Category: ព័ត៌មាន

  • ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុបបង្ហាញក្តីព្រួយបារម្ភខ្ពស់ ជុំវិញបញ្ហាសង្គ្រាមនៅស៊ីរី និងសកម្មភាពយោធារុស្ស៊ីទៅលើខេត្តអ៊ីដលីប

    អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុបក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ជុំវិញសកម្មភាពយោធាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលស៊ីរី និងរុស្ស៊ីនៅក្នុងខេត្តអ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី ។ ប្លុកនេះ ត្រូវបានគេហៅថា អ៊ីយូ៨ (EU8) ដែលបែងចែកជាប្រទេស៨ ក្នុងនោះរួមមានបារំាង អង់គ្លេស ហូឡង់ ស៊ុយអ៊ែត ប៉ូឡូញ ប៊ែលហ្ស៊ិក អាល្លឺម៉ង់ និងអ៊ីតាលី ហើយ៥ប្រទេសដំបូង គឺជាសមាជិកក្រុមប្រឹក្សាសន្តិសុខពេញសិទ្ធិ និង២ប្រទេសទៀតកំពុងត្រៀមខ្លួនចូលជាសមាជិក ចំនែកឯអ៊ីតាលីនិង ហូឡង់ជាប្រធានក្នុងអង្គជំនុំជម្រះ ។គួរបញ្ជាក់ថា ការព្រួយបារម្ភរបស់ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុប បានកើតឡើងក្រោយពេលប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចុះផ្សាយថា កងកម្លំាងរដ្ឋាភិបាលស៊ីរី កំពុងត្រៀមខ្លួនវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកខេត្តអ៊ីដលីប ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រឆំាងរដ្ឋាភិបាល ហើយបើការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនេះកើតឡើង នោះជីវិតជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់នឹងត្រូវបានសម្លាប់ ខណៈមានការព្រួយបារម្ភអំពីការប្រើប្រាស់អាវុធគីមីផងដែរ ៕

  • ប៉ូលិសកេនយ៉ាចេញមុខសុំទោស ចំពោះការចាប់ខ្លួនអ្នកកាសែតចិនជាច្រើនរូប

    ចិន៖ អាជ្ញាធរកេនយ៉ាបានប្រកាសសុំអភ័យទោស ពាក់ព័ន្ធនឹងរឿងចាប់ខ្លួនអ្នកយកព័ត៌មានជនជាតិចិនជាច្រើនរូបកាលពីថ្ងៃ ពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមការលើកឡើងរបស់អ្នកនំាពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងថ្ងៃព្រសហ្បត្តិ៍ ។អ្នកនំាពាក្យក្រសួងការបរទេសចិនរូបនេះ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការប្រឆំាងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ូលិសកេនយ៉ាបានធ្វើការឃាត់ខ្លួនអ្នករាយការណ៍ព័ត៌មាន និងសមាជិកបុគ្គលិកជាច្រើនរូបដែលមកពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយចិនមួយ ហើយថា អ្នកសារព័ត៌មានដែលទំាំងត្រូវបានប៉ូលិសកេនយ៉ាចាប់ខ្លួនទាំងអស់នោះ សុទ្ធតែមានឯកភាពស្របច្បាប់ ។ ក្រោយទទួលបានដំណឹងនេះ ភ្លាមៗស្ថានទូតចិនបានធ្វើការទាមទារអោយរដ្ឋាភិបាលកេនយ៉ាបញ្ជាក់អំពីមូលហេតុនៃការចាប់ខ្លួននេះ ហើយក្រោយមកក្រុមអ្នកកាសែតចិនទំាងអស់នោះ ក៏ត្រូវបានដោះលែងអោយមានសេរីភាពវិញនៅថ្ងៃដដែលនេះ ។ជុំវិញការចាប់ខ្លួនដោយអចេតនានេះដែរ មន្រ្តីប៉ូលិសកេនយ៉ាបានចេញមុខសុំអភ័យទោសមន្រ្តីចិនចំពោះសកម្មភាពដែលមិនត្រឹមត្រូវ ហើយថែមទំាងសន្យាទៀតថា ពួកគេនឹងធ្វើការណែនំាដល់មន្រ្តីរបស់ខ្លួន ដើម្បីទប់ស្កាត់កុំអោយហេតុការណ៍នេះកើតឡើងសាជាថ្មីទៀតនាពេលអនាគត ៕

