Category: ព័ត៌មាន

  • យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿងជ្រុលទៅបុករុឺម៉កម៉ូតូកំពុងបត់ចំពីចំហៀងពេញទំហឹងបណ្ដាលរងការខូចខាត សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស

    ភ្នំពេញា៖ បុរសម្នាក់កំពុងតែបើករឺុម៉កម៉ូតូត្រឡប់ក្រោយ ស្រាប់តែយុវជនពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿងជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាល៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង​ ១០ នាទីយប់ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះសុីសុវតិ្ដ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឋដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅពេលកើតហេតុគេឃើញបុរសម្នាក់បើករឺុម៉កម៉ូតូត្រឡប់ក្រោយ ស្របពេលនោះក៏មានយុវជនពីរនាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាកស្លាកលេខ ភ្នំពេញ 1BS-8729 បានឌុបគ្នាតាមបណ្ដោយផ្លូវព្រះសីុសុវត្ថិ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿងហើយក៏ជ្រុលបុករឺុម៉កម៉ូតូចំពីហៀងពេញទំហឹងបណ្ដាលឲ្យរឺុម៉កម៉ូតូ និងម៉ូតូរងការខូចខាតយ៉ាងដំណំ សំណាងល្អភាគីទាំងពីគ្រាន់តែរងរបួសតិចតួចតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកចុះដល់កន្លែងកើតហេតុ និងបានឲ្យភាគីទំាងពីចរចាគ្នា ប៉ុន្តែភាគីទាំងពីរដោះស្រាយមិនត្រូវគ្នា ទើបសមត្ថកិច្ចក៏សម្រេចធ្វើការវាស់វែងយករឺុម៉កម៉ូតូ និងម៉ូតូយកទៅរក្សាទុកនៅអត្ដធិកាដ្ឋាននគរបាលខណ្ខដូនពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

  • រថយន្តHILUX VIGO បុកបញ្ឆិតពីមុខរថយន្តព្រូស និងជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកHILUX VIGOមួយគ្រឿង បានបើកបរយ៉ាងលឿនជ្រុលទៅបុករថយន្តព្រូសបញ្ឆិតពីមុខនៅត្រង់ចំណុចផ្លូវបំបែកជាបួន ហើយបន្តទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតហេតុកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៣៦០ កែវផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខាងលើ គឺមានរថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1367 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2G-0900 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន និងមិនបន្ថយល្បឿនពេលមកដល់ផ្លូវបំបែក ក៏ជ្រុលទៅបុករថយន្តព្រូសបញ្ឆិតពីមុខ ហើយបន្តទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កម៉ាកHILUX VIGO រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អដែលមិនគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយកើតហេតុ ម្ចាស់រថយន្តទាំងសងខាងបានចុះចេញពីកន្លែងកើតហេតុបាត់ ដោយទុករថយន្តឲ្យសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែង ស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនីតិវិធី៕

  • បើករថយន្តព្រូសបញ្ច្រាស់ផ្លូវ ជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ និងផ្លោងក្រឡាប់ជើងទ្រមេឃ

    ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយបុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាកព្រូសក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាស់ផ្លូវផងនោះ ស្រាប់តែរេចង្កូតទៅបុកឃឿនឡើងសួនច្បារ ផ្លោងទៅក្រឡាប់ផ្ងាជើងទ្រមេឃ បណ្តាលឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង១១ នឹង៥០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ត្រង់ចំណុចក្បែររង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ មានបុរសម្នាក់ជាជនជាតិចិនបើករថយន្តបង្កម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AV-7114 បានធ្វើដំណើរតាមបណ្ដោយសហព័ន្ធរុស្សុី ទិសដៅពីកើតទៅលិច និងទិសដៅបញ្ច្រាស់ផ្លូវក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវហើយផ្លោងទៅក្រឡាប់ផ្ងារជើងទ្រមេឃ ហើយរថយន្តបង្ករងការខូចខាតយ៉ាងដំណំឮ រីឯតៃកុងរថយន្តបង្កបានវា ចេញពីក្នុងរថយន្ត ដោយគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

  • ឯកឧត្តម ទី សុគន្ឋ អញ្ជើញបើកសិក្ខាសាលាអន្តរជាតិ ១៤ប្រទេសចូលរួមស្តីពីមូលដ្ឋានគ្រឹះកសិកម្ម និងវិទ្យាសាស្រ្តសត្វ ខេត្តសៀមរាប

