Category: ព័ត៌មាន

  • អ៊ីស្រាអ៊ែលរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ថា ជាកិច្ចព្រមព្រៀង ដ៏អាក្រក់បំផុត

    អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅតែបន្ត រិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ក៏ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរថា ដោយសារតែកិច្ចព្រមព្រៀងនេះ បានធ្វើ ឱ្យអ៊ីស្រាអ៊ែល និងពិភពអារ៉ាប់ខិតកាន់តែជិតគ្នា ។ ការកាត់សម្គាល់បែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងនៅឯក្រសួងការបរ ទេសអ៊ីស្រាអ៊ែល និងកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះផ្ទាល់ត្រូវបានគេ រាយការណ៍ថា បានប្រកាសពីអ៊ីស្រាអ៊ែលនឹងចូលរួមជាមួយក្រុមចំរុះអារ៉ាប់ប្រឆាំងនឹងអ៊ីរ៉ង់ បើសិនជាទីក្រុងតេហេរ៉ង់បិទច្រកសមុទ្រ បាបអាល់មែនដេប ។អ៊ីរ៉ង់ និងអ៊ីស្រាអ៊ែលមិនបានរក្សាទំនាក់ទំនងការទូតនឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៩ និង តែងតែមានភាពតានតឹងគ្នាជាបន្តបន្ទាប់មកទល់នឹងពេលនេះ ដោយសារតែ អ៊ីរ៉ង់មិនព្រមទទួលស្គាល់រដ្ឋជ្វីប ។ ប៉ុន្តែខុសប្លែកពីអារ៉ាប៊ីសាអូឌីត បើទោះជាមិន មានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអ៊ែលក៏ដោយ ក៏ទីក្រុង រីយ៉ាដ ហាក់ដូចជាភាព ធូរស្រាលច្រើននឹងអ៊ីស្រាអ៊ែលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយពីរាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់  ប្រកាសទទួលស្គាល់សិទ្ធិរបស់ ជនជាតិជ្វីប ក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន ៕

  • កូរ៉េខាងត្បូងពិភាក្សាជាមួយសហរដ្ឋអាមេរិក មុនពេលបញ្ជូនក្រុមប្រតិភូពិសេសតំណាងប្រធានាធិបតីទៅកាន់ប្រទេសកូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ជាមុន ជាមួយសហរដ្ឋអា មេរិក ជុំវិញដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូពិសេសតំណាងប្រធានាធិបតីកូរ៉េ ខាងត្បូងទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ ។អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងថា សម្ព័ន្ធមិត្តកូរ៉េខាង ត្បូង និងសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ទាក់ទិននឹងដំណើរទស្សនកិច្ចនៃគណៈប្រតិភូពិសេសកូរ៉េខាងត្បូងទៅកាន់រដ្ឋធានីព្យុងយ៉ាង ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹង បញ្ហាកូរ៉េខាងជើង ។សូមបញ្ជាក់ផងដែរថា ក្រុមបេសកកម្មពិសេស ដែលមានសមាសភាព០៥រូប និង ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង នឹងចេញដំណើរទៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធស្អែក នេះ សម្រាប់រយៈពេលមួយថ្ងៃ ដើម្បីកំណត់ថ្ងៃជួបមុខគ្នាសម្រាប់ការបើកកិច្ចប្រជុំ កំពូលជាលើកទីបីរវាងលោក មូន និង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ៕

  • រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីនិយាយថា បារាំងសមតែត្រូវបន្ទោស និងជាអ្នកទទួល ខុសត្រូវលើវិនាសកម្មដោយសង្គ្រាមនៅលីប៊ី