  • អូស្ត្រាលី និងញ៉ូវហ្សឺឡែន បញ្ជូនយន្តហោះតាមដានកូរ៉េខាងជើង

    កូរ៉េខាងជើង៖ រដ្ឋាភិបាលអូស្ត្រាលី និងញ៉ូវហ្សឺឡែនបានសម្រេចបញ្ជូនយន្តហោះយាមល្បាត៣គ្រឿងទៅកាន់ដែនសមុទ្រប្រទេសជប៉ុន ដើម្បីជួយតាមដានការអនុវត្តន៍ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Christopher Pyne បានប្រកាសថា «អូស្ត្រាលី នឹងបន្ថែមយន្តហោះយាមល្បាតពីរគ្រឿង ប្រភេទ Orion AP-3C ទៅតាមដានការអនុវត្តន៍ទណ្ឌកម្ម លើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ» ។ ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីញ៉ូវហ្សឺឡែន លោក Winston Peters បានប្រកាសផងដែរថា ប្រទេសរបស់លោកក៏បានសម្រេចបញ្ជូនយន្តហោះយាមល្បាតប្រភេទ P-3k2 ដើម្បីត្រួតពិនិត្យនៅតាមដែនសមុទ្រអន្តរជាតិនៅភាគខាងជើងនៃកូរ៉េខាងជើង ។លោក Peters បញ្ជាក់ទៀតថា «យើងអបអរសាទរដល់កិច្ចពិភាក្សាទទួលបានជោគជ័យនាពេលកន្លងមក របស់អាមេរិក និងកូរ៉េខាងជើង ក៏ដូចកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ប៉ុន្តែ យើងនៅតែ តាមដានសកម្មភាពរហូតដល់ដឹងថា កូរ៉េខាងជើងពិតជាបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនោះអនុវត្តន៍ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។កន្លងមកថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តផ្ជាប់កិច្ចពិភាក្សាដើម្បីរំសាយអាវុធនុយក្លេអ៊ែរ ខណៈការស្នើឡើងនេះ ក្រោយពេលកិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង បានធ្លាក់ក្នុងសភាពជាប់គាំង ៕…

  • កម្មកររោងចក្រជាង៥០០នាក់ ដង្ហែរក្បួនទៅរដ្ឋសភា ទាមទារដំណោះស្រាយ

    ភ្នំពេញ ៖ អតីតកម្មកររោងចក្រ ជីម លី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករសរុបចំនួន២៥០០នាក់ ប្រមូលផ្តុំគ្នា នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ដើម្បីដង្ហែរក្បួនទៅរដ្ឋសភា ទាមទារឲ្យជួយរកដំណោះស្រាយ ក្រោយពីរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ដោយមិនបានទូទាត់លុយ អត្ថប្រយោជន៍ផ្សេងៗ លុយបំណាច់ឆ្នាំ ។ ការតវ៉ារបស់កម្មកររោងចក្រ អស់រយៈពេលជិត១ខែមកហើយ នៅតែមិនដាច់ស្រេច ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះកម្មករ ប្រមូលផ្តុំគ្នាដង្ហែរក្បួនឆ្ពោះទៅ រដ្ឋសភា ។ តាមកម្មករបានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីប្តូរទីតាំង ប្តូរឈ្មោះរោងចក្រ ជីម លី ឲ្យទៅជា រោងចក្រ ឈ្មោះ ជី ជី តែខាងក្រុមហ៊ុនមិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់មិនសុខចិត្ត នាំគ្នាតវ៉ាទាមទារ រកលុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ ។ ក្បួនដង្ហែររបស់កម្មករ ជាង៥០០នាក់ ត្រូវបាន…

  • អភិបាលរងខេត្តព្រះសីហនុ មានលើកឡើងថា៖ អ្នកសារព័ត៌មាន គឺជាស្ពានដ៏សំខាន់ក្នុងការនាំពាក្យពីប្រជាជន ទៅរដ្ឋាភិបាល និងនាំត្រឡប់ពីរដ្ឋាភិបាលមកប្រជាជនវិញ

