Category: ព័ត៌មាន

  • ឯកឧត្តម សុខ ឥសាន៖ ចរិតនយោបាយ៧យ៉ាងរបស់ទណ្ឌិត សម រង្សី ដែលត្រូវបរាជ័យ និងនាំគ្រោះដល់ជាតិ

    ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានសរសេរលើបណ្តាញសង្គមតេលេក្រាម នាព្រឹកថ្ងៃចន្ទនេះ ដោយបានធ្វើការកត់សម្គាល់ថា  តាំងពីទណ្ឌិត សម រង្សី ចូលធ្វើនយោបាយមក ទណ្ឌិត សម រង្សីមានចរិត៧យ៉ាង ដែលនាំឲ្យប្រទេសជាតិជួបគ្រោះមហន្តរាយ ដូចជា៖១-ទណ្ឌិត សម រង្សី ហក់ចូលក្នុងឆាកនយោបាយ តាមកំហឹង គំនុំគួន និងសងសឹកបុគ្គល។២-គ្មានគោលជំហរជាក់លាក់ដោយខ្លួនឯងឡើយ គឺអ្វីៗពឹងផ្អែកតែលើបរទេស យកបរទេសធ្វើចៅហ្វាយនាយខ្លួន និងអាងឥទ្ធិពលបរទេស។៣-អនុវត្តវប្បធ៌មលាបពណ៌គេឯង។៤-ឆ្លៀតយកចំណុចខ្សោយរបស់គូប្រកួតមកធ្វើជាចំណុចខ្លាំងរបស់ខ្លួន។៥-ជាមេដឹកនាំអត្តនោម័តិ ផ្តាច់ការ មិនស្តាប់អ្នកណាទាំងអស់ អញនិយម ក្រឡិចក្រឡុច ចូលចិត្តបោកប្រាស់ ភូតភរកុហក និងប្រឌិតរឿងមិនពិត។៦-គ្មានការទទួលខុសត្រូវចំពោះពាក្យសម្តី និងទង្វើរបស់ខ្លួន។៧-ជាមនុស្សត្រចៀកស ឆាប់ភ័យ ឆាប់តក់ស្លុត តែក្អេងក្អាងដូចក្អាត់ មានបញ្ហាអីរត់ចោលសហការីនិងអ្នកគាំទ្រខ្លួន យករួចខ្លួន៕ម.ន

  • អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វើរដ្ឋបាលតាមផ្ទះសំណាក់ ឃាត់ខ្លួនបានមនុស្ស១១នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

    ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ការឃាត់ខ្លួននេះ ធ្វើឡើងក្នុងអំឡុងពេលចុះរដ្ឋបាលធ្វើការត្រួតពិនិត្យតាមផ្ទសំណាក់ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងដឹកនាំដោយលោកវរសេនីត្រី មន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ចូលរួមពីលោក កែវ សុភា អភិបាលរងខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងចុះត្រួតពិនិត្យផ្ទះសំណាក់ គីម ហេង និងឃាត់ខ្លួនបានជនសង្ស័យ៩នាក់ (ស្រី៣នាក់) ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ដាវមួយដើម និងថ្នាំញៀន២កញ្ចប់ធំ។ កម្លាំងសមត្ថកិច្ចក៏បន្តទៅត្រួតពិនិត្យផ្ទះសំណាក់យីហោ ភារុន ឃាត់ខ្លួនបានជនសង្ស័យ២នាក់បន្ថែមទៀត។ ដោយឡែក ម្ចាស់ផ្ទះសំណាក់ទាំង២ បានគេចខ្លួនបាត់អស់ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ រួមជាមួយនឹងវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

  • ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

    កាលពីព្រឹកថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយពីសំណាក់ប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តជន្លាត់ដៃ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឯកឧត្តម ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកជំទាវ ព្រមទាំងប្រិតភូរួមដំណើរ បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូនចំពោះសមាជិកក្រុមការងារ និងប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតធ្វើឲ្យសម្រេចទទួលបានលទ្ធផលជោគជ័យល្អប្រសើរ។ 

  • មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ៖ សហគ្រាសខ្នាតតូច និងមធ្យមជាឆ្អឹងខ្នងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

    ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម  ឯកឧត្តម ហេង សុខគង់ បានលើកឡើងថា សព្វថ្ងៃសហគ្រាសខ្នាតតូច និងមធ្យម បានដើរតួយ៉ាងសំខាន់ជាឆ្អឹងខ្នងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។ នេះជាការលើកក្នុងពេលឯកឧត្តមអញ្ជើញ ចូលរួម ក្នុងពិព័រណ៍ សហគ្រាសខ្នាតតូច និងមធ្យម កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឍមណ្ឌលពិពណ៍កោះពេជ្រ ស្របពេលដែលសព្វថ្ងៃ កម្ពុជាមានសហគ្រាសសរុបប្រមាណ៥២ម៉ឺនសហគ្រាស ដោយក្នុងនោះជាង ៩៩%ជាសហគ្រាសធនតូច និងមធ្យម។ លោក វ៉េង រចនា អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈប្រចាំក្រុមហ៊ុន Sabay Digital Plus បានលើកឡើងថា៖ “ពាក្យសហគ្រិន មិនមែនជាពាក្យថ្មីឡើយសម្រាប់ប្រទេសកម្ពុជា។ យើងមានសហគ្រិនជាច្រើន ហើយពួកគាត់ទាំងអស់ បានរួមចំណែកយ៉ាង ខ្លាំងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងកន្លងមក” ។ លោកបន្តថា គម្រោង “ផ្លូវទៅស្រុកវគ្គ២” បានផ្សព្វផ្សាយពីអាជីវកម្មរបស់សហគ្រិនខ្មែរចំនួន៥០រូប តាមរយៈការចេញផ្សាយជាអត្ថបទលើគេហទំព័រឈានមុនគេនៅកម្ពុជា បូករួមជាមួយវីដេអូ ដែលទទួលបានការគាំទ្រខ្លាំង ។ ឯកឧត្តមឯកឧត្តម ហេង សុខគង់ មានប្រសាសន៍ថា…

  • សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ ដកហូតថ្នាំញៀន១០កញ្ចប់តូច

    ភ្នំពេញៈ មនុស្សប្រុសស្រី៣នាក់ រួមនឹងថ្នាំញៀនចំនួន១០កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ធ្វើការបង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣ ទី១ឈ្មោះ ភាព ស្រីភក្ត័ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកប្រសព្វ ឃុំខ្សាច់កណ្តាល់ ស្រុកព្រែកប្រសព្វ ខេត្តកណ្តាល មុខរបរ បុគ្គលិក្កខារ៉ាអូខេម្តុំដីថ្មី ទី២ឈ្មោះ សីវ ម៊ី ភេទស្រី អាយុ១៩ឆ្នាំ មានទីភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកខារ៉ាអូខេនៅម្តុំដីថ្មី និងទី៣ ឈ្មោះ មាស សុខដា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិស្រែស្តៅ ឃុំអូឬស្សីស្រុកក្រចេះ ខេត្តក្រចេះ មុខរបរ ជាងចាក់សាក់។ វត្ថុតាងចាប់យករួមមានៈ ទី១ ទូរស័ព្ទ២គ្រឿង និងក្រាមសថ្លាចំនួន១០កញ្ចប់តូច (សង្ស័យជាថ្នាំញៀន) និងឧបកណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនផង។…

  • ក្រុមបាល់បោះនារី Possible ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ ខេម អេត ឆ្នាំ២០១៨

    ក្រុមបាល់បោះនារី Possible ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ ខេម អេត ឆ្នាំ២០១៨

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តចុះថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាការពារនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ក្រោយឈ្នះឆ្នោត

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកងកម្លាំងសមត្ថកិច្ច និងប្រជាការពារ ភូមិព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំគោកព្រីងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ព្រឹកថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ។

  • ពិធីសម្ពោធដាក់ឲ្យដំណើរការនូវម៉ាស៊ីនថតស្កេន ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

    នារសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនថតស្កេន នៅមន្ទីរពេទ្យបង្អែកខេត្ត។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត។ អភិបាលរង ខេត្តបានថ្លែងថា ការដាក់ឲ្យដំណើរការម៉ាស៊ីនថតស្កេននាថ្ងៃនេះ គឺសម្រាប់ជាជំនួយក្នុងការធ្វើរោគវិនិច្ឆ័យនូវមន្ទីរពេទ្យបង្អែកខេត្តរតនគីរី ។ សមិទ្ធិផលនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញឲ្យឃើញអំពីការយកចិត្ត ទុកពីសំណាក់ថ្នាក់ដឹកនាំក្រសួង សុខាភិបាល ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់លើវិស័យសុខាភិបាល សំដៅលើការផ្តល់សេវា សុខភាពទូទៅប្រកបដោយគុណភាពជូនប្រជាពលរដ្ឋនូវទូទាំងប្រទេស ។ ឯកឧត្តមអភិបាលរងខេត្តក៏បានថ្លែងនូវការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរួម និងសហប្រតិបត្តិ ការរវាងក្រុមហ៊ុនម៉ាស៊ីនថតស្កេន ( CT scan )ជាមួយមន្ទីរសុខាភិបាលខេត្ត ដែលបានជំរុញឲ្យមានម៉ាស៊ីនថតស្កេននៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយតាមរយៈការដាក់ឲ្យដំណើរការម៉ាស៊ីនថតស្កេននេះ វាជាបទពិសោធន៍មួយថ្មីបន្ថែមទៀតដែលក្រុមហ៊ុន បានខិតខំដើម្បីផ្តល់ជូនក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ មានមូលដ្ឋានក្នុងការធ្វើរោគ វិនិច្ឆ័យ និងអន្តរាគមន៍សង្គ្រោះជីវិតអ្នកជំងឺបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ជាពិសេសអាចជួយឲ្យវិស័យសុខាភិបាលក្នុងខេត្តធ្វើការអភិវឌ្ឍន៍ខ្លួនឯង និងប្រទេសជាតិឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសផ្សេងៗទៀត។ ឯកឧត្តម លន់ សុភាព ក៏បានធ្វើការណែនាំដល់បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវអនុវត្តន៍តួនាទី  និងភារកិច្ចក្នុងការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋតាមក្រម សីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យឲ្យបានល្អ ។ ដោយឡែកចំពោះក្រុមហ៊ុន…