    សៀមរាប ៖  ឯកឧត្តម ទី សុគន្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវកិច្ចស្វាគមន៍សោមនស្សរីករាយ និងមោទកភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអន្តរជាតិ នាពេលនេះ។ ដែលនេះបានបង្ហាញអំពីភាពជាដៃគូរនៃកិច្ចសហប្រតិបត្តិការរវាងគ្នា។ ប្រទេសកម្ពុជានៅតែចាត់ទុកវិស័យកសិកម្មជាវិស័យស្នួលនៃ ខឿនសេដ្ឋកិច្ចជាតិ។ សិក្ខាសាលាស្តីអំពីមូលដ្ឋានគ្រឹះកសិកម្ម និងវិទ្យាសាស្រ្តសត្វត្រូវបានរៀបចំធ្វើនៅទីរួមខេត្តសៀមរាប ពីថ្ងៃទី២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ទី សុគន្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  លោកបណ្ឌិត  ហ្សឹង ហ្សូលី (Sung-soo Lee) ប្រធានវិទ្យាស្ថានជាតិវិទ្យាសាស្រ្តសត្វនៃរដ្ឋបាលជនបទនៃសាធារណរដ្ឋកូរ៉េ និង បណ្ឌិត ងូយ៉េន វ៉ានបូ  (Gnoyen Van Bo) ប្រធានគណៈកម្មការស្រាវជ្រាវ និងបណ្តុះបណ្តាល ឧត្តមនៃបណ្ឌិតសភាវៀតណាមផ្នែកវិទ្យាសាស្រ្តកសិកម្ម។ សិក្ខាសាលានេះត្រូវបានគាំទ្រ និងរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគំនិតផ្តួចផ្តើមស្តីអំពី កិច្ចសហប្រតិបត្តិការស្បៀងនិងកសិកម្មអាស៊ី…

  • ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌានៅកម្ពុជា

  • ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំអំណោយមនុស្សធម៌ ចូលរូមរំលែកទុក្ខដល់ក្រុមគ្រួសារសពលង់ទឹកស្លាប់ ៣ នាក់នៅស្រុកកោះធំ ខេត្តកណ្តាល

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា និង សហការី បាននាំយកថវិកា និងសម្ភារមួយចំនួនទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានលង់ទឹក ស្លាប់ចំនួន៣នាក់ កាលពីសប្តាហ៍កន្លងទៅដល់លំនៅឋានសពផ្ទាល់នៅក្នុងឃុំសំពៅពូន ឃុំកំពង់កុង និង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល  ។  លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បានពាំ នាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាដោយក្តីនឹករលឹក និងបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ សពទាំងអស់ ដែលបានបាត់បង់អាយុជីវិតកូន និងប្តីជាទីស្រឡាញ់របស់ពួកគាត់ ដោយសារគ្រោះលង់ទឹក ទន្លេស្លាប់ នាសប្តាហ៍កន្លងមក ។ លោកនាយកសាខាបន្តថាៈ…

  • សន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨

    នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាល បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងលោក គឹម ហុង ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាល។លោក គឹម ហុង ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានមានប្រសាសន៏ថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះមណ្ឌលខេត្តកណ្តាល មានគណបក្សនយោបាយឈរឈ្មោះចំនួន១៧គណបក្ស។ លោកបន្តថាក្នុងដំណាក់កាលឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃកន្លងទៅ គណបក្សទាំង១៧ សុទ្ធតែបានរៀបចំកម្មវិធីឃោសនារបស់ខ្លួនគ្រប់ៗគ្នា គ្រាន់តែគណបក្សខ្លះធ្វើការឃោសនាទ្រងទ្រាយធំ ខ្លះធ្វើទ្រង់ទ្រាយតូច ប៉ុន្តែជារួមបានប្រព្រឹត្តទៅយ៉ាងរលូន តាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់ ដោយពុំមានការរារាំងនិងគ្មានអំពើហឹង្សាអ្វីកើតឡើយ។ លោកបន្តទៀតថា ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មណ្ឌលខេត្តកណ្តាលមានចំនួន៧៣២.៥៧២នាក់ បានមកបោះឆ្នោតចំនួន៦៣២.២៥១នាក់ ស្មើនឹង៨៦,៣១%។

  • បន្ដធ្វើតាមការសន្យាមុនបោះឆ្នោត! ចៅសង្កាត់ផ្សារថ្មី១ បន្ដចុះថ្លែងអំណរគុណ និងដោះស្រាយសំណើររបស់ប្រជាពលរដ្ឋ នៅគ្រប់ភូមិទាំង១១ទូទាំងសង្កាត់

    (ភ្នំពេញ)៖ ឯកឧត្តម ណុប ចាន់ណារិន្ទ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មី១ ព្រមទាំងលោកស្រី សុី តូនចៅសង្កាត់ក៏មានវត្តមាននៅក្នុងកម្មវិធីចុះថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលលោកបានទៅបោះឆ្នោតជូន CPP ទទួលបានជយ័ជំនះដែលគួរជាទីមោទនះកម្មវិធីនេះបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។    លោកស្រីចៅសង្កាត់បានលើកឡើងថា ថ្ងៃនេះគឹជាថ្ងៃទី២នៃការចុះថ្លែងអំណរគុណដល់បងប្អូនពលរដ្ធនៅក្នុងមូលដ្ធានគឹបន្តចុះរហូតដល់ចប់ជាស្ថាពរតែម្តង។ពីព្រោះបងប្អូនប្រជាពលរដ្ឋ ទាំង១១ភូមិ នៅក្នុងសង្កាតផ្សារថ្មី ១ ដែលលោកបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រមទាំងទទួលយកនៅ​សំណើ និង សំណូមពរដើម្បី ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទាងមូល។ លោកស្រីបានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបងប្អូន​ប្រជាពលរដ្ឋទាំងអស់ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តអោយ្តធ្វើជានាយករដ្ឋមន្ត្រី ជាបន្តទៅទៀតដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្បរីកចម្រើនឡើង​នៅក្នុងប្រទេសកម្ពុជាទាំងមូល ដោយសារតែបងប្អូន ប្រជាពលរដលោក្ឋ​បានចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន​​គ្រប់ៗគ្នា។     ឯកឧត្តម ណុប ចាន់ណារិន្ទ ក៏​បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ​ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។ លោកស្រីចៅសង្កាត់ ក៏បានប្តេជ្ញាចិត្តចំពោះ​ប្រជាពលរដ្ឋទាំងអស់…

  • រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការជួញដូរមនុស្សរាប់លាននាក់ ស្ទើតែគ្រប់ទីកន្លែង ក្នុងពិភពលោក ដែលរងទុក្ខវេនា រហូតដល់បាត់បង់អាយុជីវិត

    ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើមនុស្ស រាប់លាននាក់ ស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក ដែលរងទុក្ខវេនា រហូតដល់បាត់បង់អាយុជីវិត ជារៀងរាល់ថ្ងៃ ដូច្នេះសម្ថតិកិច្ច និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវរួមគ្នាទប់ស្កាត់ អំពើទាំងនេះ។ យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ  គ្រាន់តែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានជនរងគ្រោះ ដែលជា បរុស ស្រី  យុវវ័យ កុមារ  ទារក ប្រមាណជិត១២លាននាក់ ដែលកំពុងតែទទួលរងនូវការរំលោភបំពាន បំបាត់សិទ្ធិជាមនុស្ស និងត្រូវគេកេងប្រវ័ព្ចាយ៉ាងធ្ងន់ធ្ងរក្នុងរូបភាពជាទាសភាពក្នុងសម័យទំនើប។ ក្នុងវេទិកា អន្ដរសាសនាថ្នាក់ជាតិនៅកម្ពុជា លើកទី២ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្ដេច ស ខេង បានឲ្យដឹងថា អង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្ដរជាតិ យុវជន-យុវនារី ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងតែកើតមានជា       បន្ដបន្ទាប់ ចំពោះប្រជាជនកម្ពុជា  និងមនុស្សជាតិគួរឲ្យបារម្ភ។  សម្ដេចក្រឡាហោម…

  • ប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែសីហា ឆ្នាំ២០១៨ និងដាក់ចេញទិសដៅការងារយោធាបន្តខែកញ្ញា ឆ្នាំ២០១៨ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ប្រាសាទព្រះវិហារ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែសីហា ឆ្នាំ២០១៨ និងដាក់ចេញទិសដៅការងារយោធាបន្ត ខែកញ្ញា ឆ្នាំ២០១៨ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ក្រោមកិច្ចទទួលស្វាគមន៍ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩។ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ របស់នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាព កសាងនូវឆន្ទៈក្នុងការការពារបានយ៉ាងរឹងមាំ នូវអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន ធានាបានសន្តិសុខសុវត្ថិភាព ស្ថេរភាពនយោបាយសង្គមបានល្អប្រសើរ ទាំងការងារគ្រប់គ្រងដឹកនាំពង្រឹងកម្លាំង។ឯកឧត្តមមេបញ្ជាការ ក៍បានធ្វើការផ្តាំផ្ញើរបន្ថែមទៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់បណ្តាអង្គភាពទាំងអស់ត្រូវខិតខំធ្វើការកែច្នៃជីវភាពរស់នៅ របស់បងប្អូនកងទ័ព និងគ្រួសារ ដោយបំផុស ឲ្យមានចលនា ប្រឡងប្រណាំង លើគ្រប់វិស័យ ទាំងវិស័យការបង្កបង្កើនផល ដាំដំណាំ និងការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ក៍ដូចជានៅតាមអង្គនីមួយៗ…