Category: ព័ត៌មាន

  • តុលាការសម្រេចឃុំខ្លួនយុវជនម្នាក់ដាក់ពន្ធធនាគារ ក្នុងករណីលួងលោមរួមភេទជាមួយអនីតិជន

    រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនសង្ស័យឈ្មោះ ផេន រតនា អាយុ២២ឆ្នាំ ដាក់ពន្ធនាគារព្រៃសរ រង់ចាំការជំនុំជម្រះទោស តាមនីតិវិធីនៅពេលក្រោយ។

  • អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៅតុលាការ

    ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថបានចុះប្រតិបត្តិការបង្រ្កាបបានជនសង្ស័យម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន១,០០៧គ្រាប់ ទូរសព្ទ១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ មួយគ្រឿង។

  • ឯកឧត្តម ទេព ងន អនុញ្ញាតឲ្យឯកឧត្តមអនុប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនចិនប្រចាំខេត្តឡៅនីង ចូលជួបសម្តែងការគួរសម

    នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម LI Xiaoan អនុប្រធានគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនចិន ប្រចាំខេត្តឡៅនីង នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា៕

  • ឧត្តមសេនីយ៍ត្រី ជូ សារុន៖ កម្លាំងអាវុធហត្ថត្រូវពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត

    កំពង់ស្ពឺ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាឲ្យកងកម្លាំងអាវុធហត្ថខេត្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ប្រឹងប្រែងការពារឲ្យបាននូវករណីចោរកម្ម និងស្រាវជ្រាវបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ដែលកំពុងលាក់ខ្លួនតាមមូលដ្ឋាន។ ការដាក់បទបញ្ជានេះបានលើកឡើង ក្នុងពេលដែល ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែសីហា និងដាក់ទិសដៅខែកញ្ញា ឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលមានការចូលរួមពីមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំងអស់។ ឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា តាមបណ្តាមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ចាប់ផ្តើមអប់រំកែប្រែក្រុមជនទំនើងតាមមូលដ្ឋាន ត្រូវប្រើកម្លាំងល្បាតជាប្រចាំ តាមតំបន់នានា និងត្រូវបង្កើនការស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ ហើយគ្រប់កិច្ចការបង្ក្រាបសំដៅចាប់យកមកជនសង្ស័យ និងវត្ថុតាងដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ។ មេបញ្ជាការបានសង្កត់ធ្ងន់ថា ដោយសារតែការបោះឆ្នោតនីតិកាលទី៦ បានកន្លងផុតទៅប្រកបដោយមោទកភាព និងមានសុវត្ថិភាព ឯកភាពជាតិ ដូច្នេះក្នុងនាមយើងជាកងកម្លាំងត្រូវបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព ជូនជាតិមាតុភូមិ ជូនប្រជាជនរបស់យើងឲ្យបានប្រសើរ១០០%៕

  • តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ចាត់ទុកកម្ពុជាជាប្រទេសគំរូ ចំពោះការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច

    តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) លោកស្រី ណាន់ស៊ី វលធើ (Nancy Walters) បាន ចាត់ទុកកម្ពុជា ជាប្រទេសគំរូ ចំពោះការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ក្នុងឱកាសដែលលោកស្រី ចូលជួបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៨ ខែសីហាម្សិលមិញ។

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន២ដែលមានទំហំទឹកប្រាក់វិនិយោគជាង៥០០លានដុល្លារ

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន២ដែលមានទំហំទឹកប្រាក់វិនិយោគជាង៥០០លានដុល្លារ

    យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ដែលមានទំហំទឹកប្រាក់វិនិយោគជាង៥០០លានដុល្លារ និងបង្កើតការងារជាង២ម៉ឺន២ពាន់កន្លែង។ ក្រុមហ៊ុនទី១ មានឈ្មោះ “CHEAN CHHOENG THAI GROUP CO.,LTD.” លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥៣១លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបាន២ម៉ឺន១ពាន់៦៨៤ន្លែង។ ចំណែកក្រុមហ៊ុន ទី២ មានឈ្មោះ “GGU (CAMBODIA) CLOTHING CO.,LTD.” លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លាន៤សែនដុល្លារ និងអាចបង្កើតការងារបាន៨៥៩កន្លែង។ តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន ៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន៩គម្រោង។ ទុនវិនិយោគសរុបនៃគម្រោងដែលត្រូវបានអនុម័តទាំងនេះមានចំនួនប្រមាណ ៣ពាន់៥០០លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណជិត១០ម៉ឺនកន្លែង៕  

  • រុស្ស៊ីប្រើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រិះគន់ធ្ងន់ៗលើសកម្មភាពរបស់សហរដ្ឋអាម៉េរិកក្នុងសង្រ្គាមនៅប្រទេសស៊ីរី

    អង្គការសហប្រជាជាតិ៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស្យ៉ា បានចោទប្រកាន់អាម៉េរិកថា កំពុងអនុវត្តន៍គោលនយោបាយអាណានិគមក្នុងចេតនាបំបែកបំបាក់ ក៏ដូចជារឹបអូសយកធនធានធម្មជាតិរបស់ប្រទេសស៊ីរី។

  • សហរដ្ឋអាម៉េរិកចោទប្រកាន់ចិនដោយគ្មានភ័ស្ដុតាងថា ជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលចិនជាថ្មីថា ជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់អតីតបេក្ខភាពប្រធានាធិបតីអាម៉េរិកលោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។ ការអះអាងនេះ លោក ត្រាំ មិនបានបង្ហាញភ័ស្ដុតាង ឬព័ត៌មានជាក់លាក់ណាមួយឡើយ។

  • គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិកទ័រវាយប្រហារតំបន់ក្បែរដែនកោះ New Caledonia នៃមហាសមុទ្រប៉ាស៊ីហ្វិក

    ស៊ីដនី៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារដែនកោះ ឡូយ៉ាល់ធី (Loyalty Islands) ក្បែរតំបន់រដ្ឋបាលរបស់ប្រទេសបារាំង ញ៉ូវកាឡេដូនៀ (New Caledonia) ដែលស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ គ្រោះរញ្ជួយដីដ៏ខ្លាំងខាងលើមាន ចំណុចរំញ័រ នៅភាគខាងកើតតំបន់ New Caledonia និងមានជម្រៅ ២៦.៧គីឡូម៉ែត្រពីក្រោមបាតសមុទ្រ ហើយវាពុំបានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ ដូច្នេះហើយ ការខូចខាតធ្ងន់ ឬករណីមនុស្សរងគ្រោះ ទំនងជានឹងពុំកើតមាន ឡើងដោយសារហេតុការណ៍នេះឡើយ៕ម.ន

  • លោក ម៉ៃ ប៉ុមប៉េអូ៖ សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ ដើម្បីសហការជាមួយកូរ៉េខាងជើង បើសិនជារដ្ឋនេះ រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង

    សហរដ្ឋអាម៉េរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍ទទួលបានពីលោក ម៉ៃ ប៉ុមប៉េអូ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ហីដធើ ណឺត បានប្រាប់ក្នុងសន្និសីទសារព័ត៌មានឲ្យដឹងថា សហរដ្ឋអាម៉េរិកបានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង នៅពេលដែលលោក គីម ជុងអ៊ុន បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីបង្ហាញពីឆន្ទៈក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុងរបស់ប្រទេសខ្លួន។