  • អគ្គីភ័យឆាបឆេះភូមិគ្រឹះមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារអស់មួយចំនួន

    ភ្នំពេញ៖ អគ្គីភ័យឆាបឆេះភូមិគ្រឹះមួយកន្លែងជាន់ទី១បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ករណីនេះបង្ករភ្ញាក់ផ្អើឡើងម៉ោង១៨និង១៥នាទីព្រលប់ថ្ងៃទី០១ កញ្ញា ២០១៨ នៅភូមិគ្រឹះលេខ២៦ ផ្លូវ២៧១ ក្រុម១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដែលមានម្ចាស់ឈ្មោះ ទេព នន្ទរី ភេទប្រុស អាយុ៧៤ឆ្នាំ និវត្តិជន។ ប្រភពបានឲ្យដឹងថាភូមិគ្រឹះដែលរងការឆាបឆេះខាងលើនេះ មុនកើតហេតុម្ចាស់កំពុងអង្គុយនិយាយគ្នាលេងនៅជាន់ខាងក្រោមស្រាប់តែឃើញមានផ្សែងហុយចេញពីជាន់ទី១ មកបណ្តាលឲ្យមានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់អស់ចំនួន២គ្រឿងទើបរលត់ទៅវិញ។ អគ្គីភ័យឆាបឆេះខាងលើនេះរងការខូចខាតសម្ភារមួយចំនួន ហើយនៅក្នុងហេតុការណ៍អគ្គីភ័យនេះ មិនមានអ្នករងរបួសឡើយ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាអគ្គីភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គី៕

  • រួមគ្នាថែរក្សាសោភណ្ឌភាពបរិស្ថានតំបន់រមណីយដ្ឋានអង្គរ

    ដើមី្បឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចូលរួមថែរក្សា និងលើកកម្ពស់នូវសោភណ្ឌភាពបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយពណ៌បៃតង និងការទ្រទ្រង់ការពារថែរក្សាប្រាង្គប្រាសាទ កុំឲ្យមានការសឹករេច ពីឥទ្ធិពលនៃ ធម្មជាតិ នៅចុងសប្តាហ៍ថ្ងៃសៅរិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ សមាគមធនធានមនុស្សខេត្តសៀមរាប រួមសហការជាមួយអាជ្ញាធរជាតិអប្សរា បាននាំយកកូនឈើចំនួន២ពាន់៣០០ដើម ជាប្រភេទឈើទាល គគីរ និងកកោះ ទៅដាំនៅលើផ្ទៃដី៣ហិកតា នៅខាង ត្បូងប្រាសាទបន្ទាយក្តី ស្ថិតនៅក្នុងសង្កាត់នគរធំ ក្រុង ខេត្តសៀមរាប ដោយមានការចូលរួមពីបុគ្គលិកមកពីក្រុមហ៊ុនចំនួន២៤ ដែលបម្រើវិស័យទេសចរណ៍នៅក្នុងខេត្ត និងអ្នកចូលរួមសរុប៣១០នាក់។ តាមការបញ្ជាក់របស់តំណាងសមាគមធនធានមនុស្សបានឲ្យដឹងថា ការដាំកូនឈើនេះ បានសម្តែងនូវការចាប់អារម្មណ៍ថា កិច្ចទាំងនេះគឺជាស្មារតីរបស់យើងត្រូវចូលរួមទាំងអស់គ្នាដាំដើមឈើ ព្រោះវាបានទាំងការពារបរិស្ថានផង ជាការចែករំលែកគំរូល្អដល់សង្គម ផង និងជួយលើកស្ទួយតម្លៃទេសចរណ៍ផង ក្នុងការថែរក្សាសម្បត្តិវប្បធម៌របស់មនុស្សជាតិនៅលើពិភពលោក។ លោក យិត សូវ៉ាត ប្រធានគ្រប់គ្រងឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សា បានឱ្យដឹងថា កូនឈើ ដែលយកមកដាំសរុបទាំងអស់ចំនួន២ពាន់៣០០ដើម មានឈើ  ទាល ១ពាន់ដើម គគីរ ៧០០ដើម និងកកោះ ៥០០ដើម។ កូនឈើទាំងអស់នឹងរស់គ្រប់ដើម ព្រោះមជ្ឈដ្ឋានជុំវិញមិនមានការបំផ្លាញ…