    អ៊ីតាលី៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោកស្រី អេលីសាប៊េតតា ត្រេនតា បានគូស បញ្ជាក់ថា ប្រទេសបារាំងគួរតែត្រូវបានបន្ទោស និងជាអ្នកទទួលខុសត្រូវលើវិបត្តិ នៅក្នុងប្រទេសលីប៊ីនាពេលបច្ចុប្បន្ន ។ ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី ធ្វើឡើងចង់សំដៅទៅលើ ការធ្វើអន្តរាគមន៍យោធារបស់បារាំង និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីផ្ដួល រំលំរបបដឹកនាំលីប៊ីលោក មួម៉ា កាដាហ្វី កាលពីឆ្នាំ២០១១ ។ លោកស្រី ត្រេនតា បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា ក្នុងការគិតរបស់ខ្ញុំ បារាំងគួរតែត្រូវ បានបន្ទោស និងជាអ្នកទទួលខុសត្រូវលើវិបត្តិលីប៊ីនាពេលបច្ចុប្បន្ន… មួយវិញ ទៀត វាច្បាស់ថា ប្រទេសលីប៊ីដើរដល់ស្ថានភាពដូចសព្វថ្ងៃ ដោយសារតែមនុស្ស មួយចំនួនកាលពីឆ្នាំ២០១១ គិតតែពីផលប្រយោជន៍ខ្លួនឯង លើសប្រជាជនលីប៊ី និងអឺរ៉ុបទៅទៀត ។សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០១១ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បាន សម្រេចចិត្តបញ្ជូនកងកាម្ម៉ង់ដូពិសេសរបស់ខ្លួន ឱ្យទៅធ្វើអន្តរាគមន៍យោធាផ្ដួល រំលំរបបដឹកនាំ លោក មួម៉ា កាដាហ្វី ដើម្បីការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ប៉ុន្តែក្រោយរបប កាដាហ្វី ដួលរលំរហូតមកទល់ពេលនេះ ប្រជាជនលីប៊ីនៅតែបន្ត…

  • រដ្ឋាភិបាលអាហ្សង់ទីនប្រកាសបិទក្រសួងជាងពាក់កណ្តាលចោល ដើម្បីកាត់ បន្ថយការចំណាយ

    អាហ្សង់ទីន៖ ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស៊ីយ៉ូ ម៉ាគ្រី បានប្រកាសថា រូប លោកកំពុងរៀបចំបិទក្រសួងចំនួនជាងពាក់កណ្តាលចោល ដើម្បីកាត់បន្ថយការ ចំណាយរបស់រដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយក្រៅពីនេះ លោកក៏បានបង្ខំចិត្តដាក់ចេញនូវចំណាត់ការយកពន្ធថ្មី លើវិស័យនាំចេញផងដែរ សំដៅបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ។ ប្រធានាធិបតីអាហ្សង់ទីនរូបនេះ បានទទួលស្គាល់ថា ចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញ គឺជាគំនិតមិនល្អប៉ុន្មានឡើយ ប៉ុន្តែវារឿងចាំបាច់សម្រាប់ស្ថាន ការណ៍បន្ទាន់ក្នុងពេលបច្ចុប្បន្ន ហើយថា អាហ្សង់ទីននាពេលនេះ កំពុងប្រឈមនឹង បញ្ហាអតិផរណាខ្ពស់ ព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាននៃតម្លៃលុយប៉េសូ ចាប់តាំងតែពីខែមករាដើមឆ្នាំរហូតមកទល់សព្វថ្ងៃ ។ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចនេះដែរ លោក ម៉ាគ្រី បានបន្ទោសទៅលើកត្តាខាងក្រៅជាច្រើន រួមមានទំាងការកើនឡើងនៃតម្លៃប្រេង ការដំឡើងអត្រាការប្រាក់របស់ ធនាគារកណ្តាលអាមេរិក និងគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម ៕

  • អេមីរ៉ាត់អារ៉ាប់រួមត្រៀមបញ្ជូនអវកាសយានិកពីររូប ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ!

    អេមីរ៉ាត់អារ៉ាប់រួម៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជ្រើសរើសអវកាសយានិកពីររូបដំបូងរបស់ខ្លួន ក្នុងចំណោបេក្ខភាពជាង ៤,០០០នាក់ ដើម្បីបំពេញបេសកកម្មមួយ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ លោក ហ្សេក ម៉ូហាម៉េដ ប៊ីន រ៉ាហ្សេដ អាល់ម៉ាកទួម (Sheikh Mohammed bin Rashed al-Maktoum) ដែលជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីនៃអេមីរ៉ាត់ អារ៉ាប់រួមបានឲ្យដឹងថា អវកាសយានិកថ្មីទាំងពីររូបខាងលើរួមមានលោក ហាសស្សា អាល់ម៉ាន់សួរី (Hazza al-Mansouri) វ័យ ៣៤ឆ្នាំ និងលោក ស៊ូលតង់ អាល់ណេយ៉ាឌី (Sultan al-Neyadi) វ័យ ៣៧ឆ្នាំ។ កាលពីឆ្នាំមុន លោក Sheikh Mohammed បានប្តេជ្ញាថា នឹងបញ្ជូនអវកាសយានិកសរុប ០៤នាក់ ទៅកាន់ស្ថានីយ ISS ក្នុងរយៈពេល ០៥ឆ្នាំ។គួរជម្រាបថា អេមីរ៉ាត់អារ៉ាប់រួមក៏បានប្រកាសថារួចមកហើយ អំពីគម្រោងដើម្បីក្លាយខ្លួនជាប្រទេសអារ៉ាប់ដំបូងគេ ដែលនឹងបញ្ជូនយានអវកាសមួយមានឈ្មោះថា Hope ឲ្យទៅគោចរនៅជុំវិញភពអង្គារ (Mars) នៅឆ្នាំ២០២១…

