Category: ព័ត៌មាន

  • ប្រមុខការបរទេសសហរដ្ឋអាម៉េរិក និងតួកគីឯកភាពគ្នាថា វាយប្រហារលើខេត្ត Idlib របស់ប្រទេសស៊ីរី គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត

    សហរដ្ឋអាម៉េរិក៖ យោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក នាអំឡុងធ្វើកិច្ចសន្ទនាគ្នាតាមទូរសព្ទ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ  និងសមភាគីតួកគី លោក ម៉េវលុត លាវូសូគ្លូ បាន ព្រមព្រៀងគ្នាថា គម្រោងវាយប្រហាររបស់រដ្ឋាភិបាលស៊ីរីទៅលើខេត្ត អ៊ីដលីប ដែលកាន់កាប់ដោយក្រុមឧទ្ទាម គឺជារឿងដែលមិនអាចទទួលយកបាន ហើយថា ទង្វើបែបនេះ ក៏អាចចាត់ទុកថា ជាការបង្កើនភាពតានតឹងនៃជម្លោះឲ្យកាន់តែខ្លាំងថែមទៀតផងដែរ។

  • ថវិកាជិត៧លានរៀលរបស់មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រគល់ជូនមន្ត្រីចំនួន២រូប សម្រាប់រួមចំណែកការខ្វះខាតក្នុងពិធីធ្វើបុណ្យសពម្តាយបង្កើត និងសពកូនបង្កើត

    កំពង់ស្ពឺ៖ នៅបញ្ជាការកងរាជអាវុធខេត្តកំពង់ស្ពឹ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨  លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមទាំងមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយទាហាន នាយទាហានរង និងជំនួសមុខឲ្យក្រុមការងារ មូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាជិត៧លានរៀល ប្រគល់ជូនមន្ត្រីចំនួន២រូប សម្រាប់រួមចំណែកការខ្វះខាតក្នុងពិធីធ្វើបុណ្យសពម្តាយបង្កើត និងសពកូនបង្កើត។

  • លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យចុះចាប់ទីតាំងហ្គេមបាញ់ត្រី តែហាមអ្នកកាសែតថត

    ភ្នំពេញ៖ ទូហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងចុះទៅចាប់ដោយស្ងាត់ៗ ហើយមិនអនុញាតឲ្យអ្នកសារព័ត៌មានថតរូបភាពឡើយ មិនដឹងថាមានអាថ៌កំបាំងអ្វី គ្រាដែលចុះបង្ក្រាបហើយ ចង់លាក់បាំងព័ត៌មានទៀត។ ប្រតិបត្តិការដ៏អាថ៌កំបាំងនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងដកហូតបានទូហ្គេមបាញ់ត្រី ចំនួន១គ្រឿង។

  • អាជ្ញាធរនៃរដ្ឋបាលខេត្ត និងក្រុងបាត់ដំបង អំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ និងប្រជាពលរដ្ឋដែលនៅប៉ែកខាងលើ សូមបញ្ឈប់ការចោលសំរាមចូលស្ទឹង

    បន្ទាប់ពីទឹកជំនន់ក្នុងស្ទឹងសង្កែថមថយស្រកចុះជាបន្ត នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ២០១៨ ឯកឧត្តម ងួន រតនៈ គណៈអភិបាលខេត្តបាត់ដំបង និងអមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងលោកអភិបាលក្រុងបាត់ដំបង ព្រមទាំងវត្តមានតំណាង “អង្គការកុំភីត” ដែលជាម្ចាស់អំណោយក្នុងការផ្តល់នូវ “ទូករើសសំរាមក្នុងទឹកស្ទឹង”មួយគ្រឿង ដល់រដ្ឋបាលសាលាក្រុងបាត់ដំបង  បានចុះពិនិត្យមើលពីស្ថានភាពបរិស្ថាន ក្នុងដងស្ទឹងសង្កែ និងនៅតាមបណ្តោយសងខាងច្រាំងស្ទឹង ក្នុងភូមិសាស្ត្រ នៃទីប្រជុំជនក្រុង។ ជាពិសេស ពិនិត្យមើលស្ថានភាពអនាម័យ និងសំរាម កាកសំណល់ថង់ប្លាស់ស្ទិក នៅក្នុងស្ទឹងក្រោយពីទឹកជំនន់ស្រកចុះ។

  • ជនសង្ស័យពីរនាក់កាច់កម៉ូតូពីស្រុកបាទីត្រូវសមត្ថកិច្ចក្របួចបាននៅខណ្ឌដង្កោ

    ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចស្រុកបាទី សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនសង្ស័យពីរនាក់ដែលធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង ១១នឹង៣០នាទី ព្រឹកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចភូមិសេរីសម្បត្តិ ឃុំពន់សរ ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ធាង ឡោ ភេទស្រី អាយុ៥០ឆ្នាំ ចំណែកជនសង្ស័យទាំងពីរនាក់ទី១ ឈ្មោះ ជួន វិច្ច័យ អាយុ ២៣ ឆ្នាំ ស្នាក់នៅតាខ្មៅ និង ទី២ឈ្មោះ វុធ រស្មី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។ សមត្ថកិច្ចបន្តថាមុនពេលកើតហេតុជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកឈប់ធ្វើសកម្មភាពកាច់កម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ដែលម្ចាស់ចតទុកនៅមុខផ្ទះបានសម្រេចហើយព្យាយាមជិះគេចតាមបណ្តោយផ្លូវជាតិលេខ២ ឆ្ពោះឡើងមកភ្នំពេញ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការដេញចាប់រហូតមកដល់ចំណុចភូមិព្រែកតាតាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យបានផ្តួលម៉ូតូរួចរត់តាមវាលស្រែក៏កម្លាំងធ្វើឡោព័ទ្ធចាប់បានភ្លាមៗយកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសដើម្បីធ្វើការសាកសួរ។ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើឯកសារប្រគល់ឲ្យកម្លាំងនគរបាលស្រុកបាទីដើម្បីបន្តនីតិវិធី៕

