Category: ព័ត៌មាន

  • ឥណ្ឌាគាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើត«ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់» របស់សម្តេចតេជោ ហ៊ុន សែន

    រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប្រាក់ សុខុន  បានបញ្ជាក់ថារហូតមកដល់ពេលនេះចំណងទាក់ទង កិច្ចសហការ និងប្រពៃណី រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា កាន់តែមានភាពស៊ីជម្រៅ ព្រោះឥណ្ឌាធ្លាប់បានចូលរួមចំណែកក្នុងការសាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសមួយចំនួនទៀត ចាប់តាំងពីទស្សវត្សឆ្នាំ៨០មក។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានលើកឡើងក្នុងឱកាសទទួលជួបជាមួយលោកជំទាវ Shusma Swara រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកជំទាវមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ នេះ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

  • មជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បើកសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់ ស៥ ប្រចាំឆ្នាំ២០១៨

    មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយពានរង្វាន់ ស៥ ប្រចាំឆ្នាំ២០១៨  ក្រោមអធិបតីភាពឯកឧត្តម ភោគ សុវណ្ណរិទ្ធិ  រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ។

  • អ៊ីរ៉ាក់គ្រោងបញ្ជូនគណៈប្រតិភូទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណោះ ស្រាយប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់

    អ៊ីរ៉ាក់៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក ហៃឌឺ អាល់ អាបាឌី បាននិយាយថា ប្រទេស លោកនឹងធ្វើការបញ្ជូនគណៈប្រតិភូមួយក្រុម ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាលើដំណោះស្រាយ ប្រតិបត្តិការហិរញ្ញវត្ថុជាមួយ អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើទីក្រុងតេ ហេរ៉ង់ ។ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចំាសប្តាហ៍ លោក អាបាឌី បានគួសបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់បានបង្កើតគណៈកម្មាធិការមួយ ស្ថិតក្រោមការដឹកនំារបស់ធនាគារកណ្តាលអ៊ីរ៉ាក់ ដើម្បីពិនិត្យឡើងវិញនូវការដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ និងដើម្បីផ្តល់នូវចក្ខុវិស័យច្បាស់លាស់នៃតម្រូវការរបស់ប្រទេស អ៊ីរ៉ាក់ ។នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់រូបនេះ បានគូសបញ្ជាក់ទៀតថា ទីក្រុងបាដដាដមិនមានការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសណាមួយនោះទេ ហើយនេះគឺជាជំហរជា យុទ្ធសាស្ត្រ ប៉ុន្តែប្រទេសអ៊ីរ៉ាក់ក៏នឹងគោរពតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋ អាមេរិកលើអ៊ីរ៉ង់ផងដែរ ក្នុងគោលបំណងការពារផលប្រយោជន៍អ៊ីរ៉ាក់ផ្ទាល់ ៕

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម

    នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន ដឹកនាំដោយឯកឧត្តម សួង ថោ (SONG TOA) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

  • សារព័ត៌មានសហរដ្ឋអាម៉េរិកបញ្ជាក់ថា ជប៉ុន និងកូរ៉េខាងជើងលួចលាក់ធ្វើកិច្ចចរចាដោយសម្ងាត់កាលពីខែកក្កដា​ កន្លងទៅនេះ

    សារព័ត៌មានសហរដ្ឋអាម៉េរិកបញ្ជាក់ថា ជប៉ុន និងកូរ៉េខាងជើងលួចលាក់ធ្វើកិច្ចចរចាដោយសម្ងាត់កាលពីខែកក្កដា​ កន្លងទៅនេះ

    ជប៉ុន៖ សារព័ត៌មានសហរដ្ឋអាម៉េរិកមួយបានចេញផ្សាយថា មន្រ្តីជាន់ខ្ពស់បានបង្ហាញការខឹងសម្បារជាខ្លំាង ក្រោយបែកធ្លាយដំណឹងថា ជប៉ុនបានលួចលាក់ជួបពិភាក្សាស្ងាត់ៗជាមួយកូរ៉េខាងជើងកាលពីខែមុននេះ។ បើតាមការចេញផ្សាយរបស់កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ កិច្ចប្រជុំយ៉ាងសម្ងាត់នោះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសវៀតណាម កាលពីខែកក្កដា​កន្លងទៅនេះ ហើយថា មន្រ្តីចារកម្មកំពូលមួយរូបរបស់ជប៉ុន គឺលោក (ស៊ីជីរ៊ូ គីតាម៊ូរ៉ា) បានជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងមួយរួប ទទួលបន្ទុកកិច្ចបង្រួបបង្រួមលោក (គីម សុងហ៊ី) ហើយពួកគេត្រូវបានប្រភពរាយការណ៍ថា បានជជែកពិភាក្សាគ្នាដោយផ្តោតសំខាន់លើការចាប់ពង្រត់ជនជាតិជប៉ុននៅកូរ៉េខាងជើង។ យ៉ាងណាមិញ ទាក់ទងនឹងការចេញផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ខាងលើនេះ រដ្ឋាភិបាលទីក្រុងតូក្យូនៅពុំទាន់ធ្វើការឆ្លើយតបនៅឡើយនោះទេ៕