    នេះជាការលើកឡងរបស់លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាស្តីពីការប្រែប្រួលអាកាសធាតុ រៀបចំដោយក្រសួងព័ត៌មាន សំរាប់អ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករពិធីកិនីវិទ្យុ និងទូរទស្សន៏(ជំហានទី២)នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ២០១៨ ក្រោមអធិបតីភាព លោក ជំទាវ ចន្ទ ធី រដ្ឋលេខាធិការក្រសួព័ត៌មាន។លោក អភិបាលរងខេត្តព្រះសីហនុ បានបន្ថែមថា៖អ្នកសារព័ត៌មានគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រដ្ឋាភិបាល។ លោក បន្តថា ព័ត៌មាន  មានផលវិជ្ជមានផង និងផលអវិជ្ជមានដែរ ប្រសិនជាធ្វើមិនបានត្រឹមត្រូវ។ បញ្ហានេះវាបានជះឥទ្ធពលយ៉ាងខ្លាំងក្លា ដល់ការគិតរបស់ប្រជាជននិងសង្គមជាតិទាំងមូល។តែយ៉ាងណា លោក អភិបាលរងខេត្ត បានស្នើអោយអ្នកសារព័ត៌មានទាំងអស់ គួរបំពេញការងាររបស់ខ្លួន ដោយទំនួលខុសត្រូវ ដោយឈរលើការពិត និងរក្សាប្រយោជន៏សង្គមជាតិជាចំបងដើម្បីជម្រុញការអភិវឌ្ឍរបស់សង្គម៕

  • អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលពីស្ថានភាពប្រព័ន្ធប្រឡាយមេស្រោចស្រព ក្នុងស្រុករុក្ខគីរី និងប្រភពទឹកមកពីខេត្តពោធិសាត់

       ដើម្បីជាការឆ្លើយតបពីបញ្ហាប្រឈម ពីគ្រោះរំាងស្ងួត  និងក្តីកង្វល់របស់អាជ្ញាធរស្រុករុក្ខគីរី  ខេត្តបាត់ដំបង  ដែលបានបង្កនូវកង្វះ ទឹកស្រោចស្រពដល់ដំណាំស្រូវរដូវវស្សារបស់ប្រជាកសិករនោះ    កាលពីម្សឹល    ម៉ិញ ថ្ងៃទី០៦ ខែកញ្ញា ២០១៨  ឯ.ឧ ងួន រតនៈ  គណៈអភិបាលខេត្ត  បានដឹកនាំថ្នាក់ដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន ជំនាញពាក់ព័ន្ធសំខាន់ៗ  និងអាជ្ញាធរស្រុកទីនោះ  ចុះទៅពិនិត្យមើលពីស្ថានភាពជាក់ស្តែង និងពិចារណាពីអាទិភាព  លទ្ធភាព ជាក់លាក់ក្នុងការនាំប្រភពទឹកពីខេត្តពោធិ៍សាត់ ដើម្បីយកមកស្រោចស្រព  ស្រូវដែលកំពុងជួបបញ្ហាគ្រោះរាំងស្ងួត និងសម្រាប់ស្រោចស្រពនូវរដូវកាលដាំដុះដំណាំស្រូវនៅឆ្នាំក្រោយៗទៀត។     ចំណុចទីតាំងប្រភពទឹក ដែលស្ថាប័នពាក់ព័ន្ធបានចុះ ទៅពិនិត្យនោះគឺស្ថិតនៅ០២ចំណុច ក្នុងភូមិសាស្ត្រ របស់ខេត្តពោធិ៍សាត់ ដោយគ្រោងនាំយកទឹកពីទីនោះ មកជួយស្រោចស្រព និងសង្គ្រោះស្រូវ របស់ ប្រជាពលរដ្ឋរាប់ពាន់ហិកតា នៅក្នុងស្រុកមួយចំនួន របស់ខេត្តបាត់ដំបង ដែលកំពុងជួបបញ្ហាគ្រោះរាំងស្ងួត ។ហើយប្រភពទឹកដែលអភិបាលខេត្តចុះពិនិត្យនោះ រួមមានប្រឡាយក្បាលមេ១៨មេសា នៅចំណុចដំណាក់ឈើក្រម ស្ថិតក្នុងស្រុកភ្នំក្រវាញ និងក្បាលទំនប់ទឹកដំណាក់អំពិល ស្ថិតនៅស្រុកបាកាន របស់ ខេត្តពោធិ   សាត់។     លោក ជា សម្បត្តិ អភិបាលស្រុករុក្ខគិរី បានលើកឡើងថា  ប្រឡាយមេ១៨មេសា គឺៈមានខ្សែទឹកជាប់នឹងប្រឡាយ…

