-
ថ្នាក់ដឹកនាំកីឡា សាកលវិទ្យាល័យ អាស៊ី អុឺរ៉ុប សង្ឃឹមខ្ពស់ថា អត្តពលិក របស់ខ្លួន និងឈ្នះមេដាយ ពីការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក រាជធានី ភ្នំពេញ ឆ្នាំនេះ
ថ្នាក់ដឹកនាំកីឡា សាកលវិទ្យាល័យ អាស៊ី អុឺរ៉ុប សង្ឃឹមខ្ពស់ថា អត្តពលិក របស់ខ្លួន និងឈ្នះមេដាយ ពីការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក រាជធានី ភ្នំពេញ ឆ្នាំនេះ
-
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ដើមី្បធ្វើការត្រួតពិនិត្យបញ្ហាដែលនៅសេសសល់
ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដើមី្បធ្វើការត្រួតពិនិត្យបញ្ហាដែលនៅសេសសល់ រាល់ការឆ្លើយតប និងដោះស្រាយនូវរាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។ កិច្ចប្រជុំនេះដឹកនាដោយ លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្ត។
-
ក្រុមមូលនិធិចេនឡា បាននាំយកកង់ចំនួន១២៥គ្រឿង ដែលជាអំណោយរបស់ប្រទេសសិង្ហបុរី ផ្តល់ជូនសិស្សានុសិស្ស ប្រជាពលរដ្ឋក្រីក្រ និងជនពិការ នៅក្រុងសែនមនោរម្យ
មណ្ឌលគីរី៖ នាព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមមូលនិធិចេនឡា ដឹកនាំដោយលោក ង៉ន ប៉េងធី បាននាំយកកង់ចំនួន១២៥គ្រឿងដែលជាអំណោយរបស់ប្រទេសសិង្ហបុរី ផ្តល់ជូនសិស្សានុសិស្ស ប្រជាពលរដ្ឋក្រីក្រ និងជនពិការចំនួន១២៥គ្រួសារ នៅក្រុងសែនមនោរម្យ ក្រោមអធិបតីភាពពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអាជ្ញាធរក្រុង និងចៅសង្កាត់ទាំង៤ផងដែរ។
-
អំណោយជាទេយ្យទានជាច្រើនពីព្រះតេជគុណគង់នៅវត្តទួលអស់លោក បានប្រគល់ជូនអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវសម្រាប់ចែកជូនពលរដ្ឋងាយរងគ្រោះ
ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដែលមានរស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នៅពេលខាងមុខនេះ និងទទួលបានអំណោយជួយសង្គ្រោះ បន្ទាប់ពីលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ ជាមួយមន្ត្រីពាក់ព័ន្ធ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌបានទទួលទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារមួយចំនួនធំ ដូចជាបច្ច័យចំនួន២លានរៀល អង្ករ១តោន ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ទឹកសុទ្ធ៥០យួរ មី៥០កេស សាដកចំនួន២០ផងដែរ ពីព្រះតេជគុណ ច័ន្ទ សុភាព គង់នៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុកចែកជូនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
-
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងចាប់ខ្លួនជនជាតិចិន៤នាក់ជាមួយនឹងថ្នាំញៀនជិត៣គីឡូក្រាម
ការិយាល័យបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែកញ្ញាម្សិលមិញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន៤នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ក្នុងករណីជួញដូរ និងចែកចាយគ្រឿងញៀន។
-
កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុង
កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និង លោក កែន រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា និង ពិគ្រោះយោបល់លើផែនការអភិវឌ្ឍ ប្រព័ន្ធបណ្តាញលូប្រមូលទឹកសំណល់ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីសហការី ក្រុមការងារធនាគារពិភពលោក ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស SUEZ តំណាងអាជ្ញាធរ អប្សរា មន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ និង អង្គភាពពាក់ព័ន្ធផងដែរ។
-
ក្រោមដំបូលនៃសន្តិភាពដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានធ្វើឲ្យខេត្តឧត្តរមានជ័យប្រែក្លាយមុខមាត់ថ្មីគួរជាទីមោទនៈ
ខេត្តឧត្តរមានជ័យ៖ ខេត្តឧត្ដរមានជ័យ ជាខេត្តមួយដែលស្ថិតនៅភូមិភាគឧត្ដរនៃប្រទេស ដែលទទួលបានសមារណកម្មក្រោយគេ និងមានការអភិវឌ្ឍន៍ក្រោយគេដែរ។ តែសព្វថ្ងៃ ខេត្តឧត្តរមានជ័យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយការរីកចម្រើនក៏មិនចាញ់ខេត្តនានា ដែលធ្វើអោយជីវភាពរបស់ពលរដ្ឋខេត្តមួយនេះរស់នៅប្រកបដោយភាពសុខសាន្ដ មានភាពថ្លៃថ្នូរ និងមានការីកចម្រើនក្នុងជីវភាពប្រចាំថ្ងៃ។
-
នាវាដឹកភ្ញៀវទេសចរជាង៣,៥០០នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ Genting Dream ដែលជានាវាទី២២ មកពីកំពង់ផែប្រទេសម៉ាឡេស៊ី បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ នាវាទេសចរណ៍នេះ ផ្ទុកអ្នកដំណើរចំនួន៣,៥៦២នាក់ និងក្រុមអ្នកធ្វើការលើនាវាចំនួន១,៨៥៩នាក់។ ក្រុមអ្នកទេសរចរតាមនាវា បានចូលកំសាន្តនៅរមណីដ្ឋាននានាក្នុងក្រុងព្រះសីហនុ មុននឹងនាវាចាកចេញទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ នៅម៉ោង៧យប់នៅថ្ងៃដែលនេះ៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមាន រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី កុំឲ្យបើកការវាយប្រហារលើខេត្ត អ៊ីដលីប
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានធ្វើការព្រមានប្រធានាធិបតី ស៊ីរី លោក បាស្សា អាល់អាសាដ និងសម្ព័ន្ធមិត្ត ក្នុងនោះរួមមាន៖ រុស្ស៊ី និងអ៊ីរ៉ង់ កុំឱ្យបើកការវាយប្រហារទ្រង់ទ្រាយធំលើខេត្ត អ៊ីដលីប ព្រោះវាអាចនឹងធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ហើយសហរដ្ឋអាម៉េរិកក៏នឹងមិនឈរឱបដៃមើលដែរ។ ខេត្ត អ៊ីដលីប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមស៊ីរីនេះ មានជនស៊ីវិលរស់នៅប្រមាណ៣លាននាក់ ហើយការព្រមានរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងរៀបចំការវាយលុកដណ្ដើមយកខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ។ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរសារព្រមានបង្ហោះតាមបណ្តាញសង្គមថា រុស្ស៊ី និងអ៊ីរ៉ង់ អាចនឹងបង្កកំហុសដ៏ធំមួយក្នុងការចូលរួមក្នុងសោកនាដកម្មមនុស្សជាតិ ហើយមនុស្សរាប់ពាន់នាក់អាចនឹងត្រូវបានសម្លាប់ ប៉ុន្តែកុំឱ្យរឿងបែបនេះ កើតឡើងឲ្យសោះ៕ម.ន
-
ក្រុមឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យបញ្ឈប់ការលក់អាវុធឲ្យ អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីការវាយប្រហារលើរថយន្តដឹកសិស្សសាលានៅប្រទេសយេម៉ែន
យ៉េមែន៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស HRW បានធ្វើការអំពាវនាវយ៉ាងទទូចឲ្យបញ្ចប់ការលក់អាវុធទាំងអស់ឲ្យទៅអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីមានករណីទម្លាក់គ្រាប់បែកត្រូវចំរថយន្តក្រុងដឹកសិស្សសាលាកាលពីខែមុន ដោយបានសម្លាប់មនុស្ស៥១នាក់ ក្នុងនោះរួមមានកុមារ៤០នាក់ផងដែរ។