  • រដ្ឋសភានីតិកាលទី៦ បើកសម័យប្រជុំដំបូងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អង្គព្រះមហាក្សត្រ

    រដ្ឋសភា នីតិកាលទី៦ បានបើកសម័យប្រជុំដំបូង ដូចការគ្រោងទុក នៅថ្ងៃពុធទី៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពិធីដ៏ មហាឡារឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមជាកិត្តិយសផងដែរ ។

  • ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣១៦គ្រួសារ នៅឃុំចំនួន៥ នៃស្រុកពញាឮ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

    នៅព្រឹកថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា រួមដំណើរជាមួយដោយ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុ សាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុក បាននាំយកសម្ភារ និងថវិការបស់ សាខាទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់សរុបចំនួន៣១៦គ្រួសារ សមាជិក ១,១៥៤ នាក់ ទៅដល់លំនៅឋានរបស់ប្រជាពលរដ្ឋរងគ្រោះផ្ទាល់ នៅតាមភូមិនានានៃឃុំចំនួន៥ ក្នុងនោះមាន ឃុំព្រែកតាទែន ឃុំពញាឮ ឃុំកំពង់លួង ឃុំកោះចិន និងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

  • នគរបាលបញ្ជូនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ទៅតុលាការ

    លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការិយាល័យ ការពារនិងអន្តរាគមន៍ និងកម្លាំងនគរបាលស្រុកអូរជ្រៅ បានចុះប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញាឆក់ត្រី ឈានដល់ការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

  • អាជ្ញាធរខណ្ឌសែនសុខចូលរួមពិនិត្យវាស់វែងដីទំនាស់តាមសំណូមពររបស់អធិការកិច្ចក្រសួង និងមន្ទីរសូរិយោដីរាជធានីភ្នំពេញ

    ភ្នំពេញ៖ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី និងអាជ្ញាធរខណ្ឌសែនសុខបានចូលរួមចុះពិនិត្យការវាស់វែងដីទំនាស់របស់ប្រជាពលរដ្ឋ២គ្រួសារតាមសំណូមពររបស់អធិការកិច្ចក្រសួង និងមន្ទីសូរិយោដីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នៅក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សមាសភាពចូលរួមមាន ឯកឧត្តម ឈួរ រស្មីរិទ្ធី អគ្គនាយកអធិការកិច្ច និងជាប្រធានប្រតិភូ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីនិងមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងម្ចាស់ដីទាំងពីរភាគីចូលរួមផងដែ។

  • គ្រោះរញ្ជួយដីក្នុងកម្រិត៥.៦រ៉ិកទ័រវាយប្រហារតំបន់ដែនកោះ Ibaraki របស់ ប្រទេសជប៉ុន ប៉ុន្តែមិនមានសញ្ញាប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះទេ

    ជប៉ុន៖ ទីភ្នាក់ងារអាកាសធាតុជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៦រ៉ិកទ័របានធ្វើការវាយប្រហារតំបន់ដែនកោះ អ៊ីបារ៉ាគី ស្ថិតនៅភាគខាងជើង ទីក្រុង តូក្យូ នាព្រឹកថ្ងៃ ពុធ នេះ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា គ្រោះមហន្តរាយធម្ម ជាតិខាងលើនេះ មានកម្រិតញ័ររញ្ជួយក្នុងជម្រៅ៦០គីឡូម៉ែត្រ ហើយឥទ្ធិពលរបស់ វាក៏បានធ្វើអោយញាប់ញ័រដល់បណ្តាតំបន់ក្បែរគ្នាផងដែរ ក្នុងនោះរួមមានតំបន់ មីយ៉ាជី ហ៊្វូគូស៊ីម៉ា តូឈីជី ហ្គាន់ម៉ា និងដែនកោះ ឈីបា។ ប៉ុន្តែជាមួយគ្នានេះ ទីភ្នាក់ងារអាកាសធាតុជប៉ុនបានអះអាងថា មិនមានសញ្ញាប្រកាសអាសន្នពីរលក យក្សស៊ូណាមិនោះទេ ខណៈទំហំនៃការខូចខាត ក៏ដូចជាជនរងគ្រោះដោយសារ គ្រោះរញ្ជួយដីនេះ ក៏មិនទាន់ត្រូវបានអាជ្ញាធរក្នុងតំបន់រាយការណ៍នៅឡើយដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ រោងចក្រថាមពលនុយក្លេអ៊ែរទំាងអស់នៅក្នុងតំបន់ ត្រូវបានគេអះអាងថា មិនបានទទួលរងការខូតខាតឡើយ នេះបើយោងតាមការ បញ្ជាក់របស់មន្រ្តីឃ្លំាមើលថាមពលនុយក្លេអ៊ែររបស់ជប៉ុន៕