Category: ព័ត៌មាន

  • វៀតណាមបង្ខំចិត្តលុបចោលជើងហោះហើរជាច្រើនទៅកាន់ជប៉ុន ដោយសារ ព្រួយបារម្ភអាចនឹងទទួលរងការវាយប្រហារពីព្យុះទីហ្វុង Jebi

    វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម អ៊ែរឡាញ និងក្រុមហ៊ុន ជេត ស្តា ប៉ាស៊ីហ្វិក មានតម្លៃទាបបានបង្ខំចិត្តលុបចោលជើងហោះចំនួន៥ រវាងទីក្រុងដ៏ ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងហូសាកា ប្រទេសជប៉ុន ដើម្បីជៀស វាងទទួលរងការវាយប្រហារពីព្យុះទីហ្វុង ចេប៊ី ។អាជ្ញាធរជប៉ុនបានឱ្យដឹងក្នុងថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង ចេប៊ី បានវាយប្រហារតំបន់ភាគខាងលិចប្រទេសកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បាន កើនឡើងដល់០៩នាក់ហើយ ខណៈអ្នកដំណើរជាង៣.០០០នាក់ដែលជាប់គាំង នៅឯអាកាសយានដ្ឋានមួយកន្លែង ត្រូវបានជម្លៀសចេញតាមទូកជាច្រើនគ្រឿង ។ ព្យុះទីហ្វុងដ៏កំណាចនេះ ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ ស្រប ពេលជើងហោះហើរច្រើនជាង៧០០ត្រូវបានលុបចោល ខណៈអាជ្ញាធរបានជម្លៀស ភ្ញៀវទេសចរជាង៣.០០០នាក់តាមទូកជាច្រើនគ្រឿង ចេញពីអាកាសយានដ្ឋាន កាន់សៃ ទៅកាន់តំបន់មួយស្ថិតនៅក្បែរអាកាសយានដ្ឋាន កូបេ នៅព្រឹកថ្ងៃពុធនេះ ហើយអាកាសយានដ្ឋាន កាន់សៃ អាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីរៀប ចំឲ្យបើកដំណើរការឡើងវិញ ។សូមបញ្ជាក់ថា ព្យុះទីហ្វុង ចេប៊ី ដែលមានកម្លាំងខ្យល់បក់២០៨គីឡូម៉ែត្រក្នុងមួយ ម៉ោងនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារជាច្រើនខ្នង ហើយវាគឺជាព្យុះដ៏មានឥទ្ធិពលបំផុត ដែលវាយប្រហារលើប្រទេសជប៉ុនក្នុងរយៈពេល២៥ឆ្នាំមក នេះ និងបណ្ដាលឱ្យប្រជាជន១.៤៥លាននាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងអូសាកា និងតំបន់ស្ថិតនៅជុំវិញគិតត្រឹមម៉ោង៧និង៣០នាទីព្រឹកថ្ងៃពុធនេះ ៕…

  • ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្ដិសុខចិន ឯកភាពគ្នា បណ្ដុះបណ្ដាលវិស័យកងកម្លាំងនគរបាលជាតិ ទាំងបច្ចេកទេស និងសម្ភារៈ

    ក្រសួងមហាផ្ទៃ និងក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកភាពគ្នាលើអ្វីដែលថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ បានឯកភាពគ្នាកន្លងមក ពាក់ព័ន្ធការងារបណ្ដុះបណ្ដាលធនធានមនុស្ស នៅលើវិស័យកងកម្លាំងនគរបាលជាតិ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សម្ដៅជំរុញរក្សាសន្ដិ សណ្ដាប់ធ្នាប់សាធារណៈ។ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ ប៉ោ ភ័ក្ត្រ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក Hu Binchen អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។គោលបំណងសំខាន់ នៃដំណើរទស្សកិច្ចនេះ គឺផ្តោតទៅលើការបន្តពង្រឹងនូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ជាពិសេសទៅលើអ្វីដែលថ្នាក់ដឹកនាំទាំងពីរឯកភាពគ្នាកន្លងមក ពាក់ព័ន្ធការងារបណ្តុះបណ្តាលធនធានមនុស្ស នៅលើវិស័យកងកម្លាំងនគរបាលជាតិ។លោក Hu Binchen ក៏មានបំណងចង់ស្វែងយល់បន្ថែមអំពីតម្រូវការ នៃការបណ្តុះបណ្តាលកងកម្លាំងនគរបាលកម្ពុជា ក៏ដូចជាតម្រូវការជាក់ស្តែងទៅលើសម្ភារៈបច្ចេកទេសមួយចំនួន ដែលភាគីចិន និងពិនិត្យលទ្ធភាពក្នុងការបន្តជួយគាំទ្រផ្អែកទៅលើកិច្ចសហប្រតិបត្តិការ កាលពីខែឧសភា កន្លងទៅដែលក្រសួងទាំងពីរបានចុះជាមួយគ្នា។ទទ្ទឹមនឹងនោះ ថ្នាក់ដឹកនាំគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នឹងពិភាក្សាអំពីការងារកិច្ចសហប្រតិបត្តិ ក៏ដូចជាការបន្តពង្រឹងនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ៕…

  • សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បើកសិក្ខាសាលាផ្សព្វផ្សាយ “ ច្បាប់ ស្តីពី គណនេយ្យ និងសវនកម្ម ” ដើម្បីជាប្រយោជន៍ដល់ការផ្សារភ្ជាប់រវាង ទ្រឹស្តីនៃការសិក្សាទៅ នឹងការអនុវត្តជាក់ ក្នុងសង្គមការងារឱ្យកាន់តែមានសុក្រឹតភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់

    សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បើកសិក្ខាសាលាផ្សព្វផ្សាយ “ ច្បាប់ ស្តីពី គណនេយ្យ និងសវនកម្ម ” ដើម្បីជាប្រយោជន៍ដល់ការ ផ្សារភ្ជាប់រវាង ទ្រឹស្តីនៃការសិក្សាទៅ នឹងការអនុវត្តជាក់ ក្នុងសង្គមការងារឱ្យកាន់តែមានសុក្រឹតភាព តម្លាភាព និងប្រសិទ្ធភាព ខ្ពស់

  • រដ្ឋសភានីតិកាលទី៦ ជាពុម្ពនៃការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ

    នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាថ្ងៃបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភាជាតិ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងល្ងាចថ្ងៃដដែលនេះ តំណាងរាស្រ្តទាំង១២៥រូប បានចូលស្បថនៅព្រះបរមរាជវាំង។ បន្ទាប់មកនៅព្រឹកស្អែកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង ហើយសមាជិករាជរដ្ឋាភិបាលក៏ត្រូវស្បថចូលកាន់តំណែងនៅល្ងាចថ្ងៃស្អែកផងដែរ។ នេះគឺជាលើកទី១ ដែលយើងបានឃើញថាកម្ពុជាអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យដោយរលូន មិនមានភាពអសកម្មខុសពីអាណត្តិមុនៗ ព្រោះតែងតែមានគណបក្សនយោបាយដែលមានសម្លេងភាគតិច បង្កបញ្ហា មិនចូលរួមប្រជុំសភាលើកដំបូងនេះ ដោយលើកហេតុផលផ្សេងៗ។ គួររំលឹកថា នៅអាណត្តិមុនៗ ពុំដែលមានអ្នកតំណាងរាស្រ្តជាប់ឆ្នោតទាំងអស់ចូលរួមប្រជុំ នៅថ្ងៃបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភានោះទេ ទោះបីជាមានការកោះអញ្ជើញពីព្រះមហាក្សត្រក៏ដោយ។ តួយ៉ាងដូចជា គណបក្សសមរង្ស៊ី គណបក្សសិទ្ធិមនុស្ស និងអតីតគណបក្សសង្រ្គោះជាតិជាដើម ពួកគេពេញនិយមក្នុងការបង្កភាពចលាចល និងទាមទារយ៉ាងអាណាធិបតេយ្យតាមចិញ្ចើមថ្នល់ ហើយទើបមកចូលសភាតាមទ្វារក្រោយ។ ទង្វើនេះ បានក្លាយជាទម្លាប់របស់ពួកគេទៅហើយ រហូតដល់ពួកគេបានរលាយបាត់ខ្លួនចេញពីឆាកនយោបាយនៅកម្ពុជា ដោយច្បាប់ជាអ្នករំលាយ។ ទើបតែអាណត្តិនេះ ក្រោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតីកាលទី៦នៃរដ្ឋសភាជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមក យើងសង្កេតឃើញថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្តទៅដោយរលូនស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។…

  • នគរបាលខណ្ឌមានជ័យ ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ និងដកហូតបានថ្នាំញៀន៤កញ្ចប់

    ភ្នំពេញ៖ ក្រោយទទួលបានការណែនាំពីលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ លោកអនុសេនីយ៍ទោ អ៊ំ រតនា នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ បានបន្តដឹកនាំមន្ត្រីចុះយាមល្បាតពួនស្ទាក់ក្នុងមូលដ្ឋាននៅពេលរាត្រី រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ ដែលអាចច្រកជាកញ្ចប់តូចៗបានចំនួន៤កញ្ចប់ផងដែរ នៅចំណុចលើផ្លូវលំ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង២១៖២០នាទីនាថ្ងៃ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ យប់មិញនេះ។ នាយនគរបាលប៉ុស្ដិ៍ចាក់អង្រែលើបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានក្នុងបទល្មើសជួញដូរគ្រឿងញៀនមានឈ្មោះ សេង ហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១០៤៣អឺ២ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានកំពុងស្ថិតក្រោមការសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ម.ន

