Category: ព័ត៌មាន

  • សម្ដេចព្រះមហាសុមេធាធិបតីកិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមរំលាយសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះចៅអធិការវត្តតេជះភ្នំស្រង់

    កំពង់ស្ពឺ៖  សម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងលោក ជំទាវកិត្ដិសង្គហបណ្ឌិត  ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច  ជាអធិបតីផ្ដល់ព្រះអគ្គី ដល់សព  ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះ រាជាណាចក្រកម្ពុជា ទីប្រឹក្សសាលាគុណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់ បានអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២:៤៥នាទី រំលងអាធាត្រ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ ដោយរោគាពាធ ។

  • រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បញ្ជាក់ ជំហរជុំវិញទំានក់ទំនងរវាងចិន និងកម្ពុជា

    រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បញ្ជាក់ ជំហរជុំវិញទំានក់ទំនងរវាងចិន និងកម្ពុជា នៅតែបន្តយ៉ាងរឹងមាំដដែលហើយគ្មាន អ្វីផ្លាស់ប្ដូរឡើយទោះបីមានអ្វី កើតឡើងក៏ដោយក៏ ។ ការបញ្ជាក់នោះ បានធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន លោក សុង ថាវ (SONG TAO) ក្នុងឳកាសចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី ៣០សីហានេះ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។

  • ទេសរដ្ឋមន្រ្តី ជា សុផារ៉ា៖ សុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាមួយយ៉ាងសំខាន់ ជំរុញឱ្យមានការកំណើនសេដ្ឋកិច្ច និងផ្តល់ឱកាសដល់អ្នកវិនិយោគិនក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគនៅកម្ពុជា

    ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ថា សុខសន្តិភាព ស្ថេរភាពនយោបាយ ជាកត្តាមួយយ៉ាងសំខាន់ ជំរុញឱ្យមានការកំណើនសេដ្ឋកិច្ច និងផ្តល់ឱកាសដល់អ្នកវិនិយោគិនក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគនៅកម្ពុជា។ នេះជាប្រសាសន៍របស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។

  • រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាមបន្តការងាររបស់ខ្លួន ដោយអនុលោមតាមច្បាប់នៅកម្ពុជា

    ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ បដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម ថ្ងៃទី២ កញ្ញា និងពិធីរំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសមាគមខ្មែរ-វៀតណាម នៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានមានប្រសាសន៍ថា កម្ពុជា-វៀតណាម ជាមិត្តស្និទ្ធស្នាល និងជាអ្នកជិតខាងល្អ ដែលធ្លាប់បានរួមសុខរួមទុក្ខជាមួយគ្នានៅក្នុងប្រវត្ដិសាស្រ្ត ជាច្រើនដំណាក់កាលមកហើយ។

  • មន្ទីរបញ្ចកោណអះអាងថា គ្មានការផ្លាស់ប្តូរណាមួយ ចំពោះគោលជំហរយោធាសហរដ្ឋអាម៉េរិកទាក់ទងនឹងឧបទ្វីបកូរ៉េនោះទេ

    សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី ណាដា វ៉ាយ បានលើកឡើងថា សហរដ្ឋអាម៉េរិកគ្មានឡើយការផ្លាស់ប្តូរគោលជំហរយោធារបស់ខ្លួនទាក់ទងនឹងឧបទ្វីបកូរ៉េ បន្ទាប់ពីជំនួបជាប្រវត្តិសាស្រ្តរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលលោក គីម ជុងអ៊ុន នៅសង្ហិបុរី កាលពីខែមិថុនា។

  • ឆក់ខ្សែកបានសម្រេច ប៉ុន្តែត្រូវម្ចាស់តាមរកឃើញ និងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

    ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយធ្វើសកម្មភាពឆក់ខ្សែក នៅចំណុចមុខម្តុំឃ្លាំលក់ឡាន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ២២ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយជននេះក៏បានប្រើប្រាស់សារធាតុញៀនផងដែរ។ ជនរងគ្រោះឈ្មោះ ហេង លីណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃតាខ្មៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្ភារបាត់បង់មាន ខ្សែកដាំត្បូង១ខ្សែ តម្លៃ៣២០ដុល្លារ ហើយសម្ភារដែលរឹបអូសបានពីជនសង្ស័យមាន ម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GP-4593…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

    នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:៤៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំសាធារណរដ្ឋហ្វីលីពីន ប្រទេសជប៉ុន និងប្រទេសបែលហ្សិក។ ឯកអគ្គរាជទូតថ្មីទាំង៣រូបនោះរួមមាន៖ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន ឯកឧត្តម ឡេង ចាន់វីរៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក៕

  • កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្តាក្លិបឌីស្កូ និងខារ៉ាអូខេ នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ

    បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យបទល្មើសគ្រឿងញៀននៅក្លិបឌីស្កូ ខារ៉ាអូខេ នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យខ្មែរ ចិន មួយចំនួនយកមកសាកសួរនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលប្រតិបត្តិការចុះត្រួតពិនិត្យបទល្មើសគ្រឿងញៀន ចាប់ពីវេលាម៉ោង១២យប់អធ្រាត្រថ្ងៃទី២៩ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៣០ សីហា នៅចំណុចក្លឹបកំរាំឌីស្កូ ខារ៉ាអូខេ នៅក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ចំនួន៣ទីតាំង ក្លិបហ្គោលថោន និងក្លិបថាច់ ដោន ក្លិបឡាហ្វ៊ីរ៉ា។ ការចុះត្រួតពិនិត្យសមត្ថកិច្ចរកឃើញវត្ថុតាង មានឧបករណ៍ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបថាច់ដោន និងក្លិបឡាហ៊្វីរ៉ា ក្រុងប៉ោយប៉ែត ដែលមានការសង្ស័យថាទីតាំងនេះ អាចមានការប្រើប្រាស់គ្រឿងញៀន ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយចំនូនយកទៅសាកសួរ និងធ្វើតេស្ថ៍ទឹកនោម។ ដោយឡែកម្ចាស់ទីតាំងលោកព្រះរាជអាជ្ញា ឱ្យធ្វើកិច្ចសន្យាមិនឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀនតទៅទៀតបានទេ៕ ដោយ៖ឃិន គន្ធា

  • រដ្ឋមន្ត្រីពាណិជ្ជកម្មដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី

    លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ (50th ASEAN Economic Ministers and Related Meeting) ដែលរៀបចំឡើងនៅ រដ្ឋធានីសិង្ហបុរី ចាប់ពីថ្ងៃ២៨សីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។

  • ចិនថ្កោលទោសសហរដ្ឋអាម៉េរិក ក្រោយចោទថា ទីក្រុងប៉េកាំងជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន

    ចិនថ្កោលទោសសហរដ្ឋអាម៉េរិក ក្រោយចោទថា ទីក្រុងប៉េកាំងជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន

    ចិន៖ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃពុធ សប្តាហ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលចិនជាថ្មីថា ជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែការអះអាងនេះ លោក ត្រាំ មិនបានបង្ហាញភ័ស្ដុតាង ឬព័ត៌មានជាក់លាក់ណាមួយ ដើម្បីការពារការអះអាងរបស់លោកឡើយ។ ជាការឆ្លើយតប ក្រសួងការបរទេសចិនបានធ្វើការថ្កោលទោសសហរដ្ឋអាម៉េរិកយ៉ាងខ្លាំង ខណៈប្រតិកម្មនេះ បានកើតឡើងក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ជាអ្នកវាយប្រហារសារអ៊ីម៉ែលរបស់អតីតបេក្ខជនប្រធានាធិបតីអាម៉េរិក លោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។