Category: ព័ត៌មាន

  • ចៅសង្កាត់ផ្សារថ្មី១ បន្ដចុះថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតទាំង១១ភូមិ ក្នុងសង្កាត់ផ្សារថ្មី ១

    ថ្ងៃនេះ គឹជាថ្ងៃបង្ហើយនៃការចុះថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលលោកទាំងអស់គ្នាជាម្ចាស់ឆ្នោត់សរុបមានចំនួន១១ភូមិ ដែលនាពេលថ្មីៗនេះអស់លោកលោកស្រីបាននាំគ្នាចេញទៅបោះឆ្នោតយ៉ាងសស្រោកសស្រាំក្នុងគោលបំណងបោះឆ្នោតសម្តែង នៅការទុក្ខចិត្តទៅលើ CPP ក្នុងការដឹកនាំបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឋ។ កម្មវិធីនេះបានប្រព្រឹត្តិទៅនៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

  • អភិបាលខណ្ឌដង្កោបន្តចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុង និងលូដែលទើបស្ថាបនារួច

    ព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានរួមជាមួយអភិបាលរង មន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិបន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋ សំណេះសំណាលសួរសុខទុក្ខ ព្រមទាំងពិនិត្យផ្លូវបេតុង និងប្រព័ន្ធលូ ដែលទើបស្ថាបនារួច ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក។

  • ក្រុមហ៊ុនចិនមួយគ្រោងនឹងវិនិយោគពាន់២០០លានដុល្លារ ដើម្បីសាងសង់ក្រុងវិស្សមកាល ទេសចរណ៍មួយ នៅក្នុងខេត្តកោះកុង

    ក្រុមហ៊ុន ចិននោះ មានឈ្មោះ យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា (UNION Development Group Co., Ltd. Cambodia) គ្រោងនឹង បើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នៅក្នុងដើមឆ្នាំ២០១៩ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ គម្រោងនោះ ត្រូវបានបង្ហើបឲ្យដឹង នៅក្នុងជំនួបពិភាក្សារវាង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាន សូរស័ក្តិ និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា លោក លី តាវ (Li Tao) ដែលបានកំពុងធ្វើការ អភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍វិនិយោគ ចម្រុះកម្ពុជា-ចិន) នៅក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង។ លោក លី តាវ បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» នឹងសាងសង់លើផ្ទៃដី…

  • ផ្ទះមនុស្សធម៌២ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រ២គ្រួសារ នៅឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប

    ក្រោមការផ្ដួចផ្ដើមរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌ ២ខ្នង មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ដែលជាអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង ផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបានលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង  រួមនឹងសហការី ប្រគល់ ជូនប្រជាពលរដ្ឋទីទ័លក្រ គ្មានទីពឹង ២គ្រួសារ នៅភូមិ រកា និង ភូមិ បត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៨។

  • បុរសម្នាក់ស្លាប់នៅក្នុងផ្ទះសំណាក់ «បេ៩» សង្ស័យជាករណីឃាតកម្ម

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ដោយដេកផ្កាប់មុខនៅលើពូកនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ «បេ៩» សង្ស័យជាករណីឃាតកម្ម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្ថិតនៅចំណុចផ្ទះលេខ43B9 ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពបុរសខាងលើមានឈ្មោះ ជី ពៅ អាយុ ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

  • សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម កើ ណៃលាង

    រសៀលថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពឯកឧត្តម កើ ណៃលាង ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព នៅវេលាម៉ោង១២ និង១៤នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយជរាពាធ។ សពឯកឧត្តម កើ ណៃលាង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅភូមិគ្រឹះលេខ៣០ ផ្លូវ៤៥៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ម.ន

  • មនុស្ស២នាក់ស្លាប់ និងរបួស១៥នាក់ ក្រោយហេតុការណ៍ផ្ទុះឆេះដ៏កក្រើកមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន

    ហ្វីលីពីន៖ មន្រ្តីប៉ូលិសហ្វីលីពីនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារករណីផ្ទុះដ៏ធំសម្បើមមួយ ដែលកើតឡើងនៅទីក្រុងភាគខាងត្បូងប្រទេស កាលយប់ថ្ងៃអាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានបន្តកើនដល់២នាក់ហើយ។

