Category: ព័ត៌មាន

  • ស្តង់ផលិតផលជាង៨០កន្លែង បានតាំងបង្ហាញនៅពិព័រណ៍ពាណិជ្ជកម្មថៃ២០១៨ នៅលើទឹកដីសៀមរាបអង្គរ

    សៀមរាប៖ ពិធីបើកពិព័រណ៍ពាណិជ្ជកម្មថៃ២០១៨ ( Mini Thailand Week ២០១៨) នៅលើទឹកដីសៀមរាប-អង្គរ ដែលមានស្តង់ជាង៨០កន្លែង ស្ថិតនៅបរិវេណផ្សាររាត្រីផាមកុងទីទ័រឃ្យុងយូ ខេត្តមសៀមរាប នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ហើយការតាំងពិព័រណ៍នេះ មានរយ:ពេល៤ថ្ងៃ។

  • បេសកជនពិសេសអង្គការសហប្រជាជាតិព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីនៅស៊ីរី

    ស្វីស៖ បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសស៊ីរី បានប្រកាសព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីដ៏មានគ្រោះថ្នាក់បំផុត ក្នុងវិបត្តិសង្គ្រាមស៊ីវិលនៅស៊ីរី។ នេះបើតាមការអះអាងលោក ស្ទេហ្វែន ឌឺ មីសស្ទូរ៉ា ទៅកាន់អ្នកយកព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅក្នុងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

  • ប្រមុខការទូតរុស្ស៊ីចេញមុខព្រមានសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី

    រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ បានព្រមានទីក្រុងវ៉ាស៊ីនតោន កុំឱ្យលេងជាមួយភ្លើងនៅក្នុងប្រទេសស៊ីរី តាមរយៈការប្រើប្រាស់ការវាយប្រហារ ដោយអាវុធគីមី ជាលេសដើម្បីបើកការវាយប្រហារប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់។ 

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានដកប្រទេសខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក

    សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានព្រមានថា រូបលោកនឹងដកសហរដ្ឋអាម៉េរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បើសិនជាអង្គការមួយនេះ មិនផ្លាស់ប្ដូររបៀបដែលកំពុងដោះស្រាយជាមួយអាម៉េរិកទេនោះ ដោយការព្រមាននេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។

  • ចិនរិះគន់សហរដ្ឋអាម៉េរិកអំពីកូរ៉េខាងជើង និងបដិសេធរបាយការណ៍អំពីការឃុំខ្លួនជនជាតិអ៊ុយហ្គួរ ១លាននាក់

    ចិនរិះគន់សហរដ្ឋអាម៉េរិកអំពីកូរ៉េខាងជើង និងបដិសេធរបាយការណ៍អំពីការឃុំខ្លួនជនជាតិអ៊ុយហ្គួរ ១លាននាក់

    ចិន៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានធ្វើការថ្កោលទោសពាក្យសម្តីមិនទទួលខុសត្រូវ និងមិនសមហេតុផលរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ធ្វើឲ្យការទាក់ទងរបស់អាម៉េរិក និងកូរ៉េខាងជើង មានការលំបាក ដោយសារតែចិនកំពុងមានជម្លោះពាណិជ្ជកម្មជាមួយអាម៉េរិក។ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈន់ យីង បាននិយាយថា មនុស្សជាច្រើន ក៏ដូចជាខ្ញុំដែរយល់ថា អាម៉េរិកលេខ១នៅលើលោក ខាងនិយាយមួលបង្កាច់ការពិតមិនទទួលខុសត្រូវ និងគ្មានហេតុផល។ លោកស្រីបន្តថា យើងសង្ឃឹមថា អាម៉េរិកអាចដើរតួនាទីវិជ្ជមាន និងបែបស្ថាបនាមួយ នៅក្នុងការដោះស្រាយបញ្ហាដូចចិនជាគំរូ ហើយដើម្បីដោះស្រាយបញ្ហានេះ វាគួរតែសម្លឹងមើលខ្លួនឯង ជាជាងទម្លាក់កំហុសដាក់អ្នកដទៃ។

  • Andy Murray ធ្លាក់ជុំទី២ ខណៈកីឡាការិនីត្រកូល Williams ប៉ះគ្នានៅជុំទី៣ U.S. Open

