Category: ព័ត៌មាន

  • រដ្ឋាភិបាលមីយ៉ាន់ម៉ា ច្រានចោលរបាយការណ៍ប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ

    មីយ៉ាន់ម៉ា់៖ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បានធ្វើការច្រានចោលទាំងស្រុង ចំពោះរបាយការណ៍របស់ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឲ្យកាត់ទោសក្រុមឧត្តមសេនីយ៍កំពូលៗរបស់ប្រទេសខ្លួន ពីបទប្រល័យពូជសាសន៍ ហើយថែមទាំងអះអាងថា សហគមន៍អន្តរជាតិបានចោទប្រកាន់ខុសហើយ។

  • មេដឹកនាំកំពូលអ៊ីរ៉ង់៖ ប្រទេសខ្លួនត្រៀមរួចរាល់ហើយ ដើម្បីបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បើសិនមានការចាំបាច់ណាមួយ

    អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាំមិនណៃ បាននិយាយថា រដ្ឋាភិបាលរបស់លោកបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រសិនបើកិច្ចព្រមព្រៀងនេះ លែងមានប្រសិទ្ធភាពចំពោះភាគីពាក់ព័ន្ធហើយនោះ។

  • លោក ដូណាល់ ត្រាំ អះអាងថា បច្ចុប្បន្នសហរដ្ឋអាម៉េរិកមិនត្រូវការបន្តការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកកំពុងមានទំនាក់ទំនងល្អជាមួយមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុង អ៊ុន ហើយថា ក្នុងពេលនេះ គ្មានហេតុផលណាមួយដែលត្រូវចំណាយលុយដ៏ច្រើន ទៅលើការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងទៀតនោះទេ។

  • ម្សៅទឹកដោះគោមួយប្រភេទដែលផលិតនៅប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញថា មានមេរោគដែលបង្កឲ្យខូចសុខភាពទារក

    អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានចេញដំណឹងជូនសាធារណៈជន ពាណិជ្ជករនាំចូល អាជីវករលក់ដុំ លក់រាយឲ្យបានដឹងថា អាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យប្រទេសសិង្ហបុរី បានជូនដំណឹងអំពីការរកឃើញបាក់តេរី Cronobacter sakazakii នៅក្នុងគំរូផលិតផលម្សៅទឹកដោះគោសម្រាប់ទារក Dumex Mamil Gold Infant Milk Formula-Step1 ដែលមានប្រភពដើមនៅប្រទេសម៉ាឡេស៊ី។ ម្សៅទឹកដោះគោនោះនាំចូលដោយក្រុមហ៊ុន Dumex។

  • ព្រឹកនេះ ចៅក្រមស៊ើបសួរពិនិត្យម្តងទៀត លើនីតិវិធីឃុំខ្លួនលោក កឹម សុខា

    ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ នឹងបន្តនីតិវិធីសួរចម្លើយលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិម្តងទៀត ក្នុងនីតិវិធីស្តីពីការពន្យារពេលឃុំខ្លួនបណ្ដោះអាសន្ន។ យោងតាមលិខិតអញ្ជើញមេធាវី ទើបទទួលបានបង្ហាញថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នា២០១៨ នឹងបន្តនីតិវិធីស្តីពីការឃុំខ្លួនបណ្ដោះអាសន្ន ដែលធ្វើឡើងនៅមណ្ឌលអប់រំកែប្រែទី៣ នៃខេត្តត្បូងឃ្មុំ ជាទីដែលលោកកឹម សុខា កំពុងជាប់ឃុំ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសួរដេញដោល តុលាការកំពូល នៅវេលាថ្ងៃត្រង់ទី២២ ខែសីហា កន្លងមក សម្រេចមិនដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ទេ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល និងជាអ្នកនាំពាក្យផងដែរ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស…

  • តើតុលាការសម្រេចយ៉ាងណាចំពោះ លោក កឹម សុខា ?

