Category: ព័ត៌មាន

  • អធិការក្រុងកំពង់ឆ្នាំង ហៅម្ចាស់រថយន្តអាជីវកម្មទាំងអស់មកអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

    ខេត្តកំពង់ឆ្នាំង៖ ដោយមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវក្នុងក្រុងកំពង់ឆ្នាំង នាពេលកន្លងមក បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ដែលទាំងនេះមកពីកត្តាមួយចំនួន ក្នុងនោះក៏មានមួយចំនួនដែលបានបង្កឡើង ដោយរថយន្តដឹកទំនិញ ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងរថយន្ត ដឹកទឹកកកជាដើម។

  • ពិធីផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ និងបំពាក់ឋានន្តរស័ក្តិប្រកាសមុខងារជូននាយទាហានរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ត ទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការសឹករងកំពង់ឆ្នាំងបានប្រជុំផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិថ្មីៗ និងបំពាក់ឋានន្តរស័ក្តិប្រកាសមុខងារជូននាយទាហាន ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មេបញ្ជាការរង នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក និងនាយទាហាន នាយទាហានរង ចំណុះសឹករងទាំងអស់សរុបចំនួន១៤១នាក់។

  • ឃាតកម្មដ៏សាហាវ! យុវជនម្នាក់ត្រូវបានឃាតករសម្លាប់ហើយចងខ្សែជាប់នឹងបង្គោលថ្មជើងឆ័ត្រយកទៅទម្លាក់ក្នុងទឹកបឹង

    កណ្ដាល៖ សាកសពយុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទេះឃើញនៅចំណុចទឹកបឹងមួយ ដោយមានចងខ្សែជាប់នឹងបង្គោលជើងឆ័ត្រទម្លាក់ចូលក្នុងទឹក ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ សម្បុរស កម្ពស់ ១,៨០ម ស្លៀកខោ ខូវប៊យជើងវែងពណ៌ទឹកប៊ិក ខ្សែក្រវ៉ាត់ពណ៌ សូកូឡា ក្បាលខ្សែក្រវ៉ាត់ មានអក្សរ GA ពាក់អាវក្រណាត់ផ្កា ដៃវែងពណ៌ក្រម៉ៅ សក់ខ្លីអ មានរោមទ្រូង រោមខ្នង នឹងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលើផ្នែកខាងឆ្វេងមានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេងមានពាក់សាលូ ក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក ddidas។

  • កំណាត់ផ្លូវ២០១១ រលួយចេញទឹកដូចថ្លុកក្របីហើយ សូមលោកអភិបាលខណ្ឌសែនសុខជួយមើលផង

    ភ្នំពេញ ៖ ពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខថា កំណាត់ផ្លូវ២០១១ ឧកញ៉ា ទ្រី ហេង ក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទទួលរងការខូចខាតទាំងស្រុងទៅហើយ ក៏ដោយសារ រថយន្តធន់ធំ ដឹកដី ដឹកថ្ម ដឹកទំនិញ បើកឆ្លងកាត់ ស្របពេលដែល រដូវភ្លៀងធ្លាក់មកដល់ ធ្វើឲ្យកំណាត់ផ្លូវខាងលើ កាន់តែជួបនូវផលលំបាក ធ្វើដំណើរ សម្រាប់ថ្មើរជើង កង់ ម៉ូតូ រថយន្តធន់តូច រាល់ថ្ងៃ ឆ្លងកាត់បានតែរថយន្តដឹកដី ដឹកថ្ម តែប៉ុណ្ណោះ ផ្លូវទៅជាថ្លុកក្របី មិនដឹងថ្ងៃណា ទើបថ្នាក់លើមើលឃើញ ដូចច្នេះហើយពលរដ្ឋថា សូមលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌជួយទៅពិនិត្យមើលផង។

  • សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងដឹកនាំសមាជិករាជរដ្ឋាភិបាលធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រ

    យោងតាមទំព័តហ្វេសប៊ុករបស់សម្ដេចតេជោ បានផ្សាយថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាជាតិបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជានាយករដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្រ្តនៃរដ្ឋសភាជាតិ ដែលមានសមាជិក១២៥រូប នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្រាប់អាណត្តិទី ៦ ដែលមានរយៈពេល៥ឆ្នាំ (២០១៨-២០២៣)។ សម្តេចប្រមុខដឹកនាំប្តេជ្ញាបន្តថែរក្សាការពារសន្តិភាព កសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ដើម្បីពលរដ្ឋកាន់តែមានជីវភាពរស់នៅធូរធារល្អប្រសើរ។ នៅរសៀលថ្ងៃនេះ  សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញដឹកនាំសមាជិករាជរដ្ឋាភិបាលទាំងអស់ទៅកាន់ព្រះបរមរាជវាំងដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ។ នៅថ្ងៃស្អែកទី៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៦ ជាផ្លូវការលើកដំបូងនៅវិមានសន្តិភាព៕

  • មនុស្ស២នាក់ស្លាប់ ៤០នាក់បាត់ខ្លួន និង១៤០នាក់ទៀតរបួស ក្នុងហេតុការណ៍គ្រោះរញ្ជួយដីថ្មីមួយវាយប្រហារលើប្រទេសជប៉ុន