    កីឡាករវាយកូនបាល់របស់អង់គ្លេស Andy Murray បានធ្លាក់ត្រឹមជុំទី២ ដោយប្រកួតចាញ់កីឡាករអេស្ប៉ាញ Fernando Verdasco កាលពីថ្ងៃពុធម្សិលមិញ។ អតីតកីឡាករវាយកូនបាល់លេខ១ពិភពលោក និងជាម្ចាស់ជើងឯក U.S Open 2012 បានវិលត្រលប់មកកាន់ទីលានវិញ បន្ទាប់ពីវះកាត់ត្រគាករយៈពេលជិត១ឆ្នាំ បានបាត់បង់ឱកាសទៅជុំបន្ទាប់កម្មវិធីខាងលើ ក្រោយចាញ់ Fernando Verdasco ១-៣ ពោលគឺ ៧-៥, ២-៦, ៦-៤ និង ៦-៤ ចំណាយ ពេលជិត៣ម៉ោងកន្លះ។ នៅជុំទី៣ Verdasco លេខ៣១ពិភពលោក ជួបកីឡាករអាហ្សង់ទីន Juan Martin del Potro ។

  • អតីតអនុប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ជាប់គុក៩ឆ្នាំ ព្រោះរឿងពុករលួយ

    អតីតអនុប្រធានសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ FIFA លោក Juan Angel Napout ត្រូវកាត់ឲ្យជាប់ពន្ធនាគារ៩ឆ្នាំ​ពីបទរំ​លោភ​បំពាន និងប្រព្រឹត្តអំពើពុករលួយក្នុងរឿងអាស្រូវរបស់ FIFA នាពេលកន្លងទៅ ។ Napout ដែលធ្លាប់ជាអតីត​ប្រធានសហព័ន្ធ​បាល់ទាត់ទ្វីប​អាម៉េរិកឡាទីន CONMEBOL ត្រូវបានឃុំខ្លួននៅ Brooklyn ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិកកាល​ពីថ្ងៃម្សិល​មិញ​។ សេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថា បុរសជនជាតិអ៊ុយរ៉ាហ្គាយក្រៅពីជាប់គុក គឺត្រូវបង់ប្រាក់ពិន័យ៤,៣លានដុល្លារអាម៉េរិក។ ក្រៅពី Napout នៅមានអតីតប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល Jose Maria Marin ម្នាក់ទៀតដែលត្រូវជាប់គុក៤ឆ្នាំពី​បទទទួល​សំណូក​នៅ​ក្នុងព្រឹត្តិការណ៍ Copa America ផងដែរ៕

  • សហព័ន្ធអត្តពលកម្មដាក់ផែនការផលិតធនធានអត្តពលិក អាជ្ញាកណ្តាល-ចៅក្រម ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

    សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានដាក់ផែនការសំខាន់នានា ដែលគ្រោងនឹងត្រូវលើកឡើង​នៅក្នុងមហាសន្និបាតអាណត្តិថ្មី​លើកទី៧​ របស់ខ្លួន នៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ ដើម្បីផលិតបាននូវធនធានកីឡាករ-កីឡាការិនី អាជ្ញាកណ្តាល-ចៅក្រម​ឲ្យមាន​គុណភាពខ្ពស់ និងឲ្យកាន់តែសម្បូរបែប ខណៈប្រភេទកីឡានេះមានវិញ្ញាសារច្រើនជាគេរហូតដល់៤៧វិញ្ញាសារ ស្មើនឹង៤៧​មេដាយ​មាស សម្រាប់ត្រៀមទទួល ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តបញ្ជាក់ថា ក្រោយពេលសន្និបាតអាណត្តិថ្មី ឬនៅដើម​ឆ្នាំ​២០១៩ សហព័ន្ធនឹងស្នើទៅសហព័ន្ធអត្តពលកម្មអន្តរជាតិដើម្បីបណ្តុះបណ្តាលមន្ត្រី អាជ្ញាកណ្តាល-ចៅក្រម​របស់កម្ពុជាឲ្យក្លាយ​ខ្លួន​ជាអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិ ដើម្បីបម្រើដល់ការប្រកួត ស៊ីហ្គេម នាឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះ។ ក្រៅពី​គម្រោងស្នើ​សហព័ន្ធអត្តពលកម្មអន្តរជាតិ បណ្តុះចៅក្រមអាជ្ញា-កណ្តាលអន្តរជាតិ សហព័ន្ធខ្មែរកីឡាអត្តពលកម្ម ក៏គ្រោងនឹងស្នើ​ដល់​​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំបង្កើនសមាសភាពយុវជនថ្នាលប្រមូលផ្តុំប្រចាំឆ្នាំ ក្នុងគោលបំណងឆ្លើយតប​នឹងចំ​នួន វិញ្ញាសារដែលមានច្រើនចំនួន៤៧វិញ្ញាសារនោះ។ សូមបញ្ជាក់ថា តាមផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាន ដាក់គោលដៅពង្រឹង​ជាអទិ​ភាព​លើ២ប្រភេទកីឡាជាសំខាន់ ដែលមានវិញ្ញាសារច្រើនជាងគេ គឺអត្តពលកម្ម និងកីឡាហែលទឹក ដែលជាឱកាសដណ្តើម​មេ​ដាយ​បាន​ច្រើនជាងគេ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣៕

  • ប្រធានសហព័ន្ធតៃក្វាន់ដូ ITF កម្ពុជា បញ្ជាក់ថា ការប្រកួតលើកនេះជាបទពិសោធន៍ ដើម្បីឲ្យកម្ពុជាដណ្តើមមេដាយមាស នាពេលខាងមុខ

    ក្រុមប្រតិភូកីឡាតៃក្វាន់ដូ ITF កម្ពុជាដែលបានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសបេឡារុស បានវិលត្រឡប់មកដល់មាតុភូមិកំណើតវិញហើយ កាលពីល្ងាច ថ្ងៃទី២៩ ខែសីហា ម្សិលមិញនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតៃក្វាន់ដូ ITF កម្ពុជា បានមានប្រសាស៍ថា ដោយសារ មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឲ្យក្រុមកីឡាតៃក្វាន់ដូ ITF កម្ពុជាទទួលបានលទ្ធិផលល្អបែបនេះ។ ទោះបីការប្រកួតប្រជែងរបស់ក្រុម កីឡាកម្ពុជាមិនទាន់ដល់កម្រិតដណ្តើមមេដាយមាស តែការខិតខំប្រឹងប្រែងរបស់អត្តពលិកកម្ពុជា សម្រាប់ស្តាមុខមាត់ឲ្យប្រទេសនៅលើពិភពលោកបានស្គាល់ថា កម្ពុជាជាប្រទេសមួយ ដែលមានធនធានកីឡាករ កីឡាការិនី អស្ចារ្យផងដែរ។ លោកប្រធាន ក៏បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដែលកីឡាករ តៃក្វាន់ដូ ITF កម្ពុជាអាចដណ្តើមបានមេដាយប្រាក់ពីព្រឹត្តិការណ៍​កម្រិត​​ពិភពលោកនេះ ។ លោកបានចាត់ទុកថា ការប្រកួតលើកនេះ វាជាបទពិសោធន៍មួយដ៏ល្អ និងបានដាស់តឿន​ដល់​កីឡាករ កីឡាការិនី កម្ពុជាទាំងអស់កុំឲ្យមានអំនួត ភ្លេចខ្លួន ត្រួវចេះស្វែងយល់ និងសិក្សាពីចំណុចខ្វះខាត់របស់ខ្លួន ដើម្បី​ពង្រឹង​​សម្ថភាពឈានដល់ការដណ្តើមមេដាយមាស ព្រឹត្តិការណ៍លំដាប់ពិភពលោកលើកក្រោយទៀត ព្រោះនេះជាប្រវត្តិ​សាស្រ្ត​សម្រាប់ក្រុមកីឡា តៃក្វាន់ដូ ITF កម្ពុជា ដែលបានលើកទង់ជាតិរបស់កម្ពុជាឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ លោក…

  • ឯកសារយោង និងភ័ស្តុតាងដែលកម្ពុជាដាក់ជូនអង្គការយូណេស្កូ គឺជាង២ពាន់ទំព័រ ហេតុនេះកម្ពុជាមានសង្ឃឹមខ្ពស់ក្នុងការសម្រេចដាក់បញ្ចូលល្ខោនខោល ជាបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។ ឯកឧត្តមបាន អះអាងថា ល្ខោនខោលខ្មែរ មានលក្ខណៈខុសគ្នាស្រឡះពីល្ខោនខុនរបស់ថៃ ដោយសារ លក្ខណៈរាំ និងក្បាច់ មានភាពខុសគ្នា ឬគ្រាន់តែស្រដៀងគ្នាតិចតួចតែប៉ុណ្ណោះ។ ការលើកឡើងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះគឺធ្វើឡើង បន្ទាប់ពីមាន ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបំផុសព័ត៌មានដែលបង្កការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។ ឯកឧត្ដម ថៃ នរៈសត្យា បានលើកឡើងថា ការបង្ហោះព័ត៌មានតាមបណ្ដាញទំនាក់ ទំនងសង្គមបែបនេះ គឺជាព័ត៌មានគ្មានមូលដ្ឋាន ហើយអ្នកបង្ហោះព័ត៌មានទាំងនោះ គ្រាន់តែ ចង់បានការចាប់អារម្មណ៍ ឬចង់បានការចែកចាយឲ្យបានច្រើនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ឯកឧត្ដមបានបន្ថែមទៀតថា…