  • នៅព្រឹកនេះ ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រកាសតែងតាំង ផ្លាស់ប្តូរ ស្នងការរង និងអធិការនគរបាលខណ្ឌសរុប៨រូប

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្លាស់ប្តូរ តែងតាំង ស្នងការរងនគរបាល និងអធិការនគរបាលខណ្ឌសរុប៨រូប ដែលធ្វើឡើងក្រោមវត្តមានលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ *ទី១៖ លោក សេង​ សុគន្ធ ​ពីស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស ទៅជាស្នងការរង*ទី២៖ លោក ហួត ចាន់យ៉ារ៉ាន់ ពីអធិការនគរបាលខណ្ឌដូនពេញ ទៅជាស្នងការរង*ទី៣៖ លោក ហ៊ុន សុធី ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស*ទី៤៖ លោក ស៊ឹម វុទ្ធី ពីស្នងការរងទទួលផែនសន្តិសុខ ទៅជាអនុប្រធាននាយកដ្ឋានប្រឆាំងភរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន*ទី៥៖ លោក ប៊ុន សុសិក្ខា ពីអនុប្រធាននាយកដ្ឋានប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន…

  • កិច្ចប្រជុំលើកដំបូងរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ ចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃសុក្រនេះ

    ឯ,ឧ ផៃ ស៊ីផាន បានសរសេរនៅក្នុង ហ្វេសប៊ុកផ្លូវការកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា រាជរដ្ធាភិបាលកម្ពុជា នៅតែបន្ត និងពង្រឺង កិច្ចការ កែទម្រង់ទិសដៅ នៃយុទ្ធសាស្រ្ត ប្រសិទ្ធភាព ។ ធាតុផ្សំចំនួន៤ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាំ រៀបចំគណៈរដ្ធមន្រ្តី ក្នុងនោះរួមមាន៖១/ ពង្រឹង យុត្តិសាស្រ្ត ដើម្បី ប្រសិទ្ធភាព ជាទីសដៅ ជ័យជំនះ។២/ លទ្ធផល ការបោះឆ្នោត ចិតសិបជាង ភាគរយ នៃសន្លឹកឆ្នោតរួម។៣/ គុណធម៌ និងយុទ្ឋសាស្រ្ត ឈ្នះសង្គ្រាម មិនមែនសមរភូមិ ។៤/ រក្សា កម្លាំងចាស់ បង្កើនកម្លាំងថ្មី ។   សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ហើយនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះបានចាប់ផ្ដើមនៅវេលាម៉ោង…

  • រដ្ឋាភិបាលគ្រោងនឹងចំណាយថវិការប្រមាណ៣០ពាន់លានរៀល ស្មើនឹង៧លានដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងពិធីបុណ្យភ្ជុំបិណ្យនៅឆ្នាំនេះ

    ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃរាជរដ្ឋាភិបាលអណត្តិទី៦ នៅថ្ងៃទី៧កញ្ញានេះ សម្ដេចតេជោ បានណែនាំដល់ក្រសួងពាក់ពន្ធ័ត្រូវរៀបចំដើម្បីឧបត្ថម្ភថវិការ៥ម៉ឺនរៀលដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស សម្រាប់ចូលរួមពិធីបុណ្យភ្ជុំបិណ្យ នាពេលខាងមុខ។ សម្ដេចបានថ្លែងថា ថវិការសរុប ដែលត្រូវចំណាយគឺប្រមាណជា ៣០ពាន់លាន រៀល ឬប្រមាណជា៧លានដុល្លារអាមេរិក។ ពិធីបុណ្យភ្ជុំបិណ្យនឹងចូលមកដល់ នៅថ្ងៃទីទី៨ ទី៩ និងទី១០តុលាខាងមុខ។

  • សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត និងបុព្វហេតុ នៃការកសាង និងអភិវឌ្ឍន៍ ធនធានមនុស្ស ដើម្បីរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៃការ បណ្តុះបណ្តាលធនធានបញ្ញាជន

    សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បង្ហាញពីឆន្ទៈ ការប្តេជ្ញាចិត្ត និងបុព្វហេតុ នៃការកសាង និងអភិវឌ្ឍន៍ ធនធានមនុស្ស ដើម្បីរួមចំ ណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពនៃការ បណ្តុះបណ្តាលធនធានបញ្ញាជន