជំនាន់ទី១០ មានរយៈពេលសិក្សាចំនួន១២០ថ្ងៃ  មានសិក្ខាកាមចូលរួមរៀនសូត្រចំនួន១១០នាក់ គ្រូយោធាចារ្យ ១០នាក់ សិក្ខាកាម១០០នាក់ សិក្សាលើខ្លឹមសារមេរៀនរួមមាន យោធារួម ឋានលេខា លំហាត់របៀប វិស្វកម្ម…

  • អប្សរាណេត ០៤ – ០៩ – ២០១៨

  • កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពរៀបចំពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេនៃជីវិតសុភមង្គល និងអភិវឌ្ឍន៍ទេសចរណ៍»

    កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពរៀបចំពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេនៃជីវិតសុភមង្គល និងអភិវឌ្ឍន៍ទេសចរណ៍»

    ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ និងសន្តិសុខបុណ្យទន្លេខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពក្នុងការរៀបចំពិធីបុណ្យទន្លេ នាខែមីនា ឆ្នាំ២០១៩ ខាងមុខលើកទី៥ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ទន្លេនៃជីវិតសុភមង្គល និងអភិវឌ្ឋន៍ទេសចរណ៍» នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរផែនការ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិក សមាជិកាអនុគណៈកម្មការលេខាធិការរដ្ឋរៀបចំបុណ្យទន្លេខេត្ត ចូលរួមផងដែរ៕

  • រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រៀមផែនការរៀបចំពិធីបុណ្យជាតិខួបអានុស្សាវរីយ៏លើកទី៤០នៃទិវាជ័យជម្នះ៧មករា

    រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រៀមផែនការរៀបចំពិធីបុណ្យជាតិខួបអានុស្សាវរីយ៏លើកទី៤០នៃទិវាជ័យជម្នះ៧មករាខាងមុខនេះ។ កិច្ចប្រជុំនេះដែរបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ១០រោច ខែស្រាពណ៌ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញាឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ចង្អុលបង្ហាញក្រុមការងារ ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន និងតុបតែងលម្អ នៅតំបន់គ្រោងប្រារព្ធពិធីឲ្យស្អាតជាបណ្តើរៗចាប់ពីពេលនេះតទៅ។ ទាក់ទងនឹងពិធីបុណ្យជាតិនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំពិធីបុណ្យជាតិសំខាន់ចំនួនពីរ។ ទី១ត្រៀមរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៨/២០១៩ដែលគ្រោងធ្វើឡើងនៅទីតាំងឆ្នេរេករាជ្យ ក្រុងព្រះសីហនុ និងទី២ ត្រៀមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ៧មករា ដែលគ្រោងរៀបចំនៅវេទិកា៧មករា។ គួររំលឹកថា ថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្រ្តដែលរបបខ្មែរត្រូវបានផ្តួលរំលំទាំងស្រុងបន្ទាប់ពីបានធ្វើទុក្ខបុកម្នេញកាប់សម្លាប់ប្រជាជនយ៉ាងសាហាវយង់ឃ្នងបំផុត។ ទារុណកម្មធ្ងន់ និងការកាប់សម្លាប់នេះ បានធ្វើឲ្យអារម្មណ៍ប្រជាជនខ្មែរទាំងអស់ មិនអាចបំភ្លេចបានឡើយ។ ក្តីឈឺចាប់សោកសង្រេងនៅតែដក់ជាប់ក្នុងចិត្តប្រជាជនគ្រប់រូបជាពិសេសអ្នកដែលធ្លាប់បានហែលឆ្លងរបបដ៏ខ្មៅងងិតមួយនេះ។ ត្រឹមរយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ក្រោមការដឹកនាំរបស់ពូកខ្មែរក្រហម ប្រជាជនជាង២លាននាក់ ត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌។ សព្វថ្ងៃមេដឹកនាំកំពូលៗនៃរបបនេះមួយចំនួនត្រូវបានសាលាក្តីខ្មែរក្រហមកំពុងជំនំជម្រះ និងមូយចំនួនទៀតបានស្លាប់ជាបន្តបន្ទាប់ទាំងមិនទាន់បានកាត់ទោសផងដែរ៕

  • រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំដោះស្រាយ និងពង្រឹងការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន

    នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មានធ្វើកិច្ចប្រជុំដើមី្បដោះស្រាយបញ្ហាគ្រឿងញៀន និងត្រួតពិនិត្យសភាពការណ៍គ្រឿងញៀនវិវត្តន៍ថ្មីៗ នាពេលបច្ចុប្បន្ន និងការពង្រឹងការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តម ឃឹម ប៊ុនសុង គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តមនាយឧត្តម សេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ ឆ្លងតាមសេចក្តីរាយការណ៍ លទ្ធផលនៃការបង្រ្កាបមាន២២៤ករណី ឃាត់ខ្លួនចំនួន៥៥៩នាក់ (ស្រី ៤០នាក់) ដកបានគ្រឿងញៀនប្រភេទ មេតំហ្វេតាមី ចំនួន៩៩៤,៧៦ក្រាម កេតាមីន១២,៥០ក្រាមកូកាអ៊ីន១ពាន់៦៩២ក្រាម  អ៊ិកស្តាស៊ី ២៥,៧ក្រាម កញ្ឆា១ពាន់៧២៩,៦៨ក្រាម ដាវ១៣ដើម ទូរស័ព្ទដៃ២៧០គ្រឿង ម៉ូតូ០៧គ្រឿង និងជញ្ជីងថ្លឹង០៦គ្រឿង  ព្រមទាំងបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តចំនួន៦៣នាក់ (ស្រី០៤នាក់)ផងដែរ។ ឯកឧត្តមនាយឧត្តម សេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន ជាបញ្ហាសកល និងជាឧក្រិដ្ឋកម្មឆ្លងដែន…

  • អគ្គិភ័យលេបត្របាក់ផ្សារព្រៃល្វាអស់១២០តូប ធ្វើឲ្យខាតបង់ថវិកាជិត៣០ម៉ឺនដុល្លារ

    តាកែវ៖ ហេតុការណ៍ដ៏គួរអោយសោកស្តាយមួយបានកើតឡើង ដោយអគ្គិភ័យមួយបានលេបត្របាក់ផ្សារព្រៃល្វា ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោង ១ ទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែកញ្ញា ២០១៨ នេះ បណ្តាលឲ្យតូបចំនួន១២០តូបនៅក្នុងផ្សារ រងការខូចខាតទាំងស្រុង បើគិតជាថវិការនៃការខាតបង់នោះប្រមាណជាង៣០ម៉ឺនដុល្លារ។ បើតាមការឲ្យដឹងពីឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីភ្លើងឆេះផ្សារព្រែល្វាខាងលើនោះ គឺបណ្តាលមកពីការទុស្សេខ្សែភ្លើង កើតជាភ្លើងឆាបឆេះរីករាលដាលពីតូបមួយមកតូបមួយតែម្តង។ ភ្លាមៗនោះដែរ បន្ទាប់ពីទទួលព័ត៌មាន មានករណីអគ្គិភ័យភ្លើងឆេះផ្សារព្រៃល្វា កម្លាំអពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន និងរបស់ស្នងការនគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង និងប្រើប្រាស់ទឹកចំនួន១៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍វិញបាន។ លោកស្នងការបានបញ្ជាក់ថា ក្នុងហេតុការណ៍ភ្លើងឆេះផ្សារខាងលើនេះគឺមិនមានមនុស្សរងរបួសទេ តែអ្វីដែលគួរសោកស្តាយនោះគឺការខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលជាអជីវករលក់ដូរនៅក្នុងផ្សារព្រៃល្វា។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានសម្ដែងនូវការសោកស្ដាយចំពោះគ្រោះអគ្គីភិយដែលបានលេបត្របាក់តូបរបស់បងប្អូនអាជីវករ រួមជាមួយសម្ភារលក់ដូរមួយចំនួនធំ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មាការផ្សារ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យមើលរៀបចំសណ្ដាប់ធ្នាប់ និងតូបលក់របស់អាជីវករនៅក្នុងផ្សារព្រៃល្វាឡើងវិញ ដូច្នេះបងប្អូនអាជីវករ ត្រូវចូលរួមសហការជាមួយគណៈកម្មាការផ្សារ ដើម្បីថែរក្សាទ្រព្យរបស់យើង ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់…