  • ក្រុមឧទ្ទាមតាលីបង់អះអាងថា មេដឹកនាំកំពូលក្រុមឧទ្ទាម Haqqani ដ៏ធំនៅអាហ្វ ហ្គានីស្ថានបានស្លាប់ហើយដោយសារជំងឺរុំារ៉ៃ

    អាហ្វហ្គានីស្ថាន៖ យោងតាមសេចក្តីប្រកាសរបស់ក្រុមឧទ្ទាមតាលីបង់បានឱ្យដឹង ថា លោក ចាឡាលូដឌីន ហាកកានី (Jalaluddin Haqqani) ដែលជាបិតាស្ថាបនិកនៃបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani ដ៏មានឥទ្ធិពលនៅអាហ្វហ្គានីស្ថាន បានបាត់បង់ជីវិតហើយ ដោយសារតែការធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរ។ លោក Haqqani ដែលបានបង្កើតបណ្តាញក្រុមសកម្មប្រយុទ្ធខាងលើ តាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះនោះ បានប្រគល់តួនាទីដឹកនាំក្រុមសកម្មប្រយុទ្ធ Haqqani កាលពីប៉ុន្មានឆ្នាំមុន ទៅឲ្យកូនប្រុសរបស់ខ្លួនឈ្មោះថា ស៊ីរ៉ាជូដឌីន ហាកកានី (Sirajuddin Haqqani) ដែលបច្ចុប្បន្នជាមេដឹកនាំរងរបស់ក្រុមឧទ្ទាមតាលីបង់ ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន។គួរជម្រាបថា បច្ចុប្បន្នបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani កំពុងតស៊ូប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងអង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក ព្រមទាំងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយក្រុមនេះជាសម្ព័ន្ធមិត្តនឹងក្រុមតាលីបង់ ក៏ដូចជាក្រុមអាល់កៃដា៕

  • លួចម៉ូតូបានសម្រេចតែជិះគេចមិនរួច ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅមុខហាង ភីហ្សា ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ ហុងដា គុបជ្រុង បានសម្រេចតែជិះចេញទៅមិនផុត ក៏ត្រូវម្ចាស់ម៉ូតូឃើញ ហើយស្រែកឆោរឡោឡើង ហើយប្រជាពលរដ្ឋក្បែរនោះ ព័ទ្ធចាប់ខ្លួនបាន និងប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ជនសង្ស័យឈ្មោះ អា ទេព អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ហើយរូបគេក៏ជាអ្នកប្រើប្រាស់គ្រឿងញៀងផងដែរ។

  • អប្សរាណេត ០៣ – ០៩ -​២០១៨

    អប្សរាណេត ០៣ – ០៩ -​២០១៨

  • លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ទុកការពង្រឹងសមត្ថភាពជំនាញសង្រ្គោះបន្ទាន់ និងពន្លត់អគ្គិភ័យ គឺមានសារៈសំខាន់ក្នុងការសង្គ្រោះជីវិតមនុស្ស

    លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាត់ទុកការពង្រឹងសមត្ថភាពជំនាញសង្រ្គោះបន្ទាន់ និងពន្លត់អគ្គិភ័យ គឺមានសារៈសំខាន់ក្នុងការសង្គ្រោះជីវិតមនុស្ស។ ប្រសាសន៍របស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយស្តីទីសេនាធិការចម្រុះ មេបញ្ជាការស្តីទីកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្វើឡើងក្នុងពិធីបិទវគ្គបំប៉នជំនាញសង្គ្រោះបន្ទាន់ និងពន្លត់អគ្គីភ័យដល់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោក និងមន្ត្រីនគរបាលបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋាន កងពលតូចលេខ៧០ នៅរសៀលថ្ងៃទី៣ ខែកញ្ញាម្សិលមិញ។

  • ឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាម១៥នាក់ ដែលចូលមកស្នាក់នៅ និងរកស៊ីដោយខុសច្បាប់

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យផ្ទះជួលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពីទី២ ខណ្ឌច្បារអំពៅ ។ ជាលទ្ធផលកម្លាំងចម្រុះបានឃាត់ខ្លួនជនជាតិវៀតណាម១៥នាក់ (ស្រី៦នាក់) ដែលចូលមកស្នាក់នៅរកស៊ី និងធ្វើការខុសច្បាប់ ពោលគឺគ្មានឯកសារត្រឹមត្រូវតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍។