Category: ព័ត៌មាន

  • បើកកិច្ចប្រជុំរដ្ឋសភាជាលើកដំបូងនៅព្រឹកនេះមានលក្ខណៈល្អប្រសើរ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់រៀបចំបានល្អជាងឆ្នាំ២០១៣

    ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាជាលើកដំបូងនៅក្នុងនីតិកាលទី០៦  បានប្រព្រឹត្តទៅយ៉ាងរលូននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ រីឯបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានរៀបចំបានយ៉ាងល្អប្រសើរផងដែរទាំងនៅខាងក្នុង និងនៅខាងក្រៅបរិវេរដ្ធសភាជាតិ។ នេះបើតាមសេចក្តីរាយការណ៍ពីអ្នកសង្កេតការណ៍នៅរដ្ឋសភា។

  • អាជ្ញាធរខេត្តបន្ទាយមានជ័យអគុណប្រជាពលរដ្ឋដែលគាំទ្រគម្រោងសាងសង់ពហុកីឡដ្ឋានខេត្ត ស្របពេលដែលមន្ត្រីបន្តដោះស្រាយផលប៉ះពាល់

    បន្ទាយមានជ័យ : អាជ្ញាធរខេត្តបន្ទាយមានជ័យបានអគុណ និងកោតសរសើរពលរដ្ឋដែលគាំទ្រ និងចូលរួមអនុវត្តគម្រោងសាងសង់ពហុកីឡដ្ឋានខេត្ត ហើយស្របពេលដែលមន្ត្រីពាក់ព័ន្ធបន្តដោះស្រាយផលប៉ះពាល់ដីធ្លីជាមួយពលរដ្ឋដែលមានលំនៅឋាន សំណង់ ចម្ការ និងទីបញ្ចុះសពជាដើម។

  • នគរបាលប៉ុស្តិ៍តាលោបង្រ្កាបមុខសញ្ញាគ្រឿងញៀន និងឆែកឃើញគ្រាប់បែកដៃមួយចំនួន

    ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ត្រង់ចំណុចចម្ការមួយកន្លែង ស្ថិតក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោព័ទ្ធចាប់មុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន០២នាក់ក្នុងនោះកម្លាំងដកហូតនូវឧបករណ៍ប្រើប្រាស់គ្រឿងញៀនបានមួយចំនួន ជាពិសេសជាងនេះទៀតនោះក៏បានរកឃើញគ្រាប់បែកដៃចំនួន៣គ្រាប់ថែមទៀតផង។ នគរបាលរដ្ឋបាលតាលោបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន ទី១ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន និងទី២ ឈ្មោះ ថាន់ តូ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិស្ដុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានចាប់ប្រមូលនូវវត្ថុតាងរួមមាន ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរសព្ទដៃ០១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 6497 ចំនួន០១គ្រឿង។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានឆែកឆេររកឃើញគ្រាប់បែកដៃចំនួន០៣គ្រាប់ថែមទៀត ជាប្រភេទគ្រាប់ធុនក្រឡាផ្លែទាបចំនួន១គ្រាប់ និង០២គ្រាប់ទៀតជាប្រភេទផ្លែថ្ងាន់។ បើតាមការបញ្ជាក់ពីស្រ្តីជាម្ដាយជនសង្ស័យឈ្មោះ យឿន ពៅ បានប្រាប់សមត្ថកិច្ចគ្រាប់បែកដៃទាំងនេះ…

  • បើកម៉ូតូសណ្ដោងរ៉ឺម៉កឌុបគ្នាយ៉ាងលឿនជ្រុលទៅបុកដើមឈើបណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់

    ភ្នំពេញ៖ បុរស៣នាក់ បើករ៉ឺម៉កម៉ូតូឌុបគ្នាយ៉ាងលឿន ស្រាប់តែជ្រុលចង្កូតទៅបុកដើមឈើពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់ ស្រាលម្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលនៅត្រង់ចំណុចស្តុបបំបែកជា៥ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

  • យុវជនម្នាក់ម៉ូតូជិះម៉ូតូមិនប្រយ័ត្ន ទៅបុករបាំងថ្មពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

    ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង១២ និង៥០នាទីរំកងអាធ្រាត ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាលស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោយពីជនរងគ្រោះជិះម៉ូតូទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង និងអូសជាង១០ម៉ែត្រ។

