Category: ព័ត៌មាន

  • ក្រុមហ៊ុន ឌុយមិច ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីការពារសុចរិតភាពនៃផលិតផលឌុយមិច ដែលមានលក់ក្នុងទីផ្សារកម្ពុជា

    ភ្នំពេញ៖ ក្រុមហ៊ុនឌុយមិចកម្ពុជាបានឲ្យដឹងថា អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំកំាកុងត្រូល បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ ខែសីហា ក្នុងការទប់ស្កាត់មិនឲ្យនំាចូល និងចែកចាយនៅប្រទេសកម្ពុជា ផលិតផល Dumex Mamil Gold Infant Formula-step 1 ដែលមានលេខឡូត៍ 09117R1។ នេះបើយោងតាមការប្រមូលផលិតផលដែលជាការបង្ការទុកមុនក្នុងប្រទេសសង្ហិបុរី ដោយផ្អែកលើរបាយការណ៍ដែលបានថ្លែងថា អាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យនៃប្រទេសសង្ហិបុរី (AVA) បានរកឃើញបាក់តេរី Cronobacter sakazakii ពីលេខឡូត៍ផលិតផលជាក់លាក់មួយ។ ផលិតផលនេះ ត្រូវបានផលិត និងបានដាក់លក់ ក្នុងទីផ្សារប្រទេសសង្ហិបុរីតែប៉ុណ្ណោះ ហើយមិនមានលក់ក្នុងទីផ្សារកម្ពុជាឡើយ។ នេះគឺជាករណីមួយដាច់ដោយឡែកពីគ្នា ហើយពុំមានករណីឆ្លងបាក់តេរី Cronobacter ណាមួយ ដោយសារការប្រើម្ស៉ៅទឹកដោះគោ ត្រូវបានរាយការណ៍ទៅក្រសួងសុខាភិបាលប្រទេសសង្ហិបុរីក្នុងឆ្នំានេះទេ។ មកទល់នឹងពេលនេះ យើងក៏អាចបញ្ជាក់បានដែរថា យើងមិនបានទទួលរបាយការណ៍ណាមួយពីអ្នកប្រើប្រាស់ទាក់ទងនឹងផលិតផលរបស់យើងដែលបានចែកចាយនៅប្រទេសកម្ពុជាឡើយ។ ឌុយមិច ធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមំា ក្នុងការសហការជាមួយអគ្គនាយកដ្ឋានកំាកុងត្រូល ដើម្បីការពារសុចរិតភាពនៃផលិតផលរបស់យើងទំាងអស់ដែលមានលក់ក្នុងទីផ្សារកម្ពុជា។ សម្រាប់ឌុយមិច គុណភាព និងសុវត្ថិភាពផលិតផល គឺជាអាទិភាពដ៏ចំបងបំផុត របស់យើង។…

  • មន្ត្រីនាំពាក្យបក្សប្រជាជនកម្ពុជា៖ និន្នាកាចង់ឲ្យមានជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងមេឧទ្ទាមក្រៅច្បាប់ គឺការស្រមើស្រមៃតែប៉ុណ្ណោះ