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងធ្វើកិច្ចសន្ទនាតាមទូរសព្ទស្តីពីគម្រោងលើកយកបញ្ហាកូរ៉េខាងជើងមកពិភាក្សាក្នុងមហាសន្និបាតយូអិន

    កូរ៉េខាងត្បូង៖ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង និងអាម៉េរិកបានអះអាងរួមគ្នាថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមភាគីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ មានគម្រោងធ្វើកិច្ចពិភាក្សាទៅលើបញ្ហាប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៊ូយ៉ក ក្នុងខែកញ្ញានេះ។

  • រុស្ស៊ីចាប់ផ្តើមវាយប្រហារតាមដែនអាកាសទៅលើក្រុមឧទ្ទាមនៅខេត្តអ៊ីដលីប ប្រទេសស៊ីរី បើទោះជាមានការព្រមានពីសហរដ្ឋអាម៉េរិក

    ស៊ីរី៖ យោងតាមប្រភពរបស់សារព័ត៌មាន CNN បានចុះផ្សាយថា មានព័ត៌មានជាច្រើនដែលបណ្តាញផ្សព្វផ្សាយមួយនេះទទួលបាន គឺកងកម្លំាងរុស្ស៊ីបានចាប់ផ្តើមវាយប្រហារទៅលើទីតាំងចុងក្រោយរបស់ក្រុមបះបោរប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី គាំទ្រដោយប្រទេសលោកខាងលិច។

  • មនុស្ស៩នាក់ស្លាប់ និងច្រើនជាង៣,០០០នាក់របួស ដោយសារការវាយប្រហារពីព្យុះទីហ្វុង Jebi នៅប្រទេសជប៉ុន

    មនុស្ស៩នាក់ស្លាប់ និងច្រើនជាង៣,០០០នាក់របួស ដោយសារការវាយប្រហារពីព្យុះទីហ្វុង Jebi នៅប្រទេសជប៉ុន

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានចេញសេចក្ដីប្រកាសស្ដីពីការជម្លៀសប្រជាជនច្រើនជាង១លាននាក់ និងបានលុបជើងហោះហើរជាច្រើន ខណៈខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Jebi បានវាយប្រហារតំបន់ភាគខាងលិចនៃប្រទេស នៅថ្ងៃអង្គារនេះ ដោយផ្ដាច់ជីវិតមនុស្ស០៩នាក់ និងច្រើនជាង៣,០០០រងរបួសនាក់។ យោងតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Jebi ក៏បានបង្កជាទឹកជំនន់ និងបំណាក់ដីផងដែរ ស្របពេលជើងហោះហើរច្រើនជាង៧០០ត្រូវបានលុបចោល ហើយសេវាកម្មផ្លូវដែកមួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ លើសពីនេះទៅទៀត ព្យុះទីហ្វុងមួយនេះ ដែលមានកម្លាំងខ្យល់បក់២០៨គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារមួយចំនួនទៀតផង។

  • មនុស្សច្រើនជាង១,៤០០នាក់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់វាយប្រហារនៅទូទាំងប្រទេសឥណ្ឌា

    ឥណ្ឌា៖ ប្រជាជនឥណ្ឌាច្រើនជាង១,៤០០នាក់ នៅទូទំាងប្រទេសបានបាត់បង់ជីវិត ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង។ ក្រសួងមហាផ្ទៃឥណ្ឌាបានលើកឡើងថា ប្រជាពលរដ្ឋប្រមាណ១,៤៥៩នាក់ ត្រូវបានគេរាយការណ៍នៅក្នុងសប្តាហ៍នេះថា បានស្លាប់ ស្របពេលដែលព្យុះដ៏កំណាចជាបន្តបន្ទាប់បានវាយប្រហារយ៉ាងដំណំទៅលើតំបន់ជាច្រើននៅទូទាំងប្រទេស ចាប់តាំងពីខែមិថុនាកន្លងទៅនេះ។

  • យុវជនកម្ពុជាមួយរូបបានទទួលមេដាយឆ្នើម លើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ានលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ

    ក្រសួងទេសចរណ៍ បានចូលរួមដឹកនាំយុវជនកម្ពុជាចំនួន៤រូប ជំនាញសេវាកម្មភោជនីយដ្ឋាន ២រូប និងជំនាញចុងភៅ២រូប ចូលរួមប្រកួតជំនាញអាស៊ានលើកទី១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥កញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាលទ្ធផល យុវជនកម្ពុជាជំនាញចុងភៅឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជម្នះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំណោមបេក្ខជន២០រូបមកពី១០ប្រទេស និងទទួលបានជាបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើកទី១២ (12th ASEAN Skills Competition)។