Category: ព័ត៌មាន

  • ក្រុមអ្នករត់រ៉ឺម៉កម៉ូតូ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើកាំបិតគំរាមប្លន់យកទ្រព្យសម្បត្តិជនបរទេស

    ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលជ័យជម្នះ និងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញ បានឃាត់អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ និងបក្ខពួក៣នាក់ទៀត កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រោយពេលជនសង្ស័យម្នាក់ដឹកជនរងគ្រោះជាជនជាតិបរទេសទៅកន្លែងស្ងាត់ ដោយមានបក្ខពួក៣នាក់ទៀតនៅចាំ រួចប្រើកាំបិតចុងស្រួចគំរាមប្លន់យកទ្រព្យសម្បត្តិ ហើយព្យាយាមគេចខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ២០Eo ផ្លូវលេខ១៥៤ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ដឹងថាទៀតថា ក្រុមជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ មឿន កី ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅផ្ទះជួល នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជាមេក្លោង) ទី២-ឈ្មោះ ស៊ុ តុលា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្លាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ទី៣-ឈ្មោះ នង ម៉ានិត ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងទី៤-ឈ្មោះ ផាត់ វិច្ឆ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ…

  • សេចក្តីប្រកាសព័ត៌មាន គ.ជ.ប ស្នើយោបល់ពីភាគីពាក់ព័ន្ធលើសេចក្តីព្រាំងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ

  • សម្ដេចតេជោស្នើសុំផ្ទេរភារកិច្ច និងតែងតាំងអគ្គនាយក នៃអគ្គនាយដ្ឋាន៣

  • និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចាប់អារម្មណ៍ខ្លាំងលើចង្វាក់ផលិតកម្មរោងចក្រផលិតខ្សែភ្លើងរថយន្តនិងសក្តានុពលទេសចរបៃតងសិប្បនិមិត្តតំប​ន់អភិវឌ្ឍវិហារសួរ

    និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចាប់អារម្មណ៍ខ្លាំងលើ ចង្វាក់ផលិតកម្មរោង ចក្រផលិតខ្សែភ្លើងរថយន្ត និងសក្តានុ ពលទេសចរបៃតងសិប្បនិមិត្តតំប​ន់អភិវឌ្ឍវិហារសួរ

  • សេចក្តីបំភ្លឺរបស់ក្រសួងបរិស្ថាន ចំពោះការចុះផ្សាយរបស់គេហទំព័រវិទ្យុសំឡេងប្រជាធិបតេយ្យ VOD