    ភ្នំពេញ ៖ ជាការឆ្លើយតបជាមួយនឹងអ្នកវិភាគ ក្នុងចេតនាដាក់អន្ទាក់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចង់ឲ្យមានជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងមេឧទ្ទាមក្រៅច្បាប់ នៅពេលសម្តេចតេជោ ហ៊ុន សែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមប្រជុំមហាសន្និបាត អ.ស.ប. នាចុងខែកញ្ញា១៨នេះ  ត្រូវបានឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា មានមតិមួយចំនួនបានលើកឡើងពីសុទិដ្ឋិនិយមចង់ឲ្យមានជំនួបរវាងសម្តេចតេជោ ជាមួយមេឧទ្ទាមក្រៅច្បាប់ដែលពួកគេហៅថា ជាជំនួបដើម្បីរកដំណោះស្រាយនយោបាយសម្រាប់កម្ពុជានោះ គឺជាការស្រមើស្រមៃ មិនអាចក្លាយទៅជាការពិតឡើយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានពន្យល់ជូមថា និន្នាកាចង់ឲ្យមានជំនួបបែបនេះ នឹងមិនអាចកើតមានឡើងឡើយ ព្រោះមាន៖ ១-គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានបេសកកម្មច្បាស់លាស់ក្នុងការចូលរួមជាផ្លូវការនៅក្នុងមហាសន្និបាត អ.ស.ប. ដែលជាតំណាងស្របច្បាប់នៃប្រជាជាតិកម្ពុជា។ ក្រៅពីនេះ អាចនឹងមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនខ្មែរនៅក្រៅប្រទេស តាមទម្លាប់នៃបេសកកម្មរបស់ថ្នាក់ដឹកនាំកម្ពុជាកន្លងទៅដែរ។២-មេឧទ្ទាមក្រៅច្បាប់ គ្មានឋានៈនាទីអ្វីត្រូវអនុញ្ញាតឲ្យបានជួបជាមួយគណៈប្រតិភូកម្ពុជាឡើយ ហើយក៏គ្មានភាពចាំបាច់ណាត្រូវពិភាក្សារករបស់ដែលហៅថា ដំណោះស្រាយនយោបាយដែរ ពីព្រោះនៅកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ។ បញ្ហសំខាន់ មានតែពួកក្រុមជនល្មើសច្បាប់ត្រូវតែចូលគុក តាមទោសកំហុសរបស់ខ្លួនប៉ុណ្ណោះ ។៣-ដូច្នេះ ស្នើអ្នកនយោបាយស្ទើរភ្លើង និងអ្នកវិភាគលម្អៀង គួរឈប់ស្រមើស្រម៉ៃ ចង់គៀរគរឆ្ពោះទៅរកការជួបប្រជុំដើម្បីរបស់ដែលហៅថាដំណោះស្រាយនយោបាយនោះតទៅទៀតទៅ មិនមានលទ្ធភាពជាដាច់ខាត។ និន្នាកាចង់ឲ្យមានការជួបចរចារកដំណោះស្រាយនយោបាយ វាគ្រាន់តែជាការស្រមើស្រមៃ មិនអាចក្លាយទៅជាការពិតឡើយ។ នេះបើតាមការបញ្ជាក់នៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា…

  • អភិបាលខេត្តស្វាយរៀងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២២៥គ្រួសារនៅស្រុករមាសហែក

    ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋ ចំនួន២៥៥គ្រួសារ រួមមាន ចាស់ជរា ៧៦គ្រួសារ ជនពិការ ៣៤គ្រួសារ ផ្ទុកមេរោគអេដស៍ ១៤គ្រួសារ កុមារកំព្រា ៦គ្រួសារ និងក្រីក្រ ១២៥គ្រួសារ មកពីឃុំទាំង១៦ ក្នុងស្រុករមាសហែក។

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨

  • លោក នៅ ចាន់គង់ ចូលកាន់តំណែងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ជំនួសលោក នៅ សុគុណា ដែលត្រូវចូលនិវត្ត

    យោងប្រកាសលេខ១២៧ប្រក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចត្រូវបានតែងតាំងលោក នៅ ចាន់គង់ អតីតអនុប្រធានមន្ទីរ ឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈជំនួសលោកនៅ សុគុណា ដែលត្រូវចូលនិវត្ត។ ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម សារិទ្ឋ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានមការចូលរួមពីមន្ត្រីរាជការជុំវិញខេត្តផងដែរ៕ម.ន

  • ប្រជាពលរដ្ឋម្នាក់នៅស្រុកទ្រាំង រានដីដាំដំណាំ ប្រទះឃើញរូបសំណាកបុរាណ

    តាកែវ៖ រូបសំណាកបុរាណមួយ ដែលអ្នកស្រុកគិតថាជារូបសំណាកព្រះនាង លីវ យី ជាស្ដេចស្រីដំបូងគេបង្អស់ដែលបានសោយរាជ្យនៅនគរគោកធ្លក ឬប្រទេសកម្ពុជា ត្រូវបានអ្នកភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ប្រទះឃើញនៅក្នុងព្រៃនៅក្រោយផ្ទះរបស់គាត់កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។

  • សហរដ្ឋអាម៉េរិកកាត់ផ្តាច់ជំនួយយោធា៣០០លានដុល្លារដល់ប៉ាគីស្ថាន ពាក់ព័ន្ធនឹងរឿងក្រុមភេរវកម្ម