  • ប្រតិភូពិសេសកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់កូរ៉េខាងជើងហើយ ក្នុងគោលបំណងពិភាក្សាស្តីពីជំនួបកំពូលលើកទី៣ របស់មេដឹកនាំប្រទេសទាំងពីរ

    កូរ៉េខាងជើង៖ ប្រតិភូពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងហើយ នៅព្រឹកថ្ងៃពុធនេះ ដើម្បីពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកាលបរិច្ឆេទ និងរបៀបវារៈសម្រាប់ជំនួបកំពូលរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។ យន្ដហោះដឹកក្រុមប្រតិភូកូរ៉េខាងត្បូងមានសមាជិក០៥រូប ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក ឈុង អ៊ីវយ៉ុង បានចាកចេញពីអាកាសយានដ្ឋានមួយកន្លែង នៅក្រៅទីក្រុងសេអ៊ូល នាម៉ោង៧និង៤០នាទី ព្រឹកនេះ (ម៉ោងក្នុងតំបន់) ហើយគ្រោងនឹងវិលត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅយប់ថ្ងៃពុធដដែល។ បើតាមការគ្រោងទុកនោះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន ជែអ៊ីន គឺលោក ឈុង អ៊ីវយ៉ុង នឹងត្រូវពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ស្ដីពីការបរិច្ឆេទ និងរបៀបវារៈសម្រាប់កិច្ចប្រជុំលើកទីបីរវាងលោក គីម និងលោក មូន ដែលបានព្រមព្រៀងគ្នាថា នឹងរៀបចំឡើងនៅមុនដំណាច់ខែកញ្ញានេះ៕

  • រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិកអះអាងថា ការចេញបញ្ជារបស់លោក ដូណាល់ ត្រាំ ឲ្យសម្លាប់មេដឹកនាំស៊ីរី គឺជារឿងប្រឌិត

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស បានធ្វើការច្រានចោលការចោទប្រកាន់ថា រូបលោកបានប្រមាថលោក ដូណាល់ ត្រាំ ដោយហៅប្រធានាធិបតីអាម៉េរិករូបនេះ គឺជាធ្វើចរិតដូចក្មេង។ បើតាមសម្តីរបស់លោក ជែម ម៉ាត់ទីស នោះ ខ្ញុំមិនដែលប្រើពាក្យប្រមាថលើអគ្គមេបញ្ជាការកងទ័ពអាម៉េរិកលោកប្រធានាធិបតី ដូណាល់ ត្រាំ ម្ដងណាឡើយ ហើយការចោទប្រកាន់មកលើរូបខ្ញុំ គឺគ្រាន់តែជាគំនិតស្រមើស្រមៃរបស់មនុស្សម្នាក់តែប៉ុណ្ណោះ។ ការអះអាងរបស់ប្រមុខដឹកនំាការពារជាតិរូបនេះ បានធ្វើឡើងក្រោយ អ្នករាយការណ៍ព័ត៌មានកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ លោក ប៉ុប វូដវ៉ដ បានសរសេរនៅក្នុងសៀវភៅមួយរបស់ខ្លួនមានចំណងជើងថា (ហ្វៀ ត្រាំ អ៊ីន ឌឹ វាយ ហ៊ោស)« Fear: Trump in the White House» ថា លោក ម៉ាត់ទីស បានប្រាប់ក្រុមការងាររបស់លោកថា លោក ត្រាំ ធ្វើ ចរិតដូចក្មេង សម្រាប់ការបង្គាប់ឱ្យមន្ទីរបញ្ចកោណសម្លាប់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ។…