    ​ក្រសួងបរិស្ថានមានការសោកស្តាយដែលគេហទំព័រវិទ្យុសំឡេងប្រជាធិបតេយ្យ VOD បានផ្សាយអត្ថបទព័ត៌មានមួយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មានចំណងជើងថា «រដ្ឋ​មន្ត្រី​បរិសា្ថនស្នើទៅលោក ហ៊ុន សែន ឲ្យក្រុមហ៊ុនកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ច» ដែលមានចរិតញុះញង់ មួលបង្កាច់ខុសពីការពិត ក្នុងចេតនាទុច្ចរិតបំពុលសង្គម។ វិទ្យុនេះបំពេញការងារដោយគ្មានវិជ្ជាជីវៈសារព័ត៌មាន ចុះផ្សាយអត្ថបទរបស់ខ្លួនបែបលម្អៀង ដោយផ្តល់សំឡេងឱ្យតែក្រុមដែលមិនចង់ឃើញ និងមិនចង់បានសង្គមជាតិរស់ក្នុងភាពសុខដុមរមនីយកម្ម។​ឆ្លៀតឱកាសនេះ ក្រសួងបរិស្ថានសូមបំភ្លឺដល់សាធារណជនឱ្យបានជ្រាបថា៖១-យោងតាមនីតិវិធីច្បាប់ ក្រុមហ៊ុនដែលទទួលបានសម្បទានដីសេដ្ឋកិច្ច ចាំបាច់ត្រូវឈូសឆាយបោសសម្អាត ទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចរបស់ខ្លួន ដែលបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលដើម្បី អនុវត្តគម្រោងរបស់ខ្លួនឲ្យស្របទៅតាមផែនការមេ។ ការដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាត ការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ត្រូវបានធ្វើឡើងដោយមានការអនុញ្ញាតច្បាប់ត្រឹមត្រូវ។  ២-ដើម្បីទប់ស្កាត់ និងបង្ការជនឆ្លៀតឱកាសមួយចំនួនបំពុលបរិយាសក្នុងពេលដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ក៏ដូចជាគ្រប់គ្រងនិងការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងបរិស្ថានបានគោរពស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ផ្អាកជាបណ្តោះអាសន្ននូវការចេញលិខិតអនុញ្ញាត ដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាត និងការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច ហើយនឹងស្នើសុំបន្តសម្អាត និងឈូសឆាយសម្អាតទីតាំងគម្រោង វិនិយោគសម្បទានដីសេដ្ឋកិច្ចសាជាថ្មី នៅក្រោយពេលបោះឆ្នោតរួចរាល់ ។៣-ដូច្នេះ ការចុះផ្សាយនូវអត្ថបទព័ត៌មានរបស់ VOD នៅពេលនេះ​ គឺបានធ្វើឡើងក្នុងចេតនាបម្រើដល់របៀបវារៈនយោបាយរបស់ខ្លួនដូចសព្វមួយដង ព្រោះវិទ្យុនេះបានជ្រកក្រោមស្លាកវិទ្យុឯករាជ្យ និងវិជ្ជាជីវៈក្លែងក្លាយ ពោរពេញដោយភាពលម្អៀង ផ្សព្វផ្សាយព័ត៌មានដែលមានបង្កប់ដោយចេតនាទុច្ចរិតនិងព្យាយាមម្តងហើយម្តងទៀតបំផ្លាញសេចក្តីទុកចិត្តរបស់សាធារណជនមកលើរាជរដ្ឋាភិបាលកម្ពុជា។៤-ក្រសួងបរិស្ថានសូមគូសបញ្ជាក់សាជាថ្មីថា ចាប់តាំងពីឆ្នាំ២០១២ មក រាជរដ្ឋាភិបាលបានបញ្ឈប់ទាំងស្រុងនូវការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មីដល់ក្រុមហ៊ុនឯកជន។៥-ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរ…

  • ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនបញ្ចប់ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុន

    ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនបញ្ចប់ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុន

    ជប៉ុន៖ ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់យោធាដ៏ច្រើនសន្ធឹកសន្ធាប់មិន ធ្លាប់មានពីមុនមក ដោយសំអាងលើបញ្ហាសន្តិសុខជាតិ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល ផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង ក៏ដូចជាការធ្វើទំនើបកម្មយោធារបស់ចិន ។ ការស្នើសុំបង្កើនកញ្ចប់ថវិកាយោធាខាងលើនេះ ត្រូវបានធ្វើឡើងនៅមុនពេលជំនួប រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅខែកញ្ញាខាងមុខនេះ នាឱកាសចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិនៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ។ក្រសួងការពារជាតិជប៉ុនក្នុងថ្ងៃសុក្រនេះ បានស្នើសុំកញ្ចប់ថវិកាយោធារហូតដល់ ៤៨ពាន់លានដុល្លារ ឬកើនឡើង២.១ភាគរយសម្រាប់ឆ្នាំ២០១៩ ដោយរាប់ចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា តទៅ ។ ហើយបើសិនជាកញ្ចប់ថវិកានេះ ត្រូវបានអនុម័តនោះ វាមានន័យថា ជាការបង្កើនកញ្ចប់ថវិកាយោធា០៧លើកជាប់ៗគ្នា ខណៈ លោក អាបេ កំពុងពង្រឹងសមត្ថភាពយោធាជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាម កំហែងពីមីស៊ីលកូរ៉េខាងជើង និងការកើនឡើងឥទ្ធិពលយោធាចិននៅក្នុងតំបន់ ៕

  • អប្សរាណេត 30 – ០៨ – ២០១៨

    អប្សរាណេត 30 – ០៨ – ២០១៨

  • អាល្លឺម៉ង់ចាប់ផ្តើមតបំពង់ឧស្ម័នភ្ជាប់ជាមួយរុស្ស៊ី បើទោះជាត្រូវប្រឈមមុខនឹង សហរដ្ឋអាមេរិក

