Category: ព័ត៌មាន

  • ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ ពីសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សុរិន ថន ប្រទានសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍នៃសាកល វិទ្យាល័យបច្ចេកវិទ្យារាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី នៃព្រះរាជាណាចក្រថៃឡង់ដ៍ កាលពីរសៀល ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០​១​៨​។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា  ដោយផ្អែកតាមសេចក្តីសម្រេចជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សានាយកនៃសាកលវិទ្យាល័យបច្ចេកវិទ្យា រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី ដោយបានពិនិត្យ និងទទួលស្គាល់នូវគុណតម្លៃ ប្រកបដោយឆន្ទៈខ្ពស់ក្នុងការសម្រេចឱ្យមានសមិទ្ធផល និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន រួមចំណែកលើក កម្ពស់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបែងចែកផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធនៅក្នុង វិស័យទេសចរណ៍ ពិសេសប្រជាពលរដ្ឋមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត ថោង ខុន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញទេសចរណ៍ ព្រមជាមួយនឹងការផ្តល់បណ្ឌិតកិត្តិយសចំនួន០៥រូបផ្សេងទៀត លើជំនាញវិស្វកម្មឧស្សាហកម្ម អប់រំ គ្រប់គ្រង និងសិល្បៈរចនា លម្អ ស្របពេលនឹងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត…

  • សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងរាជធានីភ្នំពេញជាង១ម៉ឺននាក់ នៅព្រឹកនេះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីក្នុងរាជធានីភ្នំពេញជាង១ម៉ឺន៤ពាន់នាក់ទៀត  នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នេះ ដែលមកពីរោងចក្រ សហគ្រាសចំនួន៦។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រទាំង៦ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន គឺ មានរោងចក្រ កាត់ដេរសម្លៀកបំពាក់ចំនួន៤ ផលិតកាបូបចំនួន១ និងផលិតកេសកាតុងចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ រោងចក្រ សហគ្រាស​ទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និង សេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។ ក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល…

  • រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ដៃគូពាក់ព័ន្ធ រួមគ្នាកាត់បន្ថយជំងឺមិនឆ្លងនៅកម្ពុជា

    ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានជំរុញដល់ក្រសួងពាក់ព័ន្ធទាំងអស់ ចូលរួមឆ្លើយតបនឹងភាពប្រឈមថ្មីៗដែលកើតឡើង ដោយសារជំងឺមិនឆ្លង ដើម្បីឆ្លើយតប ទៅនឹងផែនការសកម្មភាពព ហុវិស័យជាតិ ស្ដីពី «ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧» ដោយក្នុងនោះជំងឺមិនឆ្លងចំនួន៤ ជាមូលហេតុនៃការស្លាប់ជាងពាក់កណ្តាល ក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា ។ ការលើកឡើងនេះ ក្នុងឱកាសប្រកាសដាក់ឲ្យប្រើប្រាស់ ផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពី «ការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧» នៅសណ្ឋាគារកាបូឌីយ៉ាណា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ។ ឯកឧត្តម បន្ថែមថា ផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងនេះ បានចូលរួមចំណែកកសាង និងកែលម្អ ក្នុងពេលកន្លងមក រហូតបានសម្រេចរួចរាល់នៅពេលនេះ គឺជាសមិទ្ធផលដ៏មានតម្លៃមិនអាច កាត់ថ្លៃបាន ពីព្រោះវាជាតំរូវការចាំបាច់ សម្រាប់កាត់បន្ថយ និងទប់ស្កាត់ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើងនៃជំងឺមិនឆ្លង។ ឯកឧត្តមបន្ដថា «ក្នុងចំណោមជំងឺមិនឆ្លង មានជំងឺចំនួន៤ ដែលជាមូលហេតុនៃការស្លាប់ ជាងពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា គឺជំងឺបេះដូងសរសៃឈាម ជំងឺមហារីក…

  • Air China នឹងមានហោះហើរត្រង់៣ជើងក្នុង១សប្តាហ៍ ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ

    Air China នឹងចាប់ផ្តើមធ្វើការហោះហើរត្រង់ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។ ការហោះហើរនេះ នឹងមានសកម្មភាព ៣ជើង ក្នុងមួយសប្តាហ៍ នេះបើតាមតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិនៃ សាធារណរដ្ឋប្រជាមានិតចិន (Air China) ថ្ងៃទី ២៨ ខែ សីហាឆ្នាំ ២០១៨ ។ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រតិភូតំណាងក្រុមហ៊ុន Air China បញ្ជាក់ថា ការដាក់ឲ្យមានការហោះហើរត្រង់នេះ គឺឆ្លើយតបទៅនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានកំណើននៃភ្ញៀវទេសចរណ៍ចិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ គាំទ្រដល់ក្រុមហ៊ុនអាកាសចរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន និង ថែមទាំងជួយសម្រួលបែបបទបច្ចេកទេសនានាធ្វើយ៉ាងណាឱ្យមានការហោះហើរត្រង់មកតាមពេលវេលាដែលបានគ្រោងទុក គឺការហោះហើរ នឹងចាប់ផ្តើម នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ០៣ ជើងក្នុងមួយសប្តាហ៍ ។…

