Category: ព័ត៌មាន

  • សមត្ថកិច្ចឃាត់បានយានយន្តចំនួន៧គ្រឿង ដែលជិះល្មើសច្បាប់នៅរង្វង់មូលវិមានឯករាជ្យក្នុងរាជធានី បញ្ចូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    ភ្នំពេញ៖ សមត្ថកិច្ច និងអាជ្ញាធរបានដាក់កម្លាំងប្រចាំការទាំងយប់ទាំងថ្ងៃ ដើម្បីស្ទាក់ចាប់អ្នកជិះបញ្ច្រាស់ផ្លូវនៅរង្វង់មូលវិមានឯករាជ្យ ដែលជាការរួមចំណែកមួយការពារសុវត្តិភាពជូនប្រជាពលរដ្ឋ និងកុំឲ្យមានអ្នកល្មើសច្បាប់នៅតែបន្តកើតមាន។ តែបើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរនៅតែបន្តឃាត់បានយានយន្តចំនួន៧គ្រឿង រួមបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

  • សាកសពអតីតថៅកែសណ្ឋាគារ ឆាយ ហុង ដែលបានធ្លាក់ពីលើម៉ូតូទឹកលិចបាត់រយៈពេល៤យប់៥ថ្ងៃ ត្រូវបានក្រុមគ្រួសាររកឃើញនៅម្តុំកន្លែងបាត់ខ្លួន

    រាជធានីភ្នំពេញ៖ សាកសពអតីតថៅកែសណ្ឋាគារ ឆាយ ហុង ដែលបានបើកម៉ូតូទឹកទើបនឹងទិញ រួចជិះលំហែកាយតាមដងទន្លេមេគង្គ រួចធ្លាក់ទឹកទន្លេលិចបាត់រយៈពេល៤យប់៥ថ្ងៃមកហើយនោះ ត្រូវបានសាច់ញាតិក្រុមគ្រួសាររកឃើញនៅម្តុំទីតាំងបាត់ខ្លួន នៅវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

  • រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរជំនាញ ចុះពិនិត្យពីស្ថានភាពនៃភូមិសាស្ត្រសហគមន៍នេសាទ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ

    រដ្ឋបាលខេត្តបាត់ដំបង  និងមន្ទីរជំនាញ ចុះពិនិត្យពីស្ថានភាពនៃភូមិសាស្ត្រសហគមន៍នេសាទ នៅឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ

    ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តទទួលបន្ទុក និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង  បានដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យអំពីស្ថានភាពជាក់ស្តែង នៅតាមបណ្តាឃុំមួយចំនួន ជាពិសេស ភូមិសាស្ត្រឃុំព្រៃចាស់ និងឃុំកោះជីវាំង ស្រុកឯកភ្នំ ដែលស្ថិតនៅតំបន់ទន្លេសាបនៃទឹកដីខេត្តបាត់ដំបង ដែលពាក់ព័ន្ធទៅនឹងការថែរក្សានូវធនធានមច្ឆាជាតិ ក្នុងរដូវបិទនេសាទ។ ការចុះត្រួតពិនិត្យមើល”តំបន់ដែនអភិរក្សជលផល” ដែលជាតំបន់ជម្រកត្រីពងកូន ហើយក៏ជាអតីតដែនឡូតិ៍នេសាទលេខ២ របស់ខេត្តកន្លងមក។ តាមការគូសបញ្ជាក់របស់ លោក ជួង សុភា ដែលជានាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលជលផលខេត្តគ្រប់គ្រង  គឺក្នុងនោះមានវិសាលភាពដែននេសាទលើផ្ទៃដីព្រៃលិចទឹក សរុបប្រមាណជាង ៣០% នៃ ផ្ទៃដីសរុប ក្នុងដែននេសាទទូទាំងប្រទេសជុំវិញបឹងទន្លេសាប។ ក្នុងនោះតំបន់ដែននេសាទររបស់ខេត្តបាត់ដំបង គឺមានផ្ទៃដីសរុបប្រមាណ២០ម៉ឺន៦ពាន់៨៤៩ហិកតា។ ដោយឡែកក្នុងស្រុកឯកភ្នំ គឺមានសហគមន៍នេសាទសរុបចំនួន១៣សហគមន៍ ក្នុងនោះ “ឃុំព្រៃចាស់” មានចំនួន០៧ សហគមន៍ និង “ឃុំកោះជីវាំង” មានចំនួន០៦សហគមន៍ ក្នុងនោះក៏មានសហគមន៍ជាសហព័ន្ធនេសាទចំនួន០១ផងដែរ។ លោក ក៏បានបង្ហាញពីកង្វល់ផងដែរថា ឆ្នាំនេះទឹកទន្លេខ្ពស់ជាងឆ្នាំ២០១៧ ប្រមាណជាងមួយម៉ែត្រ ធ្វើឲ្យវិសាលភាពផ្ទៃទឹកដែននេសាទកាន់តែរីកធំ។ វាងាយបង្កឲ្យជនខិលខូចប្រព្រឹត្តនូវបទល្មើសនេសាទ និងអាចមានការកើនឡើងជាងមុន ខណៈដែលធនធានមន្ត្រីជលផល…