    ជប៉ុន៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK បានចេញផ្សាយថា មនុស្ស២នាក់បានបាត់បង់ជីវិត១៤០នាក់ទទួលរងរបួស និង៤០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារតែគ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយវាយប្រហារកោះ ហុកកៃដូ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា គ្រោះរញ្ជួយដីក្នុងកម្រិត៦.៧រ៉ិចទ័របានកើតឡើងនៅម៉ោង៣ព្រឹកថ្ងៃ ព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) នៅភាគខាងលិចនៃកោះ ហុកកៃដូ ហើយវាក៏បង្កជាគ្រោះរអិលបាក់ដី និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកាត់ផ្តាច់ចរន្តអគ្គិសនីនៅតំបន់ដែនកោះភាគខាងជើងប្រទេសដោយជាមួយគ្នានេះ ការចេញបញ្ជាឲ្យជម្លៀសខ្លួនប្រជាជនទៅកាន់ទីសុវត្ថិភាពត្រូវបានប្រកាសឡើង នៅតាមបណ្តាតំបន់មួយចំនួន។ ឆ្លើយតបនឹងបញ្ហាខាងលើនេះដែរ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ បាននិយាយថា រដ្ឋាភិបាលរបស់លោកបានចេញបញ្ជាឲ្យកងកម្លំាងសង្គ្រោះបន្ទាន់ ចេញប្រតិបត្តិការជួយសង្គ្រោះ និងរុករកជាអាទិភាពចម្បង ហើយថា កងទ័ពស្វ័យការពារប្រមាណ២៥,០០០ នាក់ ក៏នឹងបញ្ជូនទៅកាន់ទីតំាងរងគ្រោះ ហើយជម្រកស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន ក៏បាននឹងកំពុងសាងសង់ឡើងផងដែរ នៅតាមបណ្តាទីក្រុងជាច្រើន៕

  • លោក ឌី រ័ត្នខេមរុណ ក្រើនរំលឹកដល់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងថែរក្សាការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជាមួកសុវត្ថិភាពរបស់កងកម្លាំង ក៏ដូចជាថវិកាមួយចំនួនចែកជូនដល់ដល់មន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ ក្រើនរំលឹកដល់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ជាពិសេសថែរក្សាការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន។

  • សម្ដេចតេជោ ហ៊ុន សែន ស្នើតែងតាំងនាយទាហានជាន់ខ្ពស់៣រូប

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងតម្លើងឋានន្ដរស័ក្ដិ នាយទាហានជាន់ខ្ពស់៣រូប ជាថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងលិខិតនេះបានបង្ហាញថា ឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានស្នើតែងតាំងជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងដំឡើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបានស្នើតែងតាំងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានស្នើតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន៕

  • លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោត

    លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ មានបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត  គណបក្សនយោបាយ និង អង្គការមិមែនរដ្ឋាភិបាល  ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ក្នុងគោលបំណង ផ្តល់ជូននូវការយល់ដឹង ឲ្យកាន់តែច្បាស់លាស់ អំពីនីតិវិធី នៃការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សំខាន់ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ សំដៅធានាឲ្យមានគុណភាព និងប្រសិទ្ធភាពការងារ និងការចូលរួមសហការអនុវត្ត តាមតួនាទី ដើមី្បឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយ រលូន និង ទទួលបានជោគជ័យ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី  ប្រតិទិនការងារដែលបានកំណត់។ វគ្គបណ្តុះបណ្តាលនេះ លើកនូវគោលការណ៍សំខាន់ៗ នៃបទបញ្ជា និងនីតិវិធី សម្រាប់អនុវត្តការងារមួយ ដោយបានផ្តោតសំខាន់លើប្រធានបទសំខាន់ៗចំនួនពីរ នៃមេរៀនផងដែរ។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានរបស់លោក ពៅ សាខន អនុប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្ត  ដោយមានការចូលរួមពីលោកអគ្គនាយករង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីនៃមន្ទីរអង្គភាពក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី គណបក្សនយោបាយ អង្គការអ្នកសង្កេតការណ៍ជាតិ …

  • ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា៖ បណ្ឌិត្យសភានគរបាលកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុៈបណ្តាលកងកម្លាំងនគរបាលជាតិឲ្យមានសមត្ថភាពគ្រប់គ្រាន់

    ការលើកឡើងរបស់ឯកឧត្តមបណ្ដិត បានធ្វើឡើងក្នុង វគ្គបណ្តុះបណ្តាលតាមឋានានុក្រមកម្រិត២ ថ្នាក់ការិយាល័យ ថ្នាក់អធិការជំនាន់ទី២ វគ្គបំប៉នជំនាញសេនាធិការ និងកិច្ចការរដ្ឋបាល វគ្គបំប៉នជំនាញវិធីសាស្រ្តស្រាវជ្រាវប្រមូលភស្តុតាងផ្នែកព្រហ្មទណ្ឌ វគ្គបណ្តុះបណ្តាលបច្ចេកទេសបើកបរ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី១១ដែលបានរៀបឡើង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានសិក្ខាកាមសរុប ចំនួន ៣៦០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ   បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូសបញ្ជាក់ថា ការបើកវគ្គទាំងនេះ គឺជាការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់បណ្ឌិត្យសភា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ឯកឧត្តមប្រធាន បានបន្ថែមថា វគ្គសិក្សាទាំង០៥នេះ សុទ្ធតែមានសារសំខាន់ មានគោលបំណងច្បាស់លាស់ និងចំណាយថវិកាជាតិជាច្រើន ហេតុនេះ បណ្ឌិត្យសភា បានរៀបចំដំណើរការបណ្តុះបណ្តាលវគ្គទាំងនេះ ដោយផ្តោតការយកចិត្តទុកដាក់បំផុតទៅលើគុណភាព និងឆ្លើយតបទៅ នឹងតម្រូវការចាំបាច់របស់អង្គភាពប្រើប្រាស់កងកម្លាំង។…