-
សេចក្តីសម្រេច ស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម ចិញ្ចើមផ្លូវ ផ្លូវថ្មើជើង និងគន្លងផ្លូវទោចក្រយាន សម្រាប់សាធារណជន និងជនពិការ
-
ប្រជាពលរដ្ឋមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ប្រមាណ៣០០នាក់ មកទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៃអតីតគុកទួលស្លែង និងបឹងជើងឯក
ពលរដ្ឋមកពីស្រុកក្រគរ ខេត្តពោធិ៍សាត់ប្រមាណ៣០០នាក់ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហម និងនៅទីតាំងឧក្រិដ្ឋកម្មនៃអតីតគុកទួលស្លែង និងបឹងជើងឯក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ នេះ។ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ភាគច្រើននៃពលរដ្ឋដែលបានចូលរួមទស្សនកិច្ចសិក្សានេះ គឺជាជនរងគ្រោះនៃរបបខ្មែរក្រហម។
-
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ២,៣៣៧គ្រួសារ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ទទួលបានអំណោយកាកបាទក្រហម
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ២,៣៣៧គ្រួសារ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលបានអំណោយកាកបាទក្រហម ។ ពិធីចែកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ប្រារព្ធឡើង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្ដម ជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត ឯកឧត្ដម ប៉ុង យ៉េន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ ។ ឯកឧត្ដម ហ៊ុន ណេង មានប្រសាសន៍ថា ការមកជួបជុំជាមួយបងប្អូន នាពេលនេះ ដើម្បីបានជួបសំណេះសំណាល និងនាំនូវអំណោយបន្តិចបន្ទួច ដើម្បីជួយទៅដល់បងប្អូនយើង ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ទន្លេមេគង្គ ដែលវាគឺជាទម្លាប់ និងប្រពៃណីយ៍ទៅហើយ ដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ…
-
ធនាគារឯកទេសវីង សហការជាមួយក្រុមហ៊ុន SOHO ដើម្បីទទួលយកការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រកាត QR
ភ្នំពេញ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន SOHO Diversified Group of Companies ដើម្បីអនុញ្ញាតឱ្យបណ្តាសាខាហាងរបស់ក្រុមហ៊ុនមួយនេះ អាចទទួលយកការទូទាត់ដោយស្គេនកូដ ម៉ាស្ទ័រកាត QR ។ ក្រុមហ៊ុន SOHO ជាក្រុមហ៊ុននាំចូលនូវបណ្តាហាង ដែលមានម៉ាកល្បីៗលំដាប់ថ្នាក់ពិភព លោក ដូចជា Havaianas, Birkenstock Swatch និង Crocs ក៏ដូចជា Rokku នៅជិតមាត់ទន្លេ ដែលជាកន្លែងប្រកាសនូវកិច្ចសហការនេះ នឹងស្ថិតក្នុងចំណោម បណ្តាហាងដំបូងគេនៅក្នុងប្រទេស ដែលទទួលយកការទូទាត់តាមរយៈបច្ចេកវិទ្យានេះ។
-
រដ្ឋមន្ត្រី ក្រសួងផែនការ ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រជាជនវ័យចាស់នៅកម្ពុជា
នៅថ្ងៃថ្ងៃទី28 ខែសីហា ឆ្នាំ2018 រដ្ឋមន្ត្រីក្រសួងផែនការ ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រជាជនវ័យចាស់នៅកម្ពុជា ខណៈអញ្ជើញចូលរួមបើក អង្គសិក្ខាសាលា ស្ដីពីការជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា «ប្រជាជនវ័យចាស់នៅកម្ពុជា» រួមនឹងវត្តមានចូលរួមអំពីឯកឧត្តមប្រធានក្រុមព្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អស់លោកលោកស្រី ជាមន្ត្រីពាក់ព័ន្ធ និងតំណាងអង្គការក្រៅរាជរដ្ឋាភិបាលចូលរួមសរុបចំនួន200នាក់។ ឯកឧត្តម ឆាយ ថន ថ្លែងថា គោលបំណង់ នៃសិក្ខាសាលានេះ គឺជំរុញការអនុវត្ត គោលនយោបាយជាតិប្រជាជន 2016-2030 ក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបញ្រ្ជាបការយល់ដឹងឲ្យទូលំទូលាយ ដល់អ្នកមានចំណែក ពាក់ព័ន្ធទាំងអស់ ពិសេសមន្ត្រីមន្ទីរផែនការថ្នាក់រាជធានី ខេត្ត មន្ទីរវិស័យ អ្នកមានចំណែកពាក់ព័ន្ធ ព្រមទាំងសង្គមសីុវិល អំពីទស្សនវិស័យ យុទ្ធសាស្រ្ត ផែនការ គោនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ រួមមានបញ្ហាបម្រែបម្រួល ប្រជាសាស្ត្រ បញ្ហាមនុស្សវ័យចាស់ បញ្ហាទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម បញ្ហាយុវជន និងការអប់រំនិងបញ្ហាសុខភាព សុខភាពបន្តពូជ…
-
ពានរង្វាន់បាល់ទាត់សម្តេចចក្រី ហេង សំរិន រដូវកាលទី២ ឆ្នាំនេះ ប្រាក់រង្វាន់ និងចំនួនក្រុមចូលរួមមានការកើនឡើងដូចគ្នា
ព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន រដូវកាល ទី២ ឆ្នាំ២០១៨នេះ ចាប់ផ្តើមការ ប្រកួតជាផ្លូវការ នៅពហុកីឡដ្ឋានជាតិ មានការកើនឡើងទាំងចំនួនក្រុមចូលរួម ប្រាក់រង្វាន់ក៏កើនឡើងដែរ ។
-
ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ ឆ្នាំ២០១៨
សៀមរាប៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំធំនៃរដ្ឋបាលខេត្តសៀមរាប ប្រធានគណ:កម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ង៉ាន ភារុន អភិបាលរងខេត្តសៀមរាប និងមន្រ្តីរាជការ អង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។
-
អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យអភិបាលខណ្ឌឬស្សីកែវ ចុះទៅផ្អាកការសាងសង់ផ្ទះល្វែងបុរីកម្ពុ ដែលដាក់ប្រព័ន្ធលូរំលោភដីចំណីប្រឡាយ
ភ្នំពេញ៖ ក្រោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានី ចុះត្រួតពិនិត្យស្រាវជ្រាវរកឃើញថាសំណង់ចំនួន១៥៦ផ្ទះល្វែងនៃបុរីកម្ពុ ដែលកំពុងដំណើរការស្ថាបនាយ៉ាងគគ្រឹកគគ្រេងមានម្ចាស់ក្រុមហ៊ុនឈ្មោះលោក លីម ហាំងឃុង បានដាក់ប្រព័ន្ធលូ និងចាក់អាចម៌ដីរំលោភលើដីចំណីប្រឡាយសាធារណៈ ដែលមានបណ្ដោយដល់ទៅ១៤៦ម៉ែត្រកន្លះ និងទទឹងប្រហែល៤ម៉ែត្រ ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។កាលពីម្សិលមិញមកនោះ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌទទួលបន្ទុក ដឹកនាំមន្ត្រីពាក់ព័ន្ធតាមបណ្ដាការិយាល័យជំនាញ ជាមួយអាជ្ញាធរសង្កាត់-ភូមិ ចុះមកផ្អាកការសាងសង់ជាបន្ទាន់ភ្លាមៗ និងនាំយកគ្រឿងចក្រទៅកាយកម្ទេចចោលផងដែរ ដើម្បីរក្សាស្ថានភាពប្រឡាយឲ្យនៅដូចដើមវិញ។
-
មេដឹកនាំកំពូលរុស្ស៊ី តួកគី និងអ៊ីរ៉ង់ គ្រោងធ្វើកិច្ចប្រជុំកំពូលត្រីភាគីរួមគ្នាមួយស្តីពីប្រទេសស៊ីរីនាសប្តាហ៍ក្រោយនេះ
តួកគី៖ ប្រធានាធិបតីតួកគី រុស្ស៊ី និងអ៊ីរ៉ង់ មានគម្រោងជួបគ្នានៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីចួលរួមកិច្ចប្រជុំកំពូលត្រីភាគីមួយ ក្នុងគោលបំណងស្វែងរកដំណោះស្រាយបញ្ចប់ការប៉ះទង្គិចគ្នានៅក្នុងប្រទេសស៊ីរី។
-
ពលរដ្ឋលើកឡើងថា ចៅសង្កាត់ចោមចៅ១ និងចោមចៅ៣ អសកម្មបំផុតចំពោះការងារអភិវឌ្ឍន៍
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ៣ លើកឡើងថា ចៅសង្កាត់ចោមចៅ១ និងចោមចៅ៣ អសកម្មបំផុតចំពោះការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ពោលគឺគាត់មានជំនាញខាងសេដ្ឋកិច្ច ប្រមូលលុយពីប្រជាពលរដ្ឋ តាមរូបភាពប្រជាពលរដ្ឋកាន់រាល់ឯកសារទៅស៊ីញ៉េ ឬទៅប្តឹង គឺទារលុយដើម្បីដាក់ហោប៉ាវ និងសម្រាប់ជូនមេថ្នាក់លើគាត់។