    អាល្លឺម៉ង់៖ គម្រោងតភ្ជាប់បណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ណត ស្រ្ទីម ធូ ពីប្រទេស រុស្ស៊ីទៅកាន់អាល្លឺម៉ង់ បានចាប់ផ្តើមដំណើរការសាងសង់ហើយ នៅក្នុងដែនសមុទ្រប្រទេសអាល្លឺម៉ង់ បើទោះបីជាសកម្មភាពនេះ អាចប្រឈមមុខនឹងបញ្ហាជាមួយ ទីក្រុងវ៉ាស៊ីនតោន ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គម្រោង ណត ស្រ្ទីម ធូ មានគោលដៅផ្គត់ផ្គង់ឧស្ម័ន ធម្មជាតិរុស្ស៊ីចំនួន៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ឆ្លងកាត់សមុទ្របាល់ទិចមក កាន់ប្រទេសអាល្លឺម៉ង់ ហើយបណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ដែលជាការពង្រីកបន្ថែម ពីលើបណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ណត ស្រ្ទីម ទីមួយដែលមានរួចស្រេចនេះ នឹង រត់ឆ្លងកាត់ទឹកដីរបស់រុស្ស៊ី ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ ហើយ ត្រូវគេកំណត់ថា នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបាននៅចុងឆ្នាំ២០១៩ខាងមុខ ។គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃដំណើរការសាងសង់បណ្តាញផ្តត់ផ្គង់ឧស្ម័ន ណត ស្រ្ទីម ធូ មកកាន់តំបន់អឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅក្នុងដែនសមុទ្រប្រទេសអាល្លឺម៉ង់ ទោះបីជាមានការគំរាម កំហែងដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាការជំទាស់ពីប្រទេសអឺរ៉ុប មួយចំនួន ៕  

  • មនុស្ស៤នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះស៊ីវិលនៅមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្ស៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះស៊ីវិលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅមូលដ្ឋានទ័ពអាកាស អេគ្លីន ក្នុងរដ្ឋផ្លូរីដា ។ ជាមួយគ្នានេះ អាជ្ញាធរ អាម៉េរិកក្នុងតំបន់បាននិយាយថា ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ ហើយពួកគេមិនទាន់កំណត់អត្តសញ្ញាណជនរងគ្រោះទាំង០៤នាក់ ដែលចេញដំណើរមកពីភាគរដ្ឋភាគកណ្តាល អូហៃយ៉ូ បាននៅឡើយទេ។ យន្តហោះធុនស្រាល ប៊ីចក្រាហ្វ បានធ្លាក់ចំកន្លែងគ្មានមនុស្សនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផ្លូវរត់ហោះឡើង-ចុះនៃបន្ទាយទ័ពអាកាស អេគ្លីន ដោយយន្តហោះដែលធ្លាក់នោះ ត្រូវគេរកឃើញនៅក្នុងតំបន់មានព្រៃហ៊ុមព័ទ្ធជុំវិញ។ ដោយឡែក អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាម៉េរិក បានឲ្យដឹងដែរថា យន្តហោះខាងលើបានធ្លាក់ នៅអំឡុងពេលសំដៅឆ្ពោះទៅចុះចតនៅអាកាសយានដ្ឋាន ឌែស្ទីន ដែលស្ថិតនៅក្បែរមូលដ្ឋានយោធា អេគ្លីន៕

  • លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖អំណរ គុណ ដល់សមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដែលបានខិតខំ ក្នុងឱកាសបោះឆ្នោតកន្លងមក ទទួលបានជោគជ័យ

    ភ្នំពេញ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន សមាជិក អចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា បានជួបសំណេះ សំណាលជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្និងក្រុមការងារ ដើម្បីថ្លែងអំណរគុណ  ដែល ខិតខំការងារក្នុងឱកាសបោះឆ្នោត កន្លងមក នៅមូលដ្ឋាន ហើយទទួលបានជោគជ័យ ។ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសំណេះ សំណាល ជាមួយសមាជិក គណបក្សប្រជាជនប្រមាណជាង២០០នាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ៥រោចខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី៣១សីហា ឆ្នាំ២០១៨ ។លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាដោយសារការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមការងារ នេះទើបធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះនៅទូទាំងប្រទេស។ លោក ជំទាវកិត្តិសង្គហបណ្ឌិតបន្ដថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលពី០៦ នៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៨ កន្លងទៅ មានភាពល្អប្រសើរបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនទៅចូលរួមបោះឆ្នោតបានទាន់ពេលវេលា ហើយសភាពការណ៍សន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់នោះទេ នៅគ្រប់ការរិយាល័យទាំងអស់ គឺបានដំណើរការប្រក្រតីរហូតដល់ចប់ការបោះឆ្នោត​។ …