Category: ព័ត៌មាន

  • ក្រសួង៣ និងអង្គការចំនួន២ សហការរៀបចំ «ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨» ក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត»

    (ភ្នំពេញ)៖ ក្រសួងចំនួន៣ រួមមានក្រសួងបរិស្ថាន, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន២ រួមមានអង្គការ Les’t Do it និង អង្គការ GoGreen Cambodia នឹងរៀបចំ «ទិវាសម្អាតពិភពលោក ១៥ កញ្ញា ២០១៨» ។ដើម្បីចូលរួមទិវានេះ ក្រសួងអប់រំបានជំរុញឲ្យប្រធានមន្ទីរអប់រំរាជធានី ខេត្តទាំងអស់ ធ្វើការផ្សព្វផ្សាយ និងរៀបចំការចាត់តាំងប្រារព្ធទិវានេះ និងដឹកនាំធ្វើអនាម័យសម្អាត រើសសំរាម ពិសេសថង់ប្លាស្ទីក ឬប្រអប់ស្នោ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អង្គភាព និងទីធ្លាសាធារណៈ៕

  • មនុស្ស១៨នាក់រងរបួស ក្នុងហេតុការណ៍យន្តហោះរអិលចេញពីផ្លូវ និងឆាបឆេះ ក្នុង អំឡុងពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Sochi

    មនុស្ស១៨នាក់រងរបួស ក្នុងហេតុការណ៍យន្តហោះរអិលចេញពីផ្លូវ និងឆាបឆេះ ក្នុង អំឡុងពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Sochi

    រុស្ស៊ី៖ អាជ្ញាធររុស្ស៊ីបានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ថា យន្ដ ហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ សាយប៊ែរៀន អ៊ែរឡាញ អូតៃ បានរអិលចេញពីផ្លូវ នៅអំឡុងពេលចុះចតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Sochi ដែលបណ្ដាលឱ្យមានភ្លើងឆាបឆេះផងដែរ ប៉ុន្តែមិនមានអ្នកបាត់ បង់ជីវិតនោះទេ ។យោងតាមក្រសួងសុខាភិបាលរុស្ស៊ី បានបញ្ជាក់ថា អ្នកដំណើររងរបួសទាំង អស់ នៅក្នុងហេតុការណ៍យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរអិលចេញពីផ្លូវ និង ឆាបឆេះបានទទួលព្យាបាលពិសេស ខណៈក្រុមក្រុមគ្រូពេទ្យកំពុងតាមដានស្ថាន ភាពរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ។បើតាមក្រសួងសុខាភិបាលរុស្ស៊ី នៅក្នុងចំណោមមនុស្ស១៨នាក់ដែលទទួលរង របួស ក្នុងនោះមានទាំងកុមារបីនាក់បានទទួលការព្យាបាលពិសេស ប៉ុន្តែជាសំណា ងល្អ មិនមាននរណាម្នាក់បាត់បង់ជីវិតនោះទេ ពោលគឺអ្នកដំណើរទាំងអស់ ១៦០ នាក់ដែលជិះនៅលើយន្ដហោះនោះ ត្រូវបានជម្លៀសដោយសុវត្ថិភាព ៕

  • ទីភ្នាក់ងារឧតុនិយមជប៉ុនព្យាករណ៍ថា ព្យុះទីហ្វុង Jebi កំពុងរំកិលខ្លួនមកកាន់ គៀកប្រទេសជប៉ុនហើយ