    ត្បូងឃ្មុំ៖ នៅព្រឹកនេះ តើសាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេចថា ពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត។ 

  • អភិបាលខេត្តកំពត អញ្ជើញបើកកិច្ចប្រជំុពិភាក្សាលើការងារមួយចំនួនដែលទាក់ទងលើវិស័យសិប្បកម្មឧស្សាហកម្ម និងសាធារណៈការ

    នៅព្រឹកថ្ងៃពុធ៣រោច  ខែស្រាពណ៍ ឆ្នាំច សំរិទ្ទិស ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា  ឆ្នាំ២០១៨   នៅសាលប្រជំុសាលាខេត្តថ្មី បានរៀបចំកិច្ចពិភាក្សាលើការងារមួយចំនួនលើវិស័យសិប្បកម្ម ឧស្សាហកម្ម និងសាធារណៈការ   ក្រោមអធិបតីភាពឯកឧត្តម  ជាវ   តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាគណៈបញ្ជាការឯកភាពរដ្ដបាលខេត្ត ក្នុងនោះក៍មានវត្តមានចូលរួមអំពីលោកប្រធាន អនុប្រធានមន្ទីរ លោកចៅសង្កាត់ លោកមេឃំុ និងស្ថាប័នផ្សេងៗចូលរួមសរុបចំនួន៣២នាក់។ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា នៅក្នុងខេត្តកំពតយើងនេះមានការពាក់ព័ន្ធទៅលើបញ្ហាជាច្រើន   ដូចជាការ ផលិតទិកស្អាត    អនាម័យនៅតាមមូលដ្ដាននានាក្នុងខេត្តក្រុង   និងសាធារណៈការផងដែរ។ ឯកឧត្តមបានបន្តទៀតថា ទីក និងភ្លើង គឺជាបញ្ហសំខាន់ណាស់សម្រាប់ប្រជាពលរដ្ដយើង ដូច្នេះស្ថាប័នដែលពាក់ព័ន្ធត្រូវធ្វើយ៉ាងណាផលិតទឹកនោះបានច្រើនហើយប្រកបដោយអនាម័យផង ដើម្បីសុខភាពប្រជាពលរដ្ឋ។ បើងផលិតបានច្រើននោះ    យើងក៏អាចបញ្ជូនទៅចែកចាយនៅតាមខេត្តផ្សេង ទៀតដូចជាខេត្តកែបផងដែរ និងបណ្តាសហគមន៍ក្រុមហ៊ុន និងរោងចក្រផ្សេងៗទៀត។ ដោយឡែកពាក់ព័ន្ធលើផ្នែកសាធារណៈការ   យើងឃើញហើយថា ផ្លូវថ្នល់មានការខូចខាតច្រើនដោយប្រការផ្សេងៗ ដូច្នេះយើងត្រូវតែធ្វើឡើងវិញ ហើយធ្វើយ៉ាងណា ធានាគុណភាពជាប់បានយូ   ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ដ៕

  • អភិបាលខេត្តកំពត អញ្ជេីញបេីកកិច្ចប្រជំុបែងចែកកុំព្យូទ័រយួរដៃជូនដល់សមាជិកសមាជិកាគណៈកម្មការវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្ត-ក្រុង-ស្រុក

    កិច្ចប្រជំុបែងចែកកុំព្យូទ័រនេះ ធ្វេីឡេីងនៅសាលាខេត្តថ្មី នារសៀលថ្ងៃ29 ខែសីហា​ ឆ្នាំ2018  ដោយមានវត្តមានចូលរួមអំពីលោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីអប់រំ យុវជននិងកីឡា  មន្ទរសុខាភិបាល មន្ទីរបរិស្ថាន លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានការិយាល័យអប់រំយុវជន និងកីឡា  ក្រុង ស្រុក ទាំង៨ លោកប្រធានការិយាល័យស្រុកប្រតិបត្តិកំពត អង្គរជ័យ ឈូក កំពង់ត្រាច សរុបចំនួន50នាក់។ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានទទួល-កុំព្យូទ័រនោះមានចំនួន៥៤គ្រឿង ពីគណៈកម្មការអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ សម្រាប់គាំទ្រដល់ដំណេីរកាវាយតម្លៃ របស់គណៈកម្មការអង្គភាពផ្តល់សេវាសាធារណៈខេត្ត ក្រុង ស្រុក ព្រមទាំងការដាក់ពាក្យ និងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង់ របស់ស្ថាប័នគោលដៅ នៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ដែលរួមមានគ្រប់វិទ្យាល័យជាគ្រឹះស្ថានរបស់រដ្ឋទូទាំងប្រទេស គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដែលអនុវត្តសំណុំសកម្មភាពបង្រ្គប់កម្រិត១កម្រិត២និងកម្រិត៣ -កុំព្យូទ័រសរុប ៥៤គ្រឿង និងត្រូវបានបែងចែកដូចខាងក្រោម​ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាថ្នាក់ខេត្ត សរុប៦គ្រឿង ក្នុងនោះ ១-អភិបាលនៃគណៈអភិបាលខេត្ត ឬតំណាង១គ្រឿង២-ប្រធានមន្ទីរមុខងារសាធារណៈ ឬតំណាង១គ្រឿង៣-ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតំណាង១គ្រឿង៤-ប្រធានមន្ទីរអប់រំយុវជន…

