Category: ព័ត៌មាន

  • យើងទៅមើលប្រវត្តិខ្លះៗរបស់អ្នកប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ កីឡាករ វង្ស គីមហួត

    យើងទៅមើលប្រវត្តិខ្លះៗរបស់អ្នកប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ កីឡាករ វង្ស គីមហួត

  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសផ្ដល់អាហាររូបករណ៍ជិត១ម៉ឺន៤ពាន់កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់អាហាររូបករណ៍គ្រប់កម្រិត សរុបចំនួន១ម៉ឺន៣ពាន់៧៨៧កន្លែង សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ លើមុខជំនាញដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ បើតាមសេចក្ដីជូនដំណឹង អាហាររូបករណ៍ទាំងនោះរួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬ អនុបណ្ឌិត បរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសសញ្ញាបត្រវិស្វករ សញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្ររង បច្ចេកទេសឬឯកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។ ចំពោះសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ គឺបេក្ខជនដែលបានរៀនចប់មធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩ ឬបានបញ្ចប់ថ្នាក់ស្ពានចម្លងបន្តជំនាញថ្នាក់ទី៨ និងទី៩ ឬកម្រិតសមមូល។ ចំពោះសញ្ញាបត្រជាន់ខ្ពស់ ឬបរិញ្ញាបត្ររង បច្ចេកទេ ឬឯកទេស គឺបេក្ខជនដែលបានរៀនចប់មធ្យមសិក្សាទុតិយភូមិ ពោលគឺប្រលងធ្លាក់ ឬជាប់បាក់ឌុប ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ ចំពោះបរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេស សញ្ញាបត្រវិស្វករ ឬបរិញ្ញាបត្រ គឺបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ ចំពោះបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា ឬឯកទេស ឬអនុបណ្ឌិត គឺបេក្ខជនត្រូវមានសញ្ញាបត្រ បរិញ្ញាបត្របច្ចេកវិទ្យា ឬឯកទេសសញ្ញាបត្រវិស្វករ ឬបរិញ្ញាបត្រ។…

  • នគរបាលប៉ុស្តិ៍និរោធចាប់ខ្លួនជនសង្ស័យជួយដូរគ្រឿងញៀនម្នាក់

    ភ្នំពេញ ៖ កាលពីម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍និរោធបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គីម ភារិន ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) មួយកញ្ចប់តូច និងម៉ូតូមួយគ្រឿង ម៉ាក Honda icon ពណ៌លឿងស្លាកលេខភ្នំពេញ1AJ-0862។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្ដិ៍និរោធ បានបញ្ចូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសាណុំរឿងបញ្ចូនបន្តទៅតុលាការចាត់ការតាមនីតិវិធី។ សូមបញ្ចាក់ផងដែរថា ជនសង្ស័យខាងលើនេះ ធ្លាប់បានជាប់ពន្ធនាគារព្រៃសរ ១ឆ្នាំ៦ខែពីបទលួច ម្ដងរួចមកហើយ៕ម.ន

  • ថវិកាមិត្តជួយមិត្តចំនួន១៦លានរៀល ត្រូវបានប្រគល់ជូនលោកជំទាវគ្រួសារសពឧត្តមសេនីយ៍ត្រី លឿង ណារិន ដែលបានទទួលមរណភាពនាពេលកន្លងទៅ

    ថវិកាមិត្តជួយមិត្តចំនួន១៦លានរៀល ត្រូវបានឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ និងជាអនុប្រធានអចិន្ទ្រៃយ៍រៀបចំពិធីបុណ្យសពកងទ័ពជើងគោក បានប្រគល់ជូនលោកជំទាវ ប្រាក់ សាន គ្រួសារសពឧត្តមសេនីយ៍ត្រី លឿង ណារិន នាយរងការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៩  ខែសីហា ឆ្នាំ២០១៨   កន្លងទៅ ក្នុងជន្មាយុ៦០ឆ្នាំ ដោយរោគាពាធ។ ពិធីប្រគល់នេះបានធ្វើនៅការិយាយ័យទី៥ កងទ័ពជើងគោក ស្ថិតនៅខណ្ទពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ព្រឹកថ្ងៃទី៣១ ខែមេសា ឆ្នាំ២១០៨នេះ។

  • គ.ជ.ប. បានបើកវគ្គបណ្តុះបណ្តាលមន្រ្តី លេខាដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ ស្តីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨

    នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានបើកវគ្គបណ្តុះបណ្តាលមន្រ្តី លេខដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ ស្តីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨។

  • នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៤នាក់នៅកន្លែងផ្សែងគ្នា ក្នុងករណីគ្រឿងញៀន

    ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្បាលកោះ និងនគរបាលព្រែកឯង ធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សែងគ្នាក្នុងថ្ងៃតែមួយ។

  • ដល់ថ្ងៃកំណត់! រដ្ឋបាលខេត្តព្រះសីហុ គ្រោងចាត់វិធានការក្តៅចំពោះទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និងទីតាំងអាគារពាណិជ្ជកម្មនានាដែលមិនមានអាងចម្រោះទឹកកខ្វក់

    យោងតាមការបញ្ជាក់របស់លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រពន្ធ័អូរប្រឡាយ លូ និងអាងចម្រោះទឹកកខ្វក់នៃសាលាខេត្តព្រះសីហនុ បន្ទាប់ពីកិច្ចប្រជុំមួយដឹកនាំដោយ ឯកឧត្តម យន្ត មីន និងមានមន្ត្រីជំនាញពាក់ពន្ធ័ចូលរួមផង កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះសីហុ គ្រោងវិធានការក្តៅ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងទីតាំងអាគារពាណិជ្ជកម្មនានាដែលមិនសហការជាមួយរដ្ឋបាលខេត្តក្នុងការសាងសង់អាងចម្រោះទឹកកខ្វក់ត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសដើម្បីធានាថា សំណល់រាវដែលត្រូវបង្ហូរចូលក្នុងលូសាធារណៈឆ្ពោះទៅសមុទ្រមិនប៉ះពាល់ដល់បរិស្ថាន។

  • រយៈពេល២ថ្ងៃ កម្លាំងប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំ ឃាត់ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបាន១៤នាក់

    ខេត្តកំពង់ឆ្នាំង៖ នៅ ថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០១៨នេះ  កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន០៤លើក។ ២លើក សមត្ថកិច្ចធ្វើការបង្ក្រាបបាននៅចំណុចពេជជោ ស្ថិតក្នុងភូមិ ដំណាក់ខ្លុង ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស និងឃាត់ខ្លួនជនសង្ស័យ៨នាក់ (ជួញដូរគ្រឿងញៀនម្នាក់) ហើយវត្ថុតាងដែលចាប់បានមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់ (១កញ្ចប់ធំ) ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ ជាមួយនឹងឧបករណ៍សម្រាប់ជក់មួយចំនួន។ ២លើកទៀត សមត្ថកិច្ចធ្វើការបង្ក្រាបបាននៅចំណុចភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ (ជួញដូរគ្រឿងញៀន៣នាក់) និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ធំ សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់ជក់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យទាំង១៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ម.ន

  • ប្រទេសសិង្ហបុរី សន្យាបន្តជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា

    ប្រទេសសិង្ហបុរី សន្យាបន្តជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា

    រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃពីថ្ងៃ២៩ដល់ថ្ងៃ៣១ ខែសីហា តាមការអញ្ជើញរបស់លោក វីវៀន បាឡាក់គ្រីស្ហណាន់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ចនោះ លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន បានជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនលុង។ ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី បាននាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនលោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនលុង ដែលបានផ្ញើសារអបអរសារទរចំពោះជ័យជម្នះក្នុងការបោះឆ្នោតសកលនៅកម្ពុជា។ លោកទេសរដ្ឋមន្ត្រីក៏បាននាំនូវសារពីសម្ដេចតេជោ ចំពោះការអញ្ជើញលោកនាយករដ្ឋមន្ត្រីលី សៀនលុង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្របខាងមុខ ហើយលោកនាយករដ្ឋមន្ត្រីលី សៀន លុង បានទទួលយកការអញ្ជើញនេះផងដែរ។

  • ជំនួបសម្តែងការគួរសម និងលៀងសាយភោជន៍ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា នៅខេត្តសៀមរាប

    សៀមរាប៖ នៅព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៨នេះ ក្នុងសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប បានរៀបចំលៀងសាយភោជន៍ ទទួលស្វាគមន៍ទទួលគណៈប្រតិភូជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា ដឹកនាំដោយលោកជំទាវ ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា និងអមដំណើរដោយលោកជំទាវ ម៉ានីកា ជែន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។