  • កម្ពុជាមានអ្នកប្រើស៊ីមទូរសព្ទចល័តជាង១៩លានស៊ីម គិតត្រឹមចុងខែសីហា ឆ្នាំ២០១៨

    កម្ពុជាមានអ្នកប្រើស៊ីមទូរសព្ទចល័តជាង១៩លានស៊ីម គិតត្រឹមចុងខែសីហា ឆ្នាំ២០១៨

    យោមតាមការចុះផ្សាយរបស់និយ័តករទូរគមនាគមន៍កម្ពុជា – TRC ដែលបានចុះផ្សាយនៅ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា  គិតមកទល់ចុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ ចំនួនស្ថិតិសេវាទូរគមនាគមន៍នៅប្រទេសកម្ពុជា ចំនួនទូរសព្ទចល័ត ដែលផ្តល់ដោយប្រតិបត្តិករចំនួន៦ មានប្រមាណ ១៩លាន៧ម៉ឺន៥ពាន់៧២៥ ស៊ីមកាត ត្រូវនឹង ១១៨,៧០% បើធៀបនឹងប្រជាជនសរុប។ ក្នុងចំណោមជាង១៩លានស៊ីមកាតនោះ ចំនួនបណ្តាញអ៊ីនធើណិតចល័ត 3G/4G-LTE ដែលផ្តល់ដោយប្រតិបត្តិករចំនួន៧ សរុប១២លាន៩ម៉ឺន៦ពាន់៣១៦ ស៊ីមកាត ត្រូវនឹង៧៥,២៧% បើធៀបជាមួយប្រជាជនសរុប។ ជាមួយគ្នានោះ ចំនួនបណ្តាញអ៊ីនធើណិតអចល័ត ដែលផ្តល់ដោយប្រតិបត្តិករចំនួន៣៤ សរុប១សែន៣ម៉ឺន២ពាន់៨៨៩ខ្សែ ត្រូវនឹង ០,៨២% បើធៀបជាមួយប្រជាជនសរុប។ ទិន្នន័ពីនិយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងដែរថា អ្នកប្រើប្រាស់គណនីហ្វេសបុកនៅកម្ពុជា ត្រឹមខែមករា ឆ្នាំ២០១៨ មានរហូតដល់ប្រមាណ៦លាន៨សែននគណនី ដោយមិនមានតួលេខបានធ្វើបច្ចុប្បន្នភាពរហូតដល់ខែសីហា ឆ្នាំ២០១៨ នេះឡើយ។ សូមជម្រាបថា ចំនួនប្រជាជនកម្ពុជាសរុប តាមការទស្សទ៍ទាយ និងប៉ាន់ស្មានដោយអង្គការ ជប៉ុន JiCa ជប៉ុន មានមានចំនួនជាង១៦លាននាក់៕ម.ន

  • ប្រធានាធិបតីហ្វីលីពីនត្រូវគេរំពឹងថា នឹងធ្វើការចរចាលើកិច្ចព្រមព្រៀងសព្វាអាវុធក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល

    អ៊ីស្រាអែល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌីទ័រតេ បានធ្វើដំណើរទៅដល់ទឹកដីរបស់ប្រទេសអ៊ីស្រាអែលហើយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន(ម៉ោងក្នុងតំបន់) ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ ហើយបើតាមការរំពឹងទុកនោះ មេដឹកនំារូបនេះអាចនឹងធ្វើការចរចាលើកិច្ចព្រមព្រៀងសព្វាវុធជាមួយអ៊ីស្រាអែល។

  • សិប្បកម្មផលិតស្ករត្នោតផ្ទុកសារធាតុគីមី នៅខណ្ឌច្បារអំពៅ ស្ងាត់ៗបើកដំណើរការឡើងវិញ

    ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើនរស់នៅខណ្ឌច្បារអំពៅ បានបង្ហើបប្រាប់ឲ្យដឹងថា សិប្បកម្មផលិតស្ករត្នោតផ្ទុកសារធាតុគីមីមួយកន្លែង ដំណើរការឡើងវិញហើយ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបកាលពីពេលកន្លងទៅ។ ប្រជាពលរដ្ឋហាក់អស់ជំនឿលើអាជ្ញាធរ ដែលមានវិធានការដូចភ្លើងចំបើង ដោយ “បិទអាជីវកម្មហើយ ក្រោយមកបើកវិញយ៉ាងរំភើយ គ្រាន់តែបានបញ្ជូនសំណុំរឿងជាក្រដាសទៅតុលាការចាត់ការបន្តតាមនីតិវិធីប៉ុណ្ណោះ។ មជ្ឈដ្ឋានជាច្រើន ដឹងយ៉ាងច្បាស់ថា ស្ករត្នោតផ្ទុកសារធាតុគីមីនេះ គឺបានប៉ះពាល់សុខភាពយ៉ាងធ្ងន់បំផុត ទើបអាជ្ញាធរខិតខំចុះបង្ក្រាប។ តែក្រោយមកហាក់ប្រលែងដៃវិញ ធ្វើឱ្យអាជីវកម្មខុសច្បាប់មួយនេះ ដំណើរការឡើងវិញយ៉ាងងាយស្រួល។