  • រថយន្តTACOMAបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាស់យ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ  នៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវទំនប់៧០ កែងផ្លូវលេខA6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីរថយន្តតាកូម៉ាបានជ្រុលទៅបុកម៉ូតូរងគ្រោះក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុគេឃើញ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-8729 បានធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-6515 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាស់គ្នា ហើយក៏បុកម៉ូតូរងគ្រោះចំពីចំហៀងពីមុខពេញទំហឹង  បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកឯរថយន្តបង្កបានព្យាយាមបើករត់ពីកន្លែងកើតហេតុបានប្រហែល៥០០ម៉ែត្រ ដោយរថយន្តបង្កបែកកង់មុខ និងកង់ក្រោយក៏ទៅមុខលេងរួច ប្រជាពលរដ្ឋដេញតាមពីក្រោយក៏បានឃាត់តៃកុងប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្រះចកយកទៅសួរនាំ។ ក្រោយពេលកើតហេតុភ្លាមៗ បុរសរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យកម៉ូតូរងគ្រោះ និងរថយន្តបង្ករួមទាំងម្ចាស់ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

  • បុរសម្នាក់ស្រវឹងស្រាបានបើករថយន្ដថយក្រោយទៅបុករថយន្ដពីរគ្រឿងដែលចតស្ងៀម បណ្ដាលឲ្យខូចខាតយ៉ាងដំណំ

    ភ្នំពេញ៖ រថយន្តឡិចសីុសLX350 និងរថយន្ដលុចសីុសLX570 កំពុងតែចតនៅកន្លែងលាងរថយន្ដ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាបើករថយន្ដកាមរីបាឡែនថយក្រោយមកបុកយ៉ាងពេញទំហឹងបណ្ដាលខូចខាត។ ហេតុការណ៍នេះបានកើតនៅវេលាម៉ោង ៥និង ២០នាទីល្ងាច ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨​​  នៅត្រង់ចំណុចមជ្ឈមណ្ឌលថែទាំរថយន្ដ លី ហេង ជាប់ផ្លូវលេខ២១៧ (ចំការដូង)សង្កាត់ដង្កោ ខណ្ឋដង្កោ រាជធានីភ្នំពេញ។ យោងតាមសម្ដីកម្មករដែលធ្វើការនៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មានរថយន្ដពីរគ្រឿងដោយមួយគ្រឿងម៉ាកលុចសុីសLX350 និងមួយគ្រឿងទៀតម៉ាកលុចសុីសLX570បានចតនៅកន្លែងកើតហេតុខាងលើ ក្រោយមកស្រាប់តែមានបុរសម្នាក់ ស្រវឹងស្រា បានបើកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B-9307 បានបើកថយក្រោយយ៉ាងលឿងជ្រុលមកបុករៈរថយន្ដទាំងពីរគ្រឿង ធ្វើឲ្យរថយន្ដលុចសុីសLX350ខូចខានធ្ងន់ ឯរថយន្ដលុចសុីសLX570ខូចខានតិចតួច រួមទាំងរថយន្ដបង្ករងការផ្នែកខាងក្រោយធ្ងន់ផងដែរ សំណាងល្អក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុម្ចាស់រថយន្ដបង្កបានចុះពីលើរថយន្ដហើយធ្វើការសម្រួលជាមួយម្ចាស់រថយន្ដរងគ្រោះទាំងពីរខាងលើ ដោយសុំចេញថ្លៃខូចខាតទៅលើរថយន្ដរងគ្រោះទាំងពីដើម្បីបព្ចាប់រឿងនៅនឹងកន្លែងកើតហេតុ៕