    សហរដ្ឋអាម៉េរិក៖ យោធាសហរដ្ឋអាម៉េរិកបាននិយាយថា ពួកគេនឹងលប់ចោលជំនួយ៣០០លានដុល្លារដល់ប៉ាគីស្ថាន ដោយសារតែរដ្ឋាភិបាលប្រទេសនេះ មិនអាចចាត់វិធានការប្រឆាំងនឹងក្រុមជីវពលបះបោរបាន។ ការសម្រេចចិត្តបែបនេះ គឺត្រូវការការឯកភាពពីសភាអាម៉េកដែរនោះ គឺជាផ្នែកមួយនៃការពន្យារពេលផ្តល់ជំនួយសន្តិសុខទូលំទូលាយជាងមុន ដែលត្រូវបានគេប្រកាសកាលពីខែ មករា ដើមឆ្នាំនេះ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក កូណេ ហ្វូកនឺ បាននិយាយថា យោធាសហរដ្ឋអាម៉េរិកមានគោលដៅចំណាយលុយទៅលើអាទិភាពបន្ទាន់ៗដទៃទៀត។

  • គ្រោះអគ្គិភ័យដ៏សន្ធោរសន្ធៅលេបត្របាក់សារមន្ទីរជាតិចំណាស់២០០ឆ្នាំ នៅប្រទេសប្រេស៊ីល

    គ្រោះអគ្គិភ័យដ៏សន្ធោរសន្ធៅលេបត្របាក់សារមន្ទីរជាតិចំណាស់២០០ឆ្នាំ នៅប្រទេសប្រេស៊ីល

    ប្រេស៊ីល៖ យោងតាមប្រភពព័ត៌មានក្នុងតំបន់បានរាយការណ៍ថា គ្រោះអគ្គិភ័យដ៏សន្ធោរសន្ធៅបានឆាបឆេះបំផ្លិចបំផ្លាញសារមន្ទីរជាតិដ៏ចំណាស់មួយរបស់ប្រទេសប្រេស៊ីល ដែលត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨១៨មកម្ល៉េះ ស្ថិតនៅក្នុងទីក្រុង រីយ៉ូ ឌឹ ចេនណេរ៉ូ កាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។បើតាមប្រភពពីស្ថានីយទូរទស្សន៍រដ្ឋប្រេស៊ីល រហូតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីចំនួនមនុស្សរងរបួស ឬបាត់បង់ជីវិត ក៏ដូចជាទំហំនៃខូតខាត ដែលបង្កឡើងដោយសារគ្រោះអគ្គិភ័យដ៏កំណាចមួយនេះនៅឡើយទេ ប៉ុន្តែហេតុការណ៍ដ៏អាក្រក់នេះ ត្រូវបានគេដឹងថា បានកើតឡើងបន្ទាប់ពីមានមនុស្សចូលទស្សនានៅទីនោះជាច្រើនម៉ោង ហើយគ្រោះអគ្គិភ័យនេះទៀតសោត បានបន្តឆាបឆេះរហូតដល់ពាក់កណ្តាលយប់ថ្ងៃអាទិត្យ សប្តាហ៍មុននេះ។ ជាមួយគ្នានេះ អ្នកតំណាងមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ មិនទាន់ឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺនៅឡើយនោះទេ។

  • អ៊ីរ៉ង់ប្រកាសច្រានចោលព័ត៌មានថា ប្រទេសខ្លួននាំមីស៊ីលផ្លោងចូលទៅកាន់ប្រទេសអ៊ីរ៉ាក់

    អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសខ្លួនបានធ្វើការច្រានចោលទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលចុះផ្សាយថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បាននាំយកមីស៊ីលផ្លោងទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលការអះអាងបែបនេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ៊ីរ៉ងជាមួយប្រទេសជិតខាងខ្លួន។

  • ប្រទេសស៊ីរីទាត់ចោលព័ត៌មានថា មូលដ្ឋានកងទ័ពរដ្ឋាភិបាលនៅទីក្រុងដាម៉ាស់ រងការវាយប្រហារពីអ៊ីស្រាអែល

    ស៊ីរី៖ កងទ័ពរដ្ឋាភិបាលស៊ីរីបានចេញមុខទាត់ចោលសេចក្តីរាយការណ៍ព័ត៌មាន ដែលថា អ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលមកលើបន្ទាយទ័ពអាកាសមួយកន្លែងរបស់ខ្លួន នៅភាគខាងលិចទីក្រុង ដាម៉ាស់ ហើយថា បញ្ហាចរន្តអគ្គិសនីទៅវិញទេ ដែលបានបង្កឲ្យមានហេតុការណ៍ផ្ទុះនៅឃ្លាំងស្តុកអាវុធមួយកន្លែង ក្បែរមូលដ្ឋានយោធានោះ។