Category: ព័ត៌មាន

  • អប្សរាណេត ២៩ – ០៨ – ២០១៩

  • ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៤៧៧គ្រួសារ នៅខេត្តស្ទឹងត្រែងទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ អំណោយកាកបាទក្រហមកម្ពុជា ត្រូវបានឯកឧត្តមវេជ្ជ.អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន៤៧៧គ្រួសារដែលបានរងគ្រោះដោយសារទឹកជំនន់ នៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

  • សមត្ថកិច្ចខណ្ឌសែនសុខ ចាប់ខ្លួនជនសង្ស័យក្រុមលួចកាត់ខ្សែភ្លើងបានម្នាក់ និង២នាក់ទៀតរត់រួច

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចូលក្នុងផ្ទះដែលគេទុកចោលធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះទៅព័ទ្ធចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកបក្សពួក២នាក់ទៀតគេចខ្លួនបាត់។ ករណីនេះ កើតឡើងកាលពីម៉ោង១៤និង០០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ នៅគល់ស្ពានអាកាសផ្សារដីហុយផ្នែកខាងជើង នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ហុក ណារិន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវរ៉ារថភ្លើងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

  • សមិទ្ធផលនៅវត្តសុវណ្ណគីរី ចំណាយថវិកាសាងសង់ជាង១០ម៉ឺនដុល្លារ ដែលជាសទ្ធារបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ រួមនឹងសប្បុរជន ជិតកសាងរួចរាល់ហើយ

    បន្ទាយមានជ័យ៖ សមិទ្ធផលដែលចំណាយទឹកប្រាក់ជាង១០ម៉ឺនដុល្លាអាម៉េរិកជាសទ្ធារបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងសប្បរសជនត្រូវបានកសាងជិតរូចរាល់ហើយ ក្នុងវត្តសុវណ្ណគីរី(ខ្លាកូនថ្មី) ស្ថិតក្នុងភូមិ ខ្លាកូនលើ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើតាមឧកញ៉ា ហង្ស ស៊ីផា សមាជិកគណៈកម្មាធិការកណ្ដាល បក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ប្រាប់ ខណៈអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ។

  • អភិបាលខេត្តបាត់ដំបងចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ១៥០គ្រួសារមកពីឃុំទាំង៥ ក្នុងស្រុករុក្ខគីរី ដែលកំពុងតែប្រឈមនឹងគ្រោះរាំងស្ងួត

    កាលពីពេលថ្មីៗនេះ នៅវត្តព្រៃខ្លូត ស្រុករុក្ខគីរី ខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរដោយឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបងនិងជាអនុប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត និងគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចែកជូនដល់គ្រួសារក្រីក្រ ដែលបានទទួលរងដោយគ្រោះរាំងស្ងួតសរុបចំនួន១៥០គ្រួសារ។ ក្រុមគ្រួសារក្រីក្រ ដែលទទួលរងដោយគ្រោះរាំងស្ងួតចំនួន១៥០គ្រួសារ មកពីឃុំចំនួន៥ នៃស្រុករុក្ខគីរី ក្នុងនោះមាន៖ ឃុំព្រៃជីក ព្រៃត្រឡាច បាសាក់ មុខរាណ៍ និងឃុំស្តុកប្រវឹក។

  • មន្ត្រីក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ស្នើឲ្យរដ្ឋបាលខណ្ឌបន្តអំពាវនាវដល់ពលរដ្ឋតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្នពីទឹកជំនន់

    នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌ លោកប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អ៊ុ ម៉ារ៉េត បានស្នើដល់គណៈអភិបាលខណ្ឌ បន្តណែនាំដល់កម្លាំងនគរបាល ចៅសង្កាត់ និងមន្ត្រីគ្រប់លំដាប់ថ្នាក់សូមត្រៀមលក្ខណៈមធ្យោបាយសង្គ្រោះ និង រកទីទួលសុវត្ថិភាពទុកឲ្យហើយ ដើម្បីត្រៀមសង្គ្រោះជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកទន្លេ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេបានហូរចូលភូមិឋានបណ្តើរៗហើយ ដូចជា នៅសង្កាត់និរោធ ក៏ដូចជាសង្កាត់ទាំង៧ ផ្សេងទៀត ក្នុងខណ្ឌច្បារអំពៅ ជាពិសេសប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតាមដងទន្លេ ដោយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ ក្រៅពីអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបញ្ហាទឹកលិចនេះ លោកអ៊ុ ម៉ារ៉េត ក៏មិនភ្លេចពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការចាប់ម៉ូយរថយន្តតាក់ស៊ី លើផ្លូវជាតិលេខ១ បញ្ហាផ្សារព្រែកឯង ដែលលក់ទំនិញហៀរមកលើទ្រូងផ្លូវឡើងវិញ។

  • តុលាការផ្តន្ទាទោសបុរសជនជាតិអូស្រ្តាលីម្នាក់ ដាក់ពន្ធនាគារ៦ឆ្នាំ

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានលើកយកសំណុំរឿងបុរសជនជាតិអូស្ត្រាលីម្នាក់ ដែលកំពុងជាប់ឃុំ ពាក់ព័ន្ធនឹងបទចោទ «ប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួល ឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យាដែលអាចធ្វើឲ្យអន្តរាយ ការការពារជាតិ» ដោយសម្រេចដាក់ពន្ធនាគារកំណត់៦ឆ្នាំ គិតពីថ្ងៃចាប់ខ្លូន តែទុកសិទ្ធិប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

  • រុស្ស៊ីរាំងខ្ទប់របាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសកូរ៉េខាងជើង

    បរទេស៖ បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានឱ្យដឹងថា រុស្ស៊ីបានរារាំងការបោះពុម្ពផ្សាយរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីការអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយសារតែរុស្ស៊ីមិនពេញចិត្តចំពោះលទ្ធផលមួយចំនួន។

  • មនុស្សស្លាប់៦នាក់ និងលំនៅដ្ឋានសរុប៩១៦ខ្នងរងការខូចខាត ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅប្រទេសឡាវ

    ឡាវ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅភាគខាងត្បូងប្រទេសឡាវ បានធ្វើឲ្យមនុស្ស០៦នាក់ បាត់បង់ជីវិត និងលំនៅដ្ឋានសរុប៩១៦ខ្នង រួមទាំងភូមិចំនួន៥៨នៅក្នុងស្រុកចំនួន០៥ ក៏ត្រូវទទួលរងការបំផ្លិចបំផ្លាញធ្ងន់ផងដែរ។ បើតាមអាជ្ញាធរឡាវ ប្រជាជនប្រមាណ៨២,៤៦០គ្រួសារ ក្នុងចំណោមប្រជាជន ២៣៦,១៨៨នាក់ នៅក្នុងស្រុកចំនួន៧៩ ខេត្តចំនួន១៤ បានទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុង សុនទីញ និង បេប៊ីនកា ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ពាក់កណ្ដាលខែសីហាកន្លងមកនេះ។

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា នឹងលូកដៃចូលដោះស្រាយបញ្ហា ប្រសិនបើក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ធ្វើការមិនបានល្អ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានក្រើនរំលឹកក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ឱ្យចាប់ផ្ដើមធ្វើការងាររបស់ពួកគេឱ្យបានល្អ និងយុត្តិធ៌ម បើពុំដូច្នោះទេ រូបលោកនឹងលូកដៃចូលដោះស្រាយបញ្ហាទាំងឡាយជាមិនខាន។ កន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជាបន្តបន្ទាប់លើក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ជុំវិញការស៊ើបអង្កេតលើសំណុំរឿងតួនាទីរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦។ បន្ថែមលើនេះ លោក ត្រាំ ក៏បានចោទប្រកាន់ដែរថា ការស៊ើបអង្កេតបច្ចុប្បន្នរបស់រដ្ឋអាជ្ញាពិសេសអាម៉េរិក លោក រ៉ូប៊ឺត ម៊ូឡឺ ប្រឆាំងនឹងរូបលោក គឺកំពុងធ្វើឡើងដោយខុសច្បាប់។