  • សហរដ្ឋអាម៉េរិកព្រមានជាថ្មីថា ឥណ្ឌាអាចនឹងទទួលរងទណ្ឌកម្ម បើហ៊ានទិញមីស៊ីល S-400 ពីរុស្ស៊ី

    រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា ក្នុងអំឡុងវេទិកាស្ដីពីសន្តិភាពអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោននៅសប្ដាហ៍នេះ ជំនួយការរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក រ៉េនដល ស្គ្រីវើ បានឱ្យដឹងថា ប្រទេសលោកពិតជាការព្រួយបារម្ភ ចំពោះគម្រោងរបស់ឥណ្ឌាក្នុងការទិញអាវុធពីរុស្ស៊ី ជាពិសេសប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ហើយថា បើសិនជាទីក្រុងញ៉ូវដេលី ហ៊ានទិញប្រព័ន្ធមីស៊ីលនេះ នោះទីក្រុងវ៉ាស៊ីនតោននឹងពិចារណាដាក់ទណ្ឌកម្ម។ 

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិព្រមានប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ ដែលនឹងផ្ទុះឡើងក្នុងខេត្ត អ៊ីដលីប របស់ប្រទេសស៊ីរី

    អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរេស បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ការវាយប្រហារយោធាទ្រង់ទ្រាយនៅក្នុងខេត្តអ៊ីដលីប អាចនឹងបង្កឲ្យមានគ្រោះមហន្តរាយមនុស្សជាតិ ហើយលោកថែមទាំងបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ជួយគ្នាថែរក្សាតំបន់ដ៏តានតឹងតែមួយចុងក្រោយនេះនៅស៊ីរី។ 

  • មនុស្សជាច្រើនបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ ក្រោយហេតុការណ៍ផ្ទុះឆេះដ៏កក្រើកក្នុងរោងចក្រនៅប្រទេសអូស្ត្រាលី

    អូស្ត្រាលី៖ ប្រជាពលរដ្ឋនៅទីក្រុងម៊ែលប៊ន បានឃើញ និងស្រូបផ្សែងឆួលខ្មៅ ដែលភាយចេញពីរោងចក្រផលិតស្បែកជើងមួយកន្លែង ដែលគេសង្ស័យថា ផ្ទុះឆេះបង្កជាអគ្គិភ័យ និងមានអណ្តាតភ្លើងឆេះសន្ធោរសន្ធៅ។ ជាមួយគ្នានេះ ក៏មានក្រុមពន្លត់អគ្គិភ័យប្រមាណជាង១២០នាក់ និងរថយន្តពន្លត់អគ្គិភ័យមិនតិចជាង៣០គ្រឿងឡើយ ដែលបានព្យាយាមពន្លត់អគ្គិភ័យដ៏អាក្រក់នេះ។ 