  • អគ្គរដ្ឋទូតអ៊ីស្រាអែល ផ្តល់អាហារូបករណ៍ចំនួន៤០០នាក់លើវិស័យកសិកម្មដល់និស្សិតផ្នែកកសិកម្មនៅខេត្តសៀមរាប

    ក្នុងជំនួបពិភាក្សាជាទ្វេភាគីរវាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ជាមួយឯកឧត្តមបណ្ឌិត មៀ ស្លូម៉ូ អគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យផ្ទាល់របស់ឯកឧត្តមអភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៨នេះ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយបានពឹងផែ្អកទៅលើសក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍។

  • យោធិនចំនួន១២រូបរបស់កងពលតូចអន្តរាគមន៍លេខ៨ ត្រូវបានតែងតាំង និងផ្លាស់ប្តូរមុខងារ

    ព្រះវិហារ៖ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ នៅទីបញ្ជាការវរសេនាតូច៣៨៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតីប្រគល់លិខិតតែងតាំងផ្លាស់ប្តូរមុខងារ ជូនដល់យោធិនចំនួន១២រូប របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ អមដំណើរដោយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

  • អភិបាលខេត្តព្រះវិហារប្រគល់ផ្ទះឈើ២ខ្នងជូនគ្រួសារអតីតយុទ្ធជនក្នុងស្រុករវៀង និងស្រុកជ័យសែន

    ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះចំនួន២ខ្នង ជូនអតីតយុទ្ធជននៅភូមិស្រឡៅស្រង ឃុំរក្សា ស្រុករវៀង និង១ខ្នងទៀតនៅភូមិបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានទំហំទទឹង៦ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ។

  • អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ ជិះ​ទូក​ចែក​អំណោយ​ដល់​ពលរដ្ឋ​ជាង​១០០គ្រួសារ​

    ភ្នំពេញ​៖​លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ច្បារអំពៅ​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ នេះ​ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជិះ​ទូក​សួរសុខទុក្ខនិង​នាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ចំនួន​១០៧គ្រួសារស្មើនឹង៨៥ខ្នងផ្ទះ​ ។ ពលរដ្ឋ​រងគ្រោះ​ដោយសារទឹក​ជំនន់​ គឺ​ រស់នៅ​​ភូមិជ្រោយអំពិល ភូមិជ្រោយអំពិល​១​ ភូមិយកបាត្រ​ ភូមិ​យកបាត្រ១​ សង្កាត់ក្បាលកោះ​ ។ មន្ត្រី​សាលា​ខណ្ឌ​ច្បារ​អំពៅ​ បញ្ជាក់​ថា​ ដោយមួយខ្នងផ្ទះទទួលបានមានអង្ករ​២៥គីឡូក្រាម​ ទឹកត្រី​១យួរ​ និងទឹកស៊ីអ៊ីវ​១យួរ ៕

  • កម្ពុជាគ្រោងបញ្ជូននិស្សិតខ្មែរជាង២០០នាក់ទៅអ៊ីស្រាអែល

    កម្ពុជាគ្រោងនឹងបញ្ជូននិស្សិតខ្មែរជាង២០០នាក់ទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីធ្វើកម្មសិក្សាលើវិស័យបច្ចេក វិទ្យាកសិកម្ម។ កម្ពុជាដែលសម្បូរណ៍ដីដាំដំណាំកសិកម្ម បានបង្ហាញនូវបំណងចង់ធ្វើទំនើបនីយកម្មវិស័យកសិ កម្ម ដើម្បីការនាំកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ លោករដ្ឋមន្ត្រី ក្រសួងកសិកម្មវេងសាខុន ក្នុងពេលចុះសំណេះសំណាលជាមួយនឹងនិស្សិតខ្មែរដែលត្រៀមចេញទៅអ៊ីស្រាអែល នោះ បានថ្លែងថាដើម្បីឈានទៅធ្វើទំនើបកម្មវិស័យកសិកម្ម គឺតម្រូវការបញ្ជួនធនធានកម្ពុជាដើម្បីក្រេបជញ្ជក់ នូវវិស័យបច្ចេកវិទ្យាកសិកម្មទាំងឡាយនោះ៕