    ជប៉ុន៖ មន្រ្តីផ្នែកអាកាសធាតុបានលើកឡើងថា ព្យុះទីហ្វុងដ៏កំណាចថ្មីមួយអាចនឹង ធ្វើដំណើរមកកាន់តែគៀកប្រទេសជប៉ុនបំផុតនាសប្តាហ៍ក្រោយនេះ ហើយបើតាម ទីភ្នាក់ងារឧតុនិយមនិយាយថា ព្យុះទីហ្វុង ចេប៊ី អាចនឹងបង្កការគំរាមកំហែងនៅក្នុង ថ្ងៃសុក្រ ។គិតត្រឹមម៉ោង៩យប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង ចេប៊ី បាននឹង កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិច ជុំវិញដែនទឹកភាគខាងត្បូងនៅចម្លោះ កោះ ម៉ារីអាណា ក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះដ៏កំណាចនេះ ដែរ ត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ប្តូរទិសដៅឆ្ពោះទៅកាន់ភាគពាយ័ព្យ ហើយ បន្តឆ្ពោះទៅកាន់តំបន់ដែនកោះ ដៃតូ នៃប្រជុំកោះ អូគីណាវ៉ា នៅក្នុងថ្ងៃ ច័ន្ទ ដើម សប្តាហ៍ក្រោយនេះ ។គួរបញ្ជាក់ថា ព្យុះទីហ្វុង ចេប៊ី ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលអាក្រក់ទៅលើ អាកាសធាតុនៅភាគខាងលិច និងខាងកើតប្រទេសជប៉ុន ហើយភាគខាងជើង ប្រទេសក៏អាចនឹងទទួលរងការគំរាមគំហែងពីខ្យល់បក់បោកខ្លំាងផងដែរ ខណៈ មន្រ្តីឧតុនិយមបាននឹងកំពុងជម្រុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយ ត្រូវតាមដានស្តាប់ព័ត៌មានវិវឌ្ឍន៍ថ្មីៗនៃឥទ្ធិពលព្យុះទីហ្វុងដ៏កំណាចមួយនេះ ៕

  • ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញបញ្ជាថ្មីមួយហាមឃាត់ប្រជាជនខ្លួនទាំង អស់មិនអោយធ្វើដំណើរទៅកាន់កូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងបរទេសអាមេរិកបាន ប្រកាសចេញបទបញ្ជាថ្មីមួយ ដោយហាមប្រជាជនខ្លួនទាំងអស់មិនអោយធ្វើដំនើរ ទៅកាន់ប្រទេសកូរ៉េខាងជើងឡើយ ដោយសារតែអាចប្រឈមុខនឹងហានិភ័យខ្ពស់នៃចាប់ខ្លួន និងឃុំខ្លួនពីសំណាក់អាជ្ញាធរទីក្រុងព្យុងយ៉ាង ។សូមរំលឹកផងដែរថា បម្រាបហាមឃាត់ពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់កូរ៉េខាង ជើងត្រូវបានដាក់ចេញកាលពីឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីនិសិ្សតអាមេរិកម្នាក់ ឈ្មោះ អូតតូ វ៉ាមបាយអឺ បានបាត់បង់ជីវិតកាលពីខែមិថុនា ឆ្នាំ២០១៧ ក្រោយត្រូវអាជ្ញាធរទីក្រុងព្យុងយ៉ាង ដោះលែងឱ្យមានសេរីភាពពីការជាប់ឃុំអស់ជាច្រើនខែ នៅកូរ៉េខាងជើង ។បើតាមក្រសួងការបទេសអាមេរិក ប្រជាជនអាមេរិកទំាងអស់មិនអាចប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរទៅកាន់ ឬឆ្លងកាត់ប្រទេសកូរ៉េខាង ជើងនោះទេ បើគ្មានការអនុញ្ញាតពិសេសពីក្រសួង ៕

  • ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងបញ្ជូនបេសជនពិសេសទៅកាន់កូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ

    កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយថា ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជែអ៊ីន នឹងធ្វើការបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសកូរ៉េ ខាងជើង នៅក្នុងថ្ងៃ ពុធ សប្តាហ៍ក្រោយនេះ ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពី ជំនួបកំពូលអន្តរកូរ៉េ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងឱ្យដឹងក្នុងសន្និសិទសារព័ត៌មានថា បេសកជនពិសេសរបស់កូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ ប៉ុន្តែលោក មូន មិនបញ្ជាក់ថាតើបេសក ជនពិសេសរូបនោះ មានឈ្មោះអ្វីទេ ខណៈខាងភាគីកូរ៉េខាងជើងបានទទួលយក សំណើរនេះរួចរាល់ហើយ ។   គួរបញ្ជាក់ថា បេសកជនពិសេសរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ច ពិភាក្សាទៅលើបញ្ហានានាជាច្រើន ដែលក្នុងនោះរួមមានទំាងការរៀបចំកាលបរិ ច្ឆេតជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូល ជែអ៊ីន និង ប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈលោក មូន និងលោក គីម បានព្រមព្រៀងគ្នារៀបចំជំនួបកំពូលលើកទី០៣ជាថ្មីទៀត នៅ ចុងខែកញ្ញាខាងមុខនេះ ៕

  • ជនជាតិវៀតណាម១៧នាក់ដែលរស់នៅខណ្ឌសែនសុខ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះឃាត់ខ្លួន បន្ទាប់ពីលួចឆ្លងដែន មកស្នាក់នៅ និងរកស៊ីគ្មានឯកសារ

      ភ្នំពេញ ៖ ​​ជនជាតិវៀតណាមប្រុសស្រីចំនួន១៧នាក់ ដែលអគារស្នាក់នៅរបស់ពលករបរទេសស្ថិតផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកម្លាំងចម្រុះរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះឃាត់ខ្លួននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីចុះត្រួតពិនិត្យ មិនឃើញមានឯកសារស្នាក់នៅ និងរកសុីខុសច្បាប់ ។         លោកឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ក្រុមកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរា​ជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងជំនាញ​បានពិនិត្យឃើញជនបរទេសចំនួន​១៧នាក់ ស្រី​០៦នា​ក់ ជាជនជាតិវៀតណាម បាននិងកំពុងរកស៊ី និងស្នាក់នៅដោយគ្មានឯកសារ ពោលបានលួចឆ្លងដែនចូលប្រទេសកម្ពុជាខុស​ច្បាប់តែម្តង។     ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង​​១៧នាក់ខាងលើ​​​​ កម្លាំងសមត្ថកិច្ចដែលចុះប្រតិបត្តិការណ៍ខាងលើ បានបញ្ចូនខ្លួនជនសង្ស័យមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕

  • ក្រុមបាល់ទាត់ កូរ៉េខាងត្បូង​ និង​ប្រទេសជប៉ុនត្រូវប៉ះគ្នាយប់នេះ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Asian Games​២០១៨​

    ក្រុមបាល់ទាត់ កូរ៉េខាងត្បូង​ និងប្រទេស​ជប៉ុនត្រូវប៉ះគ្នាយប់នេះ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ Asian Games​២០១៨​

  • ទោះមិនអាចដឹកនាំក្លឹប ឈ្នះពាន Premier League ក៏លោក Jose Mourinho គិតថាលោកជា អ្នកចាត់ការល្អជាគេលើលោក

    ទោះមិនអាចដឹកនាំក្លឹប ឈ្នះពាន Premier League ក៏លោក Jose Mourinho គិតថាលោកជា អ្នកចាត់ការល្អជាគេលើលោក

  • អត្តពលិក៦ប្រភេទកីឡារបស់គណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាសប្រមូលផ្តុំជាក្រុមជម្រើសជាតិ

    អត្តពលិក៦ប្រភេទកីឡារបស់គណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាសប្រមូលផ្តុំជាក្រុមជម្រើសជាតិ

  • ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំអំណោយមនុស្សធម៌ ចូលរូមរំលែកទុក្ខដល់ក្រុមគ្រួសារសពលង់ទឹកស្លាប់ ៤ នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

    នៅព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈ កម្មាធិការសាខា និង សហការី បាននាំយកថវិកា និងសម្ភារមួយចំនួនទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានលង់ទឹកស្លាប់ចំនួន៤នាក់ កាលពីពេលកន្លងទៅដល់លំនៅឋានសពផ្ទាល់នៅក្នុងឃុំតាឯក ឃុំព្រែក តាមាក់ ឃុំរកាជន្លឹង និងឃុំវិហារសួគ៌  ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ។  ឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងនាមឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា បានពាំនាំមក នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាដោយក្តីនឹករលឹក និងបានសម្តែងនូវការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពទាំង អស់ ដែលបានបាត់បង់អាយុជីវិតកូន និងប្តីជាទីស្រឡាញ់របស់ពួកគាត់ ដោយសារគ្រោះលង់ទឹកស្លាប់នាពេល កន្លងមក…