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំសាធារណរដ្ឋហ្វីលីពីន ប្រទេសជប៉ុន និងប្រទេសបែលហ្សិក នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា។

  • សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការបញ្ជ្រាបជីវសុវត្ថិភាពទៅក្នុងវិស័យពាក់ព័ន្ធ ដោយផ្តោតលើពិធីសារកាតាហ្សេណា ស្តីពីជីវសុវត្តិភាព និងពិធីសារបន្ថែម ណាហ្គូយ៉ា-កូឡាឡាំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាត

    ភ្នំពេញ៖ សាលាពិគ្រោះយោបល់ស្តីពីការបញ្រ្ជាបជីវសុវត្ថិភាពទៅក្នុងវិស័យពាក់ព័ន្ធ ដោយផ្តោតលើពិធីសារកាតាហ្សេណា ស្តីពីជីវសុវត្តិភាព និងពិធីសារបន្ថែម ណាហ្គូយ៉ា-កូឡាឡាំពួរ ស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាត ដែលមានការចូលរួមជាអធិបតីយភាពឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៌ដោយចីរភាព រួមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។

  • វាំងននខ្មៅក្រុមអ្នកមានអំណាចនៅស្រុកអន្លង់វែងដែលឃុបឃិតគ្នាយកដីបឹងរមណីយផ្ទះតាម៉ុក ធ្វើជាកម្មសិទ្ធត្រូវបានលាតត្រដាង

    ខេត្តឧត្តរមានជ័យៈ ក្រោយពីបិទផ្សាយបញ្ជីឈ្មោះក្បាលដីដែលត្រូវបានវាស់វែងជាលក្ខណៈប្រព័ន្ធរួចមក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ មានការបែកធ្លាយមកថា ដីបឹងរមណីយដ្ឋានផ្ទះតាម៉ុក ត្រូវបានក្រុមអ្នកមានអំណាច បូករួមទាំងសាច់ញាតិចំនួន១២នាក់ ត្រូវបានលាតត្រដាង។ អ្នកដែលមានអំណាចទាំងអស់នេះ បាននាំគ្នាវាស់វែងចុះបញ្ជី ធ្វើបណ្ណកម្មសិទ្ធិ ជាលក្ខណៈប្រព័ន្ធ ចំនួន១២ក្បាលដីរួចជាស្រេច ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រាយនាមឈ្មោះទាំង១២នាក់ នៅក្នុងតារាងក្បាលដីមាន៖ទី១) លឹម សុខតូ ប្រពន្ធឈ្មោះ វើង ផាន់ណា ជាអភិបាលរងខេត្តឧត្ដរមានជ័យដែលមានលេខរាងក្បាលដី៨៥៤ ទី២) គឹម គាវិន ប្រពន្ធឈ្មោះ ស៊ុន សោភណ័ ជាប្រធាន មន្ទីរៀបចំដែនដី និងសុរិយោដីខេត្តឧត្ដរមានជ័យទី៣) ស្ដើង វ៉ាន់ណេត ប្រពន្ធឈ្មោះ ឡេង គឹមសាន ជាប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង ដែលមានក្បាលដីលេខ៨៦៦ទី៤) ហោ សំអាត (ស្លាប់) ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ត្រូវបានគេដឹងថាជាឪពុកម្ដាយ របស់លោក ហោរ ជិនវីរះយុទ្ធ ដែលមានលេខក្បាលដី៨៦១ទី៥) វង្ស័…

  • គ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងស្រុកកំពង់លែង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោចខែ ស្រាពណ៍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨  សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចែកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៥១គ្រួសារ គឺឃុំផ្លូវទូក ១១គ្រួសារ ឃុំប្រឡាយមាស ១០គ្រួសារ ឃុំសំរោងសែន៣០គ្រួសារ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខា អមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងផែកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។