  • ចាប់ខ្លួនមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗគ្នា៥នាក់នៅខណ្ឌច្បារអំពៅ

    ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបានជាបន្តបន្ទប់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ក្នុងនោះជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  និងជនសង្ស័យម្នាក់ទៀតពាក់ព័ន្ធបទល្មើសគ្រឿង ញៀនលួចដោះខ្នោះដៃហើយលោតចេញពីរថយន្តរបស់សមត្ថកិច្ច​នៅពេលដែលសមត្ថកិច្ចដឹកយកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសកាលពីចុងឆ្នាំ២០១៧​កន្លងទៅ។ ករណីចាប់ខ្លួនជនសង្ស័យទាំង៥នាក់នេះបានធ្វើឡើងពេញមួយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំនុចផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។  ករណីទី១)ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯងចាប់ខ្លួន  ទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៨២៦ “ឡ” ដចន ចុះថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៧ ចេញដោយលោក ជា សុច័ន្ទដេត ចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ ពីបទ៖ ហិង្សាប្រព្រឹត្ត ដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥។​ ជនល្មើសឈ្មោះតុប ម៉ៅ ហៅ តុប វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ បច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង។ …

  • គ្រឿងចក្រឡេកាទ័រ បើកបុកម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

    ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព ៧១១ ចេញទៅអន្តរាគមន៍ បន្ទាប់ពីជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានគ្រឿងចក្រ ប្រភេទឡេកាទ័រ ( សម្រាប់លើកដាក់អីវ៉ាន់ ) បើកថយមកបុក  បណ្តាលឲ្យដួល ហើយបើករត់គេចទៅក្នុងភូមិបាត់ ប៉ូលីស ពលរដ្ឋ ជួយតាមស្វែងរកតែមិនឃើញ កាលពីវេលាម៉ោង៨​និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិងនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

  • គ្រោះរញ្ជួយដីក្នុងកម្រិត៤.៤រ៉ិកទ័រវាយប្រហារទីក្រុង Los Angeles របស់សហរដ្ឋអាម៉េរិក ប៉ុន្តែសំណាងល្អពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ

    សហរដ្ឋអាម៉េរិក៖ ប្រជាជនរស់នៅក្នុងទីក្រុង (ឡូស អេនជីលេស) Los Angeles រដ្ឋ (កាលីហ្វ័រញ៉ា) California មានអារម្មណ៍តក់ស្លុតជាខ្លាំង ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិតខ្លាំងក្លាមួយកាលពីល្ងាចថ្ងៃអង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

  • នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសផែនការលើកកម្ពស់ការវិនិយោគទុននៅអាហ៊្វ្រិក

    អាហ៊្វ្រិក៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉ាសា ម៉េ បានប្រកាសពីមហិច្ឆតាថ្មី ដើម្បីបង្កើនការវិនិយោគទុនក្នុងទឹកប្រាក់៤ពាន់លានផោននៅអាហ៊្វ្រិក ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយនៅក្នុងទីក្រុង ខេប៉េ។ លោកស្រីបានបញ្ជាក់ថា លោកស្រីចង់ឲ្យអង់គ្លេស ក្លាយជាប្រទេសវិនិយោគទុនធំជាងគេបំផុតនៅអាហ៊្វ្រិក ក្រៅពីប្រទេសនៅក្នុងក្រុមប្រទេស៧ ពោលគឺឈានមុខជាងសហរដ្ឋអាម៉េរិក តាមរយៈការប្រើប្រាស់ថវិកាជំនួយ ដើម្បីជួយដល់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគនៅ ក្នុងទ្វីបមួយនេះ។

  • សហរដ្ឋអាម៉េរិកប្រកាសផ្អាកការធ្វើសមយុទ្ធយោធាដ៏ធំរបស់ខ្លួន ដើម្បីស្តាស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានលើកឡើងថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោននឹងផ្អាកការធ្វើសមយុទ្ធយោធារបស់ខ្លួននៅលើឧបទ្វីបកូរ៉េ ខណៈការសម្រេចចិត្តនេះ ត្រូវបានគេជឿជាក់ថា គឺជាវិធានការប្រកបដោយទំនុកចិត្តល្អ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គឹម ជុនអ៊ុន នៅសង្ហិបុរី។