  • ម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង នៅខណ្ឌឬស្សីកែវ ចេញមុខ អះអាងថា អាជីវកម្មរបស់ខ្លួន គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនដូចការចោទប្រកាន់នោះទេ

    ភ្នំពេញ៖​ ម្ចាស់ទីតាំងវេចខ្ចប់ប៊ីចេង នៅខណ្ឌឬស្សីកែវ អះអាងថារ អាជីវកម្មរបស់ខ្លួន គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីត្រូវបានកម្លាំង​សមត្ថកិច្ចចុះ​បង្ក្រាប និង ចោទថា ផលិតប៊ីចេងក្លែងក្លាយ ។ ភ្លាមៗម្ចាស់អាជីកម្មវេចខ្ចប់ប៊ីចេង ឈ្មោះ សុខ វួ​ច​លីន ក៏បានបង្ហាញឯកសារនានាតាមច្បាប់ ។ ក្រុមគ្រួសារ​ម្ចាស់​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ ដែលស្ថិតនៅផ្ទះលេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ បានឲ្យដឹងថា ប៊ីចេង​ម៉ាក​ ហ្គូលខាប់ (Gold Cup)​ និង ​ម៉ាក ​វីន វីន(Win-Win)​ ពុំមែន​ជាប៊ីចែងក្លែងក្លាយ​ដូច​ការចោទប្រកាន់នោះ​ទេ ​គឺមាន​វិ​ញ្ញាប​ន​ប័ត្រចុះបញ្ជី​ម៉ា​ក នៅ​ក្រសួងពាណិជ្ជកម្ម​តាមច្បាប់​។​ ​សូមរំលឹកថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បើកប្រតិបត្តិការបង្ក្រាប ទីតាំងវេចខ្ចប់ប៊ីចេងខាងលើ ដោយចោទប្រកាន់ថា ក្លែងក្លាយ និង​ភស្តុតាង​រួមមាន៖ ប៊ីចេង​បាវ​ស​ចំនួន៣៥២​បាវ ​ប៊ីចេង​បាវ​គគីរ​ចំនួន១២៥​បាវ ប៊ីចេង​រាយ​ម៉ាក…

  • ឯកឧត្តម ឈួរ ច័ន្ទឌឿនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រោះមន្តរាយខេត្តកំពង់ឆ្នាំង

    ឯកឧត្តម ឈួរ ច័ន្ទឌឿនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រោះមន្តរាយខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញអោយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹក និងត្រៀមសកម្មភាពឆ្លើយតបជាបន្ទាន់ភ្លាមៗក្នុងករណីទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ​ និង ត្រូវពិនិត្យ​​និងត្រៀមទីទួលសុវត្ថិភាព​ ឲ្យបានសមរម្យដើម្បីប្រជាពលរដ្ឋមានសុវត្ថិភាព និងសុខភាពល្អ។ ឯកឧត្តមជរុញបែបនេះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំក្ដាប់របាយការណយ៍បឋមស្ដីពីការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រុងស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមហ៊ីណាតអភិបាលរងខេត្តប្រធានអង្គភាពពាក់ព័ន្ធនិងអភិបាលក្រុងស្រុកទាំង៨ចូលរួមផងដែរ។ ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៨ត្រូវធ្វើផែនការសកម្មភាពរបស់ខ្លួននិងចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងប៉ះពាល់អោយបានច្បាស់លាស់ដើម្បីធានាថាការត្រៀមបង្ការឆ្លើយតបសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

  • រថយន្តដឹកប្រេងសាំងក្រុមហ៊ុនSAVIMEXដាច់ហ្រ្វាំងបុករះរថយន្ត២គ្រឿងរងការខូចខាតនៅខណ្ឌចំការមន

    ភ្នំពេញ៖ រថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុនSavimexមួយគ្រឿងបែកកាប៉ែនហ្រ្វាំងខណះពេលកំពុងតែបើកបរជ្រុលទៅបុករះរងយន្ត២គ្រឿងផ្សេងទៀតរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្ករអោយមានអ្នករងរបួសហេតុការណ៍បុករះនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨ ស្ថិតនៅចំនុចផ្លូវ៣៧០កែង និង ផ្លូវ៦៣សង្កាត់បឹងកេងកង១ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមសម្តីបុរសអ្នកបើកបររថយន្តដឹកប្រេងសាំងបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តក្រុមហ៊ុន សាវីមុិច ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7105បើកចេញពីក្រុមហ៊ុនគោលបំណង យកប្រេង សាំងទៅផ្គត់ផ្គង់ម៉ូយខណៈមកដល់ផ្លូវ៣៧០ពីលិចទៅកើតដែលកំពុងតែបើកបរ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែជាន់ហ្រ្វាំងមិនស៊ីក៏ជ្រុលទៅបុករថយន្តម៉ាក Visto ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AP-3990 ដែលម្ចាស់ចតទុកនៅចញ្ចើមផ្លូវហើយក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកFord ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AL-4978ដែលកំពុងតែធ្វើដំណើរនៅខាងមុខរងការខូចខាតទាំង២គ្រឿងតែម្ដង។ ក្រោយពេលកើតហេតុនគរបាលចរាចរណ៏ខណ្ឌចំការមនបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុបន្ទាប់មកខាងតំណាងក្រុមហ៊ុនរថយន្តដឹកប្រេងសាំងSavimexបានចេញថ្លៃជួសជុលរថយន្តទាំង២គ្រឿង រថយន្តវីស្តូយកទៅយានដ្ឋានជួស ឡើងវិញចំណែករថយន្តម៉ាកFord ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AL-4978ទាមទារសំណង១០០០ដុល្លាសង៦០០ដុល្លាបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

  • ឡេបថបចំនួន៨៧គ្រឿងជូនអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ខេត្តស្រុក-ក្រុង

    កុំព្យូទ័រយួរដៃចំនួន៨៧គ្រឿង របស់គណៈកម្មការវាយតំលៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ត្រូវបានចែកជូនមន្រ្តីជាសមាជិក សមាជីកា នៃគណៈកម្មការវាយតំលៃអង្គភាពផ្តល់សេវាថ្នាក់ខេត្ត-ក្រុងតាខ្មៅ និងស្រុក ទាំង១០របស់ខេត្តកណ្តាល របស់ស្ថាប័នគោលដៅនៃការវាយតំលៃក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល។ ការចែកជូនកុំព្យូទ័រយួរដៃនេះបានប្រារព្ធធ្វើនៅថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាពលោក គឹម រិទ្ធី អភិបាលរងខេត្តកណ្តាល។

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ឯកសណ្ឋាន២៥ សម្រាប់ និងវិទ្យុទាក់ទងដៃចំនួន ០៨ គ្រឿងប្រជាដល់ការពារ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ពី បញ្ហាសន្តិសុខ សុវត្តិភាព ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានអញ្ជើញចុះមូលដ្ឋាន បំពាក់ឯកសណ្ឋាន២៥ សម្រាប់  និងវិទ្យុទាក់ទងដៃចំនួន ០៨ គ្រឿងជូនប្រជាការពារចំនួន ០៣ ភូមិ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដើម្បីបង្កើនការ អនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភ ឯកសណ្ឋាន ជូនដល់ប្រជាការពារភូមិ ចំនួន ០៣ គឺ ភូមិចំបក់បញ្ញា ,ភូមិបវែង និងភូមិគោកសណ្តែក ស្ថិតនៅក្នុងឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ ពិធីប្រគល់នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ រួមទាំងសហការី…

  • សមាគមមិត្តភាពវៀតណាម -កម្ពុជា សាទរ ការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ សម្រាប់ សភានីតិកាលទី៦ ធ្វើឲ្យកម្ពុជា លេចធ្លោរ នៅលើឆាកអន្តរជាតិ

    ប្រធានសមាគមមិត្តភាព វៀត ណាម-កម្ពុជា លោក វ៉ូ ម៉ៅ កោតសរសើរ ដំណើរការបោះឆ្នោត នៅកម្ពុជា កាលពីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៨កន្លងទៅ ថាមានភាពល្អប្រសើរ ដែលធ្វើឲ្យអន្តរជាតិជាច្រើន រាប់ទាំងអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ថាកម្ពុជា ពិតជាបោះជំហានទៅមុខ មិនមានអ្វីមករាំងស្ទះឡើយ។ ការថ្លៃបែបនេះ ធ្វើឡើង នាសៀលថ្ងៃទី២៨ ខែសីហា នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា រដ្ឋសភានិងអធិការកិច្ច ខណៈជួបសម្តែងការគួរសម នឹង លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ប្រធានសមា គម មិត្តភាពកម្ពុជា-វៀតណាម។ លោកជំទាវ កិត្តិសង្ហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា វៀតណាម ។ លោកជំទាវ លើកឡើងថា សមាគមមិត្តភាព វៀតណាម-កម្ពុជា មានសកម្មភាពជាច្រើន ដូចជាបានជួយ ឧបត្ថម្ភ ដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម ។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូននិស្សិតស៊ីវិលទៅសិក្សានៅប្រទេសវៀតណាមក្នុង១